Friday, June 23, 2017

(សូមទស្សនាវីដេអូ) អភិបាលខេត្តសៀមរាប ណែនាំមន្ត្រីក្រុមប្រឹក្សា​ឃុំសង្កាត់ ដែលចប់អាណត្តិ ត្រូវត្រៀមលក្ខណៈ​ផ្ទេរភារកិច្ច ទៅឲ្យក្រុមប្រឹក្សា​ឃុំសង្កាត់ថ្មី



នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាស និងសេចក្តីណែនាំពាក់ព័ន្ធ ដំណើរការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ នៅសាលប្រជុំរដ្ឋបាលខេត្ត។

នាឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានកោតសរសើរពីការខិតខំរបស់អស់លោក លោកស្រីជាក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានទទួលការស្រឡាញ់ពេញចិត្ត និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤កន្លងមកនេះ។ លោកក៏បានលើកផងដែរ អំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមថ្នាក់ជាតិ ហើយនិយាយដោយឡែកនៅថ្នាក់ឃុំសង្កាត់ គឺជាដំណើរការតាមបែបប្រជាធិបតេយ្យ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ។
ក្នុងនោះដែរ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ត្រីក្រុមប្រឹក្សា និង ស្មៀន ឃុំ សង្កាត់ ដែលត្រូវចប់អាណត្តិរបស់ខ្លួន ត្រូវត្រៀមលក្ខណៈក្នុងការផ្ទេរប្រគល់ នូវតួនាទី ភារកិច្ចរបស់ខ្លួន ទៅឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាណត្តិទី៤នេះ ។ ទន្ទឹមនឹងនោះ ក៏បានផ្តល់នូវបទពិសោធន៍ និងប្រសាសន៍មួយចំនួន សម្រាប់គ្រប់បណ្តាឃុំ សង្កាត់ ក្នុងការផ្ទេរ ភារកិច្ចរបស់ខ្លួន ដើមី្បឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី យកទៅអនុវត្តបន្តទៀត ហើយបងប្អូនក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនទាំងអស់ ត្រូវបន្តនូវវប្បធម៌សាមគ្គីភាព សម្របសម្រួល មិនបែងចែកនិន្នាការនយោបាយ តាមរយៈការចូលរួមបំពេញការងារ ដើមី្បជម្រុញការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែប្រសើរឡើង ។ ម៉្យាងទៀតថ្នាក់ដឹកនាំនៅរដ្ឋបាលឃុំ សង្កាត់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ពិសេស ការបម្រើសេវាសាធារណៈជូនប្រជាជន និង អភិវឌ្ឍនៅក្នុងមូលដ្ឋាន និងដើមី្បប្រែក្លាយសមិទ្ធិផលទាំងនេះ បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួន ៕

No comments:

Post a Comment