Tuesday, October 11, 2022

មកស្គាល់ប្រវត្តិរូបសង្ខេប ឯកឧត្តម ឌិត ទីណា ដែលបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មជំនួស ឯកឧត្តម វេង សាខុន


ប្រវត្តិរូបសង្ខេប


ក.ព័ត៌មានសង្ខេប
នាម និងគោត្តនាម ឌិត ទីណា _ អក្សរឡាតាំង DITH TINA ភេទប្រុស ថ្ងៃខែឆ្នាំកំណើត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ សញ្ជាតិ ខ្មែរ ទីកន្លែងកំណើតនៅសង្កាត់លេខ១ ក្រុងភ្នំពេញ

ខ.ព័ត៌មានគ្រួសារ

ឈ្មោះប្រពន្ធ ថៃ វិទ្យាល័យ ថ្ងៃខែឆ្នាំកំណើត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៨៨ មុខរបរមេផ្ទះ មានកូនចំនួន ៣នាក់
១. ឈ្មោះ ឌិត អេម៉ាវិល័យលីន ភេទ ស្រី ថ្ងៃខែឆ្នាំកំណើត ២៥ ខែកញ្ញា ឆ្នាំ២០១៤
២. ឈ្មោះ ឌិត ដាវីណាវិល័យលក្ខណ៍ ភេទ ស្រី ថ្ងៃខែឆ្នាំកំណើត ១៤ ខែកក្កដា ឆ្នាំ២០១៦
៣. ឈ្មោះឌិត ម៉ូនីតាវិល័យលាភ ភេទ ស្រី ថ្ងៃខែឆ្នាំកំណើត ១៣ ខែមករា ឆ្នាំ២០១៨
បងប្អូនបង្កើត ០២នាក់ ស្រី០២នាក់
ឈ្មោះឪពុកបង្កើត ឌិត មុន្ទី ថ្ងៃខែឆ្នាំកំណើត ១៥ ខែវិច្ឆិកា ឆ្នាំ១៩៤១ ទីលំនោះបច្ចុប្បន្ន ផ្ទះលេខ៤៤ ផ្លូវ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ឈ្មោះម្តាយបង្កើត អុឹង មុនី (ស្លាប់) ថ្ងៃខែឆ្នាំកំណើត ០៤ ខែមេសា ឆ្នាំ១៩៥៤
ឈ្មោះឪពុកក្មេក ស៊ីវ ថៃ ថ្ងៃខែឆ្នាំកំណើត ២០ ខែឧសភា ឆ្នាំ១៩៥៤ ទីលំនោះបច្ចុប្បន្ន ផ្ទះលេខ២៤៥ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ
ឈ្មោះម្តាយក្មេកខូច ហោ ថ្ងៃខែឆ្នាំកំណើត ១០ ខែសីហា ឆ្នាំ១៩៥៥ ទីលំនោះបច្ចុប្បន្ន ផ្ទះលេខ២៤៥ ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ


គ.លំនៅដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៤៤ ផ្លូវ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៨៦៥ ៥៥៥

យ.ភាសាបរទេស បារាំង អង់គ្លេស(អាន សរសេរ និយាយបានច្បាស់លាស់) ចិន(ប្រើបានតិចតួច)

ង.ប្រវត្តិនៃការសិក្សា
២០០២ ៖ សញ្ញាបត្រវិស្វកររ៉ែ មកពី Ecole Nationale superieure des mines de Paris
២០០០ ៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យា មកពី សាកលវិទ្យាល័យ Orsay, Paris Sud
១៩៩៩ ៖ បរិញ្ញាបត្រ រូបវិទ្យា មកពី សាកលវិទ្យាល័យ Orsay, Paris Sud
១៩៩៦ ៖ សញ្ញាបត្រទុតិយភូមិ Baccalaureate មកពី Lycée Gérard de Nerval ១៩៩៤
៖ សញ្ញាបត្រទុតិយភូមិមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ

ច.ប្រវត្តិការងារ ២០១៤ មកដល់បច្ចុប្បន្ន ៖ រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល ២០១៣ មកដល់ ២០១៤ ៖ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឆ្នាំ ២០០៩ មកល់ ២០១៣ ៖ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឆ.ប្រវត្តិស្នាដៃ

-ចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យក្នុងដងទន្លេ
-ដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយជាតិស្តីពីធនធានរ៉ែ ឆ្នាំ២០១៨-២០២៨ – -ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត(ផ្នែកដោនស្ទីម)
-ដឹកនាំតាក់តែងច្បាប់ស្តីពីទំនិញសម្គាល់ភូមិសាស្ត្រ ជ.ការលើកសរសើរ ជូនរង្វាន់ និងផ្តល់គ្រឿងឥស្សរិយយស
-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
-គ្រឿងឥស្សរិយយស ជាតូបការ ឈ.ផ្សេងៗ ថ្ងៃខែឆ្នាំចូលជាសមាជិកបក្ស : ១៩ មេសា ២០០៩ -មុខងារក្នុងគណបក្ស : សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ជីវភាពបច្ចុប្បន្ន : -គណៈកម្មាធិការគណបក្សក្រសួងរ៉ែនិងថាមពល ២០១២-បច្ចុប្បន្ន : អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្អាង និងជាប្រធានក្រុមការងារចុះ
-ជួយឃុំកោះខ្សាច់ទន្លា ២០១៥-បច្ចុប្បន្ន : អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់ត្របែក និងជាប្រធានក្រុម
-ការងារចុះជួយឃុំចាម
សូមជម្រាបថា យោងតាមលិខិតរាជរដ្ឋាភិបាលលេខ៩៩០ លស ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស ឯកឧត្តម វេង សាខុន ដែលត្រូវបានបញ្ចប់តំណែង។

ដោយ: ទទក



សម្តេចតេជោ ហ៊ុន សែន ៖ ពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញត្រូវបានផ្អាក តែនៅតាមបណ្តាខេត្តអាចប្រារព្ធបានធម្មតា

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញនៅឆ្នាំនេះ ត្រូវបានពន្យារលើកទៅឆ្នាំក្រោយវិញ ដោយសារមូលហេតុ រាជរដ្ឋាភិបាលត្រូវរៀបចំត្រៀមទទួលថ្នាក់ដឹកនាំកំពូលអាស៊ាន និងស្ថាប័នអន្តរជាតិធំជាច្រើនដែលមកពីបណ្តាប្រទេសនានា ត្រូវអញ្ជើញមកប្រជុំនៅកម្ពុជា នេះជាជំនួបប្រជុំក្នុងកិច្ចសន្ទនាសកលជាលើកទី២។  ហើយក្នុងនាមជាម្ចាស់ផ្ទះ មិនត្រឹមតែត្រៀមឯកសារសម្រាប់កិច្ចប្រជុំនោះទេ ត្រូវត្រៀមជាមុនផងដែរពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបបែបនេះ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពីធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើទោះបីជាពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញត្រូវបានបានពន្យារក៏ពិតមែន តែប្រជាពលរដ្ឋអាចចូលរួមសប្បាយនៅតាមបណ្តាខេត្តវិញ ពីព្រោះពិធីបុណ្យអុំទូកអាចប្រារព្ធធ្វើទៅបាននៅបណ្តាខេត្ត តាមប្រពៃណីខ្មែរ នៅតាមដងទន្លេ ស្ទឹង និងតាមដងព្រែក ជាដើម៕




សម្តេចតេជោ ហ៊ុន សែន ៖ ចំណេះដឹងជាគ្រឿងអលង្កា ល្អជាងរាងកាយពិត

សម្តេចតេជោ ហ៊ុន សែន ថ្លែងលើកទឹកចិត្តដល់ជនពិការទាំងអស់ត្រូវខិតខំរៀនសូត្រ នេះយើងពិការរូបកាយ តែមិនពិការផ្លូវចិត្ត មិនពិការខួរក្បាលនោះទេ នេះជាចំណុចសំខាន់ណាស់។ ជាងនេះទៅទៀត សម្តេច សម្តែងការស្អប់ខ្ពើម និងតែងតែថ្កោលទោស អ្នកណាក៏ដោយអោយតែប្រើភាសាប្រមាថ ជេរថាខ្វាក់ ជេរថាខ្វិន ជេរថាកំបុត ជេរថាកំបាក់ នេះជាពាក្យសំដីដែលចេញពីពួកអសីលធម៌ក្នុងសង្គម។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពីធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា យើងជាជនពិការ មានកាយសម្បទាមិនល្អដូចគេ តែយើងមានស្មារតី បញ្ញា និងឆន្ទៈ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះដឹង ហើយមានតែចំណេះដឹងតែមួយគត់ ដែលជាគ្រឿងអលង្កាដ៏ល្អជាងរូបកាយពិតទៅទៀត។ អ្នកខ្លះមានរូបកាយល្អ បែរជាអត្តចរិកមិនល្អ ថែមមិនមានចំណេះវិជ្ជា នោះទៅជារឿងមួយផ្សេង៕



សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល តែងតែគិតគូរបានគ្រប់ជ្រុងជ្រោយ ដោយមិនបណ្តោយឱ្យកុមារណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធវិស័យអប់រំ

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់រដ្ឋមន្ត្រីក្រសួងអប់រំ គិតគូរពិចារណាទៅលើបញ្ហាកុមារ និងយុវជន ដែលត្រូវធ្វើចំណាកស្រុក ដោយយោងទៅលើទិន្នន័យនៃការសិក្សា និងការស្រាវជ្រាវ បានបង្ហាញថា អ្នកចំណាកស្រុក មានកម្មករមួយចំនួនដែលមករកការងារធ្វើនៅទីក្រុងភ្នំពេញ បាននាំទាំងប្រពន្ធ កូន មកជាមួយ នេះបញ្ហាត្រូវដោះស្រាយដូចម្តេច! ដើម្បីឱ្យកូនបានរៀនសូត្រ ត្រូវរកវិធីដោះស្រាយ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពីធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។


សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍អាចដោះស្រាយបាន ដោយចុះសិក្សានៅតាមបណ្តាតំបន់មានការដ្ឋាន សំណង់ទាំងឡាយ ហើយបើមានសាលារៀនក្បែរៗនោះ ត្រូវជំរុញឱ្យក្មេងបានចូលរៀន ហើយបើឳពុកម្តាយផ្លាស់ប្តូរការងារទៅកន្លែងផ្សេង ត្រូវផ្ទេរឈ្មោះកូនទៅទៅកន្លែងផ្សេងតាមទៀត ដើម្បីឱ្យក្មេងបានបន្តការសិក្សារៀនសូត្រ។ នេះជាការគិតដោះស្រាយបឋមទេ បើមិនធ្វើដូច្នេះទេ តើកុមារបានទទួលចំណេះដឹងទេ នេះអនុសាសន៍មិនត្រឹមតែផ្តល់ឱ្យគិតទេ គឺឱ្យធ្វើតែម្តង ពីព្រោះនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ឱ្យគិតផង និងឱ្យធ្វើ ហើយក៏ជាបទបញ្ជាដែលត្រូវអនុវត្តភ្លាមៗផងដែរ៕



បន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាង២ពាន់នាក់

នៅព្រឹក ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

   

 និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី ៩នាក់ និងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ នារី៥៣នាក់។

សំណុំរឿងបរិហារកេរ្តិ៍៖ ទីបំផុតតុលាការបារាំងសម្រេចថា សម្តេចតេជោ ហ៊ុន សែន មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នោះទេ


(ភ្នំពេញ)៖ នៅទីបំផុតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ តុលាការប្រទេសបារាំងបានសម្រេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់ សម រង្ស៉ី នោះទេ នេះបើយោងតាមលោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ពីទីក្រុងប៉ារីស ប្រទេសបារាំង។


លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំងតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រមដោយតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន ប្តឹងសម រង្ស៉ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់ លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍។


លោក គី តិច បានបញ្ជាក់បន្ថែមថា «នៅក្នុងបន្ទប់សវនាការនៅព្រឹកមិញនេះ ចៅក្រមបានលើកសំអាងហេតុ និងការយល់ឃើញលើចំណុចមួយ ដែលបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៉ី ទៅលើសម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាចក្រ ដែលមានឯកឧត្តម ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយឱ្យបានច្បាស់លាស់ ហើយក៏ពុំអាចចាត់ទុកថា សម្តេចតេជោ ពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយនៃការកើតហេតុនេះដែរ»។


លោកមេធាវីបានបន្តថា «សំអាងហេតុរបស់ចៅក្រម ក៏បានលើកទៀតថា សម រង្ស៉ី បានដាក់ឯកសារ ជាសារព័ត៌មានជាឯកសារផ្សេងៗ មានភាពមិនច្បាស់លាស់ ស្រពិចស្រពិលស្មុគស្មាញ ដែលតុលាការពុំអាចទទួលយកមកធ្វើជាសំអាងហេតុឱ្យបានត្រឹមត្រូវ ច្បាស់លាស់នោះទេ។ តុលាការក៏បានលើកសម្អាង ហេតុមួយទៀត បញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន»។


សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និង លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។


ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា។


ពាក់ព័ន្ធនឹងករណីនេះ លោកសម រង្សី ត្រូវបានតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានលើកសម្អាងហេតុដោយបញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ដែលពុំអាចប្រកែកបាន៕ ដោយៈ Fresh News