Monday, April 25, 2016

លោ​ក ស៊ាង ចែត គ្រាន់តែ​ត្រូវ​បា​នអញ្ជើញ​ម​កផ្តល់​ច​ម្លើយ នៅ ACU តែ​ប៉ុ​ណ្ណោះ មិន​មែន​​ជាការចា​ប់ខ្លួន​ដូ​ចកា​រ​ផ្សាយ​បំ​ផ្លើ​ស​​នោះទេ​

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦នេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអង្គភាពប្រឆាំងអំពើពុករលួយថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែជាការអញ្ជើញមកផ្តល់ចម្លើយ ពាក់ព័ន្ធនិងករណី កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ តាមនីតិវិធីផ្លូវច្បាប់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្តក្នុងករណីនេះប៉ុណ្ណោះ វាមិនមែនជាការចាប់ឃាត់ខ្លួន ដូចការផ្សព្វផ្សាយ  និងការទាមទាររបស់គណបក្សនយោបាយមួយនោះឡើយ។
ឯកឧត្តម ឱម យ៉ិនទៀង បានរៀបរាប់នៅក្នុងសន្និសីទកាសែត យ៉ាងដូច្នេះថា ACU បានធ្វើលិខិតកោះអញ្ជើញមនុស្ស៨នាក់ទៀត ដើម្បីមកបំភ្លឺពាក់ព័ន្ធករណី ស្រីមុំ ក្នុងនោះក៏មានមន្រ្តីសមាគមអាដហុកផងដែរ។ ឯកឧត្តម ឱម យ៉ិនទៀង បានបញ្ជាក់ថា ការកោះអញ្ជើញ លោក ស៊ាង សែត មកឆ្លើយបំភ្លឺ រហូតឈានដល់ការឃាត់ខ្លួន ក្នុងសំណុំរឿង របស់ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ មិនមែនមកពីអក្សរចំនួន៤ទំព័ររបស់ស្រីមុំ នោះទេ គឺការចាប់ខ្លួននេះ យោងតាមការចម្លើយរបស់លោក ស៊ាង ចែត តែម្តង ដូច្នេះសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ និងការលាបពណ៌របស់ជនទាំងឡាយ ដែលថា ACU ចាប់ខ្លួនមេឃុំ ស៊ាង សែត ព្រោះតែការឆ្លើយដាក់ពីបុគ្គលម្នាក់ គឺស្រីមុំ។ លោកបានបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ ប្រមាណ៣៦ម៉ោងនេះ លោកបានមិនទាន់បានសម្រាកនៅឡើយទេ តែលោកមេឃុំបានសម្រាក បាយភ្លៅមាន់ ហើយដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទៀតផង។ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ថា លោកបានធ្វើលិខិតកោះអញ្ជើញ មនុស្ស៨នាក់ផ្សេងទៀត ដើម្បីស្តាប់ការបំភ្លឺជុំវិញករណីរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំបន្ទាប់ឃាត់ខ្លួនលោកមេឃុំ ស៊ាង ចែត ក្នុងករណីទទួលសំណូក ៥០០ដុល្លារ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា លោកមេឃុំ ស៊ាង ចែត និយាយថា មេដឹកនាំរបស់លោក បានប្រើកូនចៅរហូតឲ្យជាប់គុក ដូច្នេះគាត់កំពុងខឹងមេដឹកនាំរបស់គាត់ ហើយនឹងអាចលាឈប់ហើយ។ ឯកឧត្តម ឱម យ៉ិនទៀង បានលើកឡើងថា លោក អេង ឆៃអ៊ាង ជាអ្នករៀបចំធ្វើការចោទប្រកាន់អង្គភាពរបស់លោកថា បានចាប់ខ្លួនលោក ស៊ាង ចែត ផ្អែកលើការលើកឡើងរបស់ កញ្ញាស្រីមុំតែម្នាក់នោះ តែលោកបានបញ្ជាក់ដដែលជាដដែលថា អង្គភាពរបស់លោក បានអញ្ជើញ មិនមែនចាប់ខ្លួននោះទេ នៅពេលជួបគាត់ដោយចៃដន្យនៅសាលាស្រុក កំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានឲ្យដឹងទៀតថា អង្គភាពACUរបស់ឯកឧត្តម នឹងកោះហៅមនុស្សចំនួន៨នាក់ទៀត ជុំវិញករណីនេះក្នុងនោះមានម្នាក់ បានរត់គេចខ្លួនទៅកាន់ព្រំដែន។ លោកបានបញ្ជាក់ទៀតថា ប្រសិនបើម្តាយស្រីមុំ ទទួលប្រាក់ទាំង២លានរៀលនោះ ពីមេឃុំ ស៊ាង ចែត នោះអាចប្រឈមការជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ តែម្តាយស្រីមុំ បានបដិសេធមិនទាន់ទទួល ដូច្នេះលុយទាំងនេះនៅនឹងលោកមេឃុំ។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានលើកឡើងទៀតថា អ្នកលាបពណ៌ អ្នកបំផ្លើស ពិនិត្យមើល ការអនុវត្តនីតិវិធីរបស់ ACU សិនមុននឹងគ្រវីជក់ពណ៌របស់ខ្លួន។ ACU ក៏បានអំពាវនាវដល់ សាធារណៈជនមេត្តាពិនិត្យ តើACU អញ្ជើញមេឃុំ ស៊ាង ចែត មកស្តាប់ចម្លើយបន្តនេះ ដោយគ្រាន់តែស្តាប់ស្រីមុំម្នាក់ឆ្លើយដាក់ ឬមកពីចម្លើយរបស់មេឃុំ ស៊ាង ចែត ដែលមានទម្ងន់ដាក់បន្ទុកលើខ្លួនឯង ថាខ្លួនពិតជាបានប្រព្រឹត្តដូច្នេះមែនការឆ្លើយដាក់របស់ស្រីមុំ មានតម្លៃតែ ២០% ទេ រឺឯចម្លើយរបស់មេឃុំ ស៊ាង ចែត មានតម្លៃដល់៨០% សម្រាប់អញ្ជើញគាត់មក ACU ហើយក្នុងរយៈពេល ៤៨ម៉ោងនៅ ACU នេះទៀត គឺជាដំណាក់កាលដែល ACU ទម្លាក់ភស្តុតាងនានាឱ្យមេឃុំ ស៊ាង ចែត ឆ្លើយដោះសារដោយយុត្តិធម៌បំផុត។
យោងតាមប្រភពព័ត៌មានពី ACU បានឱ្យដឹងថា ACUបានធ្វើលិខិតកោះហៅមនុស្ស៨នាក់ ដើម្បីមកបំភ្លឺពាក់ព័ន្ធករណីសំណុំរឿង កញ្ញាស្រីមុំ ក្នុងនោះមានមនុស្ស៥នាក់ដែលត្រូវបានបង្ហាញសមាសភាពរួចហើយ ដែលរួមមាន៖ ១- លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ២- លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ៣- លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ៤- លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក និង៥- លោកស្រី ទ្រី ឈូន មេធាវី នៃសមាគមអាដហុក ដែលធ្លាប់ការពារក្តីឱ្យស្រីមុំកន្លងមក។ ចំណែកឯមនុស្ស៣នាក់ទៀត ACU នៅមិនទាន់បង្ហាញសមាសភាពនៅឡើយទេ។ តាមការចុះផ្សាយពី Fresh News បានឱ្យដឹងថា ដោយឡែកតាមព័ត៌មានក្រៅផ្លូវការអាចនឹងមានការកោះហៅលោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN មកសាកសួរផងដែរ៕


សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញា​តឲ្យឯក​អគ្គ​រដ្ឋ​ទូត​សឹង្ហបុរី ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា

សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋម​ន្រ្ដី ​នៃព្រះរា​ជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឲ្យ ឯកឧត្ដមខេវីន ជក់ (Kevin Cheok) ឯកអគ្គ​រដ្ឋទូត​សឹង្ហបុរី ចូលជួប​សម្ដែង និង​ជម្រាបលានៅ​​គ្រា​ដែលឯកឧត្ដមបាន​បញ្ចប់​បេសកកម្មការ​ទូតនៅ​កម្ពុជា នាវិមាន​​សន្ដិ​ភាព​​ទីស្ដី​នា​យករដ្ឋ​មន្រ្ដី ព្រឹកថ្ងៃទី២៥ ខែមេសានេះ។
ជំនួ​យ​​ការផ្ទាល់​របស់​សម្ដេច​តេជោ ឯកឧត្ដម អ៊ាង សុផល្លែត បាន​អ្នកសារ​ព័ត៌មាន បន្ទាប់​ពីជំនួប​​បាន​បញ្ចប់ ថា ​ឯកឧត្ដម ​ខេវីន ជក់ បានគោរព​ជម្រាបជូនស​ម្ដេចតេជោ​នាយក​រដ្ឋមន្រ្ដី​ថា ឯក​ឧត្ដម​មាន​ការ​មិនស​ប្បា​យរី​ក​រាយ​​នោះទេ នៅក្នុង​ពេលដែលបេស​ក​កម្ម​របស់​ឯកឧត្ដម​បាន​បញ្ចប់ តែ​ទោះជា​យ៉ា​ង​​ណាក៏​​ដោយ ឯក​ឧត្ដម​​បានគោរព​ថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅទីបំផុត ដល់​សម្ដេច​តេ​ជោនាយក​​រ​ដ្ឋមន្រ្ដី ដែលតែ​ងតែ​​គាំ​ទ្រ​​ឯក​ឧត្ដ​ម និង​ជួយ​ឯកឧត្ដម ឲ្យទទួល​បានជោគ​ជ័យ​​ក្នុងការ បំពេ​ញ​បេស​ក​កម្ម​កា​រ​​ទូត​នៅ​ព្រះ​រាជា​​ណាច​ក្រ​​ក​​ម្ពុជា។ ក្នុង​នោះ​​ដែរ​ឯកឧត្ដម ក៏បានថ្លែង​អំណរគុណដល់​សហការី​របស់​សម្ដេច​តេជោ ដែល​បាន​​ស​ហការ​គាំ​ទ្រ និងជួយ​ដល់បេសក​កម្មរ​បស់ឯ​កឧត្ដម រួមទាំង​ស្ថានទូត​សឹង្ហបុរី អោយ​ទទួល​បានជោគ​​ជ័យ​ក្នុង​អា​ណ​ត្ដិ​​របស់​​ឯកឧត្ដម។
ឯកឧត្ដម ខេវីន ជក់ ក៏បាន​សម្ដែង​ការគោរព​ដោយ​ស្មោះស័្មគ្រ ជូនចំពោះ​​សម្ដេច​​តេជោ ​ហ៊ុន​ សែន ដែល​​មាន​​សណ្ដាន​ចិត្ដល្អ ក្នុងការ​ជួយគាំទ្រ​ គ្រប់បែប​យ៉ាង ព្រមទាំងផ្ដល់​អនុ​សាសន៍​ល្អៗ ក្នុង​ការ​ជំរុញការ​​អភិ​វ​ឌ្ឍ​ន៍​នៅ​កម្ពុជា ហើយឯកឧត្ដម​បានយល់​​ឃើញថា នៅក្នុង​អាណត្ដិការ​ទូតរ​បស់​​ឯក​ឧត្ដម​​នៅកម្ពុជា គឺប្រទេ​ស​​កម្ពុជា មានការ​អភិវឌ្ឍន៍ទាំង​នៅទីក្រុង និង​ជនបទ។
ទាក់ទង​នឹងទំនាក់​ទំនងរវាង​ប្រទេសទាំ​ងពី​​រ​វិញ ឯកឧត្ដម ខេវីន ជក់ បានមាន​ប្រសាសន៍ ថា ទំនាក់​​ទំ​ន​​ង​រវាងប្រ​ទេស​​សឹង្ហ​បុរី និងប្រទេស​កម្ពុជា មានការ​រីកចំរើន​​ច្រើន ហើយ​ឯកឧត្ដមបាន​អរ​គុណ​ចំពោះ​ស​ម្ដេច​​តេជោ ដែ​លបាន​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ចនៅ​​សឹង្ហ​បុរី​​ចំនួនពីរលើកក្នុងមួយឆ្នាំ។ ទីមួយ​ចូល​រួម​​គោរ​ពវិញ្ញា​ណ​​​ស​ពឯក​ឧត្ដម លី ក្វាន់យ៉ូ និងទីពីរ គឺចូលរួម​បុណ្យ​​ឯករាជ្យជាតិ​របស់សឹង្ហបុរី ។
ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច និងធនធាន​មនុស្ស​វិញ ឯកឧត្ដម ខេវីន ជក់ បានជម្រាប​ជូន​សម្ដេចតេជោ ថា​ប្រទេសសឹ​ង្ហបុរីជាប់​ចំណាត់​ថ្នាក់​លេខ៩ ក្នុងការ​វិនិយោគ​នៅ​កម្ពុជា។ ដោយ​ឡែកសឹង្ហបុរី ក៏មាន​​មជ្ឈ​មណ្ឌល​បណ្ដុះប​ណ្ដាល​ធនធាន​មនុស្ស​នៅកម្ពុជា ដែល​ធ្វើការ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មាន​វិជ្ជ​មា​ន​, ពាណិជ្ជកម្ម, និងផ្នែក​ផ្សេងៗ​ទៀត ហើយ​រហូត​មកដល់​ពេលនេះ មជ្ឈ​មណ្ឌល​នេះបាន​ហ្វឹក​ហាត់​​សិ​ស្ស-​និស្សិត បានប្រមាណ​ជា១ម៉ឺន២​ពាន់​នាក់ ហើយកំពុង​តែពិចារ​ណា ដើម្បីពង្រីក​មជ្ឈ​មណ្ឌល​​នេះ​​បន្ដ​ទៀត សម្រាប់​គ្រប​ដណ្ដប់លើមុខ​វិជ្ជាផ្សេង​ៗ​ទៀត ក្នុងការជួយ​ដល់យុវជនកម្ពុជា។
ជាការឆ្លើយ​តប​​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមាន​ប្រសាសន៍​ថា សម្ដេច​​មាន​មោ​ទ​ភាពណាស់ ដែលបាន​ធ្វើជាដៃ​គូ​ជាមួយ​រដ្ឋាភិបាល និងប្រជាជន​សឹង្ហបុរី។ សម្ដេចតេជោ​បាន​​ប​ញ្ជា​ក់​ផងដែរ​ថា នៅឆ្នាំ​២០០០ ប្រទេស​សឹង្ហបុរី បានធ្វើកា​រផ្ដួច​ផ្ដើម​ធ្វើឲ្យ​មាន​សមា​ហរ​កម្ម​​អាស៊ាន  ដែល​ក្នុង​នោះ សឹង្ហបុរីបាន​ដើរតួនាទី​យ៉ាង​សំខាន់ នៅក្នុងការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ក្នុង​តំបន់​អាស៊ាន។ ក្នុង​ន័​យ​​នេះ​សម្ដេច​តេជោ​ស្នើឲ្យ​សឹង្ហបុរី បន្ដដើរ​តួជាអ្នក​ជួយ​ជំរុញ នៅក្នុង​ការបណ្ដុះ​បណ្ដាល​ធ​នធាន​​ម​នុ​ស្ស​​នៅ​ក្នុង​តំបន់​អាស៊ានទាំង​មូល​បន្ដទៀត។

ជាទីបញ្ចប់​សម្ដេច​តេជោ ហ៊ុន សែន បានថ្លែង​អំរគុណ​​ដល់​ឯក​ឧត្ដ​ម ​ខេវីន ជក់ ដែលបាន​មើលឃើញ​ពីការ​រីកចំរើន​របស់ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ជូន​ពរ​​ឯក​ឧត្ដម ឲ្យទទួល​បាន​​ជោគជ័យ​ក្នុង​បេសក​កម្មប​ន្ដ​ទៀត៕​




សម្តេច​តេជោអះ​អាង​ថានឹង​មិនមាន​ការអត់​ឱន​អោយ​អ្នក​បង្ខូច​កិត្តិ​យសគណ​បក្ស​ប្រជាជន​ឡើយ

យោងតាមទំព័រ Facebook ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែលមាន​ឈ្មោះ​ថា Samdech Hun Sen Cambodian Prime Minister បង្ហោះផ្សាយ​នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៦​នេះ បានឱ្យដឹងថា សម្តេច​តេជោ នឹងមិន​មានការ​អត់ឱន សម្រាប់​អ្នកណាក៏ដោយ ដែលធ្វើការ​មួលបង្កាច់ បង្ខូចកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។
សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បានបន្ថែមថា «យើងគោរព​សិទ្ឋិបញ្ចេញ​មតិ ប៉ុន្តែយើងប្រឆាំង​ដាច់ខាត​ចំពោះអ្នក​ដែលមូល​បង្កាច់បង្ខូច​កិត្តិយស និងសេចក្តី​ថ្លៃថ្នូរ​ចំពោះគណបក្ស​ប្រជាជន ហើយ​សិទ្ឋិ​បញ្ចេញ​មតិ និងការមួល​បង្កាច់​មានចរិត ខុសគ្នា ដូចមេឃ និងដី។ សិទ្ធរបស់ អ្នកមាន ព្រំប្រទល់ ជាមួយ និងសិទ្ឋិអ្នក ដ៏ទៃ។ គណ បក្ស ប្រជាជន ចាំបាច់ត្រូវ រក្សានូវសិទ្ឋិ របស់ខ្លួន ដើម្បីការ ពារ កិត្តិយស និងសេចក្តី ថ្លៃថ្នូរក្នុងនាម បក្សដឹកនាំ រាជរដ្ឋា ភិបាល។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវ នាវចំពោះ អ្នកវិភាគ អ្នកអត្ថា ធិប្បាយ កុំព្យាយាម ក្លែងបន្លំ ពណ៌ក្រហម និងពណ៌ ផ្កាឈូក ថាវា ដូចគ្នា។ អស់ លោកមាន សិទ្ឋិ សូម កុំភ្លេច ថា យើងខ្ញុំក៏ មានសិទ្ឋិ ដូចអស់ លោកដែរ។ សម្តេចក៏បាន អំពាវនាវ ដល់សមាជិក សមាជិការ គណបក្ស ប្រជាជន កម្ពុជា និងថ្នាក់ដឹក នាំគ្រប់ ជាន់ថ្នាក់ រៀបចំមេធាវី ដើម្បីត្រៀម ប្តឹងទៅកាន់ តុលាការ ក្នុងករណី មានការ មួលបង្កាច់ រំលោភ សិទ្ឋិគណបក្ស ប្រជាជន កម្ពុជា ដោយជន ណាក៏ដោយ។
សម្តេច​តេជោបាន​បន្តថា កន្លងមក​យើងបាន​អត់ឱនចំពោះ​ជនខិលខូច​ទាំងនេះ ច្រើនណាស់រួច​មកហើយ ប៉ុន្តែពួកគេមិន​បានគិត​ដល់សេចក្តីថ្លៃ​ថ្នូររបស់យើ​ងឡើយ​។ ការអត់ឱន​ពិតជា​មានព្រំដែន ដែលបង្ខំ​អោយយើង​ចាប់ផ្តើមធ្វើ​សកម្មភាព​ផ្លូវច្បាប់ប្រឆាំងជន​ទាំងឡាយ​ ណាដែលនៅតែ​បន្តការមួល​បង្កាច់បង្ខូច​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ គណបក្ស​ប្រជាជន​កម្ពុជា។ ពេលនេះ​យើងកំពុង​រៀប​ចំពាក្យ​ប្តឹងចំពោះ​បុគ្គល ដែលបាននិងកំពុង​បំផ្លាញ​កិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់គណបក្ស​ប្រជាជនកម្ពុជា៕






ព្រៃផ្តល់​ផលចំនួ​ន៥ កន្លែង ត្រូវបា​នដាក់ជាតំប​ន់កា​រពារធ​ម្មជាតិ

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី«ការរៀបចំដាក់ព្រៃឡង់ ព្រៃក្រវ៉ាខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ»។ ការរៀបចំសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃតំបន់ការពារធម្មជាតិថ្មី ពិភាក្សាពីចំណាត់ថ្នាក់នៃតំបន់ការពារធម្មជាតិ និងសំយោគមតិយោបល់របស់អ្នកពាក់ព័ន្ធទាំងអស់សម្រាប់ការគ្រប់គ្រងតំបន់ការពារ ធម្មជាតិទាំងអស់នេះឱ្យមានប្រសិទ្ធភាព។ ភាគីពាក់ព័ន្ធនានាបានចាប់អារម្មណ៍ខ្ពស់ និងគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការដាក់ព្រៃផ្តល់ផលចំនួន ៥ កន្លែងជាតំបន់ការពារធម្មជាតិថាបានចូលរួមក្នុងកិច្ចគាំពារ បរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងព្រៃឈើក៏ដូចជាជួយដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់នោះ។
ឯកឧត្ត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយដែលបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងការផ្លាស់ប្តូរផ្នត់គំនិតថ្មីរបស់ភាគីពាក់ព័ន្ធលើការងារការពារ និងអភិរក្សលើធនធានធម្មជាតិ។ ឯកឧត្តម សាយ សំអាល់ បានស្នើដល់ភាគីពាក់ព័ន្ធនានាចូលរួមក្នុងការផ្តល់យោបល់ចាំបាច់នានាទាក់ទងនឹងព្រៃផ្តល់ផលទាំង ៥ កន្លែងនេះដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង ក្នុងគោ​លបំណងការពារតំបន់ទាំងនេះប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យភាគីពាក់ព័ន្ធ រួមទាំងសហគមន៍នៅក្នុងតំបន់ទាំងអស់ត្រូវសហការគ្នាក្នុងការការពារធានធានធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍អំពីដំណើរការធ្វើទំនើបកម្មស្ថាប័នសម្រាប់ក្រសួង      បរិស្ថាននាពេលកន្លងមក ជាពិសេសការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ ការពង្រឹងសមត្ថភាពធនធានមនុស្ស ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ និងការរៀបចំបង្កើតក្រមបរិស្ថានដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងចំពោះមុខ និងអនាគតពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរ  ភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងគោលនយោបាយអាណត្តិទី៥នេះ រាជដ្ឋាភិបាល    កម្ពុជាមិនបានផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីឡើយ ហើយបានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលជាលទ្ធផលរាជរដ្ឋាភិបាលបានសម្រេលុបគោលការណ៍វិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ២៣ ដែលមិនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងគោលការណ៍នីតិវិធីច្បាប់ ហើយក្រុមហ៊ុនមួយចំនួនបានសម្រេចប្រគល់ត្រឡប់មកវិញនូវផ្ទៃដីវិនិយោគរបស់ខ្លួនដោយស្ម័គ្រ ព្រមទាំងបានកាត់បន្ថយរយៈពេលវិនិយោគពី៩៩ ឆ្នាំមកនៅត្រឹម ៥០ ឆ្នាំ និងបានចូលរួមក្នុងការកាត់បន្ថយជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីភាពជោគជ័យនាពេលកន្លងមកក្នុងការទប់ស្តាត់ បង្ក្រាបការកាប់ឈើខុសច្បាប់ ហើយក្រសួងនឹងបន្តខិតខំក្នុងការបង្ក្រាបទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ក្រសួងបរិស្ថានបានផ្ទេរគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចចំនួន ៧៣ ព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ទៅឱ្យក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទគ្រប់គ្រង។ ចំណែកក្រសួងកសិកម្មត្រូវផ្ទេរតំបន់ការពារ និងអភិរក្សព្រៃឈើចំនួន ១៣ កន្លែងព្រមទាំងឯកសារពាក់ព័ន្ធនានាមកឱ្យក្រសួបរិស្ថានគ្រប់គ្រង។ ជាងនេះទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យក្រសួងបរិស្ថានបន្តការរៀបចំដាក់តំបន់ព្រៃផ្តល់ផលចំនួន ៥ កន្លែងរួមមានព្រៃឡង់ ព្រៃក្រវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ៕​







លោ​ក អ៊ូ វីរៈ អ្នកវិភាគ​ដែលលា​បព័ណ៌លើ​គណប​ក្សប្រជាជ​នអាចនឹង​ប្រឈម​ផ្លូវច្បាប់ ​

លោក អ៊ូ វីរៈ នាយកវេទិកា​អនាគត អាចនឹងត្រូវ​ប្រឈមផ្លូរច្បាប់បន្ទាប់​ពីធ្វើការ វិភាគ​បែបលាបព័ណ៌​​លើគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអ្នកវិភាគសង្គមរូបនេះ ចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នករៀបចំយុទ្ធសាស្រ្តរឿងអាស្រូវស្នេហា លោក កឹម សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ថា រឿងរ៉ាវអាស្រូវស្នេហារវាងលោក កឹម សុខា និង កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ នាពេលកន្លងមក ជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងបំបាក់ប្រជាប្រិយភាពលោក កឹម សុខា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន បានច្រានចោលការចោទប្រកាន់នេះ និងបានថ្លែងថា លោក អ៊ូ វីរៈ កំពុងដើរលាបពណ៌ដាក់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋភ័ន្តច្រឡំលើគណបក្សប្រជាជនកម្ពុជា។ លោក សុខ ឥសាន បន្តទៀតថា ករណីនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់។ លោក សុខ ឥសាន ក៏បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា កំពុងពិចារណាប្តឹងអ្នកវិភាគមួយចំនួនទៀតផងដែរ ក្នុងករណីដែលអ្នកវិភាគមាននិន្នាការនយោបាយទាំងនោះ ដើរនិយាយលាបពណ៌គណបក្សប្រជាជនកម្ពុជា ប្រាប់ប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ។
នៅព្រឹកនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះផ្សាយនៅលើទំព័រ Facebook ផ្លូវការ Samdech Hun Sen Cambodian Prime Minister ថា សម្តេចនឹងមិនមានការអត់អោនឲ្យអ្នកណាក៏ដោយដែលធ្វើការមួលបង្កាច់ បង្ខូចកិត្តិយសគណបក្សប្រជាជន។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងថ្នាកដឹកនាំគ្រប់ជាន់ថ្នាក់ រៀបចំមេធាវីដើម្បីត្រៀមប្តឹងទៅកាន់តុលាការ ក្នុងករណីមានការមួលបង្កាច់រំលោភសិទ្ឋិ គណបក្សប្រជាជនកម្ពុជា ដោយជនណាក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា «យើងគោរពសិទ្ធិបញ្ចេញមតិ ប៉ុន្តែយើងប្រឆាំងដាច់ខាតចំពោះអ្នកមូលបង្កាច់បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរចំពោះគណបក្សប្រជាជន។ សិទ្ធិបញ្ចេញមតិ និងការមួលបង្កាច់មានចរិតខុសគ្នាដូចមេឃនិងដី។ សិទ្ធិរបស់អ្នកមានព្រំប្រទល់ជាមួយ និងសិទ្ឋិអ្នកដ៏ទៃ។ គណបក្សប្រជាជនចាំបាច់ត្រូវរក្សានូវសិទ្ធិរបស់ខ្លួន ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមជាបក្សដឹកនាំរាជរដ្ឋាភិបាល»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវចំពោះអ្នកវិភាគ អ្នកអត្ថាធិប្បាយ កុំព្យាយាមក្លែងបន្លំ ពណ៌ក្រហម និងពណ៌ផ្កាឈូក ថាវាដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «អស់លោកមានសិទ្ឋិ សូមកុំភ្លេចថា យើងខ្ញុំក៏មានសិទ្ធិដូចលោកដែរ»។ សម្តេចបាន បន្ថែមទៀតថា «កន្លងមកយើងបានអត់ឱនចំពោះជនខិលខូចទាំងនេះច្រើនណាស់រួចមកហើយ ប៉ុន្តែពួកគេមិនបានគិតដល់សេចក្តីថ្លៃថ្នូររបស់យើងឡើយ។ ការអត់ឱនពិតជាមានព្រំដែន ដែលបង្ខំអោយយើងចាប់ផ្តើមធ្វើសកម្មភាពផ្លូវច្បាប់ប្រឆាំងជនទាំងឡាយណា ដែលនៅតែបន្តការមួលបង្កាច់បង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាយើង។ ពេលនេះយើងកំពុងរៀបចំពាក្យប្តឹងចំពោះបុគ្គលដែលបាននិងកំពុងបំផ្លាញកិត្តិយស និងសេចក្តីថ្នូររបស់គណបក្សប្រជាជនកម្ពុជា៕