Friday, June 23, 2017

ពលរដ្ឋខ្មែរ៤នាក់ ដែលអាជ្ញាធរប្រទេសឡាវចាប់ខ្លួន​ ត្រូវបាន​ដោះលែងឲ្យមក​កម្ពុជាវិញហើយ​ ក្រោយស្ថាន​ទូតកម្ពុជា​ជួយអន្ដរាគមន៍​

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចេញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ ប្រទេសឡាវ បានសម្របសម្រូលជាមួយនគរបាលខេត្តចំប៉ាសាក់ ឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន៤នាក់ ដែលត្រូវបានចាប់ខ្លួន ព័ន្ធជាមួយបទល្មើសផ្សេងៗគ្នា នាពេលថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះថា ពលរដ្ឋខ្មែរទាំង៤នាក់ ដែលត្រូវអាជ្ញាធរប្រទេសឡាវចាប់ខ្លួននោះ ត្រូវបានដោះលែងហើយ ដោយអនុញ្ញាតឲ្យមកកម្ពុជាវិញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

ពលរដ្ឋខ្មែរដែលត្រូវដោះលែងនោះ ជាប់ពាក់ព័ន្ធជាមួយបទល្មើសប្រើប្រាស់ជាតិផ្ទុះដោយគ្មានការអនុញ្ញាត ឆ្លងដែន និងរៀបការខុសច្បាប់ ប្រើប្រាស់សៀវភៅគ្រួសារឡាវ និងរៀបការខុសច្បាប់។ ប៉ុន្តែក្រោយការសម្របសម្រួល ពលរដ្ឋទាំង៤នាក់នេះ បានមកដល់កម្ពុជាវិញ ដោយមានសាច់ញាតិទទួលផងដែរនៅព្រំដែនកម្ពុជា-ឡាវ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖


No comments:

Post a Comment