ដើម្បីបន្ដការដឹកនាំក្នុងការគ្រប់គ្រងលើការងារអភិរក្ស និងអភិវឌ្ឍនៅតំបន់ប្រវត្តិសាស្រ្ដអង្គរ
ឯកឧត្តម ស៊ុំ ម៉ាប់ សកលវិទ្យាធិការសាលាភូមិន្ទរដ្ឋបាល ត្រូវបានប្រកាសតែងតាំងដោយ
ព្រៈរាជក្រឹត្យលេខ ០៨១៥១៨៩៨ ជាអគ្គនាយកអាជ្ញាធរជាតិអប្សរា
មានឋានៈស្មើរដ្ឋ លេខា ធិការ ជំនួស ឯកឧត្តម ប៊ុន ណារិទ្ធ ដែលត្រូវតែងតាំង ជាសមាជិកក្រុមប្រឹក្សា
សេដ្ឋ កិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី មានឋានៈស្មើរដ្ឋមន្រ្ដី ហើយពិធី ប្រកាសតែងតាំង
និងផ្ទេរមុខ តំណែងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានេះ ត្រូវបានប្រារព្ធ ធ្វើឡើង
ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី
រដ្ឋមន្រ្ដី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី នៅសាលសន្និសីទអាជ្ញាធរជាតិអប្សរា
នារសៀល ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥។
ថ្លែងក្នុងពិធីប្រកាសតែងតាំង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ
អាន បានមានប្រសាសន៍ថា៖ ក្រោយពីតំបន់រម្មណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
និង បន្ទាប់ពីបានបង្កើតនូវអាជ្ញាធរជាតិអប្សរា តំបន់រម្មណីដ្ឋានអង្គរទាំងមូល
ត្រូវបានរៀប ចំការគ្រប់គ្រង ការជួសជុលរាល់ហេដ្ឋា រចនាសម្ព័ន្ធ និងបា្រសាទបូរាណឡើងវិញជាបន្ដបន្ទាប់
នឹងធ្វើការអភិរក្ស អភិវឌ្ឍន៍ដោយយកចិត្តទុកដាក់បំផុត តាមរយៈនៃយន្ដការគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិដើម្បីកិច្ចគាំពារ
និងអភិវឌ្ឍន៍ តំបន់អង្គរ ហៅកាត់ថា “អាយស៊ីស៊ី-អង្គរក្នុងរយៈពេល១០ឆ្នាំ
បេតិកភណ្ឌធម្មជាតិវប្បធម៌មួយនេះ ត្រូវបាន អង្គការបេតិកភណ្ឌពិភពលោក ដកចេញពីបញ្ជីបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រុញឲ្យអគ្គនាយអាជ្ញាធរជាតិអប្សរាដែលទើបនឹងតែងតាំងថ្មី
ត្រូវខិតខំគ្រប់គ្រងដឹកនាំការងារបន្តបន្ថែមទៀត ឲ្យបានល្អដើម្បីទាក់ទាញបាននូវភ្ញៀវទេសចរណ៍ឲ្យមកទស្សនា
ប្រាសាទអង្គរ បានកាន់តែច្រើន ពិសេសត្រូវបន្តជំរុញលើការងារ សិក្សាស្រាវជ្រាវចងក្រងឯកសារ
សម្រាប់ការអភិរក្ស និងពង្រឹងសក្តានុពលតំបន់រមណីយដ្ឋានសម្រាប់ទេសចរណ៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ
ជាមួយដៃគូអភិវឌ្ឍ គ្រប់ស្ថាប័នរដ្ឋ និងឯកជន ជាពិសេសអង្គភាពកងទ័ព នគរបាល អាជ្ញាធរដែនដី
និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបានកិច្ចការអភិរក្ស ទប់ស្កាត់ការជួញដូរវត្ថុបុរាណ
និងបន្តការអភិរក្សព្រៃឈើ និងជួសជុលប្រាសាទនៅក្នុងតំបន់ប្រកបដោយចីរភាព ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងនាមរាជរដ្ឋាភិបាលក៏បាន
បំពាក់គ្រឿងឥស្សិយស ជូនដល់ប្រជាពលរដ្ឋចំនួន៣គ្រួសារដែលបានបរិច្ចាគដីជូនដល់អាជ្ញាធរ
ក្នុងការស្ថាបនាទំនប់ទឹក ដើម្បីបញ្ជៀសទឹកជំនន់ដែលអាចបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទនៅក្នុងតំបន់រមណីដ្ឋានអង្គរទាំងមូលផងដែរ
៕


No comments:
Post a Comment