Tuesday, August 25, 2015

សម្តេចតេជោ៖ ផែនទីចំនួន៣ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន នៅបណ្ណាល័យអង់គ្លេសអាចនឹងមានផែនទីមួយចំនួនដែលមានប្រយោជន៍សម្រាប់ការផ្ទៀងផ្ទាត់ផែនទី របស់រាជរដ្ឋាភិបាលកម្ពុជា

ឆ្លើយតប​និងលិខិត ​របស់ឯកឧត្តម ​David CAMERON ​នាយករដ្ឋមន្ត្រី ​នៃចក្រភព​អង់គ្លេស កាល​ថ្ងៃទី ២១ ​ខែសីហា ឆ្នាំ​២០១៥ ​សម្តេចតេជោ ​ហ៊ុន ​សែន នៅ​ថ្ងៃទី ២៤ ​ខែសីហា ​ឆ្នាំ២០១៥ ​បានសរសេរ​លិខិតមួយ​ទៅកាន់ឯកឧត្តម​ David CAMERONវិញ​ ដោយបានសំដែង​នូវការអរគុណ​ចំពោះឯកឧ​ត្តម នាយក​រដ្ឋមន្រ្តីអង់គ្លេ​ស ដែលបាន​ផ្តល់កិច្ច​សហការក្នុងការ​ស្វះស្វែងរក​ផែនទីពាក់ព័ន្ធ ​តាមការស្នើ​សុំរបស់សម្តេច​ នៅក្នុងលិខិតចុះ​ថ្ងៃទី១៥ ខែកក្កដា ​ឆ្នាំ២០១៥​ ដែលសម្តេច​បានផ្ញើទៅឯកឧ​ត្តម ​David CAMERON ​ដើម្បីស្នើសុំខ្ចីផែនទី​ និងអ្នកឯក​ទេសពីអង់​គ្លេស។ ស​ម្តេចតេជោ ​បានគូសបញ្ជាក់​នៅក្នុងលិខិត​នេះថា ថ្វីត្បិតមានកា​របញ្ជាក់​ ពីឯកឧត្តម​ David CAMERON ​ថា ផែនទីតាមការ​ស្នើសុំរបស់​សម្តេចនោះ មិន​ត្រូវបានរក​ឃើញក៏ពិត​មែន ក៏ប៉ុន្តែទ​ន្ទឹមនេះ ​សម្តេចគិតថា ​ក្នុងចំណោមផែ​នទីទាំង៣ បោះពុម្ព​ដោយក្រុម​ភូមិសាស្ត្រឥ​ណ្ឌូចិន​ ដែលឯក​ឧត្តម David CAMERON ​បានបញ្ជាក់ថាមាន​ក្នុងបណ្ណាល័យ​អង់គ្លេស ​សម្រាប់សាធារ​ណជននោះ ​អាចនឹងមាន​ផែនទីមួយចំ​នួន ដែលមា​នប្រយោជន៍ ​សម្រាប់ការផ្ទៀ​ងផ្ទាត់ផែ​នទី របស់រាជ​រដ្ឋាភិបាលកម្ពុជា។ ​សម្តេចតេជោ បានបញ្ជាក់ថា ​សម្តេចបាន​ផ្តល់ការណែនាំ​រួចហើយ ដ​ល់ឯកឧត្តមឯក​អគ្គរាជទូតក​ម្ពុជានៅទីក្រុ​ងឡុង​ ឲ្យស្វែងរក​ផែនទី ​ដែលមានការ​ពាក់ព័ន្ធពី ​បណ្ណាល័យអង់គ្លេ​ស បញ្ជូនមកកម្ពុជា ​ដើម្បីរាជ​រដ្ឋាភិបាលមា​នចំណាត់ការបន្ត។​


សម្តេចតេជោ ​បានបន្ថែមថា ​ជាការពិត​ ផែនទីដែលរា​ជរដ្ឋាភិបាល​កម្ពុជាបាន ​និងកំពុង​ប្រើប្រាស់ជាផ្លូវការ​ ក្នុងការកំណត់និ​ងការបោះបង្គោល​ព្រំដែន ជា​មួយវៀតណាម ​គឺមានលក្ខណៈត្រឹមត្រូវ​ និងស្រប​ទាំងស្រុងតាមគ​តិច្បាប់ ​ហើយត្រូវបាន​ទទួលស្គាល់ ​និងអនុញ្ញាត​ឲ្យប្រើដោយព្រះរាជ​ក្រមលេខ ​នស/ រកម/​ ១១០៥/​ ០៣៩ ​ចុះថ្ងៃទី ៣០ ​ខែវិច្ឆិកា ​ឆ្នាំ២០០៥ ​ ដែលប្រកាសឲ្យប្រើច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​ លើសន្ធិសញ្ញាបំ​ពេញបន្ថែម​ រវាងព្រះរាជាណាចក្រកម្ពុជា ​និងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​ទៅលើសន្ធិសញ្ញា​កំណត់ព្រំដែនរ​ដ្ឋឆ្នាំ១៩៨៥ ​ដែលរដ្ឋសភាបា​នអនុម័ត ​កាលពីថ្ងៃទី ​១១ ខែវិច្ឆិកា ​ឆ្នាំ២០០៥ ​នាសម័យប្រជុំ​រដ្ឋសភាលើក​ទី៣ នីតិកាលទី​៣ និងដែលព្រឹទ្ធ​សភាបានអនុម័ត​យល់ព្រម​លើទម្រង់ ​និងគតិនៃច្បាប់នេះ​ទាំងស្រុង ​កាលពីថ្ងៃទី​ ២៥ ខែវិច្ឆិកា ​ឆ្នាំ២០០៥ នាសម័យ​ប្រជុំពេញ​លើកទី១០ នីតិកាលទី១។ ​យ៉ាងណាក៏ដោ​យក្នុងគោលបំណង​ធានាតម្លាភាព​ចំពោះប្រជាជាតិ​កម្ពុជាទាំងមូ​ល និងបញ្ជាក់ឲ្យកា​ន់តែច្បាស់ថែម​ទៀត អំពីភាពហ្ម​ត់ចត់ ​ភាពត្រឹមត្រូវ​ពិតប្រាកដ និង​ការទទួលខុ​សត្រូវខ្ពស់បំផុត ​របស់រាជ​ រដ្ឋាភិបាលក​ម្ពុជា ​នៅក្នុងការរៀបចំ ​ និងការអនុវត្តន៍​ការងាររបស់​ខ្លួន ក្នុងការ​កំណត់ ​និងការបោះ​បង្គោលព្រំដែន​រវាងព្រះរាជាណា​ចក្រកម្ពុជា ​ជាមួយនឹង​ប្រទេសជិត​ខាង ជាពិសេស​ក្នុងគោលបំណង​បញ្ចៀស ​និងបញ្ចប់​នូវការញុះញង់ ​ដោយគ្មាន​ការទទួលខុ​សត្រូវ​ និងមិនក្រែង​រអែងលើការបំ​ពានច្បាប់​ សំដៅបង្កើត​ស្មារតីជាតិ​និយមជ្រុល ​ធ្វើឲ្យមានការ​បែកបាក់ជាតិ ​និងបង្កើត​ការភាន់ច្រឡំក្នុង​ចំណោមសាធារណៈ​មតិជាតិ​ និងអន្តរជាតិ ​ដើម្បីកេង​ចំណេញខាង​នយោបាយ ​ដោយមជ្ឈដា្ឋន​មួយចំនួននៅ​ក្នុងប្រទេស​កម្ពុជា ​ដែលជាប្រការ​អាចបង្កើត​គ្រោះមហន្តរាយ​ដ៏ធំធេង​សម្រាប់ជាតិកម្ពុជា​ទាំងមូល ​ព្រមទាំងសម្រាប់​សុខសន្តិភាព​ រវាងកម្ពុជាជា​មួយប្រទេស​ជិតខាង ក្នុងតំបន់​ ក៏ដូចជាក្នុងគោ​លបំណងកសាង​ខ្សែបន្ទាត់ព្រំ​ដែនមួយ ​ច្បាស់លាស់ប្រក​បដោយសន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ និងការ​អភិវឌ្ឍន៍។ ​ដើម្បីអនុវត្តការ​ងារនេះដោយជោ​គជ័យ ក្នុ​ងនាមរាជរដ្ឋាភិបាលក​ម្ពុជា ​សម្តេចតេជោ ​បានសរសេរលិ​ខិតជូនឯកឧ​ត្តម Ban Ki-moon​ អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ ​ឯកឧត្តម ​Francois HOLLANDE ប្រធានាធិប​តីនៃសាធារ​ណរដ្ឋបារាំង ​ឯកឧត្តម ​Barack OBAMA ​ប្រធានាធិបតី​ នៃសហរដ្ឋអាមេរិក ​និងជូនឯក​ឧត្តមឧបនាយក​រដ្ឋមន្ត្រីអង់គ្លេស ​David CAMERON​ ដើម្បីស្វះស្វែង​រកកិច្ចសហការ​ ស្នើសុំខ្ចីផែនទី​ដើមដែលមាន​ការពាក់ព័ន្ធ ​នឹងស្នើសុំអ្នក​ជំនាញការផែន​ទីមកផ្ទៀងផ្ទាត់​ជាមួយនឹង​ផែនទីផ្លូវការ​ នឹងស្រប​ច្បាប់ដែលរាជ​រដ្ឋាភិបាលកម្ពុជា ​បាននិងកំពុង​ប្រើប្រាស់ក្នុង​ការកំណត់ ​និងបោះបង្គោលព្រំ​ដែនជាមួយប្រទេស​ជិតខាង៕

No comments:

Post a Comment