Thursday, August 13, 2015

ការលុប​វីដេ​អូ លោក​ ​ហុង​ សុខហួរ​ ពីទំព័រ​ហ្វេសប៊ុក​ លោក ​សម​ រង្ស៊ី ​បង្ហាញពី​ឆន្ទៈ​បំផ្លាញភស្តុ​តាង ​និងជាការយក​រួចខ្លួន​មិន​ទទួល​ខុស​ត្រូវ​

បើតាមប្រជាពលរដ្ឋ​ខ្មែរជាច្រើន ដែលតែង​តែតាមដាន​ព័ត៌មាន តាមបណ្តាញ​សង្គម ហ្វេសប៊ុបាបញ្ជាក់​ថា កាលពីវេលា​ម៉ោង ១និង៥៣ នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្នុងទំព័រ facebook របស់លោក សម រង្ស៊ី បានផ្សាយ វីដេអូមួយ​ក្រោមចំណង​ជើងថា​លោក ហុង សុខហួរ អ្នកជំនាញ​កិច្ចការព្រំដែន​មកពីគណបក្ស​សង្គ្រោះជាតិ ពន្យល់បន្ថែម​ចំនួន ២ ចំណុច ជុំវិញបញ្ហា​ព្រំដែននៅ​ប្រទេសកម្ពុជា រួមមាន ៖- បញ្ហាអក្សរ​វៀតណាម នៅលើផែនទី ដែលគណបក្ស​សង្រ្គោះជាតិ ប្រគល់ជូន​រាជបណ្ឌិត្យ​សភាកម្ពុជា និង- បញ្ហា សន្ធិសញ្ញា កម្ពុជា-វៀត​ណាម ឆ្នាំ ១៩៧៩។
គេបានដឹង​ថាក្នុងវី​ដេអូឃ្លីបនេះ លោក ហុង សុខហួរ បានបង្ហាញ និងពន្យល់ពី​សន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ត្រង់ប្រការ៤ ថា ភាគីទាំងពីរ​សុខចិត្តដោះស្រាយ​តាមកិច្ចចរចាដោយ សន្តិវិធីនូវទំនាស់ ជាយថា​ហេតុក្នុងទំនាក់​ទំនងទ្វេភាគីរបស់ខ្លួន។ ភាគីទាំងពីរនឹងធ្វើ​កិច្ចចរចា ដើម្បីចុះហត្ថ​លេខាដើម្បីរំលាយព្រំ​ដែនជាតិប្រទេស​ទាំង។ លោក ហុង សុខហួរ បានបញ្ជាក់​បន្ថែមថាសន្ធិសញ្ញាត្រង់​ប្រការ៤នេះហើយ​ជាហេតុដែល​ធ្វើឲ្យបង្គោលព្រំដែន ដួលជាច្រើន និងដើម្បី​រាជរដ្ឋាភិបាល​ចរចាជាមួយវៀតណាម​បោះបង្គោលសារថ្មី។
តែនៅ​វេលាម៉ោង១០ និង៥៧ នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ វីដេអូបក​ស្រាយបញ្ហា​ព្រំដែនរ​បស់លោក​ ហុង សុខហួរនេះត្រូវបាន​អ្នកគ្រប់គ្រង​ទំព័រហ្វេសប៊ុក របស់​លោក សម រង្ស៊ី លប់ចេញ​ពីទំព័រភ្លាម facebookបន្ទាប់ពី​គេបានដឹង​ថាអ្វីដែល លោក ​ហុង សុខហួរបានលើក​មកបកស្រាយពីសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ត្រង់​ប្រការ៤ ថាជាការក្លែងប​ន្លំឯកសារសា​ធារណៈ ព្រោះក្នុងសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ពិតប្រាកដមិន​បានដូចអ្វី​ដែលលោក ហុង សុខហួរបាន​លើកឡើង​នោះទេ តែសន្ធិ​សញ្ញា កម្ពុជា-វៀត​ណាម ឆ្នាំ ១៩៧៩ត្រង់​ប្រការ៤ពិត​ប្រាកដ បានចែង​ថា ភាគីទាំងពីរ​សន្យាថា នឹងដោះស្រាយ​រាល់ទំនាស់​អាចកើតឡើង​ក្នុងការទាក់ទង​ជាមួយ​គ្នាតាមរយៈការចរចា​ដោយសន្តិវិធី។ ភាគីទាំងពីរ នឹងចរចាគ្នា ដើម្បី​ចុះហត្ថលេខា​លើសន្ធិសញ្ញាមួយ តំរូវព្រំ​ដែនរដ្ឋរវាងប្រទេស​ទាំងពីរ លើព្រំដែន​នាបច្ចុប្បន្ននេះ ហើយ​ប្តេជ្ញាចិត្ត កសាង​ព្រំដែន​នោះ​ទៅជាព្រំដែន សន្តិភាព មិត្តភាព ដ៏យូ​រអង្វែង​រវាងប្រទេស​ទាំងពីរ។
តបទៅ​នឹងការក្លែង​បន្លំឯកសារសា​ធារណៈនេះ រាជរដ្ឋាភិបាល​កម្ពុជាបានចេញ​សេចក្តីថ្លែងការណ៏​មួយ ដោយបាន បដិសេធ​ចោលទាំងស្រុង និងថ្កោលទោ​ស យ៉ាងដាច់​អហង្ការចំបោះទង្វើឧក្រិដ្ឋ​របស់ឯកឧត្តម ហុង សុខហួរ ដែលបាន​ក្លែងឯកសារ​សាធារណៈ ដើម្បីបម្រើ​ឲ្យនយោបាយប្រ​ជាភិថុតរបស់ក្រុមខ្លួន បោកប្រាស់​សាធារណៈមតិ ដែលទង្វើ​នេះបាននាំ​ឲ្យប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរដល់​សន្តិសុខជាតិ ស្ថិរភាព​នយោបាយ អធិប​តេយ្យ និងបូរណភាព​ទឹកដី នៃព្រះរាជាណាចក្រ​កម្ពុជា។
ជុំវិញបញ្ហា​នេះដែរលោក គឹម សន្តិភាព បានលើក​ឡើងថា «អភ័យឯកសិទ្ធិ​សមាជិកព្រឹទ្ធសភា មិនអាចរារាំង​ការចោទ​ប្រកាន់ ការចាប់​ខ្លួន ការឃាត់​ខ្លួន ឬការឃុំ​ខ្លួន ក្នុងករណីប្រព្រឹត្តបទលើ្មស​ព្រហ្មទណ្ឌជាក់​ស្តែង យោងតាមរដ្ឋធម្មនុញ្ញមាត្រា ១០៤ថ្មី និងមាត្រា១២ នៃច្បាប់ស្តី​ពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ។ សម្រាប់​ករណីបទល្មើស​ព្រហ្មទណ្ឌជាក់​ស្តែង គ្រប់បុគ្គល​ទាំងអស់អាចចាប់​ខ្លួនជននោះ ទៅប្រគល់​ជូនមន្ត្រីនគរ​បាលយុត្តិធម៌​ដែលនៅជិតបំ​ផុត នេះបើយោង​តាមមាត្រា​៨៧ នៃក្រមនីតិវិ​ធីព្រ​ហ្មទណ្ឌ»
សរុបមកកា​រលុបវីដេអូនេះ​ភ្លាមៗចេញ​ពីទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បង្ហាញពី​ឆន្ទៈ បំផ្លាញ​ភស្តុតាង និងជាការយក​រួចខ្លួនមិនទទួល​ខុសត្រូវពីបទ​ចោទ ក្លែងបន្លំឯក​សារសាធារណៈ ដែលជាបទ​ល្មើសព្រហ្ម​ទណ្ឌ ពីសំណាក់​លោក សម រង្ស៊ីយ៉ាង​ពិតប្រាកដ។



No comments:

Post a Comment