Friday, June 16, 2017
(សូមទស្សនាវីដេអូ) កាកបាទក្រហមកម្ពុជា ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨២អង្គ ថ្វាយសម្ដេច ព្រះមហាក្សត្រី ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨១យាងចូល៨២ព្រះវស្សា
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨២អង្គ ថ្វាយសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨១យាងចូល៨២ព្រះវស្សា ក្រោមអធិបតីភាពលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ដ្រីកាកបាទក្រហម គ្រប់លំដាប់ថ្នាក់ រួមទាំងយុវជនស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជា ជាច្រើនរយនាក់ទៀតផង៕
ក្រុមការងារ LASED II ថ្នាក់ជាតិ និងថ្នាក់ខេត្តកំពង់ឆ្នាំង ចុះសិក្សាអំពីលទ្ធភាពសាងសង់ប្រព័ន្ធធារាសាស្ត្រខា្នតតូច និងវិភាគក្សេត្របរិស្ថាន នៃភូមិគោលដៅចំនួន៤
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោក ដោក ដូម៉ា នាយកគម្រោង LASED II នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយក្រុមទីប្រឹក្សាធនាគារពិភពលោក និងក្រុមការងារ LASED II ថ្នាក់ខេត្ត ដែលមានលោក អម សុភា នាយករដ្ឋបាលសាលាខេត្តនិងជាប្រធានគម្រោងប្រចាំខេត្តកំពង់ឆ្នាំង បានចុះសិក្សាអំពីលទ្ធភាពនៃការសាងសង់ ប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងសិក្សាប្រព័ន្ធវិភាគក្សេត្របរិស្ថាន នៃតំបន់គោលដៅទាំង៤។
លោក ដោក ដូម៉ា បានឲ្យដឹងថា តំបន់គោលដៅទាំង៤នោះរួមមាន៖ ភូមិគីរីអភិវឌ្ឍន៍ ក្នុងឃុំឈានឡើង ភូមិសុខសែនជ័យ ក្នុងឃុំពាម ភូមិខ្សាច់ស និងភូមិសំបុកគ្រៀល ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យក្នុងគោលបំណងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សហគមន៍ ប្រកបដោយនិរន្តភាព៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គោលនយោបាយអមតៈរបស់គណបក្សប្រជាជន គឺការប្រកាន់ខ្ជាប់នូវសុខដុមនីយកម្មផ្នែកសាសនា និងជាតិសាសន៍
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា គោលនយោបាយអមតៈរបស់គណបក្សប្រជាជន គឺការប្រកាន់ខ្ជាប់នូវសុខដុមនីយកម្មផ្នែកសាសនា និងជាតិសាសន៍។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមពិសារ អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៊ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទោះនរណាក៏ដោយដែលជាសមាជិកគណបក្សប្រជាជន ត្រូវប្រកាន់នូវគោលនយោបាយអមតៈ គឺការប្រកាន់ខ្ជាប់នូវសុខដុមនីយកម្មផ្នែកសាសនា និងជាតិសាសន៍។ ការប្រកាន់ជាតិសាសន៍ និងការរើសអើងជាតិសាសន៍មិនមែនជាគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជានោះទេ ហើយវារឹតតែមិនមែន ជាគោលនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផ្ទាល់ទៀតផង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បញ្ហាសុខដុមនីយកម្មផ្នែកសាសនា និងមនុស្សជាតិ គឺជារឿងដែលមិនអាចមើលរំលងបាន។ នៅតាមបណ្តាប្រទេសមួយចំនួន ព្រោះតែបញ្ហាជំនឿសាសនា បានបង្កទៅជាបញ្ហា អស្ថិរភាព។ ការកាន់សាសនាខុសគ្នា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះឡើយ ហើយក៏គ្មានសាសនា ណាអប់រំមនុស្សឲ្យធ្វើអំពើមិនល្អនោះឡើយ។
នៅក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនខ្មែរ-អ៊ីស្លាម ដែលបានប្រឹងប្រែងចូលរួមថែរក្សានូវសុខសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសកម្ពុជា៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញចូលរួមពិសារអាហារស្រាយបួសជាមួយបបងប្អូនខ្មែរ-អ៊ីស្លាម នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ អញ្ជើញចូលរួមពិសារ អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៊ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ពិធីស្រស់ស្រូបអាហារ ស្រាយបួសនៅល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខ្មែរ-អ៊ីស្លាមជាច្រើនរូបផ្សេងទៀត ផងដែរ។
ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤ហើយ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលស្រស់ស្រូបអាហារស្រាយបួសជាមួយ បងប្អូនខ្មែរ-អ៊ីស្លាម។ ក្រៅពីការចូលរួមស្រស់ស្រូបអាហារជាមួយបងប្អូនខ្មែរ-អ៊ីស្លាមហើយនោះ លោក ហ៊ុន សែន ក៏តែងតែបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរកាន់សាសនាគ្រិស្តផងដែរ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការចែកមាសប្រាក់ឱ្យកូនចៅមិនប្រាកដថាគង់វង្សទេ ប៉ុន្តែការចែកចំណេះវិជ្ជាគឺមិនបាត់បង់ទេ
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការចែកមាសប្រាក់ឱ្យកូនចៅមិនប្រាកដថាគង់វង្សទេ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តចំនួន៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការចែកមាសប្រាក់ឱ្យកូនចៅ មិនប្រាកដថាគង់ទេ អាចចាញ់ល្បែង អាចចោរលួច អាចមានរឿងនេះ រឿងនោះ បាត់បង់ ក៏ប៉ុន្តែចែកចំណេះវិជ្ជា គឺមិនបាត់បង់ទៅណាទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំដល់និស្សិតទាំងអស់ ត្រូវបន្តការខិតខំដើម្បីការរីកលូតលាស់បន្ថែមទៀតសម្រាប់ចំណេះដឹងរបស់យើង គ្មានការចេះដឹងណាមួយបើយើងមិន ខិតខំ អាចដើរទាន់សភាពការណ៍នោះទេ ព្រោះអ្វីៗប្រែប្រួលលឿនណាស់ ហើយស្មុគស្មាញ ណាស់ក្នុងពេលបច្ចុប្បន្ននេះ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា គ្មានជោគជ័យណាមួយដែលខ្វះការចូលរួមនោះទេ
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គ្មានជោគជ័យណាមួយដែលខ្វះការចូលរួមនោះទេ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តចំនួន៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល អនុញ្ញាតិ ឱ្យវិស័យឯកជនចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការកសាងសាលារៀន តាមរយៈការរៀបចំគ្រូ និងសាស្រ្តាចារ្យ។ ក៏ប៉ុន្តែប្រសិនបើឯកជនមិនព្រមធ្វើ មិនព្រមដាក់ទុន វាក៏មិនជោគជ័យ។ ឯរឿងមួយទៀតប្រសិនបើឯកជនព្រមធ្វើទៅហើយ តែប្រជាពលរដ្ឋមិនចូលរួមរៀននៅក្នុងសាលានោះ វាក៏មិនជោគជ័យដែរ។ ក៏ប៉ុន្តែជាចលនាជាតិរបស់យើងឥឡូវនេះ គឺមានការចង់ចេះចង់ដឹងខ្លាំងណាស់។
លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ការវិនិយោគសម្រាប់យុវជន និងកុមាររបស់យើង គឺជា ការវិនិយោគត្រឹមត្រូវបំផុត ដែលយើងត្រូវផ្តល់ធាតុអំណោយផលបន្ថែមទៀតសម្រាប់ការធានាទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលវាទាក់ទងទៅនឹងការពង្រឹងស្ថាប័ន ហើយបើគេនិយាយទៅលើហេដ្ឋារចនាសម្ព័ន្ធគឺមានពីរបែប៖ ទី១-គឺហេដ្ឋារចនាសម្ព័ន្ធរឹងដែល ទាក់ទងតាំងពីផ្លូវ ថ្នល់ ស្ពាន ព្រលានយន្តហោះ ឬក៏វិស័យដទៃទៀតដែលទាក់ទងជាមួយនឹងរឿងនោះ និងទី២- គឺហេដ្ឋារចនាសម្ព័ន្ធទន់ ដែលរួមមានច្បាប់ លិខិតបទដ្ឋាន ស្ថាប័ន ហើយជាពិសេសគឺធនធានមនុស្សនេះតែម្តង។ ដូចនេះ ការវិនិយោគលើវិស័យអប់រំគឺជាការចាំបាច់៕

កម្ពុជា ប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីអភិវឌ្ឍន៍លើវិស័យអប់រំ ខណៈដែលប្រទេសដទៃកំពុងតែមានអស្ថិរភាព
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជា ប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីអភិវឌ្ឍន៍លើវិស័យអប់រំ ខណៈដែលប្រទេសដទៃកំពុងតែមានអស្ថិរភាព។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តចំនួន ៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ដោយសារសុខសន្តិភាពដែលយើងរកបានដោយ លំបាក យើងបានប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងបានជំរុញនូវការអភិវឌ្ឍលើវិស័យអប់រំនេះ ដែលចំណុចនេះវាជាការកាត់បន្ថយគម្លាតខួរក្បាលរវាងទីក្រុង និងជនបទ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា បើយើងក្រឡេកមើលនៅប្រទេសក្រៅវិញសមាជិកសភាអាមេរិក ដែលកំពុងតែរៀនទាត់បាល់ ស្រាប់តែមានមនុស្សទៅបាញ់ ក្នុងពេលដែលគេកំពុងតែ Live អំពីការបាញ់សមាជិកសភានៅអាមេរិក ក៏មានការឆេះអគារនៅទីក្រុងឡុងនោះ ដែលអាចពាក់ព័ន្ធនឹងបញ្ហាភេរវកម្ម មិនប្រាកដថាអគារនៅទីក្រុងឡុងឆេះដោយឯកឯងនោះទេ ព្រោះក្រុងឡុង ជួនកាលមួយឆ្នាំ មួយខែវាយភេរវកម្មមិនដឹងប៉ុន្មានដង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ពិភពលោកប្រែប្រួលលឿនណាស់ពីតំបន់ដែលមានសុវត្ថិភាពបំផុត ពីតំបន់ដែលធ្លាប់មានសន្តិភាព ទៅជាតំបន់ដែលមានសង្រ្គាម ដូចជានៅមជ្ឈឹមបូព៌ាកាលមុននេះ មានសង្រ្គាមមកពីណា ពួកគេមានសុវត្ថិភាពណាស់ ប៉ុន្តែឥឡូវមជ្ឈឹមបូព៌ាពោរពេញទៅដោយហិង្សា ពោរពេញទៅដោយអស្ថិរភាព នោះប្រហែលជាពិបាកណាស់ ក្នុងការដោះស្រាយយកឈ្នះទៅលើពួកភេរវកម្មជាពិសេសរដ្ឋអ៊ីស្លាម ISIS។ ព្រោះ ISIS កំពុងវាយទៅហើយ វាយបកលើបណ្តារដ្ឋ ឯបណ្តារដ្ឋដែលប្រឆាំងជាមួយភេរវកម្មកំពុងតែទាស់គ្នា។ រឿងនេះវាលំបាកណាស់ ឥឡូវធ្វើម៉េច? អ្នកនេះក៏ប្រឆាំងនឹងភេរវកម្ម អ្នកនោះក៏ប្រឆាំងនឹងភេរវកម្ម ប៉ុន្តែទីចុងបំផុត អ្នកប្រឆាំងភេរវកម្មមកទាស់គ្នាឯង។ ចឹងពួក ISIS ច្បាស់ជាសើចហើយ វាយនៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីរ៉ង់ ចោទថា អារ៉ាប៊ីត សាអ៊ូឌីត និងអាមេរិកជាអ្នកវាយ។ ឥឡូវបើអីចឹងទៅដោះដូចម្តេច? នៅអាហ្កានីស្ថានវាយមិនឈប់ រាលដាលមកដល់អាស៊ី អាគ្នេយ៍យើងនេះ ដែលឥឡូវនេះបីអាទិត្យផ្លាយហើយនៃប្រតិបត្តិការយោធាដែលបញ្ជាដោយប្រធានាធិបតី ឌូតឺតេរបស់ហ្វីលីពីន ដែលប្រតិបត្តិការយោធានេះ មិនទាន់ត្រូវបានបញ្ចប់នៅឡើយ៕

ធនាគារជាតិនៃកម្ពុជា ដាក់សម្ពោធជាផ្លូវការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីសម្ពោធជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់ លោក បណ្ឌិត អូន ព័ន្ធមន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និង លោក Samiuela T. Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។
ពិធីនេះមានការចូលរួមពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនសវនកម្ម និងក្រុមហ៊ុនអចលនទ្រព្យ សរុបប្រមាណ ២០០ នាក់។
សូមជម្រាបផងដែរថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ពីយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០ ដើម្បីឆ្លើយតបនឹងការវិវត្តនៃស្ថានភាពបច្ចុប្បន្ននិងតម្រូវការជាក់ស្តែង។ ការធ្វើបច្ចុប្បន្នកម្មនេះ គឺជាលើកទី៣ហើយចាប់តាំងពីឯកសារយុទ្ធសាស្ត្រទី១ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១។ គោលដៅចម្បងរបស់យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥គឺសម្រេចឲ្យបានប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍ទីផ្សារ ហើយមានលក្ខណៈពិពិធភាព ភាពរឹងមាំ និងបរិយាប័ន្ន ដែលផ្តល់លទ្ធភាពទូលំទូលាយក្នុងការបំពេញតម្រូវការសេវាហិរញ្ញវត្ថុនៅក្នុងប្រទេស ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រសិទ្ធភាព កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលរបស់ប្រជាជន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់៕

ក្រុមហ៊ុនកុំព្យូទ័រ យកកាកសំណល់ប្លាស្ទិក ពីឆ្នេរសមុទ្រកោះហៃទីទៅកែច្នៃជាសំបកកុំព្យូទ័រយួរដៃ
ក្រុមហ៊ុនកុំព្យូទ័រ Dell បានសាកល្បងយកកាកសំណល់ប្លាស្ទិករាប់តោនពីឆ្នេរសមុទ្រ នៃកោះហៃទីទៅកែច្នៃឡើងវិញធ្វើជាសំកដាក់កុំព្យូទ័រយួរដៃ។ នេះគឺជាក្តីសង្ឃឹមដែលពិភពលោកចង់ឃើញការសំអាតកាកសំណល់ពីមហាសមុទ្រ។ នាពេលបច្ចុប្បន្ននេះ គ្រប់គ្នាដែលទិញកុំព្យូទ័រ ម៉ាក DELL XPS នឹងអាចទិញកុំព្យូទ័រដែលមានសារធាតុជ័រប្រមាណ២៥%ពីមហាសមុទ្រដែលគេយកមកពីកោះហៃទី។
សូមបញ្ជាក់ថា ប្លាស្ទិកប្រមាណ៥ពាន់លានដប បានលិចក្នុងមហាសមុទ្រ ហើយចំណែកខ្លះនៃប្លាស្ទិកត្រូវបានសត្វក្នុងសមុទ្រស៊ីដែលបាននិងកំពុងប៉ះពាល់ដល់អាយុជីវិតសត្វរាប់ពាន់ក្បាល។ សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនDELL រំពឹងថានឹងអាចប្រមូលប្លាស្ទីកប្រមាណ៨ពាន់គីឡូក្រាម។
សូមជម្រាបផងដែរថា ការប្រមូលប្លាស្ទិចនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជួយសង្គ្រោះភពផែនដីពីការប្រើប្រាស់កាកសំណល់ប្លាស្ទិក។ បញ្ហាគ្រប់គ្រងសំបកដបប្លាស្ទីក គឺមិនមែនជាបញ្ហាដែលមានដោយឡែកសម្រាប់តែកម្ពុជានោះទេ ប៉ុន្តែកម្ពុជា និងពលរដ្ឋទាំងអស់ជាពិសេសអ្នកប្រើប្រាស់សមុទ្រ ឬអ្នកអាស្រ័យផលនៅនឹងសមុទ្រត្រូវតែមានគំនិតថែរក្សា និងទុកដាក់សំរាមជាពិសេសសំណល់ប្លាស្ទីកឱ្យត្រឹមត្រូវដើម្បីថែរក្សាបរិស្ថានស្អាតទាំងអស់គ្នា៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ១០០ថ្ងៃនៃការកាន់តំណែងរបស់ប្រធានាធិបតីដូណាល់ ត្រាំ រំលោភសិទ្ធិមនុស្ស៨០ដង
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ១០០ថ្ងៃនៃការកាន់តំណែងរបស់ប្រធានាធិបតីដូណាល់ ត្រាំ រំលោភសិទ្ធិមនុស្ស៨០ដង។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តចំនួន៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សមាជិកសភាអាមេរិក ដែលកំពុងតែរៀនទាត់បាល់ ស្រាប់តែមានមនុស្សទៅបាញ់។ ករណីនេះដែរ សមាជិកសភាបក្សប្រជាធិបតេយ្យកំពុងតែប្តឹង មិនដឹងថាមានរឿងអ្វីកើតឡើងតទៅទៀត៕

រាជរដ្ឋាភិបាលរៀបចំពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនជ័យលាភីក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងារ ជើងឯកពិភពលោក
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកជើងឯកពិភពលោក រដូវរងារដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ។ ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
តាមប្រសាសន៍របស់ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកនេះ ជាលើកទី១ដែលកម្ពុជាបានបញ្ជូនមកីឡាករ អ៊ូ គង់ កីឡាការិនី សៅ ធីតា និងដឹកនាំដោយគ្រូបង្វឹក យី សុភក្ត្រា លើវិញ្ញាសារ ស្គីរទេះទឹកកក រយៈចំងាយ៦១០ម៉ែត្រ។ ជាលទ្ធផលកីឡាការិនីជនពិការ សៅ ធីតា ទទួលបានមេដាយប្រាក់១គ្រឿង
ក្នុងចំណោមអត្តពលិកជនពិការមកពីទ្វីបអាស៊ី អាមេរិកឡាទីន អឺរ៉ុប និងអាហ្វ្រីកចំនួន៤០ប្រទេសចូលរួម។
លោករដ្ឋលេខាធិការ ស៊ាន បូរ៉ាត បានបន្តថា ផ្អែកតាមអនុក្រឹត្យលេខ៥៣២អនក្រ.បក របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសទទួលស្គាល់លេខ៤០៨ អយក.ប្រក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ជូនដល់ជ័យលាភីមេដាយប្រាក់ចំនួន ៨០លានរៀល, ឧបត្ថម្ភប្រាក់រង្វាន់ជូនគ្រូបង្វឹកចំនួន ៨០លានរៀល និងគ្រូជំនួយចំនួន៥៦លានរៀល សរុបចំនួន២១៦លានរៀល ក្នុងការប្រកួតគីឡាប៉ារ៉ាឡាំពិក ជើងឯកពិភពលោក រដូវរងារនៅសាធារណរដ្ឋកូរ៉េកន្លងមកនេះ។
ជាការឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ អត្តពលិក គ្រូបង្វឹក គ្រូជំនួយ ពិសេសអត្តពលិកជនពិការបានទទួលសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះ លោករដ្ឋលេខាធិការ ស៊ាន បូរ៉ាត បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់ ដោយផ្តល់នូវការលើកទឹកចិត្ត ធ្វើវិសោធនកម្មលើអនុក្រឹត្យ ប្រាក់រង្វាន់ជ័យលាភីនឹងដាក់ឱ្យប្រើប្រាស់អនុក្រឹត្យថ្មី លេខ៥៣២អនក្រ.បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹក ក្នុងការប្រកួតកីឡាលក្ខណៈអន្តរជាតិ។ លោកបន្តថា ដោយឡែកលោកនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមសហការជាមួយ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា តាមចំណារឯកភាពលើលិខិតលេខពិសេសចុះថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៥ ដើម្បីក្រសួងអប់រំ យុវជន និងកីឡា បានជួយលើផ្នែកបច្ចេកទេស ធនធានមនុស្ស និងហិរញ្ញវត្ថុ។
លោករដ្ឋលេខាធិការ ស៊ាន បូរ៉ាត បន្ថែមថា ជាយុទ្ធសាស្ត្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ជាគោលការណ៍ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាជនពិការអាស៊ានហ្គេមលើកទី១២ បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ៕

Subscribe to:
Posts (Atom)