Friday, June 23, 2017

សារព័ត៌​មានThe Diplomat ​៖ បញ្ឈប់​ការលើក​ឡើង​អំពីការវិល​ត្រឡប់​របស់ សម ​រង្ស៊ី មកកម្ពុជា

គេ​នៅមិនទាន់ដឹង​ច្បាស់ថាតើ​ការវិលត្រឡប់​មកវិញ ​របស់ឥស្សរៈជន​បក្សប្រឆាំង​មានអ្វីល្អ​សំរាប់រូប​លោក សំរាប់គណបក្ស ឬ សំរាប់​ប្រទេស​របស់លោក។ ​ជីវិតនយោបាយ​សម្រាប់ CNRP មិនរលូន ​និងស្ងប់ស្ងាត់ដូចអ្វីដែលបានឃើញនោះឡើយ។ ហើយក្តីសង្ឃឹមថាមានភាពស្ងប់ស្ងាត់នោះឥឡូវនេះបានបាត់បង់ទៅបន្តិចម្តងៗ ពេលដែល សម រង្ស៊ី បាននិយាយផ្ចាញ់ផ្ចាលឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យលោកវិលត្រឡប់មកកម្ពុជាវិញ។

អតីតមេបក្សប្រឆាំងរូបនេះបានអំពាវនាវតាមរយះវិទ្យុអាស៊ីសេរីឲ្យ លោក ហ៊ុន សែន «មានភាពក្លាហានគ្រប់គ្រាន់ អនុញ្ញាតឲ្យលោកវិលចូលប្រទេសវិញ និងកុំរារាំងខ្ញុំមិនឲ្យប្រកួតប្រជែងជាមួយលោកដូចអ្នកប្រដាល់។» ដោយឆ្លើយតបចំពោះការស្នើសុំរបស់ សម រង្ស៊ី លោក ហ៊ុន សែន បានយល់ព្រម និងណែនាំឲ្យគណៈរដ្ឋមន្រ្តីដកបម្រាមហាមឃាត់នោះ។

សម រង្ស៊ី ពូកែធ្វើការសន្យាក្នុងការប្រឈមមុខជាមួយការជាប់ពន្ធនាគារ ប៉ុន្តែក្បត់ពាក្យ សន្យាទាំងនោះវិញ។ លោកបានធ្វើការសន្យាបែបនេះម្តងរួចមកហើយ កាលខែ វិច្ឆិកា ឆ្នាំ ២០១៥។ លោកបានប្រាប់សារព័ត៌មាន Phnom Penh Post កាលពីខែមុនថា «ប្រសិនបើបម្រាមរបស់រដ្ឋាភិបាល ដែលហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មិនឲ្យដឹកខ្ញុំមកកម្ពុជាត្រូវបានលុបចោល ខ្ញុំនឹងចូលមកប្រទេសកំណើតរបស់ខ្ញុំ នៅក្នុងរយៈពេលប៉ុន្មានម៉ោងនេះ។»

ប៉ុន្តែ ពេលដែលបម្រាមនេះត្រូវបានលុបចោល លោកក៏បានប្រាប់សារព័ត៌មាននេះថា លោកនឹងវិលត្រឡប់មកវិញ ប្រសិនបើឧបសគ្គផ្សេងទៀតត្រូវបានលុបចោល។ នៅក្នុងបទសម្ភាសន៍ផ្សេងទៀតជាមួយវិទ្យុអាស៊ីសេរីលោកបាននិយាយថា «ខ្ញុំស្មគ័្រចិត្តឲ្យគេដាក់ពន្ធនាគារ ខ្ញុំស្ម័គ្រចិត្តស្លាប់។» ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយជាមួយ Southeast Asia Globe នៅប៉ុន្មានថ្ងៃក្រោយមក លោកបាននិយាយថា «ខ្ញុំត្រូវតែធានាឲ្យប្រាកដថាខ្ញុំមិនមែនជាមនុស្សទីមួយនៅក្នុងចំណោមមនុស្ស ១០០ ទៅ ២០០ នាក់ ដែល ហ៊ុន សែន បានប្រកាសជាសាធារណៈថានឹងកំចាត់ចោល។»

គេអាចនិយាយបានថា ការវិលត្រឡប់មកវិញរបស់លោក និងការជាប់ពន្ធនាគារ អាចនឹងធ្វើឲ្យបក្សសង្រ្គោះជាតិទទួលបានសន្លឹកឆ្នោតកាន់តែច្រើននៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ប្រហែលអាចក្នុងហេតុផលសីលធម៌។ ប៉ុន្តែ លោកសម រង្ស៊ីគ្មានសីលធម៌ចំពោះការសម្រេចចិត្តបែបនេះឡើយ។  ប្រសិនបើ សម រង្ស៊ី នៅប្រកាន់ជំហរលើពាក្យសម្តីដែលនាំឲ្យមានការចោទប្រកាន់បរិហាកេរ្តិ៍របស់គាត់នោះ អញ្ចឹង ហេតុអ្វីបានជាគាត់ចង់ឲ្យគេលុបចោលការចោទប្រកាន់ទាំងនោះចោល? ហេតុអ្វីត្រូវលើកលែងទោស ប្រសិនបើអ្នកមិនបានធ្វើអ្វីខុសនោះ? ហើយ ប្រសិនបើគាត់គិតថា ការចោទទាំងនោះខុស ដោយប្រហែលជាការចោទប្រកាន់ខ្លះខុសមែននោះ ហេតុអ្វីមិនទទួលខុសត្រូវទៅ?

ការវិលត្រឡប់របស់ សម រង្ស៊ី ច្បាស់ណាស់ នឹងនាំឲ្យមានមន្ទិលដល់ភាពស្របច្បាប់របស់ កឹម សុខា ជាមេដឹកនាំគណបក្ស។ មានការមិនសប្បាយចិត្តយ៉ាងច្រើនកាលពីចុងឆ្នាំមុនទៅលើរបៀបដែលអំណាចត្រូវបានប្រមូលផ្តុំនៅក្នុងចំណោមថ្នាក់ដឹកនាំកំពូលៗរបស់បក្សសង្គ្រោះជាតិ។ ប្រសិនបើគាត់មិនចង់ក្លាយជា «វីរៈបុរសរបៀបក្មេង​បៀមដៃ និងមិនឈ្លាសវៃ» នោះ ហេតុអ្វីបានជាគេស្តាប់ទៅដូចជា វីរៈបុរសក្មេងបៀមដៃ, ដូចជានៅពេលគាត់​បានប្រាប់វិទ្យុអាស៊ីសេរីថា ខ្ញុំនឹងសុខចិត្តឲ្យគេដាក់ពន្ធនាគារ។

ខ្ញុំនឹងសុខចិត្តស្លាប់ដើម្បីឲ្យជាតិរស់។ ខ្ញុំនឹងវិលត្រឡប់ និងអនុញ្ញាតឲ្យពួកគេធ្វើអ្វីក៏បានមកលើខ្ញុំ ប៉ុន្តែ ត្រូវតែមានការធានាថា ប្រទេសរស់រាន។ ទោះបីជាគេមើលទៅលើរឿងនោះតាមរបៀបណាក៏ដោយ ក៏ឃើញថាគាត់គឺមិនឈ្លាសវៃ ហើយគឺជាវីរៈបុរសក្លែងក្លាយ។ ដើម្បីអភិបាលកិច្ចមានប្រសិទ្ធភាព បក្សប្រឆាំងនោះត្រូវតែ​ផ្តោត​លើគោលនយោបាយ និងការងារជាក្រុម មិនមែនបំពេញចិត្តតាមមហិច្ឆិតារបស់ សម រង្ស៊ី នោះទេ៕


No comments:

Post a Comment