Thursday, August 27, 2015

បទអត្ថា​ធិប្បាយ​ ដោយ៖​ ​រត្ន័​ សណ្ដាប់​​​, ​តើមេបក្ស​ប្រឆំាង​​ចង់ទទួល​រង្វាន់​​ «ការ​លើក​​លែងទោស»​ ជាលើក​​ទី៣ឬ?

សាធារណជន​ខ្មែរ​ទូទំាង​ប្រទេស​​ពិតជា​បានដឹងច្បាស់​​ថា ​បក្សប្រឆំាងជា​រឿយៗ ​តែង​តែ​បង្ករឿង​នយោ​បាយ​ បំពុលមតិមហាជន​​គ្រប់​ល្បិចកល់ជាច្រើន​អនេកប្បការ ដែលធ្វើ​ឲ្យ​គណ​បក្ស​កាន់​អំណាច ពិសេស​ សម្ដេច ហ៊ុន សែន​ អត់ទ្រំាមិនបាន​ ក៏ចាត់វិធានការនីតិវិធីច្បាប់ ក្នុង​គោល​បំណង​​​​​តែម្យ៉ាងគត់ គឺ​ ដើម្បី​រក្សាសណ្ដាប់ធ្នាប់សង្គម និងនិរន្ដរភាព​នៃសន្ដិភាពរបស់​ប្រ​ទេស​។​
ទោះយ៉ាងនេះក្ដី​ ក្នុង​មួយ​ឆ្នាំចុង​ក្រាយ​នេះ​ លោក សម រង្ស៊ី និង លោក កឹម សុខា​ និង​ក្រុម​គូ​កនរបស់​គាត់​ បានបន្ដ​​បញ្ឆេះ​ចលនា​បំបះបំបោរ មាន​ជាអាទិ៍៖ ចលនារំដោះ​ទីលាន​ប្រជា​ធិប​តេយ្យ​ ដែល​បណ្ដាល​​​ឲ្យផ្ទុះ​ហិង្សា​​​កាលពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៤​ និង​ប៉ុន្មាន​ខែ​មុន​នេះ​បំផុសចលនា​ឲ្យ​​គេ​ភ័ន្ត​ច្រ​ឡំនឹង​​​ផែន​ទី​ដែល​​​​រាជ​រដ្ឋា​ភិ​បាល ​​បាន​​​ និងកំពុងប្រើប្រាស់​ ថា ​​ជាផែនទី​ក្លែង​ក្លាយ​ និងការ​ធ្វើចលនាបំ​បះ​បំ​បោ​​រនៅ​ព្រំដែន​​ បង្កឲ្យ​មាន​​​ស្នាម​​​សៅហ្មង​ផ្នែកនយោបាយ​និង​កិច្ច​សហប្រតិ​បត្ដិការ​​​មិត្ដ​ភាព​​រវាងកម្ពុជា-វៀតណាម។
ដោយ​អង្គហេតុ​​ខាងលើ​នេះហើយ បាន​បង្ខំឲ្យ​រាជរដ្ឋាភិបាលចាត់​វិធានការ​ផ្លូវច្បាប់​ ដែល​ក្នុង​នោះ មានការកាត់ទោស​សកម្មជន​​​របស់គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​១១រូប និងថ្មីៗ​នេះ មាន​ការ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី មួយ​រូប​ ដោយតុលាការ​ចាត់​ទុកករណីនេះ​ ជាបទល្មើស​ព្រហ្មទណ្ឌជាក់ស្ដែង ​ហើយបាន​បញ្ជួនខ្លួន​​ទៅ​ពន្ធនាគារ​ ដែលនឹ​ង​ត្រូវកាត់ទោស​ក្នុង​​​ពេល​​ខាងមុខ​។
ដោយ​បាន​ឃើញ សភាពការណ៍មិនស្រួលបែបនេះ​ ពួកអ្នកបង្ករឿង​ ក៏បាន​នំាគ្នា​រត់ចេញ​ទៅ​ក្រៅ​ប្រទេស​យ៉ាងតក់ក្រហល់ ពិសេស​​​ពួកអ្នកមានសញ្ជា​តិពីរ   ដែលកាន់​លិ​ខិត​ឆ្លងដែន​ពីរ​(លិ​ខិតឆ្លងដែន​បារំាង-ខ្លះ​មាន​លិខិត​ឆ្លង​ដែន​អាមេរិក)​ បានរត់យកព្រះអាយុ​តែរៀងៗខ្លួន​។ យើង​សូមសួរថា​ ហេតុអ្វី​ក៏មេដឹកនំា​ទំាងនេះ​ មិនស្ថិត​នៅក្នុង​ប្រទេស ​ដើម្បីជួយរកវិធានការ​ច្បាប់ ដើម្បីសុំ​បន្ធូរបន្ថយទោស​ដល់​ជនជាប់ទោស​ ព្រោះថា​ ប្រ​សិនបើ​ពួក​​ខ្លួន​អាច​រកឃើញ​ហេតុផល​សម​រម្យ ដែលតុលាការអាច​ទទួលយកបាន​នោះ។ តាមច្បាប់តុលាការ​នៅ​ប្រទេស​ណា​ក៏​ដោយ​ក៏​អាច​​មានករណី​​អាចសម្រាល​ទោស​បាន​ដែរ។ ករណីនេះ​ មេបក្សប្រឆំាង​មិនបានគិត​ដូច្នោះ​ទេ ​បាន​ជា​សាធារណមតិមើល​ឃើញថា​​ពួកមេដឹកនំាបក្សប្រឆំាង​​នាំ​គ្នារត់​​ និងបាន​ឆ្លើយ​ដោះ​សារ​យក​​តែរួចខ្លួនរៀងៗខ្លួន​តែម្ដង​។
ហេតុអ្វីបាន​ជា​គេ​ធ្វើដូច្នេះ? មេ​ដឹក​នាំ​បក្ស​ប្រ​ឆាំង​យល់​ថា​ពួក​គេកំពុង​តែមាន​កំហុស​​ដ៏​ធ្ងន់ធ្ងរ​ម្ដងទៀត​ ដែលស្ថាប័ន​ មាន​សមត្ថកិច្ច​អាចនឹង​ឃាត់ខ្លួនបាន​ និងអាច​​បញ្ជួន​ខ្លួនទៅ​ពន្ធ​នា​គារបាន​គ្រប់ពេល។​
សូម​រំលឹកថា ​នៅ​ចុង​ឆ្នាំ២០០៥​ លោក សម រង្ស៊ី​ ត្រូវតុលា​ការ​កាត់ទោស​កំបំាងមុខ​ ពី​បទ​បរិហារ​កេរ្តិ៍សម្តេច​ ហ៊ុន សែន និង ​ទ្រង់​ រណឬទ្ធិ ហើយរត់ទៅសំងំលាក់ខ្លួន​នៅ​ប្រទេស​បារំាង​ រហូតព្រះ​មហាក្សត្របាន​លើកលែងទោស ទើបអាចត្រទ្បប់ចូលស្រុកវិញ​បាននៅ​ដើម​ឆ្នាំ​២០០៦​។​ បន្ដមកទៀត ​នៅឆ្នាំ២០០៧ លោក សម រង្ស៊ី បានទៅ​បង្ករឿងបញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ ដោយកែន​ប្រជាពលរដ្ឋនៅមូលដ្ឋាន ​បះបោរ ដកបង្គោល​តម្រុយ​ខ្សែបន្ទាប់​ព្រំដែន​យ៉ាង​ឡូយ ​ហើយត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​ចោទ​ប្រកាន់​ពីបទ​ល្មើសព្រហ្មទណ្ឌជាក់ស្ដែង​ ក៏​តំាង​​​រត់ចោល​ស្រុកទៀត​ ហើយ​តុលាការ​បាន​កាត់​ទោស​កំ​បាំង​មុខ​ រហូត​ត្រូវបានព្រះ​មហាក្ស​ត្រ​លើក​លែង​ទោស​ជាលើកទី២ មុនការ​​បោះ​ឆ្នោតសកលឆ្នាំ២០១៣ ប្រមាណ១០ថ្ងៃ។​ តើនេះ​ពុំមែន​ជា​ការ​សណ្ដោស​ទេឬអ្វី?​
ឥទ្បូវនេះ​ សកម្មភាព​ដែលបក្សប្រឆំាង​បាន​បំផុស​បំផុល​ទូទំាង​ប្រទេស ​ឲ្យមានភាព​ច្របូក​ច្របល់​ដែលអាច​បង្ក​ដល់អសន្ដិសុខជាតិ​ធ្ងន់ធ្ងរ​ ដែល​អាចឈាន​ដល់​ការ​ «លើក​លែង​ទោស» ជា​លើកទី៣ ហើយ សម្រាប់​ជីវិត ​លោក សម រង្ស៊ី​។​
ចំពោះការចោទប្រកាន់ដ៏ខុសច្បាប់យ៉ាង​ធ្ងន់ធ្ងរមកលើរដ្ឋាភិបាល​ ថា​​បាន​ប្រើប្រាស់​ផែនទី​ក្លែង​​​បន្លំ ​ រហូត​ដល់មិន​​ទទួល​ស្គាល់នូវ​សន្ធិសញ្ញា​​​ ដែលទ្បាយព្រះ​ហត្ថលេខា​ដោយ​​ព្រះ​មហា​ក្សត្រ​  ដើម្បី​ដោះ​ស្រាយបញ្ហាខ្សែ​បន្ទាត់​​​​ព្រំ​ដែន​​។​
លោក​ សម រង្ស៊ី និង លោក កឹម សុខា​ បានរត់ទៅ​​​ស្នាក់​នៅ​ប្រទេស​អូស្រ្ដាលី​ ចាប់​​ពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៥ បន្ទាប់​ពី​បាន​​បង្ក​ភាព​ច្រ​បូក​នៅ​ក្នុង​ប្រទេស ​ហើយ​ក៏​តាំង​នាំ​គ្នា​យក​រឿង​រ៉ាវ​​នេះ​ទៅបង្ក​នៅ​​ក្រៅប្រទេសទៀត ជួប​ជា​មួយ​អនិក​ជន​ខ្មែរ និង​មន្រី្តបរទេស​មួយ​ចំនួន​​។​​ មេដឹក​នំា​​បក្សប្រឆំាង​ទំាងពីររូបនេះបាន​​ស្រែកដដែលៗ ​ថ្កោលទោស​គណបក្សប្រជាជន​កម្ពុជា និង​ប្រមុខ​​​រាជរដ្ឋាភិបាល​ថា បាន​លួចសន្លឹកឆ្នោត និងប្រើប្រាស់​ផែនទី​ក្លែងក្លាយ បំបិទសិទ្ធិ​មនុស្ស បង្ក្រាបបាតុកម្ម កាត់ទោស​សកម្មជន​របស់ខ្លួន​ដោយសាររឿង​នយោបាយ​។ល។​​
អ្នកវិភាគនយោបាយនៅកម្ពុជា កំពុង​រងចំាមើល​ ថា ទី១​តើរាជរដ្ឋាភិបាល​ ស្ថាប័នមាន​សមត្ថកិច្ច​ ពិសេស​តុលាការ​ នឹងចាត់វិធានការ​យ៉ាងណា ​ចំពោះករណី​ដែលយើងបាន​រៀបរាប់​ខាងលើ និងទី២) ប្រ​សិន​បើ​មាន​ករណី​ចោទ​ប្រកាន់​ពីសមត្ថកិច្ច​ និង​មាន​ការ​កាត់​ទោស​ តើ​​លោក សម រង្ស៊ី ធ្វើមុខក្រាស់ មិនក្រែងរអែង​ចិត្ដ ដើម្បី​សម្ដេចតេជោ​ ហ៊ុន​ សែន ​ជួយ​​​ស្នើសុំ​ «លើក​លែងទោស» ថ្វាយ​ទៅព្រះករុណាព្រះ​មហាក្សត្រ​ ដល់​​រូប​លោក ជាលើកទី៣ ទៀតដែរ​​ឬ​ទេ?​​​​​

No comments:

Post a Comment