Thursday, August 13, 2015
ការលុបវីដេអូ លោក ហុង សុខហួរ ពីទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បង្ហាញពីឆន្ទៈបំផ្លាញភស្តុតាង និងជាការយករួចខ្លួនមិនទទួលខុសត្រូវ
បើតាមប្រជាពលរដ្ឋខ្មែរជាច្រើន ដែលតែងតែតាមដានព័ត៌មាន តាមបណ្តាញសង្គម ហ្វេសប៊ុបាបញ្ជាក់ថា កាលពីវេលាម៉ោង ១និង៥៣ នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្នុងទំព័រ facebook របស់លោក សម រង្ស៊ី បានផ្សាយ វីដេអូមួយក្រោមចំណងជើងថាលោក ហុង សុខហួរ អ្នកជំនាញកិច្ចការព្រំដែនមកពីគណបក្សសង្គ្រោះជាតិ ពន្យល់បន្ថែមចំនួន ២ ចំណុច ជុំវិញបញ្ហាព្រំដែននៅប្រទេសកម្ពុជា រួមមាន ៖- បញ្ហាអក្សរវៀតណាម នៅលើផែនទី ដែលគណបក្សសង្រ្គោះជាតិ ប្រគល់ជូនរាជបណ្ឌិត្យសភាកម្ពុជា និង- បញ្ហា សន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩។
គេបានដឹងថាក្នុងវីដេអូឃ្លីបនេះ លោក ហុង សុខហួរ បានបង្ហាញ និងពន្យល់ពីសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ត្រង់ប្រការ៤ ថា ភាគីទាំងពីរសុខចិត្តដោះស្រាយតាមកិច្ចចរចាដោយ សន្តិវិធីនូវទំនាស់ ជាយថាហេតុក្នុងទំនាក់ទំនងទ្វេភាគីរបស់ខ្លួន។ ភាគីទាំងពីរនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខាដើម្បីរំលាយព្រំដែនជាតិប្រទេសទាំង។ លោក ហុង សុខហួរ បានបញ្ជាក់បន្ថែមថាសន្ធិសញ្ញាត្រង់ប្រការ៤នេះហើយជាហេតុដែលធ្វើឲ្យបង្គោលព្រំដែន ដួលជាច្រើន និងដើម្បីរាជរដ្ឋាភិបាលចរចាជាមួយវៀតណាមបោះបង្គោលសារថ្មី។
តែនៅវេលាម៉ោង១០ និង៥៧ នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ វីដេអូបកស្រាយបញ្ហាព្រំដែនរបស់លោក ហុង សុខហួរនេះត្រូវបានអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី លប់ចេញពីទំព័រភ្លាម facebookបន្ទាប់ពីគេបានដឹងថាអ្វីដែល លោក ហុង សុខហួរបានលើកមកបកស្រាយពីសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ត្រង់ប្រការ៤ ថាជាការក្លែងបន្លំឯកសារសាធារណៈ ព្រោះក្នុងសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ពិតប្រាកដមិនបានដូចអ្វីដែលលោក ហុង សុខហួរបានលើកឡើងនោះទេ តែសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ត្រង់ប្រការ៤ពិតប្រាកដ បានចែងថា ភាគីទាំងពីរសន្យាថា នឹងដោះស្រាយរាល់ទំនាស់អាចកើតឡើងក្នុងការទាក់ទងជាមួយគ្នាតាមរយៈការចរចាដោយសន្តិវិធី។ ភាគីទាំងពីរ នឹងចរចាគ្នា ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមួយ តំរូវព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ លើព្រំដែននាបច្ចុប្បន្ននេះ ហើយប្តេជ្ញាចិត្ត កសាងព្រំដែននោះទៅជាព្រំដែន សន្តិភាព មិត្តភាព ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
តបទៅនឹងការក្លែងបន្លំឯកសារសាធារណៈនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៏មួយ ដោយបាន បដិសេធចោលទាំងស្រុង និងថ្កោលទោស យ៉ាងដាច់អហង្ការចំបោះទង្វើឧក្រិដ្ឋរបស់ឯកឧត្តម ហុង សុខហួរ ដែលបានក្លែងឯកសារសាធារណៈ ដើម្បីបម្រើឲ្យនយោបាយប្រជាភិថុតរបស់ក្រុមខ្លួន បោកប្រាស់សាធារណៈមតិ ដែលទង្វើនេះបាននាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញបញ្ហានេះដែរលោក គឹម សន្តិភាព បានលើកឡើងថា «អភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភា មិនអាចរារាំងការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណីប្រព្រឹត្តបទលើ្មសព្រហ្មទណ្ឌជាក់ស្តែង យោងតាមរដ្ឋធម្មនុញ្ញមាត្រា ១០៤ថ្មី និងមាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ។ សម្រាប់ករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង គ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជននោះ ទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត នេះបើយោងតាមមាត្រា៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។
សរុបមកការលុបវីដេអូនេះភ្លាមៗចេញពីទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បង្ហាញពីឆន្ទៈ បំផ្លាញភស្តុតាង និងជាការយករួចខ្លួនមិនទទួលខុសត្រូវពីបទចោទ ក្លែងបន្លំឯកសារសាធារណៈ ដែលជាបទល្មើសព្រហ្មទណ្ឌ ពីសំណាក់លោក សម រង្ស៊ីយ៉ាងពិតប្រាកដ។



នាយករដ្ឋមន្រ្តីទម្លាយថា លោក សម រង្ស៊ី ផ្ញើសារប្រាប់លោកថា «ចង់កែប្រែរដ្ឋធម្មនុញ្ញ មាត្រា២»
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ
បានទម្លាយសារឆ្លើយឆ្លងរបស់លោកជាមួយនឹង លោក សម រង្ស៊ី ជាសាធារណៈថា លោក សម
រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិទេ ដែលមានបំណងចង់ធ្វើវិសោធនកម្មច្បាប់ មាត្រា២
នៃរដ្ឋធម្មនុញ្ញ ដែលនិយាយអំពីអធិបតេយ្យភាព នៃបូរណភាពទឹកដីរបស់កម្ពុជា។
ការលើកឡើងរបស់ សម្តេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ បន្ទាប់ពីមានអង្គការ និងក្រុមមនុស្ស រិះគន់និងចោទប្រកាន់
មកលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាថា មានគម្រោងការកែប្រែរដ្ឋធម្មនុញ្ញមាត្រា២
ដើម្បីដោះស្រាយបញ្ហាទឹកដី ។
ថ្លែងទៅកាន់និស្សិតទទួលជ័យលាភីជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ បានប្រកាសថា «ខ្ញុំយកការវ៉ៃ SMS របស់ឯកឧត្តម សម រង្ស៊ី មកអានបន្តិចទៅចុះ ដើម្បីឱ្យកូនចៅគាត់ភ្លឺភ្នែក ព្រោះឥឡូវគាត់សុទ្ធតែថាស្អីឯណានោះ ប៉ុន្តែមេគាត់ទេអ្នកបបួលខ្ញុំ (កែមាត្រា២នៃរដ្ឋធម្មនុញ្ញ) ខ្ញុំអត់ទាន់ព្រម ព្រោះមិនត្រូវធ្វើនៅពេលហ្នឹងទេ ចាំមើលណា...នេះនែ៖ ថ្ងៃទី១៧ ខែ៧ ម៉ោង៧៖៤៩នាទី ខ្ញុំអានឱ្យស្តាប់ ហើយអស់លោកខាងផ្នែកគណបក្សសង្រ្គោះជាតិ ស្តាប់ឱ្យបាន៖ ជំរាបសួរសម្តេច ! ខ្ញុំសូមអបអរសាទរអនុសាសន៍សម្តេចថ្មីៗនេះ របស់សម្តេចទាក់ទងនឹងបញ្ហាព្រំដែន ដើម្បីបង្ហាញពីឯកភាពជាតិ កាន់តែរឹងមាំក្នុងគោលបំណងការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ខ្ញុំសូមសម្តេចមេត្តាពិនិត្យលទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា២ ស្តីពីផែនទី ដែលយើងត្រូវបញ្ជាក់ឱ្យកាន់តែក្បោះក្បាយ ដោយមានការចូលរួមពីគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិរួមគ្នា ដោយសេចក្តីគោរពរាប់អានពីខ្ញុំ»។
ដោយសម្តេចពន្យល់ទៅគាត់(ឯកឧត្តម សម រង្ស៊ី) មេថាអញ្ចឹងអាកូនថាអញ្ចុះវាយ៉ាងម៉េច ហើយខ្ញុំសូមជំរាបអញ្ចឹងបានខ្ញុំចងជាGroupឲ្យតែព្រឹបភ្លាម
ថ្លែងទៅកាន់និស្សិតទទួលជ័យលាភីជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចតេជោ បានប្រកាសថា «ខ្ញុំយកការវ៉ៃ SMS របស់ឯកឧត្តម សម រង្ស៊ី មកអានបន្តិចទៅចុះ ដើម្បីឱ្យកូនចៅគាត់ភ្លឺភ្នែក ព្រោះឥឡូវគាត់សុទ្ធតែថាស្អីឯណានោះ ប៉ុន្តែមេគាត់ទេអ្នកបបួលខ្ញុំ (កែមាត្រា២នៃរដ្ឋធម្មនុញ្ញ) ខ្ញុំអត់ទាន់ព្រម ព្រោះមិនត្រូវធ្វើនៅពេលហ្នឹងទេ ចាំមើលណា...នេះនែ៖ ថ្ងៃទី១៧ ខែ៧ ម៉ោង៧៖៤៩នាទី ខ្ញុំអានឱ្យស្តាប់ ហើយអស់លោកខាងផ្នែកគណបក្សសង្រ្គោះជាតិ ស្តាប់ឱ្យបាន៖ ជំរាបសួរសម្តេច ! ខ្ញុំសូមអបអរសាទរអនុសាសន៍សម្តេចថ្មីៗនេះ របស់សម្តេចទាក់ទងនឹងបញ្ហាព្រំដែន ដើម្បីបង្ហាញពីឯកភាពជាតិ កាន់តែរឹងមាំក្នុងគោលបំណងការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ខ្ញុំសូមសម្តេចមេត្តាពិនិត្យលទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា២ ស្តីពីផែនទី ដែលយើងត្រូវបញ្ជាក់ឱ្យកាន់តែក្បោះក្បាយ ដោយមានការចូលរួមពីគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិរួមគ្នា ដោយសេចក្តីគោរពរាប់អានពីខ្ញុំ»។
ដោយសម្តេចពន្យល់ទៅគាត់(ឯកឧត្តម សម រង្ស៊ី) មេថាអញ្ចឹងអាកូនថាអញ្ចុះវាយ៉ាងម៉េច ហើយខ្ញុំសូមជំរាបអញ្ចឹងបានខ្ញុំចងជាGroupឲ្យតែព្រឹបភ្លាម
(ព័ត៌មានថ្មីៗ)ខ្ញុំផ្ញើទៅអស់លោកអ្នកធំភ្លាម។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា «ឥឡូវខ្ញុំសូមផ្តាំ មេអស់លោកបបួលខ្ញុំធ្វើវិសោធនកម្ម ខ្ញុំយល់ថា
ពេលវេលាវាមិនទាន់ស័ក្តិសមទេ ព្រោះគាត់យល់ដឹងដូចខ្ញុំដែរ អារឿង(ព្រំដែន)នៅខាងលិចវាត្រូវប្រើ
(ផែនទី) ១/២០០.០០០ នៅជាមួយឡាវ ឥឡូវយើងធ្វើផែនទីតែជាមួយវៀតណាមទេ ក្នុងរដ្ឋធម្មនុញ្ញមាត្រា២
មើលឱ្យច្បាស់ទៅ ប៉ុន្តែសោកស្តាយត្រង់ថា រឿងអាថ៌កំបាំងរបស់មេ ប៉ុន្តែមេមិនព្រមប្រាប់កូន
អាហ្នឹងបានពិបាក អញ្ចឹងបានជាខ្ញុំថា វាជាការសង្ស័យណាស់ដែលថា ចាប់ដៃជាន់ជើងនោះ»។
កន្លងទៅថ្មីៗនេះ តំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្រ្គោះជាតិ
បានសម្តែងការប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីលោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវអំពីផែនទី
នៅរាជបណ្ឌិតសភា ផ្តល់អនុសាសន៍ ឱ្យគណបក្សជាប់ឆ្នោតទាំងពីរ ពិភាក្សាអំពីការកែប្រែរដ្ឋធម្មនុញ្ញ
ត្រង់មាត្រា២ ដែលនិយាយអំពីបូរណភាពទឹកដីកម្ពុជា។ សូមបញ្ជាក់មាត្រា២នេះបានចែងថា
«បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា
មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត
១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩»។
ទស្សនៈដោយ៖ សួន ចំរើន, ជារឿងនយោបាយទៀតមែនទេ?
តើករណីរបស់តំណាងរាស្ត្រម្នាក់ ដែលត្រូវបានគេប្តឹងចំនួន៣បណ្តឹង
ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពីបទកេងប្រវ័ញ្ចថវិកាជាច្រើនម៉ឺនដុល្លារ ទាក់ទងនឹងការរៀបចំដំណើរទៅមើលព្រំដែនកម្ពុជា-រៀតណាម
ជាការប្រព្រឹត្តិអំពើពុករលួយ ឬជារឿងនយោបាយ?
បទល្មើសពុករលួយ មានន័យថាជាបទល្មើសព្រហ្មទណ្ឌ
ដែលមានចែងនៅក្នុងជំពូកទី៦ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដោយរួមមាន
បទស៊ីសំណូក កេងប្រវ័ញ្ច ជំនួញឥទ្ធិពល ជាដើម។ល។ ហើយក៏មានវិសាលភាពអនុវត្តចំពោះអំពើពុករលួយ
គ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ពលរដ្ឋទាំងអស់ដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត មានន័យថា ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ ដែលស្ថិតនៅក្នុងមុខតំណែង ហើយបានយកតួនាទី និងបុណ្យសក្តិ របស់ខ្លួនទៅអូសទាញ បញ្ចុះបញ្ចូលអ្នកដ៏ទៃដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុម ឬបក្ខពួក និងបង្កឲ្យមានជាទំនាស់ផលប្រយោជន៍ ហើយត្រូវបានបុគ្គលណាម្នាក់ក្នុងក្រុមដាក់ពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ នោះអង្គភាពនេះនឹងមាននីត្យានុកូលភាពក្នុងការតាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវ រួមទាំងចាត់វិធានការ ទាំងនៅក្នុងស្ថាប័នរដ្ឋ អង្គភាពសាធារណៈ និងឯកជនស្របតាមនីតិវិធីរបស់ខ្លួន។
ពលរដ្ឋទាំងអស់ដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត មានន័យថា ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់ ឃុំ ដែលស្ថិតនៅក្នុងមុខតំណែង ហើយបានយកតួនាទី និងបុណ្យសក្តិ របស់ខ្លួនទៅអូសទាញ បញ្ចុះបញ្ចូលអ្នកដ៏ទៃដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុម ឬបក្ខពួក និងបង្កឲ្យមានជាទំនាស់ផលប្រយោជន៍ ហើយត្រូវបានបុគ្គលណាម្នាក់ក្នុងក្រុមដាក់ពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ នោះអង្គភាពនេះនឹងមាននីត្យានុកូលភាពក្នុងការតាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវ រួមទាំងចាត់វិធានការ ទាំងនៅក្នុងស្ថាប័នរដ្ឋ អង្គភាពសាធារណៈ និងឯកជនស្របតាមនីតិវិធីរបស់ខ្លួន។
ចំពោះករណីរបស់តំណាងរាស្ត្រម្នាក់នោះ ជាអង្គហេតុ គឺដោយសារតែមានអ្នកដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយទាក់ទងនឹងទំនាស់ផលប្រយោជន៍ បើនិយាយឲ្យចំគឺការចែកលុយមិនស្មើគ្នា ឬអាចដូចពាក្យចាស់ពោលថា « ដង្កូវចេញពីសាច់ឯង » ។ ម្យ៉ាងទៀត សហសេវិករបស់លោកក៏បានជួយផ្តល់ព័ត៌មាន និងភស្តុតាងផងដែរ ដោយសហសេវិករូបនោះបានបញ្ជាក់ថាទឹកប្រាក់ភាគច្រើនបានមកពីបារាំង និងអាមេរិក ហើយថាបើតាមលោកដឹងថវិកាទាំងនោះសរុបមានជាង២ម៉ឺនដុល្លារ។ សហសេវិករូបនោះក៏បានសារភាពផងដែរថា រាល់លើកពេលដែលចុះធ្វើសកម្មភាព គឺក្រុមការងារទទួលថវិកាពីក្រៅប្រទេស ចាប់ពី ១,៥ម៉ឺន ទៅ ២ម៉ឺនដុល្លារអាមេរិក។ ដូច្នេះ ក៏អាចនិយាយបានដែរថារាល់សកម្មភាពប្រមូលកម្លាំងតវ៉ាកន្លងមក វាមិនមែនជាសកម្មភាពស្នេហាជាតិអីនោះទេ តែជាវិធីរកប្រាក់តាមរបៀបងាយៗ ដោយការកេងប្រវ័ញ្ចផលប្រយោជន៍ដោយខុសច្បាប់មកចែកគ្នា ប៉ុន្តែនៅពេលចែកមិនស្មើគ្នាទើបនាំឲ្យមានទំនាស់ផលប្រយោជន៍បែបនេះ។
មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ ចែងថា ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ គឺជាអំពើប្រព្រឹត្តិដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលយក ទទួល ឬរក្សាទុកដោយផ្ទាល់ ឬដោយប្រយោល នូវផលប្រយោជន៍អ្វីមួយនៅក្នុងប្រតិបត្តិការណាមួយ ដែលអ្នករាជការ ឬពលរដ្ឋទទួលអាណត្តិសាធារណៈនោះមានភារៈកិច្ចរ៉ាប់រងទាំងស្រុង ឬមួយផ្នែក នូវការឃ្លាំតាមដាន ឬទូទាត់។
ដូច្នេះ ផ្អែកលើអង្គហេតុនៃពាក្យបណ្តឹងចំនួន៣
ដែលបានចោទថាទឹកប្រាក់ភាគច្រើននៃថវិកាដែលទទួលបាននោះត្រូវបានតំណាងរាស្ត្រម្នាក់នោះកេងប្រវ័ញ្ច
និងចម្លើយសារភាពរបស់សហសេវិករបស់ខ្លួនទាំងប៉ុន្មាន គឺអង្គភាពប្រឆាំងអំពើពុករលួយ
ពិតជាមានសិទ្ធិ និងសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការស្នើសុំឲ្យមានការបំភ្លឺលើពាក្យប្តឹងចោទប្រកាន់នេះយ៉ាងប្រាកដ
ហើយក៏មិនបានទាក់ទងទៅនឹងរឿងនយោបាយស្អីនោះដែរ ប៉ុន្តែវាទាក់ទងទៅនឹងអ្នកនយោបាយដែលប្រព្រឹត្តិខុសច្បាប់ប៉ុណ្ណោះ៕
កម្ពុជា-ហ្វីលីពីនជំរុញលើការបង្កើនទំនាក់ទំនងពាណិជ្ជកម្មផ្នែកស្រូវ-អង្គរ
រាជរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន បានយល់ស្របគ្នាក្នុងការជួយលើកទឹកចិត្តដល់អ្នកវិនិយោគហ្វីលីពីនឲ្យចូលមកកាន់កម្ពុជាដើម្បីពិនិត្យមើលឱកាសវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៏ដែលកម្ពុជាកំពុងមានសក្តានុពលយ៉ាងខ្លាំងនាសព្វថ្ងៃនេះ។
នៅក្នុងជំនួបពិភាក្សាការងារនៅទីស្តីការគណរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ សីហានេះ ឯកឧត្តម Christopher B. Montero ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជំរាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈ ថា រយៈពេល៤ខែដែលឯកឧត្តមបានមកបំពេញការងារនៅកម្ពុជា ឯកឧត្តមបានជួបជាមួយថ្នាក់ដឹកនាំក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដោយបានពិភាក្សាគ្នាផ្តោតជាសំខាន់ គឺការខិតខំធ្វើយ៉ាងណាបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហ្វីលីពិនឲ្យកាន់តែមានទំហំធំតាមរយៈការជំរុញទឹកចិត្តក្រុមហ៊ុនហ្វីលីពីនឲ្យចូលមកកម្ពុជាឲ្យបានកាន់ច្រើនដើម្បិធ្វើការវិនិយោគលើវិស័យស្រូវ-អង្ករ នាំទៅកាន់ហ្វីលិពីន។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានជំរាបជូនទៀតថា ប្រទេសហ្វីលីពីនគឺជាអ្នកទិញស្រូវនិងអង្ករច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ ហើយគោលបំណងចំបងរបស់ហ្វីលីពីនគឺចង់បង្កើនពាណិជ្ជកម្មរវាងហ្វីលីពីននិងកម្ពុជាតាមការទិញស្រូវអង្គរពីកម្ពុជានាំទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ឯកឧត្តម Christopher B. Montero បានគូសបញ្ចាក់ដែរថារដ្ឋាភិបាលហ្វីលីពីន មានគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគហ្វីលីពីនឲ្យមកកាន់កម្ពុជាដើម្បីបង្កើតការិយាល័យពាណិជ្ជកម្ម ក្នុងការរួមចំណែកជួយសម្រួល ការងារពាក់ពន្ធ័និងការនាំស្រូវ-អង្ករពីកម្ពុជាទៅកាន់ហ្វីលីពីន។
ឯកឧត្តមបានឲ្យដឹងដែរថានៅពេលខាងមុខនេះនឹងមានក្រុមធុរៈកិច្ចហ្វីលីពីនមកកាន់កម្ពុជា ដើម្បីពិភាក្សាលើការនាំផលិតផលស្រូវ អង្ករ ទៅកាន់ហ្វីលីពីន។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនហ្វីលីពីន ចង់មកបង្កើតរោងចក្រម៉ាស៊ីនកិនស្រូវនៅខេត្តសៀមរាបផងដែរ ហើយនៅក្នុងសប្តាហ៏ក្រោយនេះនឹងមានគណប្រតិភូពាណិជ្ជកម្មហ្វីលីពីននឹងអញ្ចើញទៅទស្សនកិច្ចខេត្តសៀមរាប ដើម្បីពិនិត្យពីស្ថានភាពវិនិយោគ។
ពាក់ពន្ធ័នឹងវិស័យទេសចរណ៏ឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីន មានប្រសាសន៏ថាកម្ពុជាពិតជាមានសក្តានុពលខ្លាំងហើយឯកឧត្តមនឹងខិតខំជំរុញក្រុមហ៊ុនហ្វីលីពីនឲ្យមកពិនិត្យពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យទេសចរណ៏នេះ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន មានប្រសាសន៏ថាកម្ពុជាមានសក្តានុពលខ្ពស់ផ្នែកពាណិជ្ជកម្ម និងកសិផលកសិកម្ម តាមរយៈសក្តានុពលនេះកម្ពុជាសូមលើកទឹកចិត្តដល់ក្រុមហ៊ុនហ្វីលីពីនឲ្យចូលមកវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ចកម្មទ្វេភាគីរវាងកម្ពុជានិងហ្វីលីពីនឲ្យបានកាន់តែធំថែមទៀត។
សូមបញ្ជាក់ថា ទំហំពាណិជ្ជទ្វេភាគីកម្ពុជា-ហ្វីលីពីននាបច្ចុប្បន្នេះ មានទឹកប្រាក់ប្រមាណជាង២៥លាន៧សែនដុល្លារសហរដ្ឋអាមេរិកហើយជាជំហររួមរបស់រដ្ឋាភិបាលប្រទេសទាំងពីរនឹងខិតខំជំរុញធ្វើយ៉ាងណាឲ្យទំហំពាណិជ្ចកម្មទ្វេភាគីនេះបានកាន់តែមានកំណើនកើនឡើងថែមទៀត។
ពាក់ពន្ធ័និងវិស័យទេសចរណ៏ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន បានជំរាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីនថា កម្ពុជាមានកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរលើពិភពលោកផ្នែកទេសចរណ៍វប្បធម៌ ជាពិសេសបច្ចុប្បន្ននេះ តំបន់ប្រាសាទអង្គរកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៏ដ៏សំខាន់បំផុតនៅលើពិភពលោក។
ឯកឧត្តមបានបញ្ចាក់ជូនថាសព្វថ្ងៃកម្ពុជាមានកំណើនអ្នកទេសចរណ៏យ៉ាងកំហុង ដូច្នេះដើម្បីការអភិវឌ្ឍវិស៏យទេសចរណ៏រាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រ និងលើកទឹកចិត្តដល់ ក្រុមហ៊ុនវិនិយោគហ្វីលីពីន ដើម្បីឲ្យចូលមកវិនិយោគផ្នែកទេសចរណ៏នេះឲ្យបានច្រើន ដូចជា សណ្ឋាគារ រួមទាំងសេវាកម្មទាំងឡាយដែលទាក់ទងនិងវិស័យទេសចរណ៏ដើម្បីជួយទំនុកបំរ៉ុងនូវតម្រូវការរបស់ភ្ញៀវទេសចរណ៏នៅកម្ពុជា។
គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០១៤កន្លងមកនេះមានអ្នកទេសចរណ៍ហ្វីលីពីនមកកាន់កម្ពុជាប្រមាណជាង ៩ម៉ឺន៣ពាន់នាក់ រីឯការហោះហើរត្រង់ពីហ្វីលីពីនមកកាន់ខេត្តសៀមរាបគឺក្នុងមួយសប្តាហ៏ មាន៤ជើង ហើយរំពឹងថានៅពេលខាងមុខឆាប់ៗនេះនិងបង្កើនការហោះហើរត្រង់ពីហ្វីលីពីនមកកាន់រាជធានីភ្នំពេញផងដែរ។
ទាក់ទងនឹងបំណងរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីន ដែលចង់សិក្សា អំពីរបៀបអភិរក្សផ្នែកទេសចរណ៏វប្បធម៌នៅកម្ពុជា នោះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន បានលើកទឹកចិត្តឲ្យមកសិក្សាស្វែងយល់ទាក់ទងនឹងការអភិរក្សដោយចីរភាពពីអាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៏កម្ពុជា៕



Subscribe to:
Posts (Atom)