យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ដើម្បីឆ្លើយតបសំណូមពររបស់សាធារណជនទូទៅ
ដែលមានចំណាប់អារម្មណ៍ ចង់ស្វែងយល់ពីស្ថានភាពចំណូល
ដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែសីហា និង ៨ខែដើមឆ្នាំ២០១៥
អាជ្ញាធរជាតិអប្សរា សូមបង្ហាញទិន្នន័យដូចខាងក្រោម៖
ក. ស្ថិតិភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែសីហា
ឆ្នាំ២០១៥, ភ្ញៀវទេសចរទិញប័ណ្ណ មានចំនួន ១៦៥,៧២១នាក់ ប្រៀបធៀបនឹងខែសីហា ឆ្នាំ២០១៤ កើន ១.២៦%, ចំណូលគិតជាសាច់ប្រាក់សរុបចំនួន
៤,៧៦៤,៧២០ដុល្លារ ប្រៀបធៀបនឹងខែសីហា ឆ្នាំ២០១៤ កើនឡើង ០.៩៩%។
ខ. ស្ថិតិភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ
សម្រាប់៨ខែដើមឆ្នាំ២០១៥, ភ្ញៀវទេសចរទិញប័ណ្ណមានចំនួន ១,៤០៤,១០៧នាក់ ប្រៀបធៀបនឹង៨ខែដើមឆ្នាំ២០១៥
កើនឡើង ១.៩២%, ចំណូលជាសាច់ប្រាក់សរុបចំនួន ៣៩,៨២៣,៩២០ដុល្លារ ប្រៀបធៀបនឹង៨ខែដើមឆ្នាំ២០១៤
កើនឡើង ០.០៣%៕
No comments:
Post a Comment