កាលពីថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០១៥
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរងកងទ័ពជើងគោក
បានលើកទឹកចិត្ត សិស្ស និស្សិត នាយទាហានពូកែប្រចាំឆ្នាំ សិក្សា២០១៤-២០១៥ របស់វិទ្យាស្ថានទ័ព
ជើងគោក និងសាលានាយទាហាន សកម្មត្មាត ពង ចំនួន ១៣១នាក់ តាមរយៈពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត
ចំពោះសិស្សនិស្សិត នាយទាហានដែលបានជាប់លេខ០១ ដល់លេខ១០ នៅក្នុងការប្រឡងបញ្ចប់ ឆមាសនិមួយៗនិងប្រចាំឆ្នាំ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានចែករំលែក បទពិសោធន៍
និងផ្តល់ដំបូន្មានល្អៗ និងលើកទឹកចិត្ត និស្សិត ទាហានសកម្មទាំងអស់ឱ្យបន្តខិតខំរៀនសូត្រ
ក្រេបយកចំណេះដឹង ទ្រឹស្តី និងការអនុវត្តន៍ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួនដើម្បីក្លាយខ្លួន
ជានាយទាហានដ៍រឹងមាំ មានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់សម្រាប់សង្គមជាតិនិងប្រជាជន។
តាមរបាយការណ៍បានឱ្យដឹងថា ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខ
រាជរដ្ឋាភិបាលកម្ពុជា សិស្ស-និស្សិតរបស់វិទ្យាស្ថានទ័ពជើងគោក និងសាលានាយទាហានសកម្ម
បានខិតខំយកអស់កម្លាំងចិត្ត និងរៀនសូត្ររហូត មកដល់ពេលនេះ ទទួលបានលទ្ធផលល្អ និងបានចូលរួមគាំទ្រ
យ៉ាងមោះមុត និងស្មោះស្ម័គ្រជាទីបំផុតនូវគោលនយោបាយដ៍ត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ដែលកន្លងមក និងរហូតមកដល់ពេលបច្ចុប្បន្នបានធ្វើឱ្យប្រទេសជាតិ ទាំងមូលមានសុខសន្តិភាព
ស្ថេរភាព និងការអភិវឌ្ឍន៍ ឥតឈប់ឈរលើគ្រប់វិស័យ៕
No comments:
Post a Comment