Friday, September 04, 2015
ចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ៨ខែដើមឆ្នាំ២០១៥កើនឡើង ០.០៣%
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ដើម្បីឆ្លើយតបសំណូមពររបស់សាធារណជនទូទៅ
ដែលមានចំណាប់អារម្មណ៍ ចង់ស្វែងយល់ពីស្ថានភាពចំណូល
ដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែសីហា និង ៨ខែដើមឆ្នាំ២០១៥
អាជ្ញាធរជាតិអប្សរា សូមបង្ហាញទិន្នន័យដូចខាងក្រោម៖
ក. ស្ថិតិភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែសីហា
ឆ្នាំ២០១៥, ភ្ញៀវទេសចរទិញប័ណ្ណ មានចំនួន ១៦៥,៧២១នាក់ ប្រៀបធៀបនឹងខែសីហា ឆ្នាំ២០១៤ កើន ១.២៦%, ចំណូលគិតជាសាច់ប្រាក់សរុបចំនួន
៤,៧៦៤,៧២០ដុល្លារ ប្រៀបធៀបនឹងខែសីហា ឆ្នាំ២០១៤ កើនឡើង ០.៩៩%។
ខ. ស្ថិតិភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ
សម្រាប់៨ខែដើមឆ្នាំ២០១៥, ភ្ញៀវទេសចរទិញប័ណ្ណមានចំនួន ១,៤០៤,១០៧នាក់ ប្រៀបធៀបនឹង៨ខែដើមឆ្នាំ២០១៥
កើនឡើង ១.៩២%, ចំណូលជាសាច់ប្រាក់សរុបចំនួន ៣៩,៨២៣,៩២០ដុល្លារ ប្រៀបធៀបនឹង៨ខែដើមឆ្នាំ២០១៤
កើនឡើង ០.០៣%៕
បណ្ឌិត សុខ ទូច៖ ការផ្ទៀងផ្ទាត់ផែនទីដែលផ្តល់ដោយបារាំង ជាសក្ខីភាពប្រវត្តិសាស្រ្ត ហើយជំរុញឱ្យអ្នកនយោបាយឈប់ខ្វែងគំនិតគ្នារឿងផែនទី
លោកបណ្ឌិត
សុខ ទូច ប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិត្យសភា បានប្រកាសថា
លទ្ធផលនៃការផ្ទៀតផ្ទាត់រវាងផែនទី បោន២៦ផ្ទាំង មកពីប្រទេសបារាំង និងផែនទីរាជរដ្ឋាភិបាលប្រើប្រាស់សព្វថ្ងៃ
ឃើញថាដូចគ្នាទាំងស្រុង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ គឺជាសក្ខីភាពជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា ហើយជំរុញឱ្យអ្នកនយោបាយ
បញ្ឈប់ការខ្វែងគំនិតគ្នារឿងផែនទីតទៅទៀត នេះបើតាមសេចក្តីថ្លែងការណ៍ របស់លោកបណ្ឌិត
ដែលចេញផ្សាយនៅរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ។
សេចក្តីថ្លែងការណ៍របស់
លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា៖ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ តបតាមការអញ្ជើញរបស់គណៈកម្មការ ចំពោះកិច្ចសម្របសម្រួលការងារប្រគល់
ទទួល និងផ្ទៀងផ្ទាត់ផែនទី ក្រុមស្រាវជ្រាវព្រំដែនកម្ពុជាដឹកនាំដោយលោកបណ្ឌិត
សុខ ទូច និងសហការីចំនួន ៣រូប បានចូលរួម និងតាមដានយ៉ាងយកចិត្តទុកដាក់
ចំពោះដំណើរការផ្ទៀងផ្ទាត់ផែនទី ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង
ដែលជាផែនទីផលិតដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន (Service Geographique de
l’Indochine) និងតម្តល់ទុកនៅវិទ្យាស្ថានជាតិភូមិសាស្រ្ត (IGN)
នៃប្រទេសបារាំង តាមរយៈស្ថានទូតបារាំងនៅរាជធានីភ្នំពេញ ជាមួយនិងផែនទីផ្លូវការនិងស្របច្បាប់
ដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម។
ក្រុមស្រាវជ្រាវព្រំដែនកម្ពុជា
នៃរាជបណ្ឌិត្យសភាកម្ពុជា សូមធ្វើការកត់សម្គាល់ដូចតទៅ៖ ១. ការផ្ទៀងផ្ទាត់ផែនទីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៣
ខែកញ្ញា ឆ្នាំ២០១៥ ជាសក្ខីភាពដ៏សំខាន់បំផុតជាប្រវត្តិសាស្រ្ត សម្រាប់ព្រះរាជាណាចក្រកម្ពុជា
ពីព្រោះប្រទេសបារាំង គឺជាប្រទេសអាណានិគមនៃប្រទេសទាំងបី កម្ពុជា ឡាវ
និងវៀតណាម។ ២. ប្រទេសបារាំងក្នុងឋានៈជាប្រទេសអាណានិគម គឺជាអ្នកវាស់វែង និងកំណត់ព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសជិតខាង
ដែលក្នុងនោះ ព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសថៃ កំណត់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ដោយឡែកព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសឡាវ
និងប្រទេសវៀតណាម គឺបារាំងវាស់វែង និងគូសផែនទីព្រំដែនប្រទេសដោយមិនបានសាកសួរប្រទេសសាមីនោះទេ
ប៉ុន្តែប្រទេសទាំងបីចាំបាច់ត្រូវទទួលយក។ ៣. ការយកផែនទីពីប្រភពផ្សេងៗមកផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការ
និងស្របច្បាប់ ដែលរាជរដ្ឋាភិបាលប្រើប្រាស់ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម
ក៏មានសារៈសំខាន់ ប៉ុន្តែផែនទីដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង គឺមានអត្ថន័យជាសារវន្តជាងផែនទីនានា
ដែលយើងយកមកផ្ទៀងផ្ទាត់កន្លងមក
ពីព្រោះផែនទីនេះ ជាផែនទីដើម ដែលត្រឹមត្រូវទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពមរតកប្រវត្តិសាស្រ្ត ពីព្រោះបារាំងជាអតីតប្រទេសអាណានិគមនៃប្រទេសកម្ពុជា
និងប្រទេសវៀតណាម។ ៤. យើងខ្ញុំសូមសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធគ្រប់និន្នាការនយោបាយ
ឈប់ខ្វែងគំនិតគ្នាលើបញ្ហាផែនទីតទៅទៀត ត្រូវតែមានឯកភាពជាតិ ពីព្រោះផែនទីដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង
គឺមានលក្ខណៈច្បាស់លាស់គ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងដូចគ្នាទាំងស្រុងទៅ
និងផែនទីផ្លូវការ និងស្របច្បាប់ ដែលរាជរដ្ឋាភិបាលប្រើប្រាស់ សម្រាប់បោះបង្គោលខណ្ឌសីមាព្រំដែន
ប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម៕
មហាសន្និបាតសភាអាស៊ានលើកទី៣៦នេះប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការជំរុញសហគមន៍អាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល ដើម្បីទទួលបានកំណើនគ្រប់ៗគ្នា»
អន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA
ត្រូវបានបង្កើតឡើងនាដើមទសវត្សរ៍ឆ្នាំ១៩៧០ ដែលឆ្នាំ២០១៥នេះប្រទេសម៉ាឡេស៊ី
ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិសភាអាស៊ាន លើកទី៣៦
ហើយការប្រារព្ធក្នុងឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ
ការជំរុញសហគមន៍អាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល ដើម្បីទទួលបានកំណើនគ្រប់ៗគ្នា។
មហាសន្និបាតនេះមានការចូលរួមពី គណៈប្រតិភូប្រទេសអ្នកអង្កេតការណ៍ អគ្គលេខាធិការអាស៊ាន
អគ្គលេខាធិការ IPU
ដែលមកពីសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ាទាំង១០។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ចេញថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥
ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន
លើកទី៣៦ បានឲ្យដឹងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា
ចូលរួមក្នុងមហាសន្និបាទនេះផងដែរ។
Subscribe to:
Posts (Atom)