លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ បានចំអកដល់អតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលនៅតែបន្តបែកបាក់គ្នាក្រោយពេលដែលគណបក្សរបស់ពួកគេត្រូវបានរំលាយ។ លោកបានលើកឡើងដូចនេះ បន្ទាប់ពីមានភាពចម្រូងចម្រាស់ផ្ទៃក្នុងរបស់អតីតគណបក្សសង្រ្គោះជាតិ ពោលគឺរវាងបក្ខពួកលោក សម រង្ស៊ី និងបក្ខពួករបស់ លោក កឹម សុខា បានផ្ទុះឡើងជាសាធារណៈម្តងទៀតក្រោយលោក សម រង្ស៊ី បង្កើតចលនាសង្រ្គោះជាតិ ដែលក្រុមលោក កឹម សុខានិយម បានចាត់ទុកថា ជាការដាក់បន្ថែមទោសដល់អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ប្រទេសកម្ពុជា។
លោក ញ៉េប ប៊ុនជិន បានមើលឃើញថា ការប្រកាន់បក្ខពួក និងភាពចម្រូងចម្រាស់ផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនេះ មិនមែនទើបនឹងកើតឡើងនៅពេលនេះទេ គឺពួកគេចាប់ផ្តើមមានតាំងពីបង្កើតគណបក្សសង្រ្គោះជាតិម្ល៉េះ។ លោកបានបញ្ជាក់ទៀតថា ក្រុមរបស់លោក សម រង្ស៊ី និយម និងក្រុមរបស់ លោក កឹម សុខា និយម បានដើរនយោបាយដោយមិនស៊ីសង្វាក់គ្នាទេ។
ទោះជាយ៉ាងនេះក្តី លោកចាត់ទុកថា ចលនាសង្រ្គោះជាតិខុសច្បាប់ដែលបង្កើតឡើងដោយក្រុមរបស់លោក សម រង្ស៊ី នេះ គឺគ្រាន់តែដើម្បីប្រមូលលុយពីអ្នកគាំទ្រនៅក្រៅប្រទេសតែប៉ុណ្ណោះ ហើយមិនអាចជួយអ្វីដល់ លោក កឹម សុខា ឡើយ។ លោកលើកឡើងយ៉ាងដូច្នេះថា «ម្នាក់នៅខាងក្នុងស្រុក ម្នាក់នៅខាងក្រៅស្រុក ដែលគាត់ធ្វើចលនានេះ ខ្ញុំមើលទៅគ្រាន់តែដើម្បីប្រមូលបច្ច័យអ្នកគាំទ្រប៉ុណ្ណោះ មិនអាចជាប្រយោជន៍អ្វី សម្រាប់អ្នកខាងក្នុងនោះទេ»។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបន្ថែមថា ការផ្ទុះឡើងនូវភាពចម្រូងចម្រាស់ជាសាធារណៈនេះ នឹងធ្វើឱ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលគ្មានក្បាលម៉ាស៊ីនដឹកនាំកាន់តែពិបាកថែមទៀត៕
(ប្រភព៖ Fresh News)
Tuesday, January 23, 2018
ហេតុអ្វីបានជាទុយណេស៊ីនៅតែបន្តធ្វើបាតុកម្ម?
អត្ថបទនេះសរសេរដោយលោក Chantal Berman
ស្ថានភាពមួយថ្មីទៀតដែលបង្កឱ្យមានបាតុកម្មនៅប្រទេសទុយណេស៊ី ឆ្លើយតបទៅនឹងការប្រកាសរបស់រដ្ឋាភិបាល ស្តីពីនយោបាយរឹតបន្តឹងថ្មីមួយសម្រាប់ថវិកាឆ្នាំនេះ កាលពីសប្តាហ៍មុនបាតុករបានដើរតាមដងផ្លូវ រាប់បញ្ចូលទាំងអ្នកដែលអង្គុយធ្វើបាតុកម្មស្ងៀមស្ងាត់ប្រឆាំងរដ្ឋាភិ បាល។ រដ្ឋាភិបាលឆ្លើយតបវិញយ៉ាងឆាប់រហ័ស និងបានចាប់បាតុករជាច្រើនរយអ្នក ហើយក៏បានដាក់វិធានការជាបន្តបន្ទាប់។ នៅក្នុងរយៈពេលចុងសប្តាហ៍កន្លងមកនេះ ប្រធានាធិបតីលោក Beji Caid Essebsi បានប្រកាសការបង្កើនជំនួយដើម្បីជួយដល់ក្រុមគ្រួសារដែលមានតម្រូវការ ហើយក៏មានផែនការដើម្បីដោះស្រាយប្រព័ន្ធប្រាក់ចូលនិវត្តន៍ដែលមិនគ្រប់គ្រាន់ ក៏ដូចជាផ្នែក សុខាភិបាល។
យើងបានឃើញស្ថានភាពនេះកាលពីមុន ប្រហែលជាជាងពេលមុនទៅទៀតដែលការបោះឆ្នោតបែបប្រជាធិបតេយ្យ ហើយក្រោយបដិវត្តន៍នៅទុយណេស៊ីដែលមានបាតុកម្មទាក់ទងនឹងផ្នែកសេដ្ឋកិច្ច។ ដោយប្រឈមទៅនឹងអន្តរកាល និងប្រព័ន្ធសុវត្ថិភាពសង្គមដែលកាន់តែយ៉ាប់យ៉ឺន មិនធ្លាប់មានពីមុនមក ប្រជាជនទុយណេស៊ីបានសម្តែងនូវការមិនសប្បាយចិត្តតាមរយៈការធ្វើបាតុកម្មដោយអង្គុយ ហើយអ្នកខ្លះទៀតធ្វើកូដកម្ម។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំបានប្រមូលទិន្នន័យស្តីពីព្រឹត្តការណ៍បាតុកម្ម និងការឆ្លើយតរបស់មន្ត្រីចេញពីកាសែតក្នុងស្រុករបស់ទុយណេស៊ី។ ចាប់តាំងពីបដិវត្តន៍កាលពីខែមករា ឆ្នាំ២០១១ កន្លងមក ជាមធ្យមមានបាតុកម្ម និងកូដកម្មប្រហែល ៣០ ដង ត្រូវបានគេចុះផ្សាយនៅក្នុងសារព័ត៌មានក្នុងស្រុកប្រចាំសប្តាហ៍។ ដោយសារតែមានកង្វល់ទៅលើតុល្យភាពនយោបាយ និងរដ្ឋធម្មនុញ្ញរវាងកម្លាំងអ៊ីស្លាម និងអ្នកបង្កសង្គ្រាមបែបសាសនា បានធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើងចាប់តាំងពីឆ្នាំ២០១៤ ហើយមួយផ្នែកធំបានកើតមានឡើង ជាពិសេសនៅឆ្នាំ២០១៦ ដែលមានរហូតដល់ ៨៧ ភាគរយ ដូចដែលបានបង្ហាញនៅក្នុងគំនូសចំណាំនេះ ដោយបានលើកឡើងនូវបញ្ហាសេដ្ឋកិច្ចសង្គម រាប់បញ្ចូលទាំងបញ្ហាការងារ និងការការពារកម្មករសោហ៊ុយនៃការរស់នៅ និងកម្មវិធីសុខុមាលភាពសង្គម។
មានបាតុកម្មជាច្រើនប្រឈមទៅនឹងមន្ត្រីមូលដ្ឋាន ដែលជានិច្ចជាកាលទទួលបរាជ័យទាក់ ទងទៅនឹងការទាមទារផ្នែកអភិបាលកិច្ចសង្គម ប្រាក់កម្រៃដោយគ្មានហេតុផលសមរម្យ ភាពបរាជ័យរបស់អាជ្ញាធរក្រុងដើម្បីរក្សាបានការធ្វើដំណើរតាមផ្លូវ គ្រូបង្រៀនធ្វើកូដកម្មដោយសារសាលាខ្វះខាតមូលនិធិ។ ប្រហែលជា ១៥ ភាគរយនៃករណីទាំងអស់នោះ ដែលបាតុករបានចរចាជាមួយអាជ្ញាធរ ពេលខ្លះទៀតក៏បានទទួលនូវដំណោះស្រាយ ដើម្បីបញ្ចប់ការតវ៉ានោះ។ បាតុកម្មបានក្លាយទៅជារឿងដដែលៗ ហើយក៏ជាមធ្យោបាយនៃការចរចាបែបសង្គមរវាងប្រជាពលរដ្ឋ កម្មករ និងមន្ត្រីសាធារណៈ។
តើយើងអាចវាយតម្លៃអំពីស្ថានភាពចំពោះការវិលត្រឡប់មកវិញ ក្នុងការតវ៉ាកិច្ចការសង្គមនៅទុយណេស៊ីយ៉ាងម៉េច? អ្នកវិទ្យាសាស្ត្រសង្គមបានពិចារណាដ៏យូរអំពីផលប្រយោជន៍ពីលទ្ធិប្រជាធិបតេយ្យដើម្បីឱ្យទទួលបាននូវសមធម៌សង្គមកាន់តែច្រើនឡើង។ ជាទ្រឹស្តីប្រជាពលរដ្ឋត្រូវបានផ្តល់អំណាចដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតបែបសេរី ដែលជាការបោះឆ្នោតដើម្បីទទួលបានផលប្រយោជន៍របស់ពួកគេមានន័យថា ការឈ្នះសម្រាប់អ្នកនយោបាយ និងគណបក្ស ផ្សេងៗដែលសន្យាដើម្បីរក្សានូវតម្លៃទំនិញទាប ហើយឱ្យបានទទួលផលប្រយោជន៍ខ្ពស់ទាក់ទងទៅនឹងស្ថានភាពកំពុងវិវត្តន៍នាពេលបច្ចុប្បន្ននេះ មេដឹកនាំបែបប្រជាធិបតេយ្យប្រឈមនឹងការតវ៉ាក្នុងសង្គម ដែលស្ថានភាពនេះគួរត្រូវបានផ្តល់ឱ្យមានសម្បទានថែមទៀត ឱ្យសមស្របទៅនឹងការទាមទាររបស់បាតុករ។
នៅទុយណេស៊ី ដែលមានបដិវត្តន៍តាំងពីឆ្នាំ២០១១ បានទាមទារឱ្យមានយុត្តិធម៌សង្គម ប្រជាពលរដ្ឋមិនបានឃើញនូវការរីកចម្រើន ដែលទាក់ទងទៅនឹងការកាត់បន្ថយវិសមភាពនៃប្រាក់ចំណូល និងកាលានុវត្តភាព។ កិច្ចពិភាក្សាស្តីពីកម្រិតជាតិ ដែលរាប់បញ្ចូលទាំងសហជីបការងារទុយណេស៊ី និងសហជីបនិយោជិកមិនបានឈានដល់កម្រិតនៃកំណែទម្រង់ជាប្រព័ន្ធ ហើយច្បាប់ស្តីពីការបង្រួបបង្រួមគ្នាបានផ្តល់ឱ្យមាននិទណ្ឌភាព សម្រាប់មន្ត្រីដែលពាក់ព័ន្ធនៅក្នុងអំពើពុករលួយ អំឡុងពេលការកាន់អំណាចរបស់ប្រធានាធិបតីលោក Zinedine Ben Ali ដែលបានធ្វើឱ្យប្រជាពលរដ្ឋមានការខឹងសម្បាដែលចាត់ទុកច្បាប់នោះថា ជាការហុចឱកាសឱ្យជនពុករលួយ ទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋ។
ការវិភាគមួយទៀតស្តីពីទិន្នន័យបាតុកម្មបង្ហាញថា បាតុកម្មដែលកើតមានឡើងក្រោយបដិវត្តន៍ឆ្នាំ២០១១ ទំនងជាមិនបានទទួលសម្បទានជាងបាតុកម្មដែលបានកើតឡើងប្រហាក់ប្រហែលគ្នានៅក្នុងយុគសម័យ Ben Ali នោះទេ។ ការនិយាយតាមបែបសង្គមបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋទុយណេស៊ី និងរដ្ឋរបស់ពួកគេនៅតែមានភាពជាប់គាំងដដែល។
បាតុកម្មនៅតែប្រើប្រាស់យុទ្ធសាស្ត្ររំខានទៅលើវិស័យសេដ្ឋកិច្ច រាប់បញ្ចូលទាំងការអង្គុយតាមដងផ្លូវកាន់កាប់អាគារដ្ឋាភិបាល និងឧស្សាហកម្ម ឬរំខានដល់ការរុករករ៉ែរបស់ទុយណេស៊ី។ បាតុករខ្លះក៏បានរាំងខ្ទប់ការដឹកជញ្ជូនរ៉ែតាមរថភ្លើងនៅក្នុងតំបន់ ដែលធ្វើឱ្យការផលិតធ្លាក់ចុះ ៤០ ភាគរយ។ បាតុករក៏បានរំាងខ្ទប់អណ្តូងប្រេងកាតនៅប៉ែកខាងត្បូងនៃប្រទេសអស់រយៈពេលជាងមួយខែ នៅឆ្នាំ២០១៧ កន្លងមកនេះ ហើយក៏បានឈ្នះទៅលើការសន្យាសម្រាប់ការ ៣៥០០ កន្លែង ដែលគិតជាទឹកប្រាក់ស្មើនឹង ៣២ លានដុល្លារ ជាមូលនិធិសម្រាប់ការអភិវឌ្ឍក្នុងស្រុក។
និន្នាការដែលទាក់ទងមួយទៀតទៅនឹងកង្វល់ស្តីពីតើនរណាបានធ្វើបាតុកម្មភាគច្រើនបំផុតនៅក្នុងអំឡុងដំណើរអន្តរកាលទុយណេស៊ីនេះ។ រូបភាពនៅក្នុងក្រេហ្វិកនេះបានបង្ហាញឱ្យ ឃើញថា មាននិន្នាការកាន់តែខ្លាំងឡើងក្រោយពីមានបដិវត្តន៍ ដែលមានការចូលរួមពីមហាជន ហើយមិនទាក់ទងទៅនឹងសង្គមស៊ីវិលណាមួយទេ៕
ប្រភព : Washington Post ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨

ទស្សនៈមិត្តអ្នកអាន៖ ឧទ្ទាមភ្លើងចំបើង
ប៉ុន្មានថ្ងៃនេះ អតីតអ្នកនយោបាយចាញ់ចាស់វស្សាម្នាក់ បានខិតខំស្រវេស្រវ៉ាស្រែក និងបង្កើតព្រឹត្តិការណ៍ទាំងទទឹងទិស ដោយក្តីស្រម៉ៃ ក្នុងន័យសោកស្តាយពីការបញ្ចប់ជីវិតនយោបាយចុងក្រោយរបស់ខ្លួន ដែលស្ថិតក្នុងភាពបរាជ័យស្ទើរពេញមួយជីវិតបែបនេះ នោះគឺអតីតមេបក្សប្រឆាំង សម រង្ស៊ី។ នរណាក៏ដឹងដែរថាមកដល់ឆ្នាំ២០១៨នេះ លោក សម រង្ស៊ី មានអាយុជិត៧០ឆ្នាំទៅហើយ ស្ទើរពេញមួយជីវិតនយោបាយរបស់គាត់គឺជួបតែភាពបរាជ័យយ៉ាងអាម៉ាស់ និងជូរចត់ ម្លោះហើយនៅតំណាក់កាលនៃជីវិតចុងក្រោយនេះ គឺត្រូវតែត្រដរខ្យល់ស្រែកបំពងសម្លេងក្នុងន័យបំបាត់ជម្ងឺស្ត្រេសខាងនយោបាយ បើទោះបីជាដឹងថាគ្មានសង្ឃឹមក៏ដោយ។ រីឯកំលាំងកាយ និងប្រាជ្ញាស្មារតី ក៏ទ្រុឌទ្រោម ចុះខ្សោយមិនអាចតស៊ូលើសៃវៀននយោបាយជាមួយគូប្រកួតបានឡើយ។ តើមាន១០ឆ្នាំប៉ុន្មានដងទៀតសម្រាប់ជីវិតនយោបាយចុងក្រោយនេះ? ចម្លើយគឺសូន្យបាត់ទៅហើយ។ ម៉្យាងទៀតក្នុងភាពជាទណ្ឌិតរត់គេចខ្លួនពីសំណាញ់ច្បាប់ក្នុងសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណីផងនោះ បានធ្វើឱ្យគាត់ស្ថិតក្នុងសម្ពាធពោរពេញដោយអារម្មណ៍ធុញថប់ វិលវល់ ស្មុគស្មាញចាក់ស្រេះ គិតមិនបានជ្រៅ មុជមិនបានឆ្ងាយឡើយ។ ប្រហែលដោយសារអារម្មណ៍បែបនេះហើយ ទើបរាល់សកម្មភាពដែលគាត់បង្កើតឡើង គឺហាក់គ្មានប្រសិទ្ធភាព និងដូចភ្នក់ភ្លើងចំបើង ហើយកាន់តែវ័ណ្ឌក នឹងគុគច្រវ៉ាក់កាន់តែច្រើនថែមទៀត។
ថ្មីៗនេះការបង្កើតអង្គការចាត់តាំងឧទ្ទាមក្រៅច្បាប់នៅបរទេសឈ្មោះ «ចលនាសង្គ្រោះជាតិ» ផ្តួចផ្តើមដោយ សម រង្ស៊ី គឺជាការញុះញង់ និងបញ្ចុះបញ្ចូល តាមគ្រប់ទម្រង់ប្រកបដោយឧបាយកលបោកបញ្ឆោត ដើម្បីអូសទាញឱ្យប្រជាជនបះបោរប្រឆាំងនឹងរដ្ឋអំណាច និងឱ្យកងកម្លាំងប្រដាប់អាវុធមិនស្តាប់បង្គាប់បញ្ជារបស់រដ្ឋអំណាចដើម្បីសម្រេចគោលដៅថ្មី គឺការបង្កើតបណ្តាញសម្ងាត់ក្នុងប្រទេសក្នុងន័យប្រកាសឱ្យប្រជាពលរដ្ឋប្រមូលផ្តុំធ្វើបាតុកម្ម ឬញុះញង់ឱ្យកម្លាំងប្រដាប់អាវុធ បង្កភេរវកម្ម ប្រឆាំងរាជរដ្ឋាភិបាល ដែលជាសកម្មភាពថ្មីមួយទៀត ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ដោយចំហរ ហើយដែលជាការប្រឈមនឹងវិធានការច្បាប់បន្ថែមទៀតយ៉ាងប្រាកដ។ ការបង្កើតចលនាឧទ្ទាមខុសច្បាប់នៅបរទេសបែបនេះ គេនៅរង់ចាំមើលថា តើបរទេសណាមួយដែលនឹងហ៊ានអនុញ្ញាតឱ្យចលនាឧទ្ទាមខុសច្បាប់របស់ សម រង្ស៊ី នេះ បង្កើតមូលដ្ឋាននៅក្នុងប្រទេសខ្លួនប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់នោះ? តើប្រទេសនោះនឹងជ្រើសរើសយកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការជាមួយក្រុមចលនាឧទ្ទាមខុសច្បាប់ ឬជាមួយរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់?
ក្នុងករណីដែលចលនាខុសច្បាប់មួយនេះ នៅតែបន្តធ្វើសកម្មភាព និងមានអង្គការចាត់តាំងខុសច្បាប់នៅបរទេស វាពិតជាផ្ទុយទាំងស្រុងទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាន។
ដូច្នេះ ចលនាសង្គ្រោះជាតិ ដែលមាន សម រង្ស៊ី ជាមេក្លោងនោះ និងបក្ខពួក នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន។ ការអនុវត្តនីតិវិធីច្បាប់ក៏នឹងអាចដំណើរការបានតាមរយៈការធ្វើបត្យាប័នជនឧក្រិដ្ឋដែលរត់គេចខ្លួន ក្រោយពីតុលាការរកឃើញនូវបទល្មើស។
តើចលនាសង្រ្គោះជាតិគឺជាអ្វី? ចលនានេះ គឺពិតជាចលនាឧទ្ទាមក្រៅច្បាប់ បង្កើតឡើងដោយក្រុមសមាសភាពមួយតំបរស្វា ដែលធ្លាប់ត្រូវបានតុលាការកំពូលហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំរួចទៅហើយ ហើយស្ថិតក្នុងសមាសភាពតែមួយនៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចលនាឧទ្ទាមក្រៅច្បាប់បែបនេះ គឺជាចលនាដែលធ្វើសកម្មភាពផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋគ្រប់រូបត្រូវស្វែងយល់ថា ការចូលរួមក្នុងសកម្មភាពសម្ងាត់របស់ចលនាឧទ្ទាមខុសច្បាប់ណាមួយ គឺវាប្រឈមនឹងទោសគុគឧក្រិដ្ឋ។ នៅពេលដែលមេក្លោងនៃចលនាឧទ្ទាមនោះមិនបានចូលរួមនោះទេ ប៉ុន្តែពួកមេក្លោងទាំងនោះបានប្រើវោហាសាស្ត្រអូសទាញបងប្អូនឱ្យប្រព្រឹត្តិជាក់ស្តែង ហើយទីបំផុតបងប្អូនប្រជាពលរដ្ឋដែលប្រព្រឹត្តិផ្ទាល់ត្រូវបានចាត់វិធានការច្បាប់ដោយអាជ្ញាធរមានសមត្ថកិច្ចទៅវិញ ចំណែកឯពួកមេក្លោងនិងគូកនរបស់គេ បែរជានាំគ្នាដេកបញ្ជា និងញុះញង់ពីបរទេសយ៉ាងមានសុវត្ថិភាព។
ក្នុងនាមជាពលរដ្ឋល្អ ប្រជាពលរដ្ឋគ្រប់រូបត្រូវស្វែងយល់ថា ការផ្លាស់ប្តូររដ្ឋអំណាចក្នុងសង្គមស៊ីវិល័យ គឺត្រូវអនុវត្តក្នុងក្របខណ្ឌនៃដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការបោះឆ្នោត ប្រកបដោយតម្លាភាព។ ការជ្រើសរើសការផ្លាស់ប្តូររបប តាមរយៈការបះបោរក្រោមការញុះញង់របស់ក្រុមចលនាឧទ្ទាមនឹងបង្កើតឱ្យមានការបែកបាក់ជាតិ និងសង្គ្រាមស៊ីវិលដូចនៅបណ្តាប្រទេសនៅអារ៉ាប់ និងមជ្ឈឹមបូព៌ាជាក់ជាមិនខាន។
រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាយ៉ាងម៉ឹងម៉ាត់ ក្នុងការបន្តដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ប្រកបដោយនីតិរដ្ឋ ដោយជំរុញឱ្យមានដំណើរការបោះឆ្នោតយ៉ាងទៀងទាត់នៅរៀងរាល់៥ឆ្នាំម្តងដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៤នឹងប្រព្រឹត្តិទៅតាមកាលកំណត់គឺនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយគ្មានការប្រែប្រួល ឬពន្យារពេលជាដាច់ខាត។
ដូច្នេះ ទោះបីជាស្រមោលនៃអតីតមេបក្សប្រឆាំងខិតខំបង្កើតព្រឹត្តិការណ៍ ឬចលនាឧទ្ទាម ដើម្បីឱ្យសាធារណៈមតិចាប់អារម្មណ៍យ៉ាងណាក៏ដោយ ក៏ចលនាឧទ្ទាមនេះគឺជាឧទ្ទាមភ្លើងចំបើងតែប៉ុណ្ណោះ និងមិនអាចផ្លាស់ប្តូរស្ថានការណ៍នៅកម្ពុជា ដែលកំពុងមានសុខសន្តិភាព ស្ថេរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះបានឡើយ។ ចលនាឧទ្ទាមក្រៅច្បាប់របស់ក្រុម សម រង្ស៊ី នឹងកាន់តែបន្ថែមបន្ទុកនៃបទឧក្រឹដ្ឋកាន់តែធ្ងន់ធ្ងរ ដោយមិនអាចអត់ឱនឱ្យបានជាដាច់ខាត៕
ដោយ៖ សួន ចំរើន

គណបក្សសញ្ជាតិកម្ពុជាចេញសេចក្តីថ្លែងការណ៍៖ ទណ្ឌិត សម រង្ស៊ី កំពុងធ្វើឱ្យឈាមខ្មែរហូរជាថ្មីទៀតហើយដើម្បីតែអំណាចរបស់ខ្លួន
ជុំវិញការបង្កើតចលនាសង្រ្គោះជាតិដោយបំពានច្បាប់របស់លោក សម រង្ស៊ី ហើយក៏ត្រូវបានក្រសួងមហាផ្ទៃប្រកាសព្រមានធ្ងន់ៗថា ជនទាំងឡាយណាដែលចូលរួម ឬពាក់ព័ន្ធនឹងចលនាខុសច្បាប់នោះ ច្បាប់នឹងចាត់វិធានការដោយមិនឱ្យរួចខ្លួនឡើយ។ ស្របពេលជាមួយនេះគណបក្សសញ្ជាតិកម្ពុជា ដែលជាគណបក្សមានអសនៈនៅក្នុងរដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះលោក សម រង្ស៊ី និងបក្ខពួកដែលបង្កើតចលនាសង្រ្គោះជាតិមានបំណងចង់ញុះញង់បំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជា។
គណបក្សសញ្ជាតិកម្ពុជា បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ចលនាឧទ្ទាមខុសច្បាប់នេះ ញុះញង់ បំផុសបំផុល អុចអាល កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងអតីតសមាជិកគណបក្សសង្គ្រោះជាតិឲ្យ ងើបប៉ះបោរប្រឆាំងរាជរដ្ឋាភិបាល ស្របច្បាប់ក្រោមទំរង់ជាបដិវត្តពណ៌ ចាប់ប្រជារាស្ត្រខ្មែរជាចំណាប់ខ្មាំង បង្កសង្គ្រាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរជាថ្មី ដើម្បីអំណាចរបស់ខ្លួន និងបក្សពួក ទោះបីជាមិនចុះសម្រុងជាមួយអតីតសមាជិកសង្គ្រោះជាតិនិយមលោក កឹម សុខា ក៏ដោយ»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជានៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ក្រោយតុលាការកំពូលកម្ពុជារំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ ឃុបឃិតជាមួយ បរទេសក្នុងគោលបំណងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា។ លោក កឹម សុខា ត្រូវបានចាប់ដាក់គុកនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។ ភាពរវើរវាយចង់អោយសាកសពគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ការយកបរទេសធ្វើជាម៉ែឪនិងការចង់អោយឈាមខ្មែរជាថ្មីផងពីសំណាក់ទណ្ឌិត សម រង្សី កឹម សុខា និងអតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិបានខិតខំប្រឹងប្រែងបំភ្លៃការពិត នៃការកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិដល់សហគមន៍ជាតិ និងអន្តរជាតិ បើកដៃឲ្យបរទេសជ្រៀតជ្រែកចូលកិច្ចការជាតិ កាត់ផ្តាច់ជំនួយបញ្ឈប់ការបញ្ជាទិញទំនិញបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទាំងអស់នេះហើយ សរបញ្ជាក់ឱ្យឃើញថាអ្នកទាំងអស់នេះសក្ត័សមនឹងអោយតុលាការដាក់ទោសមែន។ ដោយសារសន្តានក្បត់ជាតិពីឪពុកមកកូន ការច្រណែននឹងលោក កឹម សុខា ធ្វើជាប្រធានបក្សនិងខ្លាចកូនស្រីលោក កឹម សុខា មានប្រៀបជាងខ្លួនទណ្ឌិត សម រង្សីនិងបក្សពួកបានបង្កើតចលនាខុសច្បាប់មួយឡើងគឺចលនាសង្គ្រោះជាតិ។ ចលនាឧទ្ទាមខុសច្បាប់នេះញុះញង់ បំផុសបំផុល អុចអាល កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនិងអតីតសមាជិកគណបក្សសង្គ្រោះជាតិឲ្យ ងើបប៉ះបោរប្រឆាំងរាជរដ្ឋាភិបាល ស្របច្បាប់ក្រោមទំរង់ជាបដិវត្តពណ៌ ចាប់ប្រជារាស្ត្រខ្មែរជាចំណាប់ខ្មាំង បង្កសង្គ្រាមបង្ហូរឈាម រវាងខ្មែរនិងខ្មែរជាថ្មីដើម្បីអំណាចរបស់ខ្លួន និងបក្សពួកទោះបីជា មិនចុះសម្រុងជាមួយអតីតសមាជិកសង្គ្រោះជាតិនិយមលោក កឹម សុខា ក៏ដោយ។
គណបក្សសញ្ជាតិកម្ពុជា សូមធ្វើការអំពាវនាវដល់កងកំលាំងប្រដាប់អាវុធ បងប្អូនជនរួមជាតិទាំងអស់កុំចូលរួមជាមួយ ចលនាខុសច្បាប់នេះ ហើយត្រូវធ្វើការថ្កោលទោស និងសហការជាមួយនិង រាជរដ្ឋាភិបាលប្រឆាំងដាច់ ខាតចំពោះចលនាឧទ្ទាមខុសច្បាប់នេះ ដើម្បីសុខសន្តិភាព ការពារអធិបតេយ្យជាតិ ការពារលទ្ធិប្រជាធិបតេយ្យ ការពាររដ្ឋធម្មនុញ្ញ ការអភិវឌ្ឍ និងភាពសុខុដុមរមនារបស់ប្រជារាស្ត្រ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងជំរុញ និងលើកទឹកចិត្តឱ្យ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាពិនិត្យមើលលទ្ធភាពអំពីការវិនិយោគផ្នែកទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលអាចជំរុញ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍តែម្តង ។ លោកបានបន្តថាបើមានជើងហោះហើរត្រង់ពីញ៉ូវដេលី មកកាន់ទីក្រុងភ្នំពេញ ឬមកកាន់ទីក្រុងសៀមរាបបាននោះ ទេសចរណ៍ឥណ្ឌានឹងមានការកើនឡើងជាមិនខាន។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញស្វាគមន៍ និងទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជានៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកស្រី Manika Jain អគ្គរដ្ឋទូត បានគោរពជំរាបជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ឥណ្ឌា និងកម្ពុជា គឺមានវប្បធម៌ អរិយធម៌ប្រហាក់ប្រហែលគ្នា ហើយតាមរយៈប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ មកដល់ពេលនេះទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពកាន់តែជិតស្និទ្ធ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដំណើរបេសកកម្មការទូតរបស់លោកស្រីអគ្គរដ្ឋទូតនៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងការទូតជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
លោកស្រីអគ្គរដ្ឋទូត បានមានប្រសាសន៍ផងដែរថា ក្នុងបេសកកម្មការទូតរបស់លោកស្រីនៅពេលនេះ លោកស្រី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពធ្វើយ៉ាងណា គឺពង្រីកទំនាក់ទំនង ទាំងពាណិជ្ជកម្ម វិនិយោគ រួមទាំងវិស័យទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀត ដែលជាការរួមចំណែកក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អខ្លាំងឡើង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ និងថ្លែងនូវការអបអរសាទរជូនចំពោះ លោកស្រី Manika Jain ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅ កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ក៏បានយល់ស្របជាមួយលោកស្រីអគ្គរដ្ឋទូត ថា ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងឥណ្ឌា គឺមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយទំនាក់ទំនងនៅពេលនេះទៀតសោត ក៏កំពុងតែមានការរីកចម្រើនជឿនលឿនទៅមុខយ៉ាងល្អប្រសើរ ទាំងទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា-ឥណ្ឌា និង ទំនាក់ទំនងក្នុងតំបន់ រវាងអាស៊ាន និងឥណ្ឌា៕

តាមការរំពឹងទុក នឹងមានអ្នកចូលរួមបុណ្យទន្លេ ជាង១លាននាក់ នៅខេត្តកណ្តាល ចាប់ពីថ្ងៃទី៩-១១មីនាខាងមុខ
រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា ជាមួយនឹងការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់។
ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៤ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីគណៈអធិបតីទាំងពីរបានដឹកនាំប្រតិភូ និងមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងតាមមាត់ទន្លេបាសាក់ ក្នុងដែនរដ្ឋបាលក្រុងតាខ្មៅ។
ថ្លែងទៅកាន់អង្គប្រជុំ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកណ្ដាល ជាសេនាធិការ បាននិងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីត្រៀមរៀបចំ និងរៀបចំពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ហើយបើតាមទីតាំងភូមិសាស្ត្រ ទីរួមខេត្តកណ្ដាលនេះ គឺនៅជិតរាជធានីភ្នំពេញ ដូច្នេះនឹងមានភ្ញៀវទេសចរចូលរួមកម្សាន្តប្រមាណ ១លាន៥សែននាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា កត្តាដ៏សំខាន់ ដែលផ្ដល់ឱកាសឱ្យកម្ពុជាមានលទ្ធភាពប្រារព្ធពិធីបុណ្យតូចធំ ដូចជា ពិធីបុណ្យសមុទ្រ បុណ្យទន្លេជាដើមនោះ គឺកត្តាសន្តិភាព ដែលពុះពាររកបានដោយលំបាកលំបិន និងខិតខំថែរក្សាសន្តិភាពនេះ ឱ្យនៅគង់វង្សតរៀងទៅ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ថោង ខុន បានបន្តថា ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៤នេះឱ្យមានភាពឱឡារឹក និងទទួលបានជោគជ័យផងនោះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាបំពេញការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដោយក្នុងនោះបានណែនាំនូវការអនុវត្តការងារចាំបាច់មួយចំនួន៖
១- ត្រូវយកឱកាសប្រារព្ធពិធីបុណ្យទន្លេនេះ ធ្វើជាយុទ្ធនាការទីក្រុងស្អាត រៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ដោះស្រាយបញ្ហាសំរាម និងត្រូវដាក់ធុងសំរាមបន្ថែមនៅតាមទីសាធារណៈ ត្រូវមានការតុបតែងរចនាលម្អគេហដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅត្រើយម្ខាង និងទូទាំងខេត្តផងដែរ។
២- ពង្រឹងការគ្រប់គ្រងអភិវឌ្ឍន៍រមណីយដ្ឋានគុណភាពសេវាទេសចរណ៍នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាបានសមរម្យ និងមានពេញចិត្ត ពិសេសត្រូវយកចិត្តទុកដាក់ដល់គុណភាព សេវានាវាទេសចរណ៍ទន្លេ (Mekong river cruise) ជាទុនទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តពិសេសត្រូវបញ្ឈប់ការបោះសំរាម ឬក្រដាសចោលក្រោមតុ ដោយជំនួសមកវិញនូវកន្សែងត្រជាក់ ឬក្រណាត់អនាម័យទើបជាការប្រសើរ។
៣- រៀបចំប្រព័ន្ធការពារសុវត្ថិភាពរៀបចំសណ្ដាប់ធ្នាប់សារធារណៈ ការបញ្ជៀស និងកាត់បន្ថយបញ្ហាចរាចរណ៍ ត្រូវរៀបចំឱ្យមានការដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹក និងផ្លូវវាងនៅត្រើយម្ខាង (សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ)។
៤- ត្រូវកៀរគរប្រជាពលរដ្ឋខ្មែរឱ្យចូលរួមតាំងពិព័រណ៍ និងដាក់លក់ផលិតផលក្នុងស្រុកដែលពួកគាត់សម្រេចបានដូចជា ដំណាំកសិកម្ម ឧស្សាហកម្ម ផលិតផលកែច្នៃក្នុងស្រុកជាដើម ដើម្បីបង្ហាញពីសក្តានុពលផលិតផលក្នុងស្រុកទាំងនោះ សំដៅទាក់ទាញការបញ្ជាទិញពីក្រៅប្រទេស។
៥- ត្រូវជំរុញការសម្ដែងសិល្បៈចម្រុះ សិល្បៈវប្បធម៌ ផ្ទាំងទស្សនីយភាពដែលបង្ហាញពីអត្តសញ្ញណនៃទឹកដី ភូមិសាស្ត្រ និងសកម្មភាពកីឡានានា ទាំងនៅលើគោក និងនៅលើទឹក ហើយត្រូវមានទូកកាណូតដឹកទេសចរចូលរួមផងដែរ។
៦- ត្រូវពង្រីកការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យទន្លេនេះ ប្រាប់ទៅប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ ក្រុមហ៊ុន និងដៃគូនានា ដើម្បីជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះឱ្យបានច្រើនកុះករ ពោលសម្រេចឱ្យបានការរំពឹងទុក ១លាន៥សែននាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់បន្ថែមថា ទន្លេមេគង្គជាទន្លេដែលវែងជាងគេលំដាប់ទី១៧ក្នុងពិភពលោក និងទី១២ក្នុងអាស៊ី។ ទន្លេមេគង្គមានប្រវែង ៤,២០០គីឡូម៉ែត្រ ហូរឆ្លងកាត់កាត់៥ប្រទេស (ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម)។ ដោយឡែក នៅកម្ពុជាទន្លេមេគង្គហូរឆ្លងកាត់ប្រវែងជាង ៥០០គីឡូម៉ែត្រ និងបានបែកចេញជាទន្លេសាប និងទន្លេតូចជាច្រើនទៀត ទាំងនៅប៉ែកខាងលើ ប៉ែកខាងក្រោម មានប្រជាជនរាប់លាននាក់រស់នៅតាមដងទន្លេ និងទទួលបានផលប្រយោជន៍ពីទន្លេនេះ។ បុណ្យទន្លេត្រូវបានសម្រេចឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចយកសប្តាហ៍ទី១ ឬទី២ ក្នុងខែមិនា។ បុណ្យទន្លេបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ក្នុងយុទ្ធនាការផ្សព្វផ្សាយអាស៊ានផងដែរ។ បុណ្យទន្លេជាផលិតផលទេសចរណ៍ឆ្លើយតបនឹងក្របខណ្ឌនយោបាយយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងមហាអនុតំបន់មេគង្គអាស៊ានមេគង្គ-គង្គា។
អង្គប្រជុំដែលដឹកនាំដោយលោក ថោង ខុន បានឯកភាពគ្នាថា នឹងបន្តពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេនេះ នាពេលក្រោយៗឱ្យបានលម្អិតជាបន្តបន្ទាប់ទៀត៕

លោកទេសរដ្ឋមន្រ្តី ឆាយ ថន ជំរុញក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវរួមចិត្ត រួមកម្លាំង រួមសកម្មភាព បន្តប្រឹងប្រែងអនុវត្តភារកិច្ច និងបង្កើនប្រសិទ្ធភាពចុះមូលដ្ឋាន
លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពបូកសរុបរបាយការណ៍សកម្មភាពការងាររបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តឆ្នាំ២០១៨ នាថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានលើកឡើងថា ត្រូវត្រួតពិនិត្យឡើងវិញ នូវចំណុចមួយចំនួនដូចជា៖
ទី១- ស្ថានភាពទូទៅទូទាំងខេត្ត
ទី២- សកម្មភាព និងលទ្ធផលរបស់ក្រុមការងារថ្នាក់ខេត្ត ស្រុក
ទី៣- ការរៀបចំវេទិកាសាធារណៈ
ទី៤- លទ្ធផល និងដំណោះស្រាយពីអង្គវេទិកា ដែលរួមមាន សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ , ការផ្តល់សេវាសាធារណៈ,ទំនាស់ដីធ្លី, ព្រៃឈើ និងបទល្មើសនេសាទ , អប់រំ កីឡា , អគ្គិសនី និងទឹកស្អាតជនបទ , តម្លៃទីផ្សារពលកម្ម , មីក្រូហិរញ្ញវត្ថុ , សុខាភិបាល , ពលកម្ម ការងារ និងចំណាកស្រុក , ហេដ្ឋារចនាសម្ព័ន្ធ , បញ្ហាបរិស្ថាន , វប្បធម៌ និងសាសនា
ទី៥- បញ្ហាសំណូមពរ ក្តីកង្វល់ដែលកំពុងបន្តដោះស្រាយ ដែលរួមមានសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ , ការផ្តល់សេវាសាធារណៈ,ទំនាស់ដីធ្លី, ព្រៃឈើ និងបទល្មើសនេសាទ , អប់រំ កីឡា , អគ្គិសនី និងទឺកស្អាតជនបទ , តម្លៃទីផ្សារពលកម្ម , មីក្រូហិរញ្ញវត្ថុ , សុខាភិបាល , ពលកម្ម ការងារ និងចំណាកស្រុក , ហេដ្ឋារចនាសម្ព័ន្ធ , បញ្ហាបរិស្ថាន , វប្បធម៌ និងសាសនា និង ទី៦- ការរួមចំណែកដោះស្រាយនៅមូលដ្ឋាន។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានសំណូមពរដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន ត្រូវព្យាយាមបញ្ចប់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ។ លោកទេសរដ្ឋមន្ត្រី បានបន្តបថា ញ្ហាវាចេះតែមានហើយ តែបញ្ហាចាស់ៗ មិនត្រូវទុកឱ្យនៅរ៉ាំរ៉ៃនោះទេ ហើយទិសដៅត្រូវអនុវត្តបន្តមានដូចជា៖
– ក្រុមការងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ត្រីគ្រប់រូប គប្បីរួមចិត្ត រួមកម្លាំង រួមសកម្មភាព បន្តប្រឹងប្រែងអនុវត្តភារកិច្ច និងបង្កើនប្រសិទ្ធភាពចុះទៅមូលដ្ឋាន ផ្សារភ្ជាប់ជាមួយប្រជាជន ខិតខំដោះស្រាយបញ្ហានានា ជូនប្រជាជន លុបបំបាត់ឱ្យអស់នូវបាតុភាពអសកម្មនានា ដែលជាក្តីកង្វល់របស់ប្រជាជនដើម្បីរក្សាប្រៀបខ្លាំងនិងដណ្តើមជ័យជម្នះជាបន្តទៀត។
– បន្តអនុវត្តតាមស្មារតីសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
– បន្តចុះតាមមូលដ្ឋាន ជាមួយនឹងគ្រប់បណ្តាអង្គភាព ស្ថាប័ន ពាក់ព័ន្ធរៀបចំវេទិកាសាធារណៈ នៅតាមមូលដ្ឋាន ឃុំ សង្កាត់ និងទទួលយកសំណូមពរ ពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ។
– បន្តផ្សព្វផ្សាយ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
– បន្តផ្សព្វផ្សាយ ពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋតាមមូលដ្ឋាននានានៃបណ្តាក្រុង ស្រុក នីមួយៗផ្សារភ្ជាប់ជាមួយនឹងការបកស្រាយបំភ្លឺ ចំពោះសំណូមពរផ្សេងៗនៅក្នុងអង្គវេទិកាសាធារណៈនានា៕

Subscribe to:
Posts (Atom)