Friday, October 30, 2015
រដ្ឋសភាបង្ហាញនីតិវិធីផ្លូវច្បាប់ នៃការដកដំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា
បន្ទាប់ពីសម័យប្រជុំលើកទី៥ នីតិកាលទី៥ របស់រដ្ឋសភា នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ បានបោះឆ្នោតដកដំណែងអនុប្រធានទី១រដ្ឋសភាពី លោក កឹម សុខា បានធ្វើរួចនៅវេលា ព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញ សេចក្តីថ្លែងការណ៍ដែលបញ្ជាក់ពីនីតិវិធីផ្លូវច្បាប់ ក្នុងដំណើរការបោះឆ្នោតដកតំណែង លោក កឹម សុខា។
រដ្ឋសភាបានគូសបញ្ជាក់ថា របៀបវារៈនៃការបោះឆ្នោតដកតំណែងអនុប្រធានទី១ នៃរដ្ឋសភា ពីលោក កឹម សុខា គឺបានធ្វើឡើងស្របតាមប្រការ ១៩ និងប្រការ ២០ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា តាមសំណើរបស់តំណាងស្ត្រចំនួន៦៣រូប ដោយបានស្នើសុំ ចាត់ទុកជាការប្រញាប់។ សេចក្តីថ្លែងការណ៍របស់រដ្ឋសភា បានបន្តថាយោងតាមមាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការបោះឆ្នោតជ្រើសរើសតំណែងប្រធាន និងអនុប្រធាន រដ្ឋសភា គឺត្រូវធ្វើឡើងដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដូចនេះ ក្នុងករណីដែលត្រូវមានការផ្លាស់ប្តូរមុខតំណែងនេះ ក៏ទាមទារឲ្យរដ្ឋសភាត្រូវធ្វើការបោះឆ្នោត ដោយមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូលដូចគ្នាផងដែរ។
ដោយឡែកមាត្រា ៨៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងតែអំពីករណីដែល មុខតំណែងប្រធាន និងអនុប្រធាននៃរដ្ឋសភា នៅទំនេរដោយសារការលាលែង ឬការទទួល អនិច្ចកម្មតែប៉ុណ្ណោះ ប៉ុន្តែមាត្រា៨៧នេះ ពុំបានហាមឃាត់រដ្ឋសភា ក្នុងការផ្លាស់ប្តូរមុខតំណែង ប្រធាន ឬអនុប្រធាននៃរដ្ឋសភាឡើយ។
ជាមួយគ្នានេះដែរ រដ្ឋសភាក៏បានធ្វើលិខិតជូនគណបក្សសង្រ្គោះជាតិ ដើម្បីស្នើបេក្ខជនថ្មី សម្រាប់តំណែងអនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ ជំនួសលោក កឹម សុខា ស្របតាមស្មារតី នៃប្រការ៤ នៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ដែលកិច្ចព្រមព្រៀងនេះ ពុំបានកំណត់ថា អ្នកណានឹងត្រូវធ្វើជាអនុប្រធានទី១រដ្ឋសភានោះទេ៕
តើកម្ពុជាពិតជាប្រទេសដែលមានរបៀបដឹកនាំបែបពួកហ្វាស៊ីស ផ្តាច់ការមែនឬ?
បទអត្ថាធិប្បាយ
អត្ថបទដោយ: ឧត្តម សក្តិ
ខណ:ពេលដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ណាស់ថា លិទ្ធិប្រជាធិបតេយ្យសេរីនៅព្រះរាជាណាចក្រកម្ពុជា ជាប្រជាបធិបតេយ្យ មានការធានាយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលគឺជាតំណាងយ៉ាងពិតប្រាកដរបស់ពលរដ្ឋ ហើយអាណត្តិនៃសមាជិកអង្គការនីតិបញ្ញតិ និងនីតិប្រតិបត្តិ ត្រូវបានកំណត់ពីការជ្រើសតាំងទ្បើងវិញ ឫត្រូវជំនួសតាមពេល វេលាទៀងទាត់។ ចុះហេតុអ្វីបានជាលោក សម រង្ស៊ី ហ៊ានអះអាងថា ការដឹកនាំរបស់លោកហ៊ុន សែន ប្រៀបប្រដូចទៅការដឹកនាំតាមរបបហ្វាស៊ីស ផ្តាច់ការ ដូចនៅប្រទេសអ៊ីតាលីកាលពីសង្រ្គាមលោកលើកទី២ នោះទៅវិញ?
អត្ថបទដោយ: ឧត្តម សក្តិ
ខណ:ពេលដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ណាស់ថា លិទ្ធិប្រជាធិបតេយ្យសេរីនៅព្រះរាជាណាចក្រកម្ពុជា ជាប្រជាបធិបតេយ្យ មានការធានាយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលគឺជាតំណាងយ៉ាងពិតប្រាកដរបស់ពលរដ្ឋ ហើយអាណត្តិនៃសមាជិកអង្គការនីតិបញ្ញតិ និងនីតិប្រតិបត្តិ ត្រូវបានកំណត់ពីការជ្រើសតាំងទ្បើងវិញ ឫត្រូវជំនួសតាមពេល វេលាទៀងទាត់។ ចុះហេតុអ្វីបានជាលោក សម រង្ស៊ី ហ៊ានអះអាងថា ការដឹកនាំរបស់លោកហ៊ុន សែន ប្រៀបប្រដូចទៅការដឹកនាំតាមរបបហ្វាស៊ីស ផ្តាច់ការ ដូចនៅប្រទេសអ៊ីតាលីកាលពីសង្រ្គាមលោកលើកទី២ នោះទៅវិញ?
តើអ្វីទៅហៅថារបៀបដឹកនាំនៅកម្ពុជា? ហើយអ្វីទៅហៅថារបៀបដឹកនាំតាមបែបពួកហ្វាស់ស៊ីស?
ប្រជាធិបតេយ្យ ឬផ្តាច់ការហ្វាស៊ីស មិនសំដៅលើការអះអាង ចោទប្រកាន់
និងការស្រាយ របស់បុគ្គលណាម្នាក់នោះទេ
ពោលគឹវាស្ថិតនៅលើការអនុវត្តជាក់ស្តែងរបស់មេដឹកនាំរដ្ឋនីមួយៗតែប៉ុណ្ណោះ។ ជាក់ស្តែងកម្ពុជាបានអនុវត្តតាមគន្លងប្រជាធិបតេយ្យពេញលេញ
លើគោលការណ៍សំខាន់ៗ ដែលរួមមាន ៖ ប្រពន្ធ័ពហុបក្ស
ការបោះឆ្នោតសេរី ត្រឹមត្រូវនិងទៀងទាត់ ការទទួលស្គាល់លទ្ធផលឆ្នោត
ការចូលរួមរបស់ប្រជាពលរដ្ឋ ភាពស្មើគ្នា ការអត់អោនខាងនយោបាយ ការទទួលខុសត្រូវ
តម្លាភាព ការត្រួតពិនិត្យការរំលោភអំណាច ការការសិទ្ធិមនុស្ស នីតិរដ្ឋ
សេដ្ឋកិច្ចទីផ្សារសេរី។ល។
ការអនុវត្តយ៉ាងខ្ជាប់ខ្ជួនរបស់រាជរដ្ឋាភិបាលលើគោលកាណ៍ខាងលើ ត្រូវបានធានាយ៉ាងច្បាស់ថា គណបក្សនយាបាយទាំងអស់នៅកម្ពុជា អាចប្រកួតប្រជែងគ្នានៅក្នុងរង្វង់ច្បាប់
តាមរយ:ការបង្កអោយមានការបោះឆ្នោតទៀងទាត់
ដើម្បីជ្រើសរើសតំណាងរាស្រ្ត ជ្រើសរើសក្រុមប្រឹក្សារាជធានី
ខេត្ត ក្រុង ឃុំ សង្កាត់ ដោយមានការបោះឆ្នោតទូលំទូលាយ ដោយសេរី
និងយុត្តិធម៌ អាចទទួលយកបានពីគ្រប់ភាគី ដែលបច្ចុប្បន្នរដ្ឋាភិបាលកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
លទ្ធផលនៃការបោះឆ្នោតម្តងៗ ត្រូវបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិ
និងអន្តរជាតិ។
ជាងនេះទៅទៀត នៅកម្ពុជាមានការបែងចែកអំណាចច្បាស់លាស់ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ទន្ទឹមនឹងនេះ
កម្ពុជាក៏មានស្ថាប័នឯករាជ្យមួយចំនួន ដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ
អាជ្ញាធរសវនកម្មជាតិ ស្ថាប័នប្រឆាំងអំពើពុករលួយ។ រាល់កិច្ចការនយោបាយ
និងកិច្ចការធំៗរបស់ជាតិ ត្រូវបានសម្រេចដោយមតិភាគច្រើនគឺ៥០បូក១
ដែលកម្ពុជាបាន និងកំពុងអនុវត្តកិច្ចការនេះនៅក្នុងរដ្ឋសភាបច្ចុប្បន្ន ។
តើនៅលើពិភពលោកនេះមានប្រទេសណាមួយទៀត ដែលគេកំពុងអនុវត្តនូវគោលការណ៍ខាងលើដូចកម្ពុជា ហើយ លោក សម រាំង្ស៊ី ចោទថា គេកំពុងមានរបៀបដឹកនាំប្រទេសរបស់គេបែបហ្វាស៊ីសផ្តាច់ការនោះ?
ក្នុងនយ័នេះ លោក សម រស្ស៊ី ពិតជាវង្វេងរង្វាន់ ឬក៏ធ្វើជាមិនដឹងខ្យល់ ថានៅក្នុងលទ្ធិហ្វាស៊ីសផ្តាច់ការ បុគ្គល ឬមនុស្សមួយក្រុមតូចជាអ្នកកាន់អំណាច
រាល់ផលប្រយោជន៍ទាំងអស់ ពួកគេជាអ្នកទទួល។
សម្តីរបស់មេដឹកនាំហ្វាស៊ីសផ្តាច់ការគឺជាច្បាប់។ ជនផ្តាច់ការ ឬក្រុមអ្នកដឹកនាំហ្វាស៊ីសទាំងនោះមិនដែលចេះទទួលខុសត្រូវចំពោះឆន្ទ:របស់រាស្រ្តម្តងណាទ្បើយ។
ក្នុងន័យនេះ បើកម្ពុជាជាប្រទេសហ្វាស៊ីសផ្តាច់ការពិតមែននោះ តើលោកសមរង្ស៊ី និងបក្សពួកអាចធ្វើនយោបាយបែបអនាធិបតេយ្យ
ញ៉ុះញ៉ុង បំភ្លើសបំភ្លៃ
បំបែកបំបាក់ ដឹកនាំចលនាផ្តូលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយ:បដិវត្តពណ៍ បង្កព្យុះភ្លៀងនៅកម្ពុជាតាមតែទំនើងចិត្ត ដូចបច្ចុប្បន្ននេះបានដែរឬទេ?
ក្នុងដំណើរការពង្រីក និងពង្រឹងខ្លួនលើមាគ៌ាប្រជាធិបតេយ្យ លោក ហ៊ុន សែន បានដឹកនាំរាជ រដ្ឋាភិបាល ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីប្រទេសមួយស្ងាត់ជ្រងំមានតែបាតដៃទទេ
រហូតដល់ក្លាយទៅជាប្រទេសមួយ មានសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច
ទទួលបាននូវទំនុកទុកចិត្ដពីបណ្ដាប្រទេសអ្នកផ្ដល់ជំនួយ និងអ្នកវិនិយោគទុន។ សហគ្រាស ក្រុមហ៊ុនធំៗនានា
ទាំងក្នុងស្រុក-ក្រៅស្រុក បាននាំគ្នាចូលមករកស៊ីយ៉ាងច្រើន។
ផលិតផលក្នុងស្រុកបានកើនយ៉ាងសន្ធឹកសន្ធាប់។
ផលិតផលនាំចេញក៏បានកើនជាលំដាប់។ កម្ពុជាត្រូវបានអន្ដរជាតិវាយតម្លៃថា មានកំណើនសេដ្ឋកិច្ចខ្ពស់។
ការប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ
សេរីពហុបក្ស ធានានូវប្រក្រតីភាពនៃដំណើរការសង្គម
និងសេដ្ឋកិច្ច ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការប្រកាន់យកគ្រប់វិធានការច្បាប់ទាំងអស់
ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបាវចនាជាតិ សាសនា ព្រះមហាក្សត្រ … តើនេះជាការដឹកនាំរបស់លោកហ៊ុន សែន បែបរបបហ្វាស៊ីសផ្តាច់ការមែនឬ?
ចុះបើ លោក សមរង្ស៊ី និងបក្សពួកអាចធ្វើនយោបាយបែបអនាធិបតេយ្យ
អាចដឹកនាំចលនាផ្តូលរំលំរដ្ឋាភិបាលតាមរយ:បដិវត្តពណ៍នៅកម្ពុជាដូចសព្វថ្ងៃ ចុះបើគណ:ដឹកនាំរបស់ លោក សមរង្ស៊ី របស់គណបក្សសង្រ្គោះជាតិ ធ្វើការដឹកនាំសំរេចការងារក្នុងជួរបក្សតាមបែបផ្តាច់ការ ចង់ដេញឬដកសមាជិកគណកម្មការជាន់ខ្ពស់បានស្រេចតែចិត្ត ...។ល។តើមិនបានន័យថា លោក សមរង្ស៊ី និងគូកន គឺជាក្រុមដែលមាននិន្នាការ «ហ្វាស៊ីស-ផ្តាច់ការ» ទៅវិញទេឬអី?៕
លទ្ធផលស្ទង់មតិពលរដ្ឋក្នុងនិងក្រៅប្រទេសអំពីការទម្លាក់តំណែងលោកកឹម សុខាពីអនុប្រធានទី១រដ្ឋសភា
គ្រាន់តែរយៈពេលប្រមាណ២ម៉ោងប៉ុណ្ណោះ ប្រជាពលរដ្ឋប្រមាណ
151392នាក់ បានបោះឆ្នោតគាំទ្រ ការដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា
ខណៈដែលសម្លេងមិនគាំទ្រ មានប្រមាណជាង ២ម៉ឺនប៉ុណ្ណោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។
ជាលទ្ធផលនៃការស្ទង់មតិ
ប្រជាពលរដ្ឋចុច បោះឆ្នោតថា គាំទ្រ មានចំនួន 151392សម្លេង ស្មើនឹង86%
និងចុចបោះឆ្នោតថា មិនគាំទ្រ មានចំនួន24051ស្មើនឹង១៤% ដែលការបោះឆ្នោតសរុបមានចំនួន175443សម្លេង។
លោក កឹម សុខា ត្រូវបានដកដំណែងអនុប្រធានទី១រដ្ឋសភា ដោយសម្លេង៦៨ លើ៦៨
តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម
សុខា ត្រូវបានរដ្ឋសភាបោះឆ្នោត ដកតំណែងហើយ
នៅព្រឹកថ្ងៃទី ៣០ ខែតុលា
ឆ្នាំ២០១៥នេះ បន្ទាប់ពីរដ្ឋសភាបានបើកកិច្ចប្រជុំ ដែលមានរបៀបវារៈបោះឆ្នោតដកតំណែង លោក កឹម សុខា
នៅវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃសុក្រនេះ។ ការដកតំណែងនេះ ក៏ធ្វើឡើងបន្ទាប់ពីមានបាតុកម្មដោយសន្តិវិធីកាលពីថ្ងៃទី ២៦
ខែតុលា ឆ្នាំ២០១៥កន្លងទៅនៅមុខរដ្ឋសភា ដោយប្រជាពលរដ្ឋបានសំណូមពរឲ្យ ដកដំណែង លោក
កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សូមជំរាបថា
កិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោតទម្លាក់តំណែង លោក
កឹម សុខា ធ្វើឡើងក្រោម អធិបតីភាព
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយ រដ្ឋសភាបានសម្រេចបោះឆ្នោតទម្លាក់ តំណែងអនុប្រធានទី១ នៃរដ្ឋសភារបស់លោក កឹម សុខា
ដោយសម្លេង៦៨ លើ៦៨។
ក្នុងរបៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជាក់ថា កិច្ចប្រជុំពិនិត្យ ដកតំណែងរបស់លោក កឹម
សុខា នេះធ្វើឡើងតាមសំណើររបស់ ឯកឧត្តម
ប៉ែន បញ្ញា និង
ឯកឧត្តម ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា។
ការដកដំណែង
លោក កឹម សុខា នេះដែរ
រដ្ឋសភាក៏មានឯកសារស្តីពីសម្រង់ញត្តិ របស់ប្រជាពលរដ្ឋ ដែលទាមទារឲ្យដកដំណែងអនុប្រធានទី១ នៃរដ្ឋសភាពីលោក កឹម
សុខា ដោយក្នុងនោះញត្តិរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួនប្រមាណជាង៥០០០នាក់ ចុះថ្ងៃទី
២៦ ខែតុលា ឆ្នាំ២០១៥,
ញត្តិរបស់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ចំនួន
១៩.១៨៤នាក់
ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥,
ញត្តិរបស់ប្រជាពលរដ្ឋ ខេត្តត្បួងឃ្មុំ ចំនួន
១០.៣៨១នាក់
ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥,
ញត្តិរបស់ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ចំនួនប្រមាណជាង ១៥.០០០នាក់ ចុះថ្ងៃទី
២៨ ខែតុលា ឆ្នាំ២០១៥
និងញត្តិរបស់ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ចំនួន
១៨៣.០០០នាក់ ចុះថ្ងៃទី ២៧
ខែតុលា ឆ្នាំ២០១៥។
ក្រៅពីនោះក៏មានញត្តិរបស់តំណាងរាស្ត្រ គោរពជូន សម្តេចប្រធានរដ្ឋសភា ដោយបាន សរសេរថា
យើងខ្ញុំជាតំណាងរាស្ត្រ ដែលមានឈ្មោះ និងហត្ថលេខា
ប៉ែន បញ្ញា និង
ជាម យៀប សូមជម្រាបជូនថា លោក
កឹម សុខា តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ក្រោយពីបានទទួល តំណែងអនុប្រធានទី១ រដ្ឋសភា
បានប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ស្តីពីលក្ខនត្តិកៈតំណាងរាស្ត្រ។ ជាមួយគ្នានេះ នៅពេលចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ឬសមាជិកខ្លួន ឬទៅបរទេសក្នុង លក្ខណៈឯកជន លោក កឹម
សុខា តែងតែឆ្លៀតប្រើសិទ្ធិជាអនុប្រធានទី១ រដ្ឋសភា
រំលោភលើ រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងច្បាប់ជាធរមានផ្សេងៗទៀត។ ជាងនេះទៅទៀត
លោក កឹម សុខា បានរំលោភលើកិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥
និងសេចក្តីថ្លែងការណ៍រួម រវាងថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សទាំងពីរ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៥។ លោក កឹម សុខា បានវាយប្រហារ ជេរប្រមាថ
ជាបន្តបន្ទាប់មកលើគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជាផ្ទុយនឹងគោលការណ៍នៃវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ។ ញុះញង់បញ្ហាព្រំដែន ព្រមទាំងបញ្ឆេះនូវគំនុំជាតិសាសន៍ ជាមួយប្រទេសជិតខាង ហើយបង្កឲ្យមានចលាចល ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់
សន្តិសុខជាតិ និងធ្វើសកម្មភាពឃោសនា ញុះញង់បំបែកបំបាក់ បង្កអស្ថិរភាពក្នុងសង្គមជាតិ។
ផ្អែកលើមូលដ្ឋានដ៏រឹងមាំ និងសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រ ដែលជាសមាជិករដ្ឋសភា ក៏ដូចជាលទ្ធផលនៃការបោះឆ្នោតនៅព្រឹកនេះ ការដកតំណែងលោក កឹម
សុខា ត្រូវបានធ្វើឡើងដោយរលូនជាទីបំផុត។ ទន្ទឹមនឹងរដ្ឋសភា បានបោះឆ្នោត ដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភាមកទីប្រឹក្សា និងជំនួយការរបស់លោក កឹម សុខា ទាំង២៣រូប ក៏ត្រូវបញ្ចប់តំណែងជាស្វ័យប្រវត្តិជាមួយនឹងលោក កឹម សុខា នេះផងដែរ៕
អត្ថបទ៖ ច័ន្ទ ទេវី
Subscribe to:
Posts (Atom)