ក្រុមអាជីវករសត្តឃាតនៅទូទាំងខេត្តតាកែវ
ផ្ទុះការជំទាសតវ៉ាសុំឲ្យអជ្ញាធរបញ្ចប់កិច្ចសន្យាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មសត្តឃាតរបស់លោកហ៊ន
ហៀង និងស្នើឲ្យមានការដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនថ្មី។
ក្រុមហ៊ុនគ្រប់គ្រងសត្តឃាតដ្ឋានរបស់លោកហ៊យ
ហៀង កំពុងប្រឈមនិងការប្រឆាំងតវ៉ាពីក្រុមអាជីវករពិឃាដសត្វ ជ្រូក គោ ក្នុងស្រុកទាំង១០របស់ខេត្តតាកែវ
ដោយពួកគាត់មិនពេញចិត្តចំពោះប្រតិបត្តិការអាជីវកម្មផ្តាច់មុខដោយគ្មាននការទទួលខុសត្រូវពីសំណាក់ក្រុមហ៊ុន
ដោយបាននាំគ្នាមកដាក់ញាត្តិស្នើឲ្យអជ្ញាធរបញ្ចប់កិច្ចសន្យាបញ្ឈប់សកម្មភាពធ្វើអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះ
និង ស្នើឲ្យអាជ្ញាធរធ្វើការដេញថ្លៃជាសាធារណៈឲ្យបានត្រឹមត្រូវ
និងមានតម្លាភាព ដើម្បីជ្រើសរើសក្រុមហ៊ុនថ្មីមកគ្រប់គ្រងជំនួយ។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ
បានប្រាប់អ្នកយកព័ត៌មាននៅក្នុងកិច្ចសម្ភាសន៏ថា ឯកឧត្តមបានទទួលរួចហើយនូវព័ត៌មានដែលអាជីវករពិឃាដសត្វ
មិនពេញចិត្តចំពោះភាពអសកម្មរបស់ក្រុមហ៊ុនអាជីវកម្មគ្រប់គ្រងសត្តឃាតនៅខេត្តតាកែវនេះ ឥឡូវពួកគាត់កំពុងដាក់ញ្ញាត្តិស្វែងរកការជួយអន្តរាគមន៏មកអាជ្ញាធរ
សុំឲ្យបញ្ចប់កិច្ចសន្យារបស់ក្រុមហ៊ុនមួយនេះ ។
ឯកឧត្តមបានបញ្ជាក់ថា តាមការសុំឲ្យលប់កិច្ចសន្យានោះ ខាងសាលាខេត្តមិនមានសិទ្ធអ្វីឡើយ ប៉ុន្តែចំពោះបំណងដែលបងប្អូនអាជីវករស្នើសុំឲ្យធ្វើការដេញថ្លៃជាសាធារណៈក្នុងការជ្រើសរើសក្រុមហ៊ុនថ្មី
ឯកឧត្តម យល់ស្រប ។ ឯកឧត្តមបានថ្លែងថា«អញ្ចឹងទេសំណូមពរគាត់ ថ្មីៗនេះគាត់កំពុងប្រជុំដើម្បីធ្វើញ្ញាតិតវ៉ាមកខ្ញុំជាអភិបាលខេត្តថ្មី
ឲ្យជួយដោះស្រាយបញ្ហានេះ ទី១គាត់សុំឲ្យលប់នូវកិច្ចសន្យា ដែលបន្តឲ្យក្រុមហ៊ុនចាស់ចេញនិងសុំឲ្យមានការដេញថ្លៃជាសាធារណៈ
ដើម្បីឲ្យពួកគាត់មានការចូលរួមដេញថ្លៃផងដែរ។ទី២ គាត់សុំមិនឲ្យរកស៊ីផ្តាច់មុខ គឺមិនចង់ឲ្យមានតែក្រុមហ៊ុន១ .ក្រុមហ៊ុន២ឬ ៣ក្រុមហ៊ុនចេះតែបន្តកិច្ចសន្យាដោយមិនមានការដេញថ្លៃជាសាធរណៈនោះទេ។
ហើយថ្មីៗនេះមានសារាចរណែនាំលេខ០០៤របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏បានចែងដែរថា ត្រូវតែមានការដេញថ្លៃជាសាធារណៈ។
ជាជំហររបស់គណៈអភិបាលខេត្ត ខ្ញុំចង់ឲ្យអ្វីៗទាំងអស់មានការដេញថ្លៃធ្វើឲ្យមានតម្លាភាពចំពោះប្រជាពលរដ្ឋយើងទាំងអស់។អញ្ចឹងទេតាមសេចក្តីរាយការណ៏ពីគ្រប់ស្រុកប្រជាពលរដ្ឋនិងអាជីវករផ្សារគាត់កំពុងប្រជុំដាក់ញ្ញាត្តិតវ៉ាមកខ្ញុំ ហើយនៅពេលញ្ញាត្តិនេះមកដល់ខ្ញុំ
ខ្ញុំនឹងកោះប្រជុំគណអភិបាលខេត្ត ដើម្បីស្វែងរកវិធីក្នុងការដោះស្រាយ។ និងបន្ថែមថា
បញ្ហាទាំងនេះ នឹងសុំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ជាក្រសួងសាមីសម្រេច។
លោកហ៊ុន សេងលី និងលោកម៉ី ផន
អាជីវករកាប់ជ្រូកនៅទីតាំងសត្តឃាតភូមិថ្នល់បែក
សង្កាត់រការក្រៅ ស្រុក ដូនកែវ បង្ហាញពីការមិនសប្បាយចិត្តចំពោះ ក្រុមហ៊ុនលោក
ហ៊យ ហៀង ថាពួកគាត់មិនអាចទទួលយកក្រុមហ៊ុនដែលគ្មានការទទួលខុសត្រូវនេះទៀតបានឡើយ
ក្រុមហ៊ុននឹងមិនអាចទទួលយកបាន តែបើគាត់ចេះកែលម្អឲ្យបានត្រឹមត្រូវយល់ស្របតាមអាជ្ញាធរ
ធ្វើអ្វីឲ្យបានត្រឹមត្រូវគេអាចបន្ត ប៉ុន្តែបើនៅតែអញ្ចឹងតមិនកើត។ខ្ញុំថាបើក្រុមហ៊ុននឹងនៅតែអត់អើពើរធ្វើអ្វីទាំងអស់អញ្ចឹង
អត់មានលទ្ធភាពណាជួយក្រុមហ៊ុនហ្នឹងឲ្យធ្វើទេ។ រីឯតំណាងក្រុមអាជីវករនៅស្រុកព្រៃកប្បាសលោកលីវ
សុផល ក៏បានមកដាក់ញ្ញាត្តិឲ្យអាជ្ញាធរជួយដោះស្រាយផងដែរ យើងខ្ញុំទាំងអស់គ្នាតំណាងអាជីវករស្រុកព្រៃកប្បាសបានធ្វើញ្ញាត្តិដាក់ជូនលោកអភិបាលស្រុក
ដើម្បីឲ្យលោកអភិបាលស្រុកជួយដោះស្រាយដល់អាជីវករយើងខ្ញុំ។
ចំពោះបញ្ហានៅស្រុកសំរោង លោកញ៉ែម ស្រស់ អភិបាលស្រុក បានឲ្យដឹងដែរថាលោកក៏បានទទួលរួចហើយនូវសំណើរពីប្រជាពលរដ្ឋ
បានប្តឹងចោទ ក្រុមហ៊ុនលោក ហ៊យ ហៀង ថា មិនមានការទទួលខុសត្រូវលើការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន
ក្នុងនាមរដ្ឋបាលស្រុកលោកសូមគាំទ្រក្នុងការបញ្ចប់កិច្ចសន្យារចំពោះក្រុមហ៊ុនណាដែលរកស៊ីគ្មានការទទួលខុសត្រូវនោះ
« ក្នុងនាមរដ្ឋបាលស្រុកគឺ ខ្ញុំមានការសប្បាយរីករាយណាស់ប្រសិនបើយើងបញ្ឈប់
នូវការវិនិយោគដែលមិនទទួលខុសត្រូវនេះ នឹងសូមឲ្យ ដាក់ដេញថ្លៃជាសាធារណៈមានការចូលរួមពីអាជីវករទាំងអស់ឲ្យគាត់សប្បាយចិត្ត
ពីព្រោះយើងទាមទាឲ្យមានតម្លាភាព។ កន្លងមកក្រុមហ៊ុននេះមិនបានអនុវត្តគោរពតាមសៀវភៅបន្ទុកក៏ដូចជាកិច្ចសន្យារបស់កាត់ទេ។
ខ្ញុំទទួលយកសំណូមពរពីអាជីវករ និងធ្វើលិខិតលាយល័ក្ខអក្សររាយការណ៏ជូនអភិបាលខេត្តដើម្បីមានវិធានការជួយសម្រួលដោះស្រាយជូនពួកគាត់»។
លោកមូល វិចិត្រ អភិបាលក្រុងដូនកែវ បានថ្លែងថា បន្ទាប់ពីទទួលបានញាត្តិពីអាជីវករសត្តឃាត
លោកបានកោះប្រជុំសមាជិកក្រុមការងារបញ្ញាតិករបន្ទាន់ភ្លាមដើម្បីជួយដោះស្រាយបញ្ហាជូនពួកគាត់
គាត់ទាមទា លប់ក្រុមហ៊ុនថ្មី ហើយដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។ ដូច្នេះក្រោយពីកិច្ចប្រជុំជាង២ម៉ោងក្រុមការងារបញ្ញាតិករបានសម្រេចទី១
ធ្វើជាសំណើរដាក់ជូនទៅអភិបាលខេត្ត ដើម្បីសិក្សាលើក្រុមហ៊ុនថ្មីនេះបើបង្កើតខុសពីនីតិវិធីច្បាប់គួរតែលប់ក្រុមហ៊ុននេះចោលរួចដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។ទី២
បើក្រុមហ៊ុននេះមានសម្ពន្ធ័ភាពជាមួយនិងក្រុមហ៊ុនចាស់មែន
ហើយក្រុមហ៊ុននេះបងប្អូនអាជីវករគាត់មិនពេញចិត្តតើយើងគួរទុកដែរឬទេ ជាយោបល់រួមរបស់ក្រុមប្រឹក្សាបញ្ញាតិករ
គឺស្នើសុំទៅថ្នាក់ខេត្តដើម្បីលប់ក្រុមហ៊ុនថ្មីនេះរួចដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។
គួរបញ្ជាក់ថាលោក ហ៊យ ហៀង
បានទទួលសិទ្ធិផ្តាច់មុខក្នុងការគ្រប់គ្រងទីតាំងអាជីវកម្មសត្តឃាតដ្ឋានទូទាំងខេត្តតាកែវ
ចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល១៣ឆ្នាំមកហើយ។ការទទួលសិទ្ធិធ្វើអាជីកម្មផ្តាច់មុខរបស់លោក
ហ៊យ ហៀង កន្លងមក ក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យានោះឡើយដោយពលរដ្ឋចោទថាក្រុមហ៊ុននេះធ្វើនំអត់ម្សៅ
គឺដឹងតែពីកៀបប្រមូលលុយពីក្រុមអាជីវករ ដោយមិនមានការទទួលខុសត្រូវជួយដោះស្រាយទុក្ខលំបាករបស់អាជីវករឡើយ។
កត្តានេះហើយបានជំរុញឲ្យក្រុមអាជីវករពិឃាដសត្វបង្ខំចិត្តដាក់ញ្ញាត្តិស្នើឲ្យអាជ្ញាធរបញ្ចប់កិច្ចសន្យា
បញ្ឈប់មិនឲ្យក្រុមហ៊ុននេះបន្តគ្រប់គ្រងអាជីវកម្មតទៅទៀតឡើយ៕
អត្ថបទ៖សុវណ្ណតារា











No comments:
Post a Comment