Friday, June 23, 2017

​​​​​​​​​​​​​​​​​​​​តើ​មាន​រឿង​​អ្វី​នៅ​ក្នុង​​ការ​ទម្លាក់​​ចំណាត់​​ថ្នាក់​​សម​​យុទ្ធ​​កង​ទ័ព​ជើង​​ទឹក​​​លើក​​ដំបូង រវាង​អា​​មេ​រិក និង​ហ្វី​លីពីន​​​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Duterte​? ​​​​

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុ​នា អា​មេ​រិក និង​ហ្វី​លីពីន​បាន​ចាប់​ផ្តើម​ជា​ថ្មី​ម្តង​ទៀត​នៃ​ការ​ធ្វើ​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​ ដែល​ត្រូវ​បាន​គេ​ទម្លាក់​ចំណាត់​ថ្នាក់​​ក្រោម​​រដ្ឋ​ភិបាល​របស់​ប្រ​ធា​នា​ធិប​តី Rodrigo Duterte។

ហ្វី​លីពីន​​ដែល​​ជា​សម្ព័ន្ធ​មិត្ត​របស់​អា​មេ​រិក​ជា​យូរ​មក​ហើយនោះ គឺ​ជា​ប្រ​ទេស​មុន​គេ​មួយ​ក្នុង​ចំណោម​ប្រ​ទេស​ជា​ច្រើន​ទៀត​ដែល​បាន​ចូល​រួម​នៅ​ក្នុង​សម​យុទ្ធ​​មាន​ឈ្មោះ​ថា Cooperation Readiness Training (CARAT) ដែល​ជា​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​ទ្វេភាគី​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កង​ទ័ព​ជើង​ទឹក​អា​មេ​រិកមានចំនួន ​​៩ ប្រ​ទេស​មក​ពី​​អាស៊ី​ខាង​ត្បូង និង​អា​ស៊ី​អា​គ្នេយ៍​ ដោយ​រួម​មាន ប្រ​ទេស​បង់​ក្លា​ដេស ព្រុយណេ កម្ពុជា ឥណ្ឌូ​នេស៊ី ម៉ាឡេ​ស៊ី សឹង្ហ​បូរី ថៃ និង​ទីម័រ​ខាង​កើត ចាប់​តាំង​ពី​​ពួក​គេ​មា​ន​ទំនាក់​ទំនង​ជា​មួយ​គ្នា​កាល​ពី​ឆ្នាំ​១៩៩៥។

ប៉ុន្តែ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក Duterte ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​​គោល​នយោ​បាយ​ការ​បរ​ទេស​របស់​ហ្វី​លីពីន​ឡើង​វិញ​ ដែល​ចេញ​ឆ្ងាយ​ពី​អា​មេ​រិក​ និង​ឈាន​ទៅ​រក​ដៃ​គូថ្មី​ ដូច​ជា​ ចិន និង​រុស្ស៊ី ដោយបាន​​​ធ្វើ​ឱ្យ​មាន​ការ​ទម្លាក់​ចំណាត់​ថ្នាក់ បើ​ទោះ​បីជា​ឃ្លាត​ឆ្ងាយ​ពី​​សភាព​ការ​ណ៍ដ៏​​ធ្ងន់​ធ្ងរ​ ដូច​ដែល​មាន​ព័ត៌​មាន​ចុះ​ផ្សាយ​សំខាន់ៗ​មួយ​ចំនួនដែល​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ផ្នែក​ការ​ពារ​ជាតិ​រវាង​អា​មេ​រិក និង​ហ្វី​លីពីនក៏​ដោយ​។

បើ​ទោះបី​ជា​យ៉ាង​ណា ជា​លទ្ធ​ផល​ដូច​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​កាល​ពី​មុន ការ​ធ្វើ​សម​យុទ្ធ និង​ការ​រៀប​ចំជា​ច្រើន​ត្រូវ​បាន​រក្សា​ទុក​​ដដែល វា​កាន់តែ​ច្បាស់​​ដូច​កាល​ពី​ដើម​ឆ្នាំ​មុន​ដែល​ការ​ធ្វើ​សម​យុទ្ធ​មួយ​ចំនួន​ត្រូវ​បាន​គេ​លុប​ចោល ទម្លាក់​ចំណាត់​ថ្នាក់​ រួម​ទាំង​​សម​យុទ្ធ​ CARAT ផង​ដែរ។

ដូច្នេះ វា​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើលទេ​ សូម្បី​តែ​ការ​ធ្វើ​សម​យុទ្ធ​ CARAT នៅ​ឆ្នាំ​នេះ​ដែល​បាន​ចាប់​ផ្តើមនៅ​ក្នុង​ប្រ​ទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧ​សភា ហើយបន្ទាប់​មក​អា​មេ​រិក​ និង​ហ្វី​លីពីន​នៅ​សប្តាហ៍​នេះ​ក៏​បាន​អនុ​វត្ត​ន៍​នូវ​អ្វី​ដែល​កង​ទ័ព​ជើង​ទឹក​អា​មេ​រិក​ឱ្យ​ឈ្មោះ​ថា Maritime Training Activity។

ទោះ​បីជា​​យ៉ាងណាក៏​ដោយ ​វា​ច្បាស់​ណាស់​ថា ការ​ទម្លាក់​ចំណាត់​ថ្នាក់នេះ​​គួរ​ឱ្យ​កត់​សម្គាល់ដែល​ទាក់​​ទង​ទៅ​នឹង​ព្រឹត្តិ​ការ​ណ៍​កាល​ពី​ឆ្នាំ​មុន ដូច​ដែល​ខ្ញុំ​បាន​ចង្អុល​បង្ហាញ​កាល​ពី​ពេល​​មុន​ឱ្យមើល​​ឃើញថា ប្រ​ទេសហ្វី​លីពីន​មិន​គ្រាន់​តែ​ចូល​រួម​នៅ​ក្នុង​សម​យុទ្ធ​ CARAT ជាលក្ខណៈ​ទ្វេ​ភាគីប៉ុណ្ណោះទេ ​ប៉ុន្តែក៏​បាន​ចូល​រួម​នៅ​ក្នុង​​សកម្ម​ភាព​សម​យុទ្ធ​ពហុភាគី​ដែល​មាន​ការ​សម្រប​សម្រួល​នៅ​សមុទ្រ​ Sulu ផង​ដែរ រួម​ជា​មួយ​នឹង​កង​ទ័ព​ជើង​ទឹក​អា​មេ​រិក និង​ម៉ា​ឡេ​ស៊ី នៅ​ក្នុង​បរិ​ការ​ដែល​មាន​កិច្ច​ពិភាក្សា​ Shangri-La Dialogue កើត​ឡើង៕

​ប្រភព: The Diplomat ចុះថ្ងៃទី២១ ខែ​​​​​មិថុនា​​​ ឆ្នាំ២០១៧


No comments:

Post a Comment