Friday, February 10, 2017

ទស្សនៈអ្នកប្រើប្រាស់ហ្វេសប៊ុក៖ អាមេរិកចូលចិត្តវិនិយោគលើវិស័យកសិកម្មផ្នែកចំការមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ សុខ ពេញណន បានបង្ហោះផ្សាយ​នូវ​ទស្សនៈ​ផ្ទាល់ខ្លួនមួយដែលដាក់ចំណងជើងថា «អាមេរិកចូលចិត្តវិនិយោគលើវិស័យកសិកម្មផ្នែកចំការមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ»។

អាមេរិក មានមហិច្ឆតាអំណាចបែបចក្រពត្តិនិយម ញុះញង់ប្រទេសដទៃបង្កសង្រ្គាមវិនាសកម្ម ដល់ប្រជាពលរដ្ឋស្លូតត្រង់តាមរយៈការលក់សព្វាវុធទៅឱ្យប្រទេសដទៃធ្វើសង្រ្គាម ដើម្បី​ផល​ប្រយោជន៍ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច។ អាមេរិក ចូលចិត្តធ្វើ​វិនិយោគ​លើ​វិស័យ​គ្រាប់​​បែក គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានចំណេញកប់ក្តោងមហាសាល​លើ​ទឹក​ភ្នែកនិងញើស​ឈាម​របស់ប្រជាជាតិដទៃ។

វិស័យកសិកម្មចំការមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសហរដ្ឋអាមេរិកបានវិនិយោគក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ ដោយបានចំណាយពូជគ្រាប់បែករាប់ម៉ឺនតោនមកទម្លាក់លើទឹកដីកម្ពុជា ហើយទទួលបានទិន្នផលជាទីគាប់ចិត្ត សម្រាប់អាមេរិក និងក្រុមលាងគូថឱ្យអាមេរិកក្នុងនោះបានធ្វើឱ្យដីកសិកម្មដំណាំចំការហូបផ្លែ ទៅជាចំការមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅសេសសល់ដល់សព្វថ្ងៃនេះ ខ្ទេចខ្ទាំខូចខាតប្រព័ន្ធធារាសាស្ត្រ អគារសាធារណៈ បំផ្លាញ​​សេដ្ឋកិច្ចជាតិ ផ្ទះប្រជាពលរដ្ឋ មានពលរដ្ឋស្លាប់ របួស បន្សល់ទុកនូវជនពិការ ស្ត្រីម៉េម៉ាយ ពោះម៉ាយ ក្មេងកំព្រាជាដើម ការខ្ទេចខ្ទាំទាំងនេះ ប្រសិនបើគិតជាទឹកប្រាក់អស់រាប់ពាន់ពាន់លានដុល្លា

តែអ្វីដែលហួសចិត្តនោះ គឺអាមេរិកឱ្យកម្ពុជាសងថ្លៃទិញគ្រាប់បែកមកទម្លាក់លើក្បាលខ្មែរគ្នាឯងនូវទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិកទៅវិញ។ កម្ពុជា រងគ្រោះគ្រប់គ្រាន់ហើយ ឆ្អែតឆ្អន់ហើយ ល្មមដល់ពេលដែលប្រជាពលរដ្ឋខ្មែរ រួបរួមសាមគ្គីគ្នាថែរក្សាសន្តិភាព និង​កសាងអភិវឌ្ឍទឹកដីដ៍កំសត់មួយនេះ កុំឱ្យធ្លាក់ចូលក្នុងកលឧបាយរបស់អាមេរិកដូចកាលពី អតីតកាល។

ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំមិនឱ្យរដ្ឋាភិបាលកម្ពុជាសងសូម្បីតែ១ដុល្លា និងទាមទារឱ្យអាមេរិកសងកម្ពុជានូវការខូចខាតចំនួន៥០០០លានដុល្លារអាមេរិកមកឱ្យកម្ពុជាវិញ និង​ថ្កោល​ទោសអាមេរិកថាបានបង្កឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយការទម្លាក់គ្រាប់បែកសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរស្លូតត្រង់៕





លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងបំពេញទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ារ រយៈពេល០៤ថ្ងៃ

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហ​ប្រតិបត្តិ​ការ​អន្តរជាតិ បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា ដោយមានការ​អញ្ជើញ​ពីអនុប្រធានាធិបតី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ​ហុង នឹងទៅ​បំពេញ​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ពីថ្ងៃទី២៧ ខែ​កុម្ភៈ ដល់ថ្ងៃទី០២ ខែ​មិនា ឆ្នាំ២០១៧ខាងមុខនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនេះ លោកឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង នឹងជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw ជួបពិភាក្សាការងារជាមួយ អនុប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ លោក U Myint Swe និងលោកស្រី Daw Aung San Suu Kyi ទីប្រឹក្សារដ្ឋនៃសាធារណរ​ដ្ឋ​សហភាពមីយ៉ាន់ម៉ារផងដែរ៕



លោក ហ៊ុន សែន៖ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងបំបាត់ឱ្យអស់នូវភាពអសកម្មនានាដែលអាចធ្វើឱ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានថ្លែងថា មន្រ្តីត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងបំបាត់ឱ្យអស់នូវភាពអសកម្មនានាដែលអាចធ្វើឱ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែងនៅថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នៅក្នុងឱកាសនោះ ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ជាពិសេសគឺការបង្ក្រាបបទល្មើសគ្រឿងញៀន ចោរកម្ម ឆក់ប្លន់ ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ​។​ ទន្ទឹមនឹងនេះ ត្រូវ​យកចិត្តទុក​ដាក់ចំពោះការផ្តល់នូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ធភាពជាពិសេសសេវាតម្រូវការ ហើយត្រូវអនុវត្តតាមច្បាប់កំណត់។​ ​

លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា មន្ត្រីត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានាដែលអាចធ្វើឱ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ត្រូវសហការគាំទ្រគយ និងពន្ធដារក្នុងការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព៕





ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបន្តចុះអប់រំផ្សព្វផ្សាយពីបេតិកភណ្ឌដល់អ្នកភូមិថ្នល់ទទឹង

ការថែរក្សា ការពារ និងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីនិងបរិស្ថានដែលជាមរតកដូនតាដ៏ល្អឯកពីសំណាក់អាជ្ញាធរជាតិអប្សរាតែម្ខាងគឺមិនអាចទៅរួចទេ បើគ្មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់គូភាគីដែលជាប់ពាក់ព័ន្ធទាំងអស់នោះទេ ។
ដោយសារហេតុផលនេះហើយ បានជាអាជា្ញធរជាតិអប្សរាបង្កើតក្រុមការងារសហគមន៍ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងគ្រឹះស្ថានសិក្សានានាក្នុងខេត្តសៀមរាបទាំងមូលជាប្រចាំដើម្បីឲ្យគ្រប់គ្នាបានយល់ច្បាស់ពីតម្លៃពិតនៃបេតិកភណ្ឌ ហើយរួមគ្នាជួយថែរក្សាការពារនិងអភិរក្សនូវសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រីដឹក នាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមរួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀតបានចុះអប់រំផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅភូមិថ្នល់ទទឹង ឃុំប្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដើម្បីសហការគ្នាថែរក្សាការពារនិងអភិរក្សបេតិកភណ្ឌ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានលើកឡើងអំពីការដាក់តំបន់អង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរាសម្រាប់គ្រប់គ្រងតំបន់អង្គរ សិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។ បន្ថែមពីនោះទៀត ឯកឧត្តម ក៏បានពន្យល់អំពីតួនាទីភារកិច្ចនិងកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរាក្នុងការថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ និងព្រៃឈើក្នុងតំបន់អង្គរផងដែរ។
លោក ភិន ថោង ក្រុមប្រឹក្សាឃុំ និងមេភូមិថ្នល់ទទឹង បានថ្លែងចំណាប់អារម្មណ៍ថាលោកពិតជាមានការពេញចិត្តណាស់ ហើយរីករាយចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអប់រំផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋក្នុងដែនដីរបស់លោក ព្រោះកម្មវិធីនេះល្អ វាបានផ្តល់នូវចំណេះដឹងច្រើនដល់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់បានយល់ច្បាស់ពីតម្លៃនិងអត្ថប្រយោជន៍បេតិកភណ្ឌ ព្រមទាំងដឹងពីតួនាទីរបស់ពួកគាត់ត្រូវចូលរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាដើម្បីថែរក្សាបេតិកភណ្ឌដូនតាយើងទាំងអស់គ្នា៕


ក្នុងព្រឹកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស

ព្រៃវែង៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះបានសម្រេចផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ និងសិស្សសរុប ២១ខ្នង ស្មើនឹង ២៧៧បន្ទប់។
សាលាដែលទទួលបានអគារសិក្សានេះរួមមាន៖ វិទ្យាល័យ ហ៊ុន សែន កំពង់លាវ វិទ្យាល័យព្រះអង្គឌួង សាលាគរុកោសល្យខេត្ត សាលាគរុកោសល្យភូមិភាគ ព្រមទាំងសាលាបឋសិក្សាអនុវត្តន៍។ ក្រៅពីការផ្តល់អគារសិក្សា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចាត់ចែងឱ្យរៀបចំសាងសង់របង ក្លោងទ្វារសាលា និងសាងសង់តារាងបាល់ទាត់ បាល់ទះ ព្រមទាំងបានផ្តល់កុំព្យូទ័រ ម៉ាស៊ីនព្រីនធើ ម៉ាស៊ីនហ្វូតូកុំពី។
នៅក្នុងជំនួបសំណេះសំណាលដ៏ស្និទ្ធស្នាលជាមួយសិស្សគរុកោសល្យ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានឧបត្ថម្ភសម្រាប់ការដើរកម្សាន្តតាមសំណើរបស់ពួកគេផងដែរ។ ដំណើរកម្សាន្តនេះលោកនាយកមន្រ្ដីបានចាត់ចែងឱ្យលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ជាអ្នករ៉ាប់រង។
នៅចំពោះមុខក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងក្តីសប្បាយរីករាយ ដែលបានចុះមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមប្រឹក្សា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្ត ព្រមទាំងបានដោះស្រាយបញ្ហាខ្វះខាតអគារសិក្សា ជូនសិស្សានុសិស្ស៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធថែរក្សា សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានជម្រុញដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តព្រៃវែងត្រូវខិតខំរួមគ្នា ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជាចំបងជូនប្រជាពលរដ្ឋ។
ជាងនេះទៅទៀត ត្រូវទប់ស្កាត់ឱ្យបានស្របតាមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសតែម្តង ព្រោះបញ្ហានេះជាចំណុចសំខាន់ដែលប្រជាពលរដ្ឋចង់បានក្នុងមូលដ្ឋាន។ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រី្តរាជការខេត្តព្រៃវែងនេះដែរ លោកនាយករដ្ឋមន្ត្រី បានលើកឡើងពីកត្តាសេដ្ឋកិច្ចក្នុងក្របខណ្ឌ ប្រទេសកម្ពុជាដែលចាត់ទុកថា ម៉ាក្រូសេដ្ឋកិច្ចកម្ពុជានៅតែទទួលបានកំណើនស្ថេរភាពល្អ ក្នុងរង្វង់៧ភាគរយ ខណៈដែលបញ្ហាសេដ្ឋកិច្ចកំពុងស្ថិតនៅក្នុងកង្វល់របស់ពិភពលោក។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យមានកំណើនសេវាកម្ម និងឧស្សាហកម្មកាន់តែច្រើន ដើម្បីចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះប្រទេសអភិវឌ្ឍធំៗគឺពឹងផ្អែក សំខាន់លើវិស័យសេវាកម្ម និងឧស្សហកម្ម។ ខណៈវិស័យដែលចូលរួមក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន រួមមានផ្នែកកសិកម្ម មានជាង១៩ភាគរយ វិស័យសេវាកម្ម មាន៣៩.៥ភាគរយ! ចំណូលពន្ធដារ មាន៧.២ភាគរយ។ ទោះបីជាកម្ពុជាគួរបង្កើនចំណូលវិស័យសេវាកម្ម និងឧស្សហកម្មក៏ដោយ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី នៅតែចង់ឱ្យវិស័យកសិកម្មរបស់កម្ពុជាទទួលបានទិន្នផលខ្ពស់។
ទន្ទឹមនេះប្រទេសកម្ពុជា ក៏កំពុងព្រួយបារម្ភពីតម្លៃកសិផល ជាពិសេសតម្លៃស្រូវអង្ករតែម្តង ដោយ លោក ហ៊ុន សែន បានមើលឃើញថា ប្រទេសអភិវឌ្ឍបានតម្លើងថ្លៃគ្រឿងម៉ាស៊ីន និងថ្នាំពេទ្យជាដើម ប៉ុន្តែមិនបានតម្លើងថ្លៃកសិផលសម្រាប់ប្រទេសកំពុងអភិវឌ្ឍនោះទេ។ ដូចគ្នានេះ ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក៏បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ជួយជំរុញឱ្យតម្លៃស្រូវអង្ករ កើនឡើងជាងពេលបច្ចុប្បន្នផងដែរ។
តាមការបញ្ជាក់របស់អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានឱ្យដឹងថា ខេត្តព្រៃវែងជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ដែលប្រជាពលរដ្ឋប្រមាណ ៧៨,៦ ភាគរយ ជាគ្រួសារកសិករ។ ក្នុងនោះការងារបង្ករបង្កើនផលស្រូវប្រាំង ក្នុងឆ្នាំ២០១៦ អនុវត្តបានចំនួនជាង៧ម៉ឺន៧០០០ ហិកតាស្មើនឹង ១០៣ ,០៦ ភាគរយនៃផែនការសរុប។ រីឯ ស្រូវវស្សាឆ្នាំ២០១៦ អនុវត្តបានជាង ២៧ម៉ឺន ហិកតា ស្មើនឹង ១០៧,៣២ ភាគរយ នៃផែនការ៕







អ្នកនាំពាក្យបក្សកាន់អំណាច៖ រាល់បញ្ហាកើតឡើងមុនឆ្នាំ ១៩៩៨ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មិនពិនិត្យដោះស្រាយទេ!

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ដូច្នេះថា ទោះបី លោក សម រង្ស៊ី ដាក់ពាក្យប្តឹងប៉ុន្មានដងទៀត  ក៏តុលាការអន្តរ​ជាតិ​មិនយកភ្នែកមើលដែរ។
លោក សុខ ឥសាន បានបញ្ជាក់ថា តាមគោលការណ៍ បទបញត្តិពិសេស សន្ធិសញ្ញាទីក្រុងរ៉ូម ឆ្នាំ ១៩៩៧ តុលាការព្រហ្មទណ្ឌអន្តរជាតិ មានសមត្ថកិច្ចទទួលដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងបទឧក្រឹដ្ឋមួយចំនួន​ដូច​ជា៖ – ឧក្រឹដ្ឋកម្មឈ្លានពាន – ឧក្រឹដ្ឋកម្មសង្គ្រាម -ឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ – ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្រោយឆ្នាំ ១៩៩៨ តែប៉ុណ្ណោះ។ រាល់បញ្ហា​កើតឡើងមុនឆ្នាំ ១៩៩៨ តុលាការមិនពិនិត្យដោះស្រាយទេ ។
លោក សុខ ឥសាន ក៏បានបញ្ជាក់បន្ថែមថា ការប្តឹងរបស់ សម រង្ស៊ី វាគ្រាន់តែជាការភូតកុហក និងបោកប្រាស់ បំភ័ន្តសាធារណមតិទូទៅ និង បំភ័ន្តមតិប្រជាជនប៉ុណ្ណោះ។ ដូច្នេះ ការប្តឹងរបស់ សម រង្ស៊ី គ្មានប្រយោជន៍ និង មិនមានប្រសិទ្ធភាពអ្វីទាល់តែសោះ៕

លិខិតស្នើសុំ ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដាក់ចូលរដ្ឋសភាហើយ

(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យររដ្ឋសភាបានឱ្យដឹងមុននេះបន្តិចថា លិខិតស្នើរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីទីគណបក្សន​យោបាយ បានចូលមករដ្ឋសភាហើយ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ហើយបានបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភារួចរាល់ហើយ។
លោក បានបញ្ជាក់ថា ការស្នើសុំរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគគណបក្សនយោបាយ និងសុំឱ្យដាក់សេចក្តីស្នើច្បាប់នេះ ចូលក្នុងរបស់វារៈសម័យប្រជុំវិសាមញ្ញរដ្ឋសភា ហើយរដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញនៅក្នុងពេលឆាប់ៗនេះ៕

(វីដេអូបែកធ្លាយថ្មី)៖ លោក កឹម សុខា យកស្នាក់ការបក្សចាក់អង្រែលើ ធ្វើជាផ្ទះសំណាក់ដើម្បីបន្តសេពកាម

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សី ហា បានបន្តផ្សព្វផ្សាយ​រឿងអាស្រូវរបស់មន្រ្តីនៅក្នុងគណបក្សសង្រ្គោះជាតិ។ ក្រោយពេលមានភាព​ស្ងប់ស្ងាត់​រយៈ​ពេលជិត១ឆ្នាំកន្លងមកនេះ ថ្ងៃនេះគេបានឃើញមានវីដេអូបែកធ្លាយពាក់ព័ន្ធ​នឹងរឿង​អាស្រូវ​ស្នេ​ហាលួចលាក់របស់លោក កឹម សុខា បន្តទៀតហើយដែលមានចំណងជើងថា «លោក កឹម សុខា យកស្នាក់ការបក្សចាក់អង្រែលើ ធ្វើជាផ្ទះសំណាក់ដើម្បីបន្តសេពកាម»។
ម្ចាស់គណនី សីហា បានសរសេរថា៖ ក្រោយគណនីហ្វេសប៊ុកឈ្មោះ ”រឿងពិត CNRP” ដែលជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បានបកអាក្រាតរឿងអាស្រូវផ្លូវភេទជាច្រើនរបស់លោក កឹម សុខា ដែលគេស្គាល់ថា បុរស ២យប់ ១០ ដង រួចមក បានធ្វើឱ្យប្រធានស្តីទីបក្សសង្គ្រោះជាតិរូបនេះ បាក់មុខងើបពុំរួច ខ្មាស់គេខ្លាំង ព្រោះគាត់បានប្រព្រឹត្តរឿងអាស្រូវផ្លូវភេទជាមួយស្រីក្មេងៗជាច្រើននាក់ រួមទាំងយកប្រពន្ធចុងជនជាតិវៀតណាម និងមានកូនជាមួយស្រីវៀតណាមនោះទៀតផង។
លោក កឹម សុខា ពិតជាមិនចោលចរិតខូចខិលល្មោភកាមមែន ទោះធ្លាប់មានរឿងវ័ណ្ឌកដោយសាររឿងអាស្រូវផ្លូវភេទយ៉ាងណាក្តី ក៏គាត់នៅតែបន្តហៅស្រីក្មេងៗឲ្យមកដេករួមរ័ក្សជាប់ជាប្រចាំដដែល ដោយមិនញញើតសូម្បីតែបន្តិច ពេលកំពុងលាក់ខ្លួនពូនសំងំក្នុងស្នាក់ការបក្សដែលជាផ្ទះរបស់លោក សម រង្ស៊ី ក្តី។
ខ្ញុំអ្នកដឹងរឿង មានចិត្តអាណិតអាសូរយ៉ាងខ្លាំងចំពោះសកម្មជនបក្សយើងជាពិសេសបងប្អូនពូមីងដែលនៅខេត្តជិតឆ្ងាយហើយខំចំណាយពេលវេលា លុយកាក់ សម្ភារៈ និងទឹកចិត្ត ចាកចេញពីក្រុមគ្រួសារឡើងមកស្នាក់ការបក្សចាក់អង្រែលើ ដេកហាលថ្ងៃ ភ្លៀង ខ្យល់ ដើម្បីការពារ កាន់ជើងលោក កឹម សុខា ដែលបានអួតអាងថា ខ្លួនស្អាតស្អំ តែធាតុពិតនៅពីក្រោយឆាក គាត់បានចាត់ទុកទីស្នាក់ការបក្សជាផ្ទះសំណាក់ និងចាត់ទុកបងប្អូនសកម្មជន ជាសន្តិសុខការពារផ្ទះសំណាក់សោះ ដោយងាកហៅស្រីៗមកដេករួមរ័ក្សយ៉ាងសប្បាយរីករាយប្រកបដោយសុវត្ថិភាពខ្ពស់ទៅវិញ។
ខ្ញុំបាទជាសកម្មជនបក្សសង្គ្រោះជាតិមួយរូប ដោយឃើញអំពើអយុត្តិធម៌ បក្ខពួកនិយម និងទង្វើអសីលធម៌ ពាលាអាវ៉ាសែ ក្នុងបក្សខ្លាំងពេក ថ្ងៃនេះ ខ្ញុំសូមទម្លាយរឿងពិតរបស់លោក កឹម សុខាអំឡុងពេលឃុំខ្លួនឯងក្នុងស្នាក់ការបក្សចាក់អង្រែលើ គឺកុំគិតថា អ៊ុ ខា កែខ្លួនឱ្យសោះ ~ គាត់មិនបានកែទេចរិតឆ្កួតកាម ថែមទាំងផ្គើនលើសដើមទៀត ព្រោះបានហៅស្ត្រីមេម៉ាយកូនមួយ មករួមរ័ក្សដល់ក្នុងទីស្នាក់ការបក្ស។ នេះគឺអ្វីដែលខ្ញុំបានលឺផ្ទាល់នឹងត្រចៀកពីពួកម៉ាកខ្ញុំ ដែលធ្វើជាអង្គរក្សចាំការពារលោក កឹម សុខា។
ខ្ញុំទម្លាយរឿងពិតមួយនេះ ព្រោះតែខ្ញុំមិនអាចទប់អារម្មណ៍បានចំពោះភាពគ្មានការទទួលខុសត្រូវនិងអត់បេះដូងសូម្បីតែបន្តិចរបស់លោក កឹម សុខា ដែលសន្យាក្តែងៗថា បន្ទាប់ពីព្រះមហាក្សត្រលើកលែងទោស នឹងរិះរកវិធីដើម្បីជួយដល់មន្ត្រីសិទ្ធិមនុស្សអាដហុក ៤នាក់ និងខាង គ.ជ.ប ម្នាក់ ដែលជាប់ពន្ធនាគារដោយសារតែជួយបិទបាំងរឿងអាស្រូវផ្លូវភេទរបស់គាត់។ ប៉ុន្តែពេលនេះលោក កឹម សុខា មានសេរីភាពហើយ គាត់មានសិទ្ធិដើរហើរគ្រប់ទីកន្លែង ប៉ុន្តែគាត់បានព្រងើយកន្តើយ និងគ្មានសមត្ថភាពជួយអ្នកជាប់គុកឱ្យរួចខ្លួន ដូចអ្វីដែលគាត់បានសន្យាយ៉ាងម៉ឺងម៉ាត់នោះឡើយ។ ផ្ទុយទៅវិញពេលមានសេរីភាពគាត់បែរជាយកពេលវេលាទៅល្បួងហៅស្រីក្មេងដេករួមរ័ក្សតាមទម្លាប់ដែលធ្លាប់ធ្វើពីមុនដដែល។ បុរស ២យប់ ១០ដង ពេលចុះទៅមូលដ្ឋានម្តងៗ ធ្វើខ្លួនដូចជាស្អាតស្អំណាស់ ប៉ុន្តែបន់ឱ្យតែដល់ពេលយប់ នឹងអាលហៅស្រីក្មេងទៅរួមរ័ក្សក្នុងសណ្ឋាគារ ដូចពាក្យចាស់បានពោលថា ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន។
មូលហេតុដែលខ្ញុំហ៊ានថា លោក កឹម សុខា ជាជនស្រេកឃ្លានការសេពកាមលើសពីមុននោះ ព្រោះពេលនេះ សូម្បីតែទីស្នាក់ការបក្សដែលជាផ្ទះលោកប្រធាន សម រង្ស៊ី ក៏បុរស ២យប់ ១០ដង ចាត់ទុកជាផ្ទះសំណាក់យកស្រីទៅដេករួមរ័ក្សដែរ។ ជាក់ស្តែងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក កឹម សុខា បានទូរស័ព្ទហៅអាលីស ជាស្រ្តីមេម៉ាយកូន១ ធ្វើការនៅភោជនីយដ្ឋានមួយនៅព្រែកលាប ទៅរួមរ័ក្សយ៉ាងសប្បាយ អបអរទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងគេដែរ។ ស្តាប់ទៅគួរឱ្យអស់សំណើច ប៉ុន្តែវាជាការពិត។
សូមស្តាប់សម្តី កឹម សុខា ហៅប្អូនស្រី លីស ជិះម៉ូតូពីព្រែលាប ទៅរួមរ័ក្សជាមួយខ្លួននៅទីស្នាក់ការបក្សចាក់អង្រែលើដូចតទៅ៖

លោក ទេព ងន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី កំណែទម្រង់វិស័យអប់រំនៅអាស៊ាន

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អនុប្រធានទី២ព្រឹទ្ធសភា លោក ទេព ងន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី កំណែទម្រង់វិស័យអប់រំនៅអាស៊ាន ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីហ្វឹកហ្វឺនមកពីសភាឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងថៃផងដែរ។ ពិធីនេះរៀបចំឡើង ក្រោមកិច្ចសហការរវាងគណៈកម្មការទី៧ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា (PIC) នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
ថ្លែងក្នុងឱកាសបើកអង្គសិក្ខាសាលា លោក ទេព ងន បានបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាព ប្រកបដោយចំណេះដឹង ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ គឺជាគន្លឹះនាំទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ហើយគុណភាពធនធានមនុស្ស គឺអាស្រ័យទាំងស្រុងទៅលើការផ្តល់ការអប់រំដ៏ប្រសើរបំផុតដល់ប្រជាពលរដ្ឋតាំងពីកម្រិតមតេ្តយ្យ ដល់កម្រិតឧត្តម ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ កំណែទម្រង់ស៊ីជម្រៅ ក្នុងនោះកំណែទម្រង់អប់រំ គឺជាគោលនយោបាលដ៏សំខាន់ក្នុងអាណត្តិទី៥ នៃរដ្ឋសភា ហើយកំណែទម្រង់អប់រំនៅកម្ពុជា គឺជាដំណើរមួយដ៏ស្មុគស្មាញ ទាមទារនូវពេលវេលា និងការចូលរួមពីគ្រប់ដៃគូដែលពាក់ព័ន្ធ ក្នុងបរិបទតំបន់ ការអប់រំតួនាទីកាន់តែសំខាន់ក្នុងការជំរុញភាពជោគជ័យរបស់សហគមន៍អាស៊ាន។
លោក ទេព ងន ក៏បានបន្តទៀតថា កំណែទម្រង់ការអប់រំ គឺជាគោលដៅចម្បងរបស់ប្រទេស ស្ទើរតែទាំងអស់ក្នុងតំបន់ ហើយដែលមានស្ថានភាពនៃកំណែទម្រង់វិស័យអប់រំមានលក្ខណៈផ្សេងគ្នា និងមានបញ្ហាប្រឈមខុសៗគ្នាទៅតាមប្រទេសនីមួយៗ ជាពិសេសក្នុងសម័យបច្ចុប្បន្ននេះ លេចចេញនូវនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចលើមូលដ្ឋាននៃចំណេះដឹង។ ជាមួយគ្នានេះដែរ លោកបានសម្តែងនូវក្តីសង្ឃឹមថា សិក្ខាសាលានាពេលនេះពិតជានឹងទទួលបាននូវព័ត៌មាន ដែលមានប្រយោជន៍កាន់តែសំខាន់សម្រាប់សភា ក្នុងការចូលរួមតាមដានដំណើរការអនុវត្តគោលនយោបាយកំណែទម្រង់ ជាពិសេសជាមូលដ្ឋាន ដើម្បីពិចារណាស្នើវិសោធនកម្មច្បាប់ជាធរមាន ឬការផ្តួចផ្តើមបង្កើតច្បាប់ ឬអនុម័តច្បាប់ថ្មីៗ ដើម្បីជំរុញប្រសិទ្ធភាពនៃការកែទម្រង់វិស័យអប់រំនេះផងដែរ៕







លោក ហ៊ុន សែន ​ជួបសួ​រសុខទុក្ខ និង​ដោះ​​ស្រាយ​សំ​​ណូម​ពរ​ជាច្រើន​​ជូន​ប្រជាពល​រដ្ឋ​នៅ​​ខេត្ត​ព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​នាម​ប្រមុខ​រាជ​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្សប្រជា​ជន​កម្ពុជា​ បាននិង​កំ​ពុង​ចុះ​ជួបសំណេះ​សំណាលជាមួយប្រជា​ពលរដ្ឋ​ជា​អ្នក​គាំ​ទ្របក្សកាន់​អំ​ណាច​ នៅក្នុងមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងបន្ទាប់ពីលោកបានបញ្ចប់ការជួបជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យមួយចំនួនក្នុងក្រុងព្រៃវែង។
សូមជម្រាបថា​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកយុទ្ធនាការចុះសំណេះ​សំណាល ជួប​ផ្ទាល់​ជា​មួយ​ប្រជា​ពលរដ្ឋ​នៅ​តាមបណ្តាខេត្តនានា ក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ដោយក្នុងនោះ លោកយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។ យុទ្ធនាការនេះក៏ត្រូវបានធ្វើឡើងដើម្បីត្រួតពិនិត្យមើលលទ្ធផលការងាររបស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន ក្នុង​ពាក់កណ្តាលអាណត្តិទី ៥ក្រោម​ការ​ដឹកនាំ​របស់​លោកផងដែរ។
គេបាន​ដឹង​ថា ក្នុង​ឱកាសដែល​លោកចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ បញ្ហា​ជា​ច្រើន​ត្រូវ​បាន​ដោះ​ស្រាយ និង​សម្រួល​ជូន​ប្រជាពលរដ្ឋ​។ ប​ន្ថែម​ពីលើ​នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជួយឧបត្ថម្ភសាលារៀន អគារសិក្សា រួមទាំងសម្ភារៈ និងថវិកាជាច្រើនដល់ស្ថាប័ន ឬប្រជាពលរដ្ឋ ដែលជួបនឹងការខ្វះខាត។
ស្រប​ពេល​ដែល​វត្ត​មាន​របស់លោក ហ៊ុន សែន បាន​និង​កំ​ពុង​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​រំ​ដោះ​ក៏ដោយ​សារ​តែ​កម្លាំង​សាមគ្គី​របស់​លោក ហ៊ុន សែនផង​ដែរនោះ ខុសពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេដឹង​ថា នាពេល​ចុង​ក្រោយ​នេះ កំ​ពុង​ប្រឈម​មុខ​នឹង​ការ​បែក​ធ្លាយ​នូវ​រឿង​អាស្រូវផ្លូវ​ភេទ អំពើពាលាអាវាសែ ការ​ប្រព្រឹត្តខុសក្នុង​រឿង​កាមគុណ អសីលធម៌ តាំង​ពី​មេដឹកនាំជា​ក្បាល​ម៉ាស៊ីន​ក្នុង​បក្សរហូត​ដល់​មន្ត្រី​ជើង​ក្រោម៕​