នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក YIN CHAOMIN អនុរដ្ឋមន្ត្រី ប្រធានគ្រប់គ្រងរដ្ឋបាល រញ្ជួយដីប្រទេសចិន អមដំណើរដោយ លោក HUANGFU GANG នាយកគ្រប់គ្រងទីភ្នាក់ងាររញ្ជួយដី ទូទៅនៃទីក្រុងយ៉ុនណា និងលោក TAO YULU នាយកគ្រប់គ្រងទីភ្នាក់ងាររញ្ជួយដីទូទៅនៃទីក្រុងហៃណាន នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ទៅកាន់គណៈប្រតិភូចិនថា «តាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កងពលតូចលេខ៧០ បានសហការជាមួយអង្គការនឹង JPR ជប៉ុន ដើម្បីទំនាក់ទំនងយកសម្ភារៈ និងទទួលយកការបណ្តុះបណ្តាល ផ្នែកសង្រ្គោះបន្ទាន់ គ្រោះអគ្គីភ័យ គ្រោះមហន្តរាយធម្មជាតិផ្សេងៗ»។
No comments:
Post a Comment