លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងអាណត្តិទី៥ ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ និងសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល៕
Friday, August 25, 2017
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យរៀបចំប្រព័ន្ធប្រាក់សោធននិវត្តន៍សម្រាប់កម្មករ កម្មការិនី ឱ្យបានទូលំទូលាយ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំឱ្យបានឆាប់រហ័សនូវប្រព័ន្ធប្រាក់សោ ធននិវត្តន៍ សម្រាប់កម្មករ កម្មការិនី ឱ្យបានទូលំទូលាយដែលអាចគ្របដណ្តប់លើវិស័យដទៃទៀត និងបន្តជំរុញការតបណ្តាញទឹក ភ្លើងតាមខ្នងផ្ទះជួល ដែលកម្មករស្នាក់នៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងអាណត្តិទី៥ ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ និងសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងអាណត្តិទី៥ ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ និងសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល៕
ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យ ប្រជុំពេញអង្គគណៈមន្រ្តី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧
ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំ ពេញអង្គគណៈមន្រ្តី ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ។
នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកមិញនេះ គឺមានរបៀបវារៈចំនួន៣ រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រាមួយចំនួន នៃច្បាប់ស្តីពីជលផល ,សេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ និងសេចក្តីព្រាងកម្មវិធី វិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៨-២០២០។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៖
HOT NEWS: តុលាការសម្រេចផ្តន្ទាទោស លោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាទឹកប្រាក់១០លានរៀល
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន១០លានរៀលពាក់ព័ន្ធទៅនឹងសំណុំរឿងប្រមាថមើលងាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេសជាពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមមន្ដ្រីតុលាការបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្ដិច។ មន្ដ្រីតុលាការបានបញ្ជាក់ទៀតថា ក្រោយប្រកាសសាលក្រមរួចមក តុលាការ ក៏បានប្រគល់វត្ថុតាងមួយចំនួនដូចជា រថយន្ដ និងកាមេរ៉ាជាដើម ប្រគល់ជូនក្រុមគ្រួសារវិញ តែបន្ដរក្សាទុកនូវវត្ថុតាងដែលពាក់ព័ន្ធទៅនឹងបទល្មើស។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានទុកឱ្យជនជាប់ចោទដាក់ពាក្យបណ្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ផងដែរ។
សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះរួមមាន បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ បទធ្វើឱ្យខូចទឹកចិត្តកងទ័ពតាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០១៧ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុក ប្រមាថមើលងាយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូលនូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។
នៅក្នុងសាររបស់ លោក សួន សេរីរដ្ឋា ដែលបង្ហោះលើ Facebook កាលពីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៧ មានខ្លឹមសារយ៉ាងដូច្នេះថា «ពេលសង្គ្រាម កើតឡើងជាមួយ នឹងប្រទេសលាវនោះលទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយ នឹង ប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗ ពាក់ផ្កាយ និង កូនលោកធំៗ ដែលនៅជួរក្រោយចេញមុខ ចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ» ។
សាររបស់ លោក សួន សេរីរដ្ឋា បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កងទ័ព និងមេបញ្ជាការកងទ័ពនៅទូទាំងប្រទេស ហើយពួកគាត់ចាត់ទុកថាជាទង្វើមួយដែលមិនអាចអត់ឱនឱ្យបាន៕
ក្រុមការងារកម្មវិធីផ្ទះទេវតា ប្រគល់ផ្ទះទេវតាចំនួន០១ខ្នងដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះមកប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជាបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅលើទឹកដីខេត្តកំពត។ ផ្ទះទេវតា១ខ្នង ប្រគល់ជូនលោកពូ ម៉ម ងួន អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។
អំណោយផ្ទះទេវតា ១ខ្នងខាងលើនេះជាអំណោយរបស់សប្បុរសជនរស់នៅសហរដ្ឋអាមេរិក លោក ឡុង ចាន់អេង និងលោកស្រី លោកឃុត ណារ៉ាត់ ព្រមទាំងបុត្រ លោកស្រី ឈាវ រតនា និងស្វាមី ព្រមទាំងបុត្រ លោកស្រី ឃុត បញ្ញា និងស្វាមី ព្រមទាំងបុត្រ លោកនូ សុជាតិ និងភរិយា ព្រមទាំងបុត្រ។ ក្រៅពីការប្រគល់អំណោយផ្ទះទេវតា ទុរគតជនខាងលើ ក៏ទទួលបានអំណោយបន្ថែមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា មានដូចជាសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួនធំ។
ក្នុងឱកាសនោះដែរមានប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ផងដែរ រួមមានសម្ភារៈសិក្សា ទឹកដោះគោកូនក្មេង នំកញ្ចប់ និងថវិកាមួយចំនួន។ បន្ទាប់ពីប្រគល់ផ្ទះរួចរាល់ លោកស្រីប្រធានគណ:ប្រតិភូបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណជាង ៥០០គ្រួសារ ដែលមានជីវភាពខ្វះខាត មកពីភូមិទាំង០៩ នៃឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត ព្រមទាំងរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ពិសារ មាននំបញ្ចុក នំបុ័ង ភេសជ្ជៈផ្សេងៗ ប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ក្នុងឱកាសនោះដែរ លោកស្រី ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលលោកទាំងពីរជារឿយៗតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងក៏មានចែកជូនអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា រួមមានគ្រឿងឧបភោគ-បរិភោគ ថ្នាំពេទ្យ និងថវិកាមួយចំនួនផងដែរ៕

មន្រ្តីក្រសួងបរិស្ថានស្ម័គ្រចិត្តបរិច្ចាគឈាមជួយសង្រ្គោះជីវិតមនុស្ស
មន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយយុវជនវិស័យបរិស្ថានជាង៣០នាក់ បានមកជួបជុំគ្នានៅទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ និងបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជួយសង្រ្គោះជីវិតមនុស្ស។
លោក សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះ ក៏មិនខុសពីឆ្នាំមុនៗដែរក្រសួងបរិស្ថានធ្វើឡើងដើម្បីជំរុញលើកទឹកចិត្តដល់មន្រ្តី និងយុវជនក្រសួងមានស្មារតីក្នុងការចូលរួមឱ្យបានផុសផុលទាំងអស់គ្នាដើម្បីបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីត្រៀមទុកបម្រុងជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាដែលរងគ្រោះថ្នាក់ដោយប្រការផ្សេងៗ និងចូលរួមឆ្លើយតបចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ដែលខ្វះខាត និងត្រូវការឈាមបន្ទាន់។
នាឱកាសនោះ លោក សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងដែរថា តាមរយៈសកម្មភាពនេះ គឺជាសិល្បៈមួយនៃការចែករម្លែករបស់មន្រ្តីក៏ដូចជាយុវជន និងសប្បុរសជននាថ្ងៃនេះសំដៅធ្វើយ៉ាងណាចូលរួមទាំងអស់គ្នាអាចផ្តល់ឈាមសម្រាប់កិច្ចការសង្គមដ៏មានសារៈសំខាន់នេះ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រសួងបរិស្ថាន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបានលើកទឹកចិត្តឱ្យមន្រ្តីរាជការក្រសួងនិងសម្បុរសជនចូលរួមក្នុងសកម្មភាពបរិច្ចាកឈាមដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការអ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមនៅតាមមន្ទីរពេទ្យនានា៕

វិស័យឧស្សាហកម្ម និងសិប្បកម្ម ជាសរសៃឈាមដើរតួនាទីយ៉ាងសំខាន់ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា វិស័យឧស្សាហកម្ម និងសិប្បកម្ម ជាសសៃឈាមមួយដែលដើរតួយ៉ាងសំខាន់ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនទៅមុខឥតឈប់ឈរ ជាពិសេសគឺជំរុញវិនិយោគគិនបរទេសនៅកម្ពុជា ព្រមទាំងជួយជំរុញសកម្មភាពនាំចេញ និងនាំចូលទំនិញផងដែរ។ ជាមួយគ្នានេះដែរក្រសួង បានបង្កើតឱកាសសម្រាប់បណ្តាឧស្សាហករ ក្នុងការលើកកម្ពស់គ្រឿងឧបករណ៍ បរិក្ខា ស្វែងរកកិច្ចសហការគ្នា និងកាលានុវត្តភាពធុរកិច្ចថ្មីៗ។ លោកថ្លែងបែបនេះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញសម្ពោធពិព័រណ៌ឧស្សាហកម្មគ្រឿងយន្តកម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ និងពិព័រណ៌ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក សាត សាមី បានបន្តថា កម្ពុជាត្រូវការធ្វើពិពិធកម្មលើសសកម្មភាពសេដ្ឋកិច្ច និងជំរុញការនាំចេញដើម្បីសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាព និងអភិវឌ្ឍផលិតផលបន្ថែមលើតម្លៃឲ្យកាន់តែខ្ពស់។ ការតាំងពិព័រណ៌ គឺជាគំនិត និងជាវេទិកាដ៏មានប្រយោជន៍សម្រាប់ផលិតករ ពាណិជ្ជករ និងធុរជនកម្ពុជា។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាក់ព័ន្ធដើម្បីរៀបចំឱ្យមានព្រឹតិ្តការណ៍ ដែលមានលក្ខណៈវិជ្ជាជីវៈទាំងនេះ ក្នុងបរិយាកាសសេដ្ឋកិច្ចមួយស្របពេលប្រទេសជាតិកំពុងមានកំណើនដ៏ខ្លាំងខ្លា។
លោករដ្ឋលេខាធិការ បានន្ថែមថា វិស័យឧស្សាហកម្ម បានដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបានកំណើនប្រចាំឆ្នាំជាមធ្យម៧ភាគរយ ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ រដ្ឋាភិបាលបានអនុម័តនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់២០២៥ យោងតាមទស្សនវិស័យឆ្នាំ២០៣០ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សម្រាប់ប្រែក្លាយឲ្យកម្ពុជាក្លាយជាប្រទេសសេដ្ឋកិច្ចមួយ ដែលមានប្រាក់ចំណូលធុនកណ្តាលដោយសង្កត់ធ្ងន់លើតួនាទីឧស្សាហកម្ម ជាកម្លាំងជំរុញកំណើនដ៏សំខាន់មួយនៅពេលអនាគត៕

ខេត្តកំពង់ធំ និងខេត្តសុរិន្ទ ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តទាំងពីរ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកំពង់ធំ និងខេត្តសុរិន្ទ ព្រះរាជាណាចក្រថៃ។
ការចុះអនុស្សរណៈយោគយល់គ្នានៃខេត្តទាំងពីរនេះដែរ គឺធ្វើឡើងក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៦ ដែលមានរយៈពេលពីរថ្ងៃទី (២៤-២៥ សីហា) និងបានបិទបញ្ចប់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តសេនីយ៍ អនុពង្ស ផៅចិន្តា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ៕

ត្រូវជឿជាក់លើខ្លួនឯង បង្កើតភាពលេចធ្លោ ចូលរួមផ្សព្វផ្សាយពីមោទនភាព និងសក្តានុពលរបស់ជាតិយើងទៅកាន់អន្តរជាតិ
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេសចំនួន១៦ រូប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្អូនៗត្រូវជឿជាក់លើខ្លួនឯង បង្កើតភាពលេចធ្លោ ចូលរួមផ្សព្វផ្សាយពីមោទនភាព និងសក្តានុពលរបស់ជាតិយើងទៅកាន់អន្តរជាតិ ក្នុងនាមជាយុវជន និងជាធនធានមនុស្សតំណាងកម្ពុជា។ ភាពជោគជ័យរបស់ប្រទេសមួយគឺផ្អែកលើភាពជោគជ័យរបស់បុគ្គលម្នាក់ៗ ហើយប្រទេសកម្ពុជាយើងត្រូវការអ្នកទាំងអស់គ្នា!
លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់បន្ថែមថា ជំនួសមុខឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាក៏ដូចជាខ្លួនលោកផ្ទាល់ លោក ក៏បានសម្តែងការអបអរសាទរជូនចំពោះជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេសទាំង១៦ រូបផងដែរ៕

ចិនសន្យាជួយបណ្តុះបណ្តាល និងបំប៉នដល់ក្រុមសង្គ្រោះបន្ទាន់កម្ពុជា នៅសាធារណៈរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក YIN CHAOMIN អនុរដ្ឋមន្ត្រី ប្រធានគ្រប់គ្រងរដ្ឋបាល រញ្ជួយដីប្រទេសចិន អមដំណើរដោយ លោក HUANGFU GANG នាយកគ្រប់គ្រងទីភ្នាក់ងាររញ្ជួយដី ទូទៅនៃទីក្រុងយ៉ុនណា និងលោក TAO YULU នាយកគ្រប់គ្រងទីភ្នាក់ងាររញ្ជួយដីទូទៅនៃទីក្រុងហៃណាន នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ទៅកាន់គណៈប្រតិភូចិនថា «តាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កងពលតូចលេខ៧០ បានសហការជាមួយអង្គការនឹង JPR ជប៉ុន ដើម្បីទំនាក់ទំនងយកសម្ភារៈ និងទទួលយកការបណ្តុះបណ្តាល ផ្នែកសង្រ្គោះបន្ទាន់ គ្រោះអគ្គីភ័យ គ្រោះមហន្តរាយធម្មជាតិផ្សេងៗ»។

ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរាគ្មានទីពឹងចំនួន០៨គ្រួសារទទួលបានអំណោយមនុស្សធម៌
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លោក សោម វឺន ប្រធានកិត្តិយស លោកស្រី វង សាតស៊ុនលី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ និងសហការី បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង ជនពិការ ចាស់ជរាគ្មានទីពឹង ចំនួន ០៨គ្រួសារ ចំនួន៣ឃុំ មានឃុំស្វាយជ្រុំ ឃុំជ្រៃបាក់ និងឃុំអណ្ដូងស្នាយ។
ប្រជាពលរដ្ឋទាំង៨គ្រួសារដែលទទួលបានអំណោយនោះរួមមាន៖ ឈ្មោះ ច្រេស គង់ ភេទ ស្រី (ក្រីក្រគ្មានទីពឹង និងមានជម្ងឺស្លាប់មួយចំហៀងខ្លួន) នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ បានទទួលអំណោយមាន អង្ករ ៣០គីឡូក្រាម ,មី ០១កេស ,ត្រីខ ១០កំប៉ុង និងឃីត ០១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងទទួលបានថវិកា ១០០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ អ្នកគ្រូចូលនិវត្តឈ្មោះសាត់ សោភា (ក្រីក្រ មានជម្ងឺពិការដើរមិនរួច) នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ បានទទួលអំណោយមាន ឃីតធំ ០១ ជាអំណោយរបស់ព្រះតេជគណ ហែម ឡូត សមុហ៍គណខេត្ត និងទទួលបានថវិកា ២០០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ ឈ្មោះ ចាន់ សុផា ភេទ ស្រី (មានជម្ងឺបាត់បង់ស្មារតី) នៅភូមិព្រៃពួច ឃុំជ្រៃបាក់ បានទទួលអំណោយមាន អង្ករ ៣០គីឡូក្រាម ,មី ០១កេស ,ត្រីខ ១០កំប៉ុង និងឃីត ០១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងទទួលបានថវិកា ១០០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។
ឈ្មោះ ជ័យ វណ្ណៈ ភេទ ប្រុស (ពោះម៉ាយក្រីក្រមានកូន ០៤នាក់ និងម្ដាយជរា) នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ បានទទួលអំណោយមាន ឃីតធំ ០១ ជាអំណោយរបស់ព្រះតេជគណ ហែម ឡូត សមុហ៍គណខេត្ត និងទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ៦០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ ឈ្មោះ សាំង សុផាត ភេទ ប្រុស(ក្រីក្រ មានកូនពិការ) នៅភូមិអូររោង ឃុំជ្រៃបាក់ បានទទួល អង្ករ ៥០គីឡូក្រាម និងថវិកា ៦០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ ឈ្មោះ ឆាយ ណាន ភេទ ស្រី (ចាស់ជរាគ្មានទីពឹង) នៅភូមិអណ្ដូងស្នាយ ឃុំអណ្ដូងស្នាយ បានទទួលអំណោយមាន អង្ករ ៣០គីឡូក្រាម ,មី ០១កេស ,ត្រីខ ១០កំប៉ុង និងឃីត ០១ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងទទួលបានថវិកា ១០០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។
ឈ្មោះ ងួន ញ៉ិល ភេទ ប្រុស (ក្រីក្រគ្មានទីពឹង) នៅភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ បានទទួលអំណោយមាន ឃីតធំ ០១ ជាអំណោយរបស់ព្រះតេជគណ ហែម ឡូត សមុហ៍គណខេត្ត និងទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ៦០,០០០រៀលពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ។ ឈ្មោះ សុខ ឡេង ភេទ ស្រី (ក្រីក្រ និងមានជម្ងឺប្រចាំកាយ) នៅភូមិថ្មី ឃុំជ្រៃបាក់ បានទទួលអំណោយមាន ឃីតធំ ០១ ជាអំណោយរបស់ព្រះតេជគណ ហែម ឡូត សមុហ៍គណខេត្ត និងទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ៦០,០០០រៀល ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ៕

បេឡាជាតិរបបសន្តិសុខសង្គម ប្រជុំផ្សព្វផ្សាយនីតិវិធីនិងយន្តការនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធី និងយន្តការនៃ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់តំណាងនាយកសហគ្រាស គ្រឹះស្ថានប្រមាណជាង១០០នាក់។
កិច្ចប្រជុំខាងលើធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបកិច្ចសហការរវាងបេឡាជាតិរបបសន្តិសុខសង្គម និងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃក្រសួងមហាផ្ទៃ ក៏ដូចជាផ្សព្វផ្សាយការងារដែលសម្រេចបាន និងយន្តការនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម។ ទន្ទឹមនឹងនេះដែរ ការផ្សព្វផ្សាយនេះនឹងមានបទបង្ហាញអំពីវឌ្ឍនភាពថ្មីៗនៃប្រព័ន្ធព័ត៌មានវិទ្យាដែលមានដូចជាប្រព័ន្ធជូនដំណឹងហានិភ័យការងារ ONLINE និងប្រព័ន្ធណាត់មន្ទីរពេទ្យតាម ONLINE (Booking Appointment Online) ផងដែរ៕

Subscribe to:
Posts (Atom)