Thursday, June 16, 2016

លោកជំទាវ ម៉ែន នារីសោភ័គ បានអញ្ជើ​ញជាអ​ធិបតីក្នុងពិ​ធីអបអរ​សាទរសមិទ្ធផល​ និងភាពជោ​គជ័យនៃកិ​ច្ចសហប្រ​តិបត្តិការ រវាង ​កាកបាទក្រហ​មកម្ពុជា និងកាក​បាទក្រហម​អូ​ស្ត្រាលី

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផល និងភាព​ជោគជ័យ​នៃ​កិច្ច​សហប្រតិបត្តិការ រវាង កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមអូស្ត្រាលី    រយៈពេល ២១ឆ្នាំ ( ១៩៩៥ - ២០១៦ ) នៅសណ្ឋាគារភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីលោក Peter Walton នាយកកម្មវិធីអន្តរជាតិនៃកាកបាទក្រហមអូស្ត្រាលី កញ្ញា ឡាក់ មុនីរស្មី តំណាងសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា លោក Claire Hallas ប្រធានកម្មវិធីសម្រាប់កម្ពុជា តំណាងកាកបាទក្រហមដាណឺម៉ាក តំណាង​កាកបាទក្រហមស្វីស និងតំណាងស្ថាប័នដែលជាដៃគូរបស់កាកបាទក្រហមអូស្ត្រាលី សរុប​៣០នាក់។
កម្មវិពិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់៣គឺ ១.ដើម្បីអបអរសាទរដែលកាកបាទក្រហមអូស្ត្រាលី បានទទួលជោគជ័យ​ក្នុងកិច្ច​សហប្រតិបត្តិ​ការ​រវាង​កាកបាទក្រហមកម្ពុជា និងដៃគូក្នុងស្រុកផ្សេងៗទៀត ក្នុងរយៈពេល ២១ឆ្នាំកន្លងមក ២.ការទទួលស្គាល់ពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ របស់កាកបាទក្រហមអូស្ត្រាលី នៅក្នុង​ប្រទេសកម្ពុជា និង៣.ដើម្បីប្រកាសបិទការិយាល័យកាកបាទក្រហមអូស្ត្រាលីប្រចាំនៅកម្ពុជា ។
លោកជំទាវម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាម សម្តេចផ្ទាល់ ក៏ដូចជា​អ្នកទទួល​ផល​ពីគ្រប់កម្មវិធីគម្រោង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមអូស្ត្រាលី។
លោកជំទាវម៉ែន នារីសោភ័គ ក៏បានបញ្ជាក់ថា រយៈពេល ២១ឆ្នាំ (១៩៩៥ - ២០១៦) នៃ​កិច្ច​សហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា កាកបាទក្រហមអូស្ត្រាលី បានរួមចំណែកដ៏ធំធេង ជាមួយសមាគមជាតិជាដៃគូដទៃទៀតក្នុងការជួយឧបត្ថម្ភថវិកា និងបច្ចេកទេស​ដល់កាក​បាទក្រហម​កម្ពុជា ក្នុងគោលបំណងជួយគាំទ្រឱ្យស្ថាប័នមនុស្សធម៌នេះ សម្រេចបានតាមទស្សនវិស័យ “ រួម​ចំណែក​ពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការ​ពារតម្លៃ​មនុស្ស​ធម៌របស់ជនរងគ្រោះ ” និងសម្រេចបាននូវវិស័យស្នូលទាំងបួន ដូចដែល​បានគ្រោង​ទុក​ប្រកប​ដោយប្រសិទ្ធភាពខ្ពស់គឺ គ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការ​ថែទាំ​សុខ​ភាព​ក្នុង​គ្រា​អាសន្ន លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា, អភិវឌ្ឍស្ថាប័ន និងធនធាន ៕ ​កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផល និងភាព​ជោគជ័យ​នៃកិច្ច​សហ​ប្រតិបត្តិការ រវាង កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមអូស្ត្រាលី    រយៈពេល ២១ឆ្នាំ ( ១៩៩៥ - ២០១៦ ) នៅសណ្ឋាគារភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីលោក Peter Walton នាយកកម្មវិធីអន្តរជាតិនៃកាកបាទក្រហមអូស្ត្រាលី កញ្ញា ឡាក់ មុនីរស្មី តំណាង​សហ​ព័ន្ធ​អន្តរ​ជាតិ ប្រចាំកម្ពុជា លោក Claire Hallas ប្រធានកម្មវិធីសម្រាប់កម្ពុជា តំណាង​កាក​បាទ​ក្រហម​ដាណឺ​ម៉ាក តំណាងកាកបាទក្រហមស្វីស និងតំណាង​ស្ថាប័នដែល​ជាដៃគូរបស់​កាកបាទ​ក្រហម​អូស្ត្រាលី សរុប៣០នាក់។
កម្មវិពិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់៣គឺ ១.ដើម្បីអបអរសាទរដែលកាកបាទក្រហមអូស្ត្រាលី បានទទួលជោគជ័យ​ក្នុងកិច្ច​សហប្រតិបត្តិការ​រវាងកាកបាទក្រហមកម្ពុជា និងដៃគូក្នុងស្រុកផ្សេងៗទៀត ក្នុងរយៈពេល ២១ឆ្នាំកន្លងមក ២.ការទទួលស្គាល់ពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ របស់កាកបាទក្រហមអូស្ត្រាលី នៅក្នុង​ប្រទេសកម្ពុជា និង៣.ដើម្បីប្រកាសបិទការិយាល័យកាកបាទក្រហមអូស្ត្រាលីប្រចាំនៅកម្ពុជា ។
លោកជំទាវម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាម សម្តេចផ្ទាល់ ក៏ដូច​ជាអ្នក​ទទួល​ផល​ពីគ្រប់កម្មវិធីគម្រោង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមអូស្ត្រាលី។
លោកជំទាវម៉ែន នារីសោភ័គ ក៏បានបញ្ជាក់ថា រយៈពេល ២១ឆ្នាំ (១៩៩៥ - ២០១៦) នៃកិច្ច​សហ​ប្រតិ​បត្តិការជាមួយកាកបាទក្រហមកម្ពុជា កាកបាទក្រហមអូស្ត្រាលី បានរួមចំណែកដ៏ធំធេង ជា​មួយ​សមាគមជាតិជាដៃគូដទៃទៀតក្នុងការជួយឧបត្ថម្ភថវិកា និង​បច្ចេកទេសដល់​កាកបាទក្រហម​កម្ពុជា ក្នុងគោលបំណងជួយគាំទ្រឱ្យស្ថាប័នមនុស្សធម៌នេះ សម្រេចបានតាមទស្សនវិស័យ រួម​ចំណែក​ពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារ​តម្លៃ​មនុស្ស​ធម៌របស់ជនរងគ្រោះ និងសម្រេចបាននូវវិស័យស្នូលទាំងបួន ដូចដែលបាន​គ្រោង​ទុក​ប្រកប​​ដោយប្រសិទ្ធភាពខ្ពស់គឺ គ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការ​ថែទាំ​សុខភាព​ក្នុង​គ្រា​អាសន្ន លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា, អភិវឌ្ឍស្ថាប័ន និងធនធាន ៕





No comments:

Post a Comment