Monday, August 31, 2015

ក្រុម​ការងារ​​ថ្នាក់​ជាតិ​​ បន្ត​នាំយក​​កញ្ចប់សម្ភារៈ​ស្ត្រី​ទើប​ស​ម្រាល​កូន​​ ចែក​ជូន​​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ឃុំ​កុមា​ររាជា ​​ស្រុក​បាទី​​ ខេត្តតាកែវ​

តាម​​មតិណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់ឯ​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ សម្ភារៈចំ​នួន​២៤ កញ្ចប់ ជាអំ​ណោយ​សប្បុរសធម៌​សាខាកាបាទ​ក្រហម​ខេត្ត​តាកែវ ត្រូវ​បាន​ឯកឧត្តម​ ទិត សុធា​ ឯកឧត្តម​ ស្វាយ សុវណ្ណរិទ្ធ ឯកឧត្តម សៅ សុភៈ ឯកឧត្តម​ ថៅ​ វាសនា ឯកឧត្តម​ ហូយ គឹម​អាន និង​សមាជិក​ក្រុម​ការងារ​ថ្នាក់​ជាតិ​មួយ​ចំ​នួន​ទៀត​ តំ​ណាង​ឲ្យ​ឯក​ឧត្តម​ ស្វាយ ស៊ីថា ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​កុមាររាជា នៃ​ស្រុក​បាទី ខេត្ត​​​តាកែវ នាំ​យក​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដៃ​ដល់​ស្ត្រី​ជា​ម្តាយ​របស់​ទារក​ដែល​ទើប​នឹង​សម្រាល ​ចំ​នួន​២៤នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥​។
សកម្មភាព​មនុស្ស​ធម៌​ នៃ​ការ​ចុះ​ចែក​កញ្ចប់​ឃីត​នេះ ក៏​មាន​ការ​ចូល​រួម​ផង​ដែរ​ពី​តំ​ណាង​ក្រុម​ប្រឹក្សាស្រុក តំ​ណាង​អនុសាខាកាកបាទ​ក្រហម​ស្រុក​បាទី​ កាកបាទ​ក្រហម​ឃុំ ក្រុម​ប្រឹក្សាឃុំ ប្រធាន អនុប្រធាន​​ភូមិ និង​ក្រុម​ការងារ​របស់​​សម្ព័ន្ធយុវជន​កម្ពុជា​ជា​ច្រើន​នាក់។
ទាំង​នេះ​ គឺ​ជា​​កាយវិការ​ដ៏​ថ្លៃ​ថ្លា​ នៃ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំ​ផុត​ បង្ហាញ​នូវ​ការ​ជួយ​សម្រួល​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ ហើយ​ក៏​ជា​វប្បធម៌​នៃ​ការ​ចែក​រំ​លែក​របស់​រាជ​រដ្ឋាភិបាល​ ក៏​ដូចជា​កាកបាទ​ក្រហម​កម្ពុជា​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូ ដោះ​ស្រាយ​ និងរួម​សុខ រួម​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។
ស្ត្រី​ជា​ម្តាយ ​ដែល​ទើបនឹងសម្រាល​បុត្រ បាន​សំ​ដែង​នូវ​ការ​ត្រេក​អរជា​ខ្លាំង​​ ជា​មួយ​នឹង​ពាក្យ​​ថ្លែង​អំ​ណរគុណ​យ៉ាង​ដូច្នេះ​៖«  សូម​ថ្លែង​អំ​ណរគុណ​ដល់​ ឯកឧត្តម​ សុខ អាន និងឯកឧត្តម​ ស្វាយ ស៊ី​ថា ដែល​បាន​នាំ​អំ​ណោយ​យក​មក​ជូន​នាង​ខ្ញុំ​»។
ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏បាន​ពាំ​នាំ​នូវ​ពាក្យ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខពី​សំ​ណាក់​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិ​បាល​​ជូន​ចំ​ពោះ​ប្រជា​ពលរដ្ឋ​ និង​បាន​សំនូមពរដល់ឳពុក​ម្តាយ នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការឲ្យ​ទៀងទាត់ ការ​បំ​ប៉ន​អាហារ​រូបបត្ថម្ភដល់​ទារក និងត្រូវ​​ពិនិត្យ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​​។ ក្រៅ​ពី​នេះ ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏​បាន​ប្រគល់​ជូន​នូវ​សំ​បុត្រកំ​ណើតដល់​ម្តាយរបស់​ទារក​ដែល​ទើប​សម្រាល និង​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ផ្សារភ្ជាប់​ទំ​នាក់​ទំ​នងល្អ​ជា​មួយ​អាជ្ញាធរមូលដ្ឋាន​  ក្នុង​ន័យ​ថា «បើ​មាន​បញ្ហា ឬ​ទុក្ខកង្វល់​អ្វី​មួយ​ដែល​ចាំ​បាច់​សុំ​អន្តរាគមន៍​ពី​មន្ត្រី​ពាក់​ព័ន្ធ​ សូម​ប្រញ៉ាប់​រាយ​ការ​ណ៍​ជូន​ក្រុម​ការងារ​ ដើម្បី​នឹង​រិះ​រកលទ្ធភាព និង​វិធី​ដោះ​ស្រាយតាម​ការជាក់​ស្តែង ​» ជា​ពិសេស លើ​ការ​ងារ​ការ​ផ្តល់​ជូន​នូវ​សេវាសាធារណៈ និង​ជំ​រុញ​ឲ្យ​មាន​ការចូល​រួម​យ៉ាង​សកម្ម​​ផង​ដែរ ដើម្បី​​អនុវត្ត​គោល​នយោបាយ​រាជ​រដ្ឋាភិបាល ដើម្បី​ពង្រឹងភូមិឃុំមាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ប្រសើ​រ​ក្នុង​មូល​ដ្ឋានដែល​ពលរដ្ឋ​កំ​ពុងរស់​នៅ​។ បន្ទាប់​ពី​ចុះ​ចែក​កញ្ចប់​ឃីតរួច​ហើយ ក្រុម​ការងារ​ទាំង​អស់​ក៏បាន​ជួប​ជុំ​ទទួល​ទាម​អាហារ​រួម​គ្នា ក្នុង​បរិយាកាសរីក​រាយ​ និង​ស្និទ្ធ​ស្នាលបំ​ផុត​។
អត្ថបទ៖ (ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​កុមាររាជា ស្រុក​បាទី ខេត្ត​តាកែវ)




No comments:

Post a Comment