Friday, February 26, 2016

ឆន្ទៈយុវជន

លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ

កាលពី ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង​ទំនាក់ទំនងជា​មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧបនាយក​រដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួង​ទំនាក់ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីបិទវគ្គផ្សព្វ​ផ្សាយអំពីទស្សនៈ​​យេនឌ័រ និងអនុសញ្ញា​ស្ដីពីការលុបបំ​បាត់រាល់ទម្រង់នៃ​ការរើសអើងប្រឆាំង​នឹងនារីភេទ (ស៊ីដ-CEDAW) និងអនុ​សាសន៍១២ចំណុច​ របស់សម្ដេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន​​ នាយករដ្ឋមន្រ្ដី នៃព្រះរាជា​ណាចក្រកម្ពុជា ។
លោកជំទាវ​ ម៉ែន សំអន បានថ្លែង​នូវការកោត​សរសើរ និងវាយត​ម្លៃខ្ពស់ចំពោះ​ការពុះពារខិតខំប្រឹងប្រែង​របស់ក្រុមការ​ងារយេនឌ័រ រួមទាំងសមាជិក​សមាជិកាទាំងអស់​នៃក្រសួងទំនាក់ទំ​នងជាមួ​យរដ្ឋសភា-​ព្រឹទ្ធសភា និងអធិការកិច្ច បានដឹក​នាំក្រុមការងា​របំពេញភារកិច្ច-កាតព្វ​កិច្ចប្រកប​ដោយការទទួល​ខុសត្រូវខ្ពស់ ហើយសម្រច​បានស្នាដៃជា​ច្រើនគួរឲ្យសាទរ។
លោកជំទាវ ​ម៉ែន សំអន ក៏បានបញ្ជាក់​ផងដែរថា ការផ្សព្វ​ផ្សាយអំពីទស្សនៈយេនឌ័រ និង​អនុសញ្ញាស្ដីពីការលុប​បំបាត់រាល់ទ​ម្រង់ នៃការរើសអើង​ប្រឆាំងនឹងនារី​ភេទ (ស៊ីដ-CEDAW) នាពេលនេះ ពិតជាមានសារៈសំខាន់​ណាស់ ដោយបានឆ្លើយ​តបទាំងស្រុងទៅនឹង​គោលនយោបាយ​ស្រី្ដរបស់រាជរដ្ឋាភិ​បាល ដែលដឹក​នាំដោយ សម្ដេចតេ​ជោ ហ៊ុន សែន ។ កន្លងមក​សម្តេចបាន​យកចិត្ដទុកដាក់​ខ្ពស់ ចំពោះនារីតាមរយៈ​ការដាក់ចេញគោល​នយោបាយយេនឌ័រ និងគោលន​យោបាយជា​ច្រើនទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់នារី​គ្រប់វិស័យក្នុងសង្គម បានបង្កើតក្រ​សួងកិច្ចការនារី ក៏ដូចជាបាន​បង្កើតឲ្យមាន​ក្រុមប្រឹក្សា​ជាតិកម្ពុជា ដើម្បីស្រ្ដី គណៈកម្មាធិការ​ជាតិលើកកម្ពស់សម​ភាពយេនឌ័រ និងបង្កើន​ភាពអង់អាចដើម្បីស្រ្ដី តាមរយៈការផ្ដល់អំណាច​ផ្នែកសេដ្ឋកិច្ច ការទទួលបាន​កិច្ចការពារផ្លូវច្បាប់​កាន់តែប្រសើរ និងបង្កើនការចូល​រួមរបស់ស្ដ្រីក្នុងការធ្វើ​សេចក្ដីសម្រេចចិត្ដ ក្នុងវិស័យន​យោបាយ និងវិស័យ​សាធារណៈសំដៅអនុវត្ដ​គោលនយោបាយទាំងនោះ​ឲ្យមានប្រសិទ្ធ​ភាព។

នាឱកាសនោះ​ផងដែរ លោកជំទាវ ម៉ែន សំ អន បានផ្ដល់​អនុសាសន៍​សម្រាប់មន្រី្ត​រាជការគ្រប់ ​លំដាប់ថ្នាក់ ​ដើម្បីជំរុញខ្លឹម​សារផ្សព្វផ្សាយ​ខាងលើ ឲ្យក្លាយជាការអនុវត្ដ​ជាក់ស្ដែងត្រូវ ៖ (១) បន្ដចូលរួម​គាំទ្រចំពោះ​សកម្មភាពទាំងឡាយ ​របស់ក្រុមការងារ​បច្ចេកទេសយេន​ឌ័រក្រសួង ដើម្បីរួម​ចំណែកគ្រប់អង្គភាពចូលរួមអនុវត្ដ​ឲ្យសម្រេចបានជោគជ័យ​ជាវិជ្ជមាន លើការអភិវឌ្ឍន៍ សមភាពយេនឌ័រ​នៅកម្ពុជា (២) ខិតខំប្រឹងប្រែង​លើកកម្ពស់គុណ​ភាពចំណេះដឹង ចំណេះ​ធ្វើតាមរយៈការបណ្ដុះ​បណ្ដាលបំប៉នសមត្ថភាព​ជាប្រចាំ និងពន្លឿនការងារ​ឲ្យកាន់តែសកម្ម​ស្វាហាប់ ជាពិសេសតួនាទី​ស្នូលភារកិច្ចតាមអង្គភាពនី​មួយៗ ដែលមាន​សមាសភាព​ស្រ្ដី ក្នុងនោះដែរត្រូវ​បង្កើនសក្ដានុពល​ឲ្យបានខ្លាំងក្លា ដើម្បីជាដៃគូអភិវឌ្ឍន៍​មិនអាចខ្វះបានរបស់សម​ភាគីបុរស (៣) ធ្វើជាមន្រ្ដី​រាជការល្អ មាន​សម្បជញ្ញៈ បម្រើសេវាសាធារណៈ គោរពច្បាប់ មានភក្ដីភាព​ក្នុងការបម្រើប្រជា​ពលរដ្ឋ ជាភរិយាល្អ ជាអ្នក​ម្ដាយដ៏ល្អ និងជាគម្រូ​ស្រ្ដីខ្មែរដ៏ល្អ ៕





សម្ដេច​តេជោ​ហ៊ុន សែន ស្នើទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យមាន​វិធាន​ការម៉ត់​ចត់ ដើម្បីបង្រ្កាប​បទល្មើស​គ្រឿង​ញៀន និងចោរប្លន់​ប្រដាប់​អាវុធ

នៅក្នុងពិធីបិទ​សន្និបាតបូក​សរុបការងារ​ របស់ក្រសួង​មហាផ្ទៃ នារសៀលថ្ងៃទី២៥  ខែកុម្ភៈ  ឆ្នាំ២០១៦នេះ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ស្នើទៅ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធឲ្យមានវិធានការ​ម៉ត់ចត់មួយ ដើម្បីទប់ស្កាត់​បទល្មើស​គ្រឿង និងបញ្ហា​ចោរប្លន់ប្រដាប់​អាវុធ ខណៈដែល​បញ្ហាទាំង២នេះ ហាក់មាន​ការកើនឡើងគួរ​ឲ្យកត់សម្គាល់ នារយៈ​ពេលចុងក្រោយនេះ។ សម្ដេចតេជោ​នាយករដ្ឋមន្រ្ដីបានថ្លែង​ក្នុងពិធី​បិទសន្និបាត​បូកសរុបការងារ​ឆ្នាំ២០១៥ និងលើកទិស​ដៅការងារឆ្នាំ២០១៦ របស់ក្រសួង​មហាផ្ទៃ នារសៀល​ថ្ងៃទី២៥ ខែកុម្ភ នេះថា "យើងត្រូវ​មានយុទ្ធនាកា​រដ៏ម៉ត់ចត់​មួយ ព្រោះរយៈពេល​ចុងក្រោយនេះ យើងទាំង​អស់គ្នាបាន​ឃើញហើយ​ថា ភាពក​ក្រើឡើង នូវការជួញដូ​រគ្រឿងញៀន ការប្លន់​ប្រដាប់​អាវុធគឺ​បានងើប​ឡើងដូច្នេះ​ត្រូវមាន​វិធានការ​គួបផ្សំ រវាងការ​គ្រប់គ្រងអាវុធ​របស់កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ​ ឲ្យបានម៉ត់ចត់ និងម្យ៉ាង​ទៀតត្រូវមាន​ប្រតិបត្ដិការ​យ៉ាងទូលំ​ទូលាយ ដើម្បីបង្រាប​មុខសញ្ញា​គ្រោះថ្នាក់នេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ ថា ក្នុងរយៈ​ពេលចុង​ក្រោយនេះ គឺមានការ​ស្រាវជ្រាវពិត​ប្រាកដណាស់ អំពីបញ្ហា​មុខចោរ​ដដែលៗ គឺជាប់គុ​កមិន​បាន​យូរ ដូច្នេះ​សម្ដេច​តេជោដល់​ក្រសួង​យុត្ដិធម៌​ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​ផ្សេងទៀត ពិនិត្យពិច្ច័យ​ឲ្យបានច្បាស់​លាស់មុន​នឹងធ្វើការ​ដោះលែង​ទណ្ឌិត។ ជាមួយ​គ្នានេះសម្ដេច​តេជោ ហ៊ុន សែន បានលើក​ឡើង ថា ពីមុនក្រុម​ចោរគ្រាន់តែប្លន់​ធម្មតាទេ មិនទាន់​ហ៊ាន​សម្លាប់មនុស្ស​ឡើយ ប៉ុន្ដែឥឡូវ​គឺក្រុមចោរហ៊ាន​បាញ់សម្លាប់​មនុស្ស ដូច្នេះក្រសួង​យុត្ដិធម៌ ក៏ដូចជា​មន្រ្ដី​ពន្ធនាគារ ត្រូវពិនិត្យ​ឲ្យច្បាស់​លាស់ មុននឹង​ដាក់ឈ្មោះ​ឲ្យនាយករដ្ឋ​មន្រ្ដីចុះ​ហត្ថលេខា ស្នើព្រះ​មហាក្សត្រ​ឲ្យ​លើកលែង​ទោស។

សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង​មហាផ្ទៃ បានថ្លែងក្នុង​ពិធីបិទ​សន្និបាត​នោះ ថា សន្និបាតបា​នលើក​យក​របាយការណ៍​សំខាន់ៗ​ចំនួន៣ គឺទី១.ការងារដែល​ស្ថិតក្រោម​សមត្ថកិច្ច និង​ការទទួល​ខុសត្រូវ​ផ្ទាល់ របស់ក្រសួង​មហាផ្ទៃ ,ទី២.ចលនា​ប្រឡង​ប្រណាំង អនុវត្តគោល​នយោបាយ​ភូមិឃុំ មាន​សុវត្ថិភាព ,និងទី៣.សកម្មភាព​ប្រយុទ្ធប្រឆាំង​នឹងអំពើជួញ​ដូរមនុស្ស ដើម្បីរួមគ្នា​ធ្វើការពិនិត្យ​វាយតម្លៃ អំពី​សមិទ្ធ​ផលលើបញ្ហា​ប្រឈម និងកំណត់​ទិសដៅ​សម្រាប់អនុវត្ត ក្នុងឆ្នាំ​២០១៦នេះ។ ផ្អែកលើ​របៀបវារៈសំខាន់ៗ​ទាំង៣ នៃអង្គ​សន្និបាត ព្រមទាំង​ពិភាក្សា​លើប្រធាន​បទនានា អង្គ​សន្និបាត​ទាំងមូល​បាន​សម្ដែង នូវការ​កោត​សរសើរ និងវាយ​តម្លៃខ្ពស់ ចំពោះកង​កម្លាំង​នគរបាលជាតិ អាជ្ញាធរ​គ្រប់ថ្នាក់ សមត្ថកិច្ច​នានាដែលបាន​ចូលរួម និងរួមគ្នា​បន្តថែរក្សា​សន្តិភាព ស្ថេរភាពនយោបាយ​សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ៕