Wednesday, August 30, 2023

ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី


 (ដោយ ហ្សង់ ហ្វ្រង់ស័រ តាន់, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

——————

១.មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ«យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និង ចាប់ពីពេលនេះតទៅ«យុទ្ធសាស្ត្របញ្ចកោណ»ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ 

២.ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន(កម្ពុជាអធិបតេយ្យនិងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា«គម្ពី»ទី៣ ដែលតាមគោលការណ៍និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី នៅក្នុងអភិក្រមនៃការកសាងជាតិ។ 

៣.រហូតដល់ឆ្នាំ២០៥០ យុទ្ធសាស្ត្របញ្ចកោណនេះ នឹងត្រូវឆ្លងកាត់ ៥ដំណាក់កាល។ គោលដៅចុងក្រោយសម្រាប់រយៈកាលវែង គឺ «លើកស្ទួយមោទនភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង (…)តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ, រស់រវើក, រុងរឿង(…) ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។» 

៤.រីឯដំណាក់កាលទី១វិញ គឺជាអ្វីដែលរាជរដ្ឋាភិបាល«ជំនាន់ថ្មី ឈាមថ្មី និងថាមពលថ្មី» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវអនុវត្ត ពីពេលនេះតទៅ និងសម្រាប់រយៈកាលខ្លី ពី៥ទៅ៧ឆ្នាំខាងមុខ។ នៅក្នុងចំណោម វិធានការគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ, ការយកចិត្តទុកដាក់ទៅលើប្រជាជន«អ្នកលំបាក»ជាងគេ គឺជាអាទិភាពចំបង។ ជាក់ស្តែង ដូចដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃទី២៤សីហាសប្តាហ៍មុន និងកាលពីម្សិលមិញថ្ងៃទី២៨សីហា រួចហើយថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងតាមរយ:គ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច, ពង្រឹងសន្ទុះនៃ

ការបង្កើតការងារឲ្យបានច្រើន, ពង្រឹងសមធម៌សង្គម, ពង្រឹង គុណភាពនៃវិស័យអប់រំនិងសុខាភិបាល ពិសេសនៅតាមទីជនបទដាច់ស្រយាល…។ ទាំងនេះ ស្តែងឱ្យឃើញនូវនយោបាយដែលមានលក្ខណៈសង្គមខ្លាំង នៃរាជរដ្ឋាភិបាលរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ទាំងនេះក៏ស្តែងឱ្យឃើញប្រកែកមិនបានដែរ នូវសន្តានចិត្តពិតជាល្អរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីរូបនេះ ចំពោះ អ្នកដែលនៅក្នុងសង្គមយើង មានជីវភាពលំបាកជាងគេ រួមមានដូចជាកម្មករ-កម្មការិនី បណ្តាអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករស់នៅតាមស្រុកស្រែចំការ។

៥.ក្នុងគ្រាបច្ចុប្បន្ន នៅក្នុងស្ថានការណ៍មួយដុនដាបខ្លាំងនៃសេដ្ឋកិច្ចពិភពលោក តំបន់ និងជាតិ, រាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម កត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅតែបន្តដាក់ចេញនូវ«គោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០%» បង្រួមវិសមភាព សេដ្ឋកិច្ចនិងសង្គម, រក្សាកំណើនសេដ្ឋកិច្ច និងទន្ទឹមនេះ ពង្រឹង  ប្រព័ន្ធសន្តិសុខសង្គម ដោយគិតគូរជាពិសេស ដល់អ្នកដែលមានជីវភាពលំបាកលំបិនជាងគេ។ ដើម្បីសម្រេចគោលដៅនេះ និងបន្តនាំមកនូវសមិទ្ធផលធំៗសម្រាប់ជាតិមាតុភូមិយើង, សុទិដ្ឋិនិយម ទំនុកចិត្ត និង ក្តីសង្ឃឹម របស់ពលរដ្ឋម្នាក់ៗ បូករួមនឹងឆន្ទៈមោះមុតនៃរាជរដ្ឋាភិបាលរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាការចាំបាច់បំផុត៕

អត្ថបទដោយ៖ ឯកឧត្ដម តាន់ ហ្សង់ ហ្វ្រង់ស័រ


#ហ៊ុនម៉ាណែត #កម្ពុជា 

#កម្ពុជា #Cambodia

សូមស្តាប់ការបក ស្រាយ របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើការរិះគន់ថា អ្នកនាំពាក្យនិយាយការពារ តែមិននិយាយការពិត

 

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពន្យល់ចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលបច្ចុប្បន្នជារដ្ឋាភិបាលបន្តត្រកូលពីឪពុកទៅកូន

 

វីដេអូលោក Bony Khim Live ពីសហរដ្ឋអាមេរិក៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី កំពុងតែធ្វើនយោបាយពស់ក្បាលពីរ

 

ពួកប្រឆាំងនៅក្រៅស្រុកមួយចំនួនធ្វើការឃោសនាញុះញង់ ដើម្បីបំផ្លាញប្រទេសជាតិខ្លួនឯង

 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមជាអធិបតីនៅក្នុងកម្មវីធីសម្តែងសិល្បៈ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ «ប្រទេសស្រស់ស្អាត-ខេត្តចម្រុះពណ៌ ! »

 

ក្រុមប្រឆាំងជ្រុលនិយមគ្មានចេះធ្វើ អ្វីក្រៅពីដើរញុះញង់ បោកប្រាស់ បរទេសកុំឲ្យមកវិនិយោគនៅកម្ពុជានោះទេ

 

មនុស្សប្រភេទ សេង រតនា នៅទីណាគឺចង្រៃទីនោះ

 

ក្រសួងធនធានទឹក ជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១-៤ ខែកញ្ញា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ខ្យល់បោកបក់ រលកសមុទ្រខ្ពស់ សូមប្រុងប្រយ័ត្ន !

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហានេះ បានចេញសេចក្តីជូនដំណឹង បន្ថែមស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា។

ក្រសួងបញ្ជាក់ថា ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ៕


សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការដកអ្នកខំធ្វើការ ដោយគ្មានមូលហេតុនោះឡើយ»

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូខ្លីមួយដែលសម្តចបានលើកឡើងក្នុង អង្គប្រជុំដើមអាណត្តិទី៦ ក្នុងឆ្នាំ២០១៨ ពាក់ព័ន្ធការ «រក្សាចាស់ បង្កើតថ្មី» ដើម្បីរំលឹកដល់មន្ត្រីបន្តវេណនៅតាមស្ថាប័នានា សូមឱ្យប្រុងប្រយ័ត្នចំពោះភាពអគុណធម៌ លើការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចគាំទ្រឱ្យមានការកែទម្រង់ តែមិនគាំទ្រការរៀបចំណា ដែលខ្វះការឱ្យតម្លៃ សម្រាប់មនុស្សដែលខំធ្វើការ ក្នុងរយៈពេលកន្លងមក ហើយត្រូវដកចេញដោយគ្មានហេតុផលនោះទេ។

សម្តេចបានបង្ហោះវីដេអូ អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់ មន្ត្រីបន្តវេនតាមស្ថាប័នសូមមានការប្រុងប្រយ័ត្ន លើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុង អាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០ សីហា ២០២៣ ពេលជួបជុំមុនពេលគណរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។ ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយ គ្មានមូលហេតុដែរ»


វិភាគអន្តរជាតិ៖ ហេតុអ្វីលោក បៃដិន សម្រេចចិត្តទៅវៀតណាម តែមិនទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅឥណ្ឌូណេស៊ី?


FN- (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅខែក្រោយនេះ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីកំពូលៗ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះលើបញ្ហាជាច្រើន រាប់ចាប់ពីបច្ចេកវិទ្យា និងសេដ្ឋកិច្ច រហូតដល់ស្ថិរភាពក្នុងតំបន់ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងកាន់តែជិតសិ្នទ្ធជាមួយទីក្រុងហាណូយ ទប់ទល់ជាមួយចិន។

សេតវិមានបានឱ្យដឹងថាលោក ចូ បៃដិន នឹងត្រូវជួបពិភាក្សាការងារជាមួយអគ្គលេខាធិការគណបក្សកម្មុយនិស្ដវៀតណាម លោក ង្វៀង ហ្វូជុង (Nguyen Phu Trong) រួមទាំងមន្ត្រីកំពូលៗដទៃទៀតរបស់វៀតណាម ក្នុងទីក្រុងហាណូយ នៅថ្ងៃទី១០ ខែកញ្ញាក្រោយនេះ មុននឹងធ្វើដំណើរទៅកាន់រដ្ឋអាឡាស្កា ដើម្បីចូលរួមក្នុង ការប្រារព្ធខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក។

លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ក្រោយចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា។ ប៉ុន្តែ លោកនឹងមិន ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយទុកឱ្យអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ចូលរួមជំនួស រូបលោក។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នឹងត្រូវប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ហើយអំឡុងកិច្ចប្រជុំកំពូលនេះ ក៏មានកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ ផ្សេងទៀតដែរដូចជា កិច្ចប្រជុំកំពូលអាស៊ាន-ចិន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

ក្រុមមន្ត្រីអាមេរិក កាលពីប៉ុន្មានសប្ដាហ៍មុនៗនេះបានចេញមុខការពារភ្លាមៗ នូវការសម្រេចចិត្តមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានរបស់លោក ចូ បៃដិន ដោយ បញ្ជាក់ថាគោលនយោបាយ និងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ានគឺនៅតែដដែលមិនមានការប្រែប្រួល ហើយមានតែស្ថិតនៅលើគន្លងឆ្ពោះទៅមុខ។ ក៏ប៉ុន្តែ ក្នុងបរិបទដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែប្រេះឆា រីឯសង្រ្គាមដណ្ដើមសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីកាន់តែស្រួចស្រាល់ ការសម្រេចចិត្តរបស់ លោក បៃដិន មិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣នេះ វាអាចមានន័យថាសហរដ្ឋអាមេរិក នៅតែ មិនបានមើលឃើញថាអាស៊ានទាំងមូលគឺជាវេទិកាមួយដែលនឹងបន្ថែមគុណតម្លៃសម្រាប់យុទ្ធសាស្ត្ររបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើយ។ ម្យ៉ាងវិញទៀត វាក៏អាច សន្មត់បានដែរថាសេតវិមានជឿជាក់រួចទៅហើយថា «មានហានិភ័យតិចជាងផលចំណេញ ក្នុងការមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន»។

បើតាមក្រុមអ្នកវិភាគ សហរដ្ឋអាមេរិកមើលធ្ងន់លើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មិនមែនត្រឹមតែអាស៊ានប៉ុណ្ណោះទេ ហើយក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ទាំងអស់ទៀតសោត មានប្រទេសមួយចំនួនគឺជាជម្រើសអាទិភាពរបស់សហរដ្ឋអាមេរិក។ និយាយ​ឱ្យងាយយល់ សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងផ្តោតលើការពង្រឹង សម្ព័ន្ធភាពជាមួយប្រទេសណាដែលអាចជួយខ្លួនក្នុងការប្រជែងជាមួយចិនតែប៉ុណ្ណោះ ហើយការចូលរួមកិច្ចប្រជុំកំពូលអាស៊ានមិនអាចជំរុញឆ្ពោះទៅរកទិសដៅ នេះទេ។

ជាឧទាហរណ៍ នៅក្នុងកែវភ្នែកសហរដ្ឋអាមេរិក ឥណ្ឌា និងការចូលរួមរបស់ទីក្រុងញូវដេលី នៅក្នុងក្រុមប្រទេសក្វាដ (Quad) គឺជាគន្លឹះមួយដ៏សំខាន់នៃយុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក្នុងការទប់ទល់ និងដោះស្រាយបញ្ហាប្រឈមនានាជាមួយចិន។ ដោយសារតែមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក បែបនេះហើយ ទើបឥណ្ឌាទទួលបានអភ័យឯកសិទ្ធិពិសេសពីសហរដ្ឋអាមេរិក ក្នុងនោះឥណ្ឌាអាចបន្តទិញប្រេង និងអាវុធពីរុស្ស៉ី អាចស្ថិតនៅក្នុងប្រទេស BRICS ជាមួយចិន និងរុស្ស៉ី និងរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និងការធ្វើទុកបុក្ខម្នេញលើអ្នកនយោបាយប្រឆាំង នៅក្រោម ការដឹកនាំរបស់លោក ម៉ូឌី។

ត្រឡប់មកវិញ ដូចគ្នាទៅនឹងឥណ្ឌាដែរ វៀតណាមដែលកំពុងមានជម្លោះទឹកដីជាមួយចិនក្នុងតំបន់សមុទ្រចិនខាងត្បូង ក៏ស្ថិតនៅក្នុងចំណោមប្រទេសជាអាទិភាព ដទៃទៀតរួមមានសិង្ហបុរី និងហ្វីលីពីន ដែលសហរដ្ឋអាមេរិកត្រូវការជាចំាបាច់ ដើម្បីជួយទីក្រុងវ៉ាស៊ីនតោនទប់ទល់នឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។ ដូច្នេះ លោក ចូ បៃដិនទំនងជាចង់ប្រើ «អវត្តមានរបស់លោក» នៅឯកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីជាសារមួយផ្ញើទៅកាន់ទីក្រុងហាណូយ បង្ហាញពី ការប្ដេជាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើបច្ចុប្បន្នភាពទំនាក់ទំនងជាមួយវៀតណាម ឱ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នាឱកាសដែលលោកស្ថិតនៅក្នុង ទីក្រុងហាណូយ។ និយាយជារួម សហរដ្ឋអាមេរិកចង់ចុះកិច្ចព្រមព្រៀង «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយវៀតណាម ជាជាងចូលរួមកិច្ចប្រជុំអាស៊ាន។

តែទោះជាបែបនេះក្ដី នៅម្ខាងទៀត អវត្តមានរបស់លោក បៃដិន នៅឯកិច្ចប្រជុំកំពូលអាស៊ាន វានឹងបង្កឱ្យមានការព្រួយបារម្ភជាថ្មីពីការចូលរួមរបស់អាមេរិក នៅក្នុង តំបន់។ ក្នុងឆ្នាំ២០២៣នេះ ឥណ្ឌូណេស៊ីគឺជាប្រធានអាស៊ាន និងជាអ្នកសម្របសម្រួលកិច្ចការទំនាក់ទំនងអាស៊ាន-អាមេរិក។ ឥណ្ឌូណេស៊ី បានប្រឹងប្រែងសម្រួល កាលបរិច្ឆេទ កុំឱ្យជាន់គ្នាទៅនឹងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា ដើម្បីអាចឱ្យលោក ចូ បៃដិន ចូលរួមកក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ការសម្រេចចិត្តមិនធ្វើ ដំណើរទៅកាន់ទីក្រុងហ្សាការតារបស់លោក បៃដិន គឺជាការផ្ញើសារមួយទៅកាន់ប្រធានាធិបតីឥណ្ឌូណេស៊ី ថារដ្ឋាភិបាលរបស់លោក «មិនស្ថិតនៅក្រោមរ៉ាដា» របស់ សហរដ្ឋអាមេរិកឡើយ។ ម្លោះហើយនៅពេលដែលត្រូវបង្ខំចិត្តធ្វើការជ្រើសរើស នោះប្រជាជនឥណ្ឌូណេស៊ីកាន់តែច្រើនអាចនឹងយល់ឃើញថាអាស៊ានគួរតែជ្រើសរើស យកចិន ជាជាងសហរដ្ឋអាមេរិក។

ជាក់ស្ដែង នៅក្នុងការស្ទង់មតិ State of Southeast Asia Survey ក្នុងឆ្នាំ២០២៣នេះ ភាគរយនៃប្រជាជនឥណ្ឌូណេស៊ីដែលជ្រើសរើសយកសហរដ្ឋអាមេរិកបាន ធ្លាក់ចុះពី ៦៤.៣ភាគរយ ក្នុងឆ្នាំ២០២១ មកនៅត្រឹម ៤៦.៣ភាគរយក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេលដូចគ្នានេះដែរ ភាគរយ នៃប្រជាជនឥណ្ឌូណេស៊ីជ្រើសរើសយក ចិន បានកើនឡើងពី ៣៥.៧ភាគរយ ដល់៥៣.៧ភាគរយ។

គួរបញ្ជាក់ថា លោក ចូ បៃដិន បានរៀបចំកិច្ចប្រជុំពិសេសសហរដ្ឋអាមេរិក-អាស៊ានកាលពីឆ្នាំ២០២២ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាទីដែលលោក បានជួបពិភាក្សា ជាមួយមេដឹកនាំអាស៊ាន៩រូប និងបានលើកកម្ពស់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីដំណាច់ឆ្នាំមុន។ លោក បៃដិន បានចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងឆ្នាំ២០២១ (តាមប្រព័ន្ធអនឡាញ) និងឆ្នាំ២០២២ ចូលរួមដោយផ្ទាល់ ប៉ុន្តែលោក មិនសូវជាបំពេញទស្សនកិច្ចមកកាន់ តំបន់អាស៊ីអាគ្នេយ៍នោះទេ។

បន្ថែមពីលើនេះ វាក៏មានបញ្ហាស៊ីជម្រៅមួយផងដែរ នោះគឺជាលក្ខណៈឯកជន ក្រុមមន្ត្រីការទូតអាមេរិកត្រូវបានគេរាយការណ៍ថាបានត្អូញត្អែរចំពោះបណ្ដាប្រទេស អាស៊ានដែលមានទំនាក់ទំនងមិត្តភាពខ្លាំងពេកជាមួយចិន ហើយយន្ដការដោះស្រាយបញ្ហារបស់អាស៊ានមានភាពសុំាញុំាច្រើន។ ដូច្នេះទើបរដ្ឋបាលលោក បៃដិន បង្កើត បក្សសម្ព័ន្ធដូចជាក្វាដ AUKUS និងផ្តោតលើសម្ព័ន្ធភាពត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុន ដែលត្រូវបានក្រុមអ្នកវិភាគមើលឃើញថាជាយន្ដការដោះស្រាយបញ្ហា នានា ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់តួនាទីស្នូលរបស់អាស៊ានក្នុងតំបន់៕


ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងថានឹងត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ដើម្បីរក្សាតម្លៃប្រាក់រៀល កំឡុងពេលដែលប្រាក់ដុល្លារអាមេរិកកំពុងហក់ឡើងថ្លៃ

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើងគួរឱ្យកកត់សម្គាល់ ដែលមូលហេតុចម្បងគឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តប្រកាន់យករបបអត្រាប្តូរប្រាប់អណ្តែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្តូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព៕