Saturday, November 14, 2015
មេធាវីរបស់លោក ហោ ណាំហុង ជម្រុញឲ្យតុលាការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ
យោងតាមកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី១៤
ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ការ សាវុត្ថ មេធាវីការពារឯកឧត្តមហោ ណាំ
បានស្រាយបំភ្លីថា៖ រឿងនេះគឺជារឿងឯកជនទេមិនមានពាក់ព័ន្ធ និងរាជរដ្ឋាភិបាលទេ
ចំពោះរឿងក្តីរវាងឯកឧត្តម ហោ ណាំហុង ជាមួយនិងឯកឧត្តម សម រង្ស៊ី គាត់បានទៅបរិហារកេរ្តិ៍ជាសាធារណៈញុះញង់ប្រជាជនដែលចូលរួមនៅសារៈមន្ទីរជើងឯក
ឲ្យស្អប់ឯកឧត្តម ហោ ណាំហុង ក៏ដូចជាស្អប់គណបក្សប្រជាជនកម្ពុជា ដូច្នេះរឿងនេះពុំមានពាក់ព័ន្ធអ្វីជាមួយរាជរដ្ឋាភិបាលទេ។
សាលដីកាស្ថាពរ គឺនៅក្នុងឆ្នាំ២០១៣ ហើយរឿងរ៉ាវដែលប្តឹងផ្តល់កើតឡើងនៅឆ្នាំ២០១១។
ចំពោះរឿងចាប់ខ្លួនឬមិនចាប់ខ្លួន លោកមេធាវី ការ សាវុត្ថ បានឆ្លើយថា
គាត់ពុំដឹងនោះទេ គឺគាត់គ្រាន់តែបានប្តឹងទៅតុលាការ សុំឲ្យតុលាការអនុវត្តន៍តាមច្បាប់
ហើយលោកមេធាវី បានស្នើសុំទៅសមត្ថកិច្ចចាប់អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមសាលដីការស្ថាពរ
គឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ តទៅ ហើយគេចាប់រាប់នៅថ្ងៃដែលឃុំខ្លួនឯកឧត្តម សម
រង្ស៊ី គឺរយៈពេល២ឆ្នាំ តាមសាលដីកា៕
Subscribe to:
Posts (Atom)