Sunday, July 08, 2018

អនុប្រធានគណបក្សប្រជាជនខេត្តក្រចេះ៖ ប្រជាពលរដ្ឋក្រីក្រលែងលំបាកក្នុងការទទួលសេវានានា និងការព្យាបាលជំងឺហើយ

ក្រចេះ​៖​ នៅថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៨ លោក វ៉ា ថន សមាជិកគណៈកម្មធិការកណ្ដាលបក្ស និងជាអនុប្រធានគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅសង្កាត់រកាកណ្ដាល។
នាឱកាសនោះ​ លោក​ វ៉ា​ ថន​ មានប្រសាសន៍​ថា​ ប្រជាពលរដ្ឋលែងលំបាកក្នុងការទទួលសេវា និងការព្យាបាលជំងឺ ដោយរាជរដ្ឋភិបាលគិតគូរមិនយកប្រាក់កំរៃពីប្រជាជនដែលក្រីក្រ។
លោកបន្តទៀតថា​ ហើយតម្លៃអគ្គិសនី និងចុះថ្លៃឆ្នាំ២០១៩ និងបន្តនៅឆ្នាំខាងមុខទៀតស្របតាមគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំ របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

លោក​ក៏បានជម្រុញអោយប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នៅថ្ងៃខាងមុខនេះ៕




No comments:

Post a Comment