Monday, April 01, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លោក លឺ ឡាយស្រេង អាចវិលត្រឡប់មកស្រុកកំណើតវិញបាន

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នេះ ក្នុងពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិ យ សប្រគល់សញ្ញាបត្រដល់និស្សិតចំនួន៣,២១៣នាក់ នៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ លោកបានមាន ប្រសាសន៍​ហៅ លោក លឺ ឡាយស្រេង អតីតមន្រ្តីរដ្ឋាភិបាលចាស់ ដែលកំពុងរស់នៅក្នុងប្រទេសថៃអោយវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយគ្មានការភ័យខ្លាចអ្វីឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថានឹងគ្មានការចោទប្រកាន់ទៅលើរូប លោក លឺ ឡាយស្រេង ទេ ហើយបានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចកុំអោយចាប់ចងរូបគាត់ទៀតផងពីព្រោះថ្មីៗនេះ លោក បានឃើញព័ត៌មានតាមបាងកកប៉ុស្តិ៍ ដែលលោក លឺ ឡាយស្រេង បានអំពាវនាវសុំការសណ្តោសលើកលែង ដើម្បីបានវិលត្រឡប់ចូលមករស់នៅនៃជីវិតចុងក្រោយក្នុងប្រទេសកំណើត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែមានព្រហ្មវិហារធម៌ចំពោះពលរដ្ឋ ក៏ដូចជាអតីមន្រ្តីមួយចំនួនដែលទទួលស្គាល់នូវកំហុសឆ្គង ដូចជារូបលោក លឺ ឡាយស្រេង ដែលកន្លងទៅបានជេរប្រមាថព្រះមហាក្សត្រកម្ពុជា និងរូបលោកផ្ទាល់។ លោក ក៏ធ្លាប់បានបញ្ជាក់ច្បាស់ថា គ្មានផលប្រយោជន៍អ្វីដែលទៅសំងំលាក់ខ្លួនជេរប្រមាថមកលើរូបលោក ឬឈរធ្វើបាតុកម្មតាមផ្លូវជេរប្រមាថមាក់ងាយមកលើព្រះមហាក្សត្រខ្លួនឯង មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជេរប្រមាថមកលើរូបលោកផ្ទាល់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែផ្តល់ឱកាស និងណែនាំអោយអ្នកទាំងនោះ បើពិតជាចង់ចូលរួមជួយក សាងប្រទេសជាតិមែន គឺនិយាយស្តីត្រូវមានសីលធម៌ល្អថ្លៃថ្នូរ ត្រូវទទួលស្គាល់កំហុសខ្លួនឯង ហើយចូលមកអង្គុយធ្វើការនៅក្នុងប្រទេសទើបមានលទ្ធផលប្រសើរជាងដើរស្រែកនៅតាមដងផ្លូវក្រៅប្រទេស៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅមុនចូលឆ្នាំខ្មែរ មន្រ្តីរាជការទាំងអស់នឹងទទួលបានប្រាក់បៀរត្សសរុបពេញមួយខែ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងឱកាសមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់នឹងទទួលបានប្រាក់បៀវត្សពេញមួយខែសរុបតែម្តងដោយពុំចាំបាច់បើកពីរដងក្នុងមួយខែឡើយ ដើម្បីឱ្យមន្រ្តីរាជការទាំងអស់មានថវិកាច្រើនដើម្បីចំណាយតាមតម្រូវការរបស់ខ្លួន។ លោកបានថ្លែងដូចនេះនៅថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួនជាង៣ពាន់នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្រៅពីបើកប្រាក់ខែសរុបមួយខែ មន្រ្តីរាជការទាំងអស់ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរចំនួន៥ម៉ឺនរៀលក្នុងម្នាក់ផងដែរ៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សា សុខសន្តិភាព ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរំលឹកពីប្រវត្តិកាលពីអតីតកាល ដែលប្រទេសកម្ពុជារបស់យើងបាន​ហែលឆ្លងកាត់នូវការលំបាកជាច្រើន សង្រ្គាមស៊ីវិលរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញ មូលដ្ឋានគ្រឹះរបស់ជាតិខ្ទេចខ្ទីដល់ឬសគល់ ហើយបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងបានប្រែប្រួលមុខមាត់ថ្មីមានការរីក​ចម្រើនលើគ្រប់វិស័យ ដែលកត្តាទាំងអស់នេះកើតឡើងដោយសារប្រទេសយើងរក្សាបាន នូវសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈរួមគ្នាដើម្បីកសាងសមិទ្ធផលថ្មីៗបន្តទៀតដើម្បីបន្សល់ទុកដល់យុវជនជំនាន់ក្រោយទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដាចំនួនជាង៣ពាន់នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា យុវជនសម័យនេះ ក៏មានការរីកចម្រើនជាងយុវជនសម័យមុនដែលឆ្លងកាត់សង្រ្គាមនិងពុំមានឱកាសបានសិក្សារៀនសូត្របានស្រួលដូចសព្វថ្ងៃនេះឡើយ៕




សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជា​អធិប​តី​ក្នុង​វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។
នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩