Wednesday, January 24, 2018
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមេដឹកនាំអាស៊ានទី១ដែលនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងញ៉ូវដែល្លី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា ប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោង១២និង១៥នាទី ម៉ោងនៅទីក្រុងញ៉ូវដែល្លី ប្រទេសឥណ្ឌា ត្រូវនិងម៉ោង១៣និង៤៥នាទី ម៉ោងនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន ឥណ្ឌា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា រយៈពេល៥ថ្ងៃពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។
យន្តហោះពិសេសរបស់កម្ពុជា ជើងហោះហើរលេខ០០១ ដែលបានដឹកនាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើការចុះចតនៅអាកាសយានដ្ឋានយោធាប៉ាឡាំ ក្នុងទីក្រុងញ៉ូវដែល្លី ក្រោមវត្តមាននៃការធ្វើគារវកិច្ចយ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីលោក លោកស្រីជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌាជាច្រើនរូប។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ក្នុងភាពជាដៃគូសន្ទនាអាស៊ាន ឥណ្ឌា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែមករា អញ្ជើញទស្សនាក្បួនព្យុះហយាត្រា នៃទិវាសាធារណរដ្ឋថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ ក្រៅពីនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមេដឹកនាំអាស៊ានទី១ ដែលនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងញ៉ូវដែល្លី ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០១៨។ នៅក្នុងដំណើរទស្សនកិច្ចនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់វេទិកាធុរកិច្ចកម្ពុជា-ឥណ្ឌា ដែលមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរជាច្រើនរូប។
សូមបញ្ជាក់ដែរថា នៅក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃកិច្ចសន្ទនាអាស៊ាន ឥណ្ឌា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយមេដឹកនាំនៃប្រទេសឡាវ វៀតណាម មានគម្រោងទទួលទានអាហារការងារពេលព្រឹក ដើម្បីពិនិត្យមើលពីកាលានុវត្តភាព និងបញ្ហាប្រឈមមួយចំនួនទាក់ទិនទៅនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម៕
ដោយ៖ ប៊ុនធី

ក្រុមហ៊ុនអាកាសចរណ៍ JC អន្តរជាតិទទួលស្វាគមន៍យន្តហោះទី៥ ដែលបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមការគ្រោងទុក
ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី (JC) នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ បានទទួលស្វាគមន៍យន្ដហោះទី៥ របស់ខ្លួន ដែលបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៧៖៤០នាទីព្រឹក។ ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី គឺជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាក្នុងស្រុកមួយ ដែលបានវិឌ្ឍន៍ខ្លួន រីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងបរិបទនៃវិស័យមួយនេះ។ ក្រុមហ៊ុននេះបានធ្វើការវិនិយោគលើទឹកប្រាក់សរុបចំនួន ១ពាន់លានដុល្លារ ដោយបានធ្វើការហោះហើរចេញពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
យោងតាមទិន្នន័យក្រសួងទេសចរកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០១៧ ចំនួនទេសចរចិនមកកាន់ប្រទេសកម្ពុជា បានឈានដល់ ៩៤៩.៨៥៦នាក់កើនឡើងដល់ ២១.៩% ។ ជាមួយគ្នាដែរ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ចំនួនទេសចរដែលចូលមកប្រទេសកម្ពុជាតាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសនៅតែបន្តកើនឡើងនិងកំពុងតែកើនឡើងបន្តិចម្តងៗ បើប្រៀបធៀបជាមួយនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក។
បើយោងទៅតាមការព្យាករណ៍ទីផ្សាររបស់ IATA2018 បានឲ្យដឹងថា ទីផ្សារដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសពីប្រទេសចិន មកកម្ពុជានៅតែមានការកើនឡើង។ ដូចនេះដើម្បីសិក្សាអំពីទីផ្សារប្រទេសចិនបន្ថែមទៀត ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ីបានពង្រីកជើងហោះហើររបស់ខ្លួនជាបន្តបន្ទាប់ទៀតដូចជា សៀមរាប-ឃុនមីញ សៀមរាប-ស៊ីអាន និងសៀមរាប-ស៊ីចូវ ដែលគ្រោងនិងហោះហើរជាលើកដំបូង នៅចុងខែមករានេះ។ ស្របពេលជាមួយគ្នានេះក្រុមហ៊ុននេះក៏បានបង្កើតជើងហោះហើរមួយទៀតទៅកាន់ទីផ្សារអាស៊ានគឺ ភ្នំពេញ-សិង្ហបុរី ដែលនឹងត្រូវចាប់ផ្តើមហោះហើរលើកដំបូងនៅថ្ងៃទី ២៥ មករា នេះផងដែរ។
សូមជម្រាបផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ីបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងខែមីនា ដោយបានធ្វើការហោះហើរចំនួន ៣៧១៨ លើកនៅឆ្នាំ ២០១៧ និងដឹកអ្នកដំណើរបានចំនួនជាង ៤០០.០០០ នាក់ដោយសុវត្ថិភាព។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានលើកឡើងថា គោលដៅចម្បងសម្រាប់ឆ្នាំ២០១៨នេះ គឺត្រូវពង្រីកជើងហោះហើររបស់ខ្លួនជាបន្ថែមទៀត ដើម្បីធ្វើឱ្យក្រុមហ៊ុនរបស់ខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដែលបំរើសេវាយ៉ាងពេញលេញនៅក្នុងប្រទេសកម្ពុជា៕

សកម្មជនលេចធ្លោមួយរូបរបស់អតីតបក្សប្រឆាំង បង្ហោះផ្សាយអំពីភាពវឹកវរចលាចលផ្ទៃក្នុងបក្ស ដែលកំពុងស្ថិតក្នុងគ្រោះប្រកាសអាសន្ន!
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងទំព័រ Facebook ឈ្មោះ យុវតីសង្គ្រោះជាតិ បានបង្ហោះផ្សាយនូវអត្ថបទមួយមានចំណងជើងថា «ភាពវឹកវរចលាចលក្នុងបក្សខ្ញុំ ធ្លាក់ដល់ស្ថានភាពប្រកាសអាសន្ន» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ក្នុងនាមនាងខ្ញុំ សកម្មជនគណបក្សសង្គ្រោះជាតិ និងគ្នាខ្ញុំជាច្រើន ក្នុងខេត្តកំពង់ចាម សូមបញ្ចេញអារម្មណ៍ពិត និងចោទជាសំនួរ ក្រោយពីបានមើលឃើញសកម្មភាពថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរយៈពេលចុងក្រោយនេះកំពុងតែបំផ្លាញគណបក្សមួយនេះ ដែលក្រុមលោក សម រង្ស៊ី បានបំបែកខ្លួនទៅបង្កើតចលនាសង្គ្រោះជាតិថ្មីមួយទៀត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ គឺមានន័យថាទទួលស្គាល់សាលដីការរំលាយគណបក្សកាលពីខែ១២ ឆ្នាំ២០១៧។ ពេលនេះពួកគាត់បានកៀរគឱ្យក្រុមពួកខ្ញុំដែលដើរតាមលោកប្រធានកឹម សុខា ចូលរួមជាមួយពួកគាត់វិញ។ ក្រុមនាងខ្ញុំមានចម្ងល់ថា តើពេលនេះពួកយើងត្រូវដើរតាមបក្សសង្គ្រោះជាតិដឹកនាំដោយលោកប្រធាន កឹម សុខា ឬដើរតាមចលនាថ្មីរបស់លោក សម រង្ស៊ី? ទោះជាពួកខ្ញុំដឹងច្បាស់ថាគណបក្សសង្គ្រោះជាតិពិតជារលាយតាមសាលដីកាតុលាការកំពូលពិតប្រាកដមែន ប៉ុន្តែពួកខ្ញុំនៅតែជំនះគាំទ្រគណបក្សមួយនេះ ទោះជាមានសមាជិកជាច្រើនបានចាកចេញ ប៉ុន្តែក្រោយមកដោយសារទំហំនៃការបែកបាក់គ្នាកាន់តែធំឡើងៗ មែនទែនទៅពួកយើងជាសកម្មជននៅពេលនេះវ៉លៗ បាត់បង់គោលដៅ បែកកម្លាំងនិងបាក់ទឹកចិត្តក្នុងការបន្តគាំទ្រគណបក្សសង្គ្រោះជាតិតទៅទៀតហើយ។
ក្រោយពីតុលាការ ឃាតខ្លួនលោកប្រធាន កឹម សុខា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និង គណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៧ រួចមក មានរឿងរ៉ាវធំៗបង្កឡើងដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យពួកខ្ញុំយល់ឃើញថាបក្សដែលខ្ញុំកំពុងតែគាំទ្រនេះបានបែកចេញពីគ្នាហើយ៖
ទី១ អ្នកនាង កឹម មនោវិទ្យា និងក្រុមអ្នកស្រលាញ់លោក កឹម សុខា បានបំភ្លេចចោលទាំងស្រុងនូវការទាមទារឱ្យលើកលែងទោសលោកប្រធាន សម រង្ស៊ី ឱ្យលោកអាចវិលចូលស្រុកវិញបាន ហើយបានប្រមូលកម្លាំង ចេញទៅរកពឹងពាក់សហគមន៍អន្តរជាតិ ឱ្យឈប់ផ្តល់ជំនួយ ឈប់ទិញទំនិញពីកម្ពុជា ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីដាក់គំនាប ទាមទារឱ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា ជាហូរហែរ។
ទី២ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ លោកប្រធាន សម រង្ស៊ី បានបង្កើតចលនាថ្មីមួយទៀត ឈ្មោះថាចលនាសង្គ្រោះជាតិថ្មី ជំនួសឱ្យគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកនាង កឹម មនោវិទ្យា។ ក្រុមនាងខ្ញុំយល់ឃើញថា ចលនាសង្គ្រោះជាតិ ថ្មីនេះកំពុងតែដណ្តើមសម្លេងគាំទ្រពីក្រុមលោក កឹម សុខា ព្រោះស្របពេលដែលអ្នកនាង កឹម មនោវិទ្យា តែងតែប្រកាសថាដំណើរនៅក្រៅប្រទេសមានជោគជ័យជាខ្លាំង លោក សម រង្ស៊ី បែរជាបង្ហោះនៅលើទំព័រ Facebook របស់លោកថា គណបក្សសង្គ្រោះជាតិពេលនេះ កំពុងស្លាប់បន្តិចម្តងៗ ដោយសារតែថ្នាក់ដឹកនាំបច្ចុប្បន្ន ថាបក្សសង្គ្រោះជាតិជាប់គាំងមិនអាចធ្វើអីបាន ដូច្នេះ យើង ដាច់ខាត ត្រូវតែបង្កើត ចលនាសង្គ្រោះជាតិ» ដែលយើងមើលឃើញពីចេតនា លោកប្រធាន សម រង្ស៊ី ចង់សងសឹកលោកប្រធានកឹម សុខា ប្រមូលយកកម្លាំងរបស់បក្សមកក្តាប់ម្នាក់ឯង។
ទី៣ មួយថ្ងៃបន្ទាប់ពីលោកប្រធាន សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិថ្មីជំនួសឱ្យបក្សសង្គ្រោះជាតិដែលលោកអះអាងថាកំពុងស្លាប់នោះ គឺនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ តំណាងរាស្ត្រ រួមនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសប្រមាណ ៥០នាក់ដែលធ្លាប់ដើរតាមលោកប្រធាន កឹម សុខា បានចេញសេចក្តីប្រកាស បន្តការតស៊ូនយោបាយ ក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោជាតិជានិច្ច យើងប្តេជ្ញាថា មិនចូលរួមជាមួយចលនា ឬក្រុមអ្នកនយោបាយណាមួយក្រៅពីគណបក្សសង្គ្រោះជាតិនោះឡើយ (សំដៅទៅលើចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី)។
ទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ពីរថ្ងៃបន្ទាប់ពីលោកប្រធាន សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិ នៅលើទំព័រ Facebook របស់លោក កឹម សុខា បានបង្ហោះថា «គណបក្សសង្គ្រោះជាតិនៅតែរស់នៅលើដែនដីសុវណ្ណភូមិ មិនប្រែក្លាយជាអ្វីផ្សេង ហើយក៏មិនចាកឆ្ងាយពីប្រជាពលរដ្ឋខ្មែរឡើយ»ហាក់ខឹងសម្បារនឹងគំនិតរបស់លោកប្រធាន សម រង្ស៊ី។
ទី៥ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ លោក ទួន យក់ដា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តសៀមរាបដែលឡើងឋានៈមកតាមខ្សែលោកប្រធាន កឹម សុខា ហើយមានឈ្មោះក្នុងសេចក្តីថ្លែងការណ៍បង្កើតចលនាសង្គ្រោះជាតិនោះ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនក្នុង និងក្រៅប្រទេសថា គោលគំនិតនៃការរៀបចំ ចលនាសង្គ្រោះជាតិ ដែលចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គឺស្ថិតក្នុងដំណាក់កាលពិភាក្សា មិនទានដាច់ស្រេច និងមិនទាន់បានសម្រេចនៅឡើយទេ ហើយលោកមិនទទួលស្គាល់ចលនាសង្គ្រោះជាតិរបស់លោកប្រធាន សម រង្ស៊ី នោះទេ។
ទី៦ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កូនស្រីលោក កឹម សុខា គឺអ្នកនាង កឹម សាមាធីតា បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោកប្រធាន សម រង្ស៊ី ដែលបានប្រកាសនៅក្នុងទំព័រ Faceook ថា លោក កឹម សុខា មិនហ៊ានប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ខ្លាចលោក ហ៊ុន សែន ធ្វើបាប ដោយអ្នកនាងបានអះអាងថា ក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងបានបញ្ជាក់ថារាល់ការសម្រេចចិត្តរបស់ឪពុកនាងគឺធ្វើឡើងដោយឆន្ទៈរបស់លោក។ ហើយរូបលោកពុំដែលសម្រេចចិត្តអ្វីមួយដែលផ្ទុយពីឆន្ទៈលោកដោយហេតុថាខ្លាចពីសុវត្ថិភាពឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួនដើម្បីការពារសុវត្ថិភាពខ្លួននោះ លោកក៏មិននៅតស៊ូក្នុងស្រុកទាំងដែលដឹងថាគេមានបំណងចាប់ខ្លួនរូបលោកដែរ(មិនដូចលោកប្រធាន សម រង្ស៊ី តែងតែរត់ចោលអ្នកគាំទ្រសំងំយកសុខ)។
ភាពវ៉ល់ បែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ ប្រកាន់បក្ខពួកចែកជាក្រុម ហើយបាត់ម្ចាស់ការរបស់ថ្នាក់ដឹកនាំនៅពេលនេះ ធ្វើឱ្យពួកខ្ញុំបាត់អស់ភាពរំពឹងថាបក្សនេះនឹងអាចរស់ឡើងវិញ តាមពិតទៅឥឡូវនេះពួកខ្ញុំពិតជាអស់សង្ឃឹមចំពោះគណបក្សសង្គ្រោះជាតិនេះខ្លាំងណាស់ ទោះជានៅបន្តគាំទ្រ ក៏មិនដឹងថាគួរនៅបន្តតស៊ូតាមក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ឬក៏ទទួលស្គាល់ ចលនាសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធាន សម រង្ស៊ី ដែលមានន័យស្មើនឹងទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិពិតជារលាយ? ពួកខ្ញុំយល់ឃើញថាគួរតែឈប់ដើរតាមអ្នកនយោបាយដែលគ្មានភាពប្រកដនិយម ជាពិសេសទាញជាតិខ្មែរឱ្យដើរត្រលប់ក្រោយទៅរកក្តីវិនាសបែបនេះ ហើយបើសិនជាបានអំណាចមែន ក៏ខ្ញុំគ្មានសង្ឃឹមថាពួកគាត់អាចមានសមត្ថភាពដឹកនាំប្រទេសបានដែរ ព្រោះគ្រាន់តែបក្សនយោបាយមួយគ្មានសមត្ថភាពថែររក្សាឱ្យបានគង់វង្សរីកចម្រើនផងឃើញតែក្តីវិនាស ចុះទម្រាំអនាគតប្រទេសជាតិ និងប្រជាជនរាប់លាននាក់ តើពួកគាត់មានសមត្ថភាពទៅថែរក្សា និងទៅដឹកនាំតាមរបៀបណា?

ការធ្វើពិសោធន៍របស់ហ្វេសប៊ុក
ប្រទេសចុងក្រោយគេដែលរងគ្រោះពីការទទួលព័ត៌មានខុស ព័ត៌មានក្លែងក្លាយ និងការឃោសនានៅតាមបណ្តាញផ្សព្វផ្សាយសង្គម ពិសេសនៅលើហ្វេសប៊ុកដែលមានអ្នកប្រើប្រាស់ចំនួន ២ លាននោះគឺកម្ពុជា។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន BuzzFeed News លោក Megha Rajagopalan ដែលបានសរសេរពីទីក្រុងភ្នំពេញមក។
នៅពេលហ្វេសប៊ុកចូលមកកម្ពុជាដំបូង មនុស្សជាច្រើនសង្ឃឹមថា វានឹងជួយជំរុញឲ្យឈានចូលក្នុងយុគ្គថ្មីមួយនៃការនិយាយស្តីដោយសេរី ដោយជួយបង្កើនសម្លេងដែលបានជួបត្រឹមតែបណ្តាញផ្សព្វផ្សាយព័ត៌មានចាស់ៗដែលមានសមានចិត្តជាមួយរដ្ឋាភិបាល។ ជាជំនួសវិញ រឿងបញ្ច្រាស់ពីនោះបានកើតឡើង។ នាយករដ្ឋមន្ត្រី ហ៊ុន សែន ឥឡូវនេះកំពុងប្រើប្រាស់ហ្វេសប៊ុកដើម្បីលើកកម្ពស់សាររបស់គាត់ ក្នុងខណៈដែលដាក់គុកអ្នករិះគន់របស់គាត់ ហើយបុគ្គលិករបស់គាត់កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រាស់ច្បាប់ផ្ទាល់របស់ហ្វេសប៊ុកដើម្បីបិទការរិះគន់ ដែលការងារទាំងនោះធ្វើឡើងតាមរយៈទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកក្រុមហ៊ុននោះ។
ហ្វេសប៊ុកក៏បានបន្ថយយ៉ាងលឿននូវការឈានចូលប្រើប្រាស់បណ្តាញផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា បន្ទាប់ពីខ្លួនបានសម្រេចកាលពីឆ្នាំមុនក្នុងការលុបចោលមាតិការរបស់គេ ដើម្បីយកមកធ្វើជាផ្នែកមួយនៃការធ្វើពិសោធន៍ដ៏ចម្រូងចម្រាស់។ ខ្លួនបានធ្វើជាវេទិការអព្យាក្រឹត្យសម្រាប់ព័ត៌មាន។ ប៉ុន្តែតួនាទីរបស់ខ្លួនក្នុងការផ្សព្វផ្សាយការឃោសនានិងព័ត៌មានក្លែងក្លាយ ព្រមទាំងទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវភាពងាយស្រួលដែលថា ភាពអព្យាក្រឹត្យនោះអាចត្រូវទាញយកមកប្រើដោយជនផ្តាច់ការ។
តើនោះស្តាប់ទៅដូចជាធ្លាប់ឮដែរឬទេ? ការធ្វើបែបនោះបានកើតឡើងនៅក្នុងប្រទេសជាច្រើនផ្សេងទៀត ចាប់ពីបារាំងដល់អាមេរិក ដល់កេនយ៉ា និងដល់ហ្វីលីពីន ដោយហ្វេសប៊ុកកំពុងក្លាយទៅជាវេទិការសំខាន់ដែលព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយដើម្បីបំភាន់មតិសាធារណជន ទប់ស្កាត់សម្លេងប្រឆាំង កំទេចបក្សប្រឆាំងស្របច្បាប់ និងគេចចេញពីគណនីភាពសាធារណៈ។ រឿងទាំងនេះបានធ្វើឲ្យមានការរិះគន់ទូទាំងពិភពលោកប្រឆាំងនឹងឥទ្ធិពលកាន់តែគ្រោះថ្នាក់ដែលគេមិនរំពឹងទុករបស់បណ្តាញសង្គមធំជាងគេបំផុតរបស់ពិភពលោកដែលប្រធានហ្វេសប៊ុកលោក Mark Zuckerberg ត្រូវបានបង្ខំឲ្យទទួលស្គាល់ពីភាពអាក្រក់របស់ក្រុមហ៊ុនគាត់ ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានប្រកាសពីការផ្លាស់ប្តូរជាបន្ទាប់ៗក្នុងរបៀបដែលហ្វេសប៊ុកធ្វើការងារ។
នៅថ្ងៃទី ១១ ខែមករា លោក Zuckerberg បាននិយាយថា ហ្វេសប៊ុកនឹងផ្លាស់ប្តូររូបមន្តរបស់ខ្លួនដើម្បីគាំទ្រការប្រាស្រ័យទាក់ទងគ្នាកាន់តែមានអត្ថន័យនៅក្នុងទំព័រព័ត៌មានរបស់អ្នកប្រើប្រាស់ ដោយឥឡូវនេះបានបង្ហាញពី “ពេលវេលាផ្ទាល់ខ្លួនដែលនាំឲ្យយើងអាចទាក់ទងគ្នាកាន់តែច្រើនជាងមុនលើមាតិកាមកពីបណ្តាញសារព័ត៌មាន វីដេអូ និងការបញ្ចូលឯកសារសាធារណៈផ្សេងៗទៀត។ មាតិកាកាន់តែច្រើននឹងត្រូវបានមើលឃើញពីក្រុមគ្រួសារ មិត្តភក្តិ និងក្រុមផ្សេងៗទៀត ជាជាងពីការបង្ហោះ មិនត្រឹមតែដោយ ម៉ាកសម្លៀកបំពាក់និងក្រុមហ៊ុនជំនួញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយព័ត៌មានថ្មីៗរបស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយស្របច្បាប់ ដែលបានកាន់តែអាស្រ័យលើការចូលមើលតាមហ្វេសប៊ុកដល់អ្នកអានរបស់ពួកគេ។
នេះគឺជា “ការធ្វើពិសោធន៍” ដែលបានបង្ហាញឡើងនៅកម្ពុជា។ ការវិវត្តនោះស្តាប់ទៅដូចជាដំណឹងល្អក្នុងន័យនៃការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ប៉ុន្តែប្រការដែលថា ការផ្លាស់ប្តូរទ្រង់ទ្រាយធំក្នុងការធ្វើឲ្យហ្វេសប៊ុកកាន់តែ “អព្យាក្រឹត្យ” នឹងប៉ះពាល់ដល់អ្នកមើលព័ត៌មានត្រឹមត្រូវនោះ បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ Emily Bell របស់កាសែត The Guardian បានកត់សម្គាល់ថា “ការងាកចេញរបស់ហ្វេសប៊ុកពីព័ត៌មាន និងភាពស្មុគស្មាញនៃការទទួលខុសត្រូវដល់ប្រភេទនៃមាតិកាដែលបានបង្ហោះនៅលើវេទិការបស់ខ្លួននោះមានផលវិបាកជាច្រើនដល់ស្ថាប័នព័ត៌មាននៅអាមេរិក និងអឺរ៉ុប ប៉ុន្តែយ៉ាងហោចណាស់នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យលោកខាងលិច សកម្មភាពរបស់ហ្វេសប៊ុកអាចត្រូវបានបន្ថយគ្រោះថ្នាក់ដោយយុទ្ធសាស្ត្រផ្សេងៗ។ នៅក្នុងប្រទេសដូចជាហ្វីលីពីន មីយ៉ាន់ម៉ា និងស៊ូដង់ខាងត្បូង និងប្រទេសលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីដូចជាប៊ូលីវៀ និងស៊ែប៊ី វាមិនអាចទៅរួចក្នុងការធ្វើឲ្យមានអព្យាក្រឹត្យភាពនៅលើវេទិកានោះ ឬបង្កើតការសន្យាដល់ប្រព័ន្ធព័ត៌មានមានដំណើរការល្អនោះទេ”។
ការប្រែប្រួលចុងក្រោយដែលប្រកាសដោយ Zuckerberg កាលពីសប្តាហ៍មុនហាក់បីដូចជាកាន់តែងាកឆ្ងាយពីការទទួលខុសត្រូវ គឺ ហ្វេសប៊ុក ឥឡូវនេះ នឹងផ្តល់អទិភាពដល់ព័ត៌មាន “ដែលអាចទុកចិត្ត” ដោយផ្អែកលើការស្ទង់មតិរបស់សមាជិក។ គាត់បាននិយាយថា “យើងបានពិចារណាក្នុងការសួរនាក់ទំនាញខាងក្រៅ ដែលនឹងធ្វើការសម្រេចចិត្តឲ្យផុតពីដៃរបស់យើង ប៉ុន្តែ ទំនងជានឹងមិនដោះស្រាយបញ្ហាចំគោលដៅទេ។ ឬយើងអាចសួរអ្នកប្រើប្រាស់ ហើយយកព័ត៌មានត្រឡប់របស់អ្នកដើម្បីកំណត់ចំណាត់ថ្នាក់”។ មិនមែនអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់នឹងត្រូវគេសួរនោះទេ ប៉ុន្តែគ្រាន់តែជាទិន្នន័យ “ចម្រុះ និងតំណាង” ប៉ុណ្ណោះ ដែលពិន្ទុរបស់ស្ថាប័នព័ត៌មានដែលពួកគេស្ទង់មតិនោះនឹងមិនបង្ហាញជាសាធារណៈទេ។ តើខចែងពីភាពសម្ងាត់នោះនឹងអាចចោទជាសំណួរច្រើនទៀតអំពីដំណើរការរបស់ហ្វេសប៊ុកដែរឬទេ? ហើយតើការផ្លាស់ប្តូរចុងក្រោយនេះនឹងជួយដោះស្រាយប្រព័ន្ធនោះ ដែលគ្រប់គ្រាន់សម្រាប់ខ្លួនក្នុងការរំងាប់ការរំជួលចិត្តរបស់សាធារ ណជន និងព័ត៌មានក្លែងក្លាយដែលខ្លួនបានបង្កឡើងដែរឬទេ?
(ប្រភព៖ Inquirer.net ចុះថ្ងៃ២៣ ខែមករា ឆ្នាំ២០១៨)

រកឃើញសត្វស្លាបចំនួន៤០ប្រភេទស្មើនិង៣៣១៤ក្បាលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
តាកែវ៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តតាកែវ បានសហការណ៍ជាមួយកម្លាំងចម្រុះ និងអ្នកជំនាញនៃអង្គការសត្វព្រៃBirdLife បានចុះសិក្សាពីសត្វស្លាបនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅដោយបានរកឃើញសត្វចំនួន៤០ប្រភេទដែលមានចំនួន៣៣១៤ក្បាល។
សត្វទាំងនោះរួមមានពពិចខ្មៅចុងខ្នងស កុកក្រោងតូច-មធ្យម ចាបដង្កូវចិញ្ចើមស និងអន្ទេបខ្មៅជាដើម។ ការចុះជំរឿននេះ គឺដើម្បីសិក្សាពីប្រភេទសត្វស្លាបព្រៃនៅប៉ែកអាស៊ី។
សូមរំលឹកថារដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅដែលមានផ្ទៃដីទំហំ៨.៣០៥ ហិកតាដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែលសម្បូរទៅដោយសត្វស្លាបព្រៃ។
មូលហេតុដែលរដ្ឋាភិបាលដាក់តំបន់នេះទៅជាតំបន់ការពារទេសភាព គឺដើម្បីធានាថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះ និងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាននិងសេវាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕
ខេត្តសៀមរាប រៀបចំពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨
សៀមរាប៖ នៅថ្ងៃពុធ ០៨កើត ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលសាលាខេត្តសៀមរាប មានធ្វើពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និង មន្ត្រីរាជការ សរុបចំនួន ៤១៧នាក់។
មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ នៃអណត្តិទី៥ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកអភិបាលខេត្តសៀមរាប បានបន្តថា ដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ។
លោកក៏បានលើកឡើងនូវគំនិតនៃការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ និងការអភិរក្សនូវខេត្តប្រវត្តិសាស្រ្តវប្បធម៌ ដែលបានកំពុងទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត នៅតាមតំបន់រមនីយដ្ឋានវប្បធម៌ និងធម្មជាតិ និងជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង។ ស្របពេលនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខទេសចរណ៍ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម។ ក្នុងបរិការណ៍នេះ សន្និបាតខេត្តបានក្លាយជាយន្តការ ដ៏មានសារៈសំខាន់ ដោយផ្តល់នូវកាលានុវត្តភាពដល់គ្រប់ប្រតិបត្តិករក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងតួអង្គពាក់ព័ន្ធ ដើមី្បប្រមូលផ្តុំនូវទស្សនៈ បញ្ញាញាណ តាមរយៈនៃកិច្ចពិភាក្សារបស់អង្គសន្និបាត ក្នុងការស្វែងរកធាតុចូលជាគន្លឹះ សំខាន់ៗនូវបទពិសោធន៍ បញ្ហាប្រឈម និងការដោះស្រាយ ឬ អនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកែលម្អ ទាំងគោលការណ៍និងការអនុវត្តជាដើម។
លើសពីនោះ លោក ឃឹម ប៊ុនសុង ក៏បានស្នើសុំឲ្យអង្គសន្និបាតទាំងមូល រកឲ្យឃើញនូវធាតុចូលបន្ថែម ដោយផ្តោតលើការងារអភិវឌ្ឍន៍ទីក្រុង និងទីប្រជុំជនស្រុក និងការងារដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងវិធានការទប់ស្កាត់ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការអនុវត្តគោលនយោបាយកំណែទម្រង់នៅថ្នាក់ក្រោមជាតិ និង ការផ្តល់សេវាសាធារណៈ៕

នៅឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាង១លាននាក់ ចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស
ពេញមួយឆ្នាំ២០១៧ ចាប់ខែមករា ដល់ខែធ្នូ មានប្រជាពលរដ្ឋ បានចូលសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសចំនួន ១,១៨៣,៧៤៦នាក់ និងករណីពិនិត្យពិគ្រោះជំងឺក្រៅមានចំនួន ១១,៦៦៥,២៥១ករណី ក្នុងនោះករណីថ្មី ចំនួន ១០,១៨៤,០៤៥ករណី។ នេះបើយោងតាមស្ថិតិនៃការប្រើប្រាស់សេវាកម្មថែទាំសុខភាព ក្នុងឆ្នាំ២០១៧
នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស របស់ក្រសួងសុខាភិបាល។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺដែលមកសម្រាកព្យាបាល មានចំនួន៨៦៥,៣៦៥នាក់ និងសម្រាលកូនមានចំនួន ៣១៨,៣៨១នាក់ ។ រាល់ការពិនិត្យ-សម្រាក-ព្យាបាលជំងឺ និងសម្រាលកូននេះ ក៏មានប្រើប្រាស់សេវា ដោយប្រជាពលរដ្ឋក្រីក្រ ក្រោមកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ និងទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលផងដែរ៕

ក្រសួងបរិស្ថានជួបពិភាក្សាជាមួយសាជីវកម្មអគ្គិសនី Fujisaki ស្តីពីការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស
នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យគណៈប្រតិភូ សាជីវកម្មអគ្គិសនី Fujisaki ដឹកនាំដោយអគ្គនាយក Koji Fujisaki ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងសំណើសុំសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស សម្រាប់គោលដៅខេត្តកំពត និងខេត្តកែប។
លោក អ៊ាង សុផល្លែត បានសម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងសំណើខាងលើ ដោយបានបញ្ជាក់នូវជំហរគាំទ្រ ឱ្យក្រុមហ៊ុនបន្តធ្វើការសិក្សាអំពីសមិទ្ធិ លទ្ធភាព និងស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ លើគម្រោងវិនិយោគនេះ៕

កម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ពេញលេញនៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នអគ្គិសនីគ្របដណ្ដប់ ៨១.៦% នៃផ្ទៃប្រទេស
លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា នៅចុងឆ្នាំ២០២០ ខាងមុខនេះ ភូមិដាច ស្រយាលនានា នៅក្នុងប្រទេសកម្ពុជាទាំង១៤,១៦៨ភូមិ នឹងមានបណ្ដាញអគ្គិសនីប្រើប្រាស់ ពេញលេញ រហូតទៅដល់៩៨% ជាមួយនឹងតម្លៃសមរម្យ មានស្ថិរភាព និងមានគុណភាពទៀតផង ខណៈដែលបច្ចុប្បន្ននេះ ភូមិចំនួន៨១.៦% មានអគ្គិសនីគ្របដណ្ដប់ពេញលេញ និងបានធ្វើឲ្យលំនៅដ្ឋានរហូតដល់៦៨.៦៤% មានអគ្គិសនីប្រើប្រាស់។
ថ្លែងក្នុងកម្មវិធីបើកសន្និបាត បូកសរុបការងារបញ្ចប់ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោក ស៊ុយ សែម បានថ្លែងឲ្យដឹងថា «ប្រសិនបើយើងគិតតាមល្បឿន នៃការអភិវឌ្ឍន៍ បណ្ដាញផ្គត់ផ្គង់អគ្គិសនីគ្រប់ប្រភេទ ដែលយើងអាចធ្វើបានក្នុងរយៈ២ទៅ៣ឆ្នាំកន្លងមកនេះ យើងសង្ឃឹមថា ដល់ចុងឆ្នាំ២០២០ ភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនត្រឹមតែមានអគ្គិសនីប្រើប្រាស់ពីប្រភព អគ្គិសនី ផ្សេងៗទេ តែយ៉ាងហោចណាស់មាន៩៨ភាគរយ នៃភូមិទាំងអស់ នឹងមានអគ្គិសនីប្រើប្រាស់ចេញពី ប្រភពអគ្គិសនី របស់បណ្ដាញជាតិ ដែលមានតម្លៃទាបសមរម្យ មានការអនុគ្រោះថ្លៃ មានស្ថិរភាព និងមាន គុណភាពថែមទៀតផង»។
លោកបានបញ្ជាក់បន្ថែមទៀតថា ចំណែកការភ្ជាប់ចរន្ដអគ្គិសនី ឲ្យលំនៅដ្ឋានប្រជាពលរដ្ឋវិញ តាមការប៉ាន់ ស្មានរបស់អ្នកសិក្សាថារហូតដល់ឆ្នាំ២០៣០ ទើបលំនៅដ្ឋាន៧០% អាចមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែពេលនេះ តាមស្ថិតិរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ឃើញថានៅចុងឆ្នាំ២០១៧ លំនៅដ្ឋានដែលបានភ្ជាប់ចរន្ដអគ្គិសនី រួចរាល់មានចំនួន៦៨.៦៤%។
លោកបានឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើការតភ្ជាប់ ចរន្ដអគ្គិសនី ដល់អ្នកប្រើប្រាស់អគ្គិសនី គ្រប់ប្រភេទបាន២៥ម៉ឺនទីតាំងបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ធ្វើឲ្យទីតាំងដែលមានអគ្គិសនីប្រើប្រាស់សរុបកើនឡើងដល់ ២,៤០៩,៩០៧ទីតាំង។
លោក ស៊ុយ សែម បានថ្លែងបន្ដថា ក្នុងចំណោមទីតាំងទាំង២៥ម៉ឺននេះ មានលំនៅដ្ឋានចំនួន២,៣១៥,៩៣០កន្លែង មានទីតាំងអាជីវកម្ម ឧស្សាហកម្ម និងរដ្ឋបាល ៨៩,១០៨កន្លែង និងមានទីតាំងដែលជាស្ថាប័នរដ្ឋចំនួន៤,៨៦៩កន្លែង។
ជាមួយគ្នានោះ យោងតាមលទ្ធផលនៃការចុះអង្កេត របស់ក្រុមសិក្សាក្នុងក្របខណ្ឌ នៃគម្រោងវាយតម្លៃ ការផ្គត់ផ្គង់អគ្គិសនីកម្ពុជា របស់ធនាគារពិភពលោកនៅឆ្នាំ២០១៧ ថ្មីៗនេះក៏បានទស្សទាយថា មានលំនៅដ្ឋាន ចំនួន៧១.៥% បានទទួលការផ្គត់ផ្គង់អគ្គិសនីរួចហើយ ដូច្នេះប្រសិនបើគិតតាមលទ្ធផលនេះឃើញថា កម្ពុជាបានសម្រេចលទ្ធផល នៃការភ្ជាប់ចរន្ដអគ្គិសនី ឲ្យលំនៅដ្ឋានអ្នកប្រើប្រាស់មុនគោដៅប៉ាន់ស្មាន របស់ក្រុមអ្នកសិក្សាដល់១៣ឆ្នាំ៕

ក្រសួងការបរទេស ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីជំនួបពិភាក្សាការងាររវាង ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីជំនួបពិភាក្សាការងាររវាង លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស ជាមួយលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នេះបើតាមសេចក្ដីប្រកាសដែលទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ។
កិច្ចពិភាក្សារវាងប្រមុខកាទូតកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ត្រូវបានធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅប្រទេសឥណ្ឌា។
បើតាមក្រសួងការបរទេស កិច្ចពិភាក្សានេះ ក៏បានត្រៀមរៀបចំឯកសារនានាសម្រាប់ការចុះហត្ថលេខា អំឡុងពេលទស្សនកិច្ច និងការត្រៀមរៀបចំកិច្ចប្រជុំធុរៈកិច្ចកម្ពុជា-ឥណ្ឌា។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោម ៖

លោក ថោង ខុន ដឹកនាំប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងឈៀងម៉ៃ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចេញពីមាតុភូមិកម្ពុជា ទៅចូលរួមវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៦ ខែមករា។
វេទិកាទេសចរណ៍ខាងលើ នឹងមានកិច្ចប្រជុំសំខាន់ៗមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក៣ អាស៊ានឥណ្ឌា កិច្ចប្រជុំជាមួយមជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន កូរ៉េ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៥ ស្អែកនេះ។
ក្រៅពីនេះ ក៏មានកម្មវិធីជួបប្រជុំសមាគមឧស្សហកម្មទេសចរណ៍អាស៊ាន ការប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានដល់ប្រទេសសមាជិកអាស៊ាន និងកម្មវីធីពិព័រណ៍ទេសចរណ៍អាស៊ាន ដែលមានការចូលរួមពីប្រត្តិបត្តិករទេសចរណ៍អាស៊ាន ជាអ្នកលក់ និងអ្នកទិញពីក្នុងតំបន់ និងពិភពលោកផងដែរ។
សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមវេនវិលជុំ នៃប្រទេសជាសមាជិកទាំង១០ ហើយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរួចហើយ កាលពីឆ្នាំ២០១១នៅរាជធានីភ្នំពេញ។ បន្ទាប់ពីប្រទេសថៃ ឆ្នាំ២០១៨នេះ នឹងដល់វេនប្រទេសវៀតណាមវិញម្ដង នៅឆ្នាំ២០១៩ និង ប្រុយណេ នៅឆ្នាំ២០២០។
គួររំឭកដែរថា នៅឆ្នាំ២០១៧ អាស៊ានទាំងមូលទទួលបានទេសចរប្រមាណ ១២៥លាននាក់ ក្នុងកំណើន ៩.៧%ផងដែរ ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបប្រជុំជាមួយមេដឹកនាំប្រទេសមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកៀងគរការវិនិយោគមកកម្ពុជា
នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
ក្រៅពីការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំជាមួយបណ្តាមេដឹកនាំប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងកៀងគរការវិនិយោគផ្សេងៗមកកម្ពុជា។
ដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូទៅកាន់ប្រទេសឥណ្ឌានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា។ ទាំងការបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំផងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងត្រូវស្នាក់នៅប្រទេសឥណ្ឌា រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨៕

Subscribe to:
Posts (Atom)