(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា ដោយមានការអញ្ជើញពីអនុប្រធានាធិបតី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ខាងមុខនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងជួបសម្តែងការគួរសមជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw ជួបពិភាក្សាការងារជាមួយ អនុប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ លោក U Myint Swe និងលោកស្រី Daw Aung San Suu Kyi ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារផងដែរ៕
No comments:
Post a Comment