លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា ទាំងកម្មករ និងវិនិយោគគិនគឺអស់ជំនឿហើយលើការឃោសនារបស់ក្រុមមួយទៀត កុំឱ្យគេផ្តល់ជំនួយមកកម្ពុជា កុំឱ្យគេមកវិនិយោគនៅកម្ពុជា កុំឱ្យគេជួយទិញទំនិញកម្ពុជា ដែលជាទង្វើបំផ្លាញផលប្រយោជន៍និងការងារកម្មករ ផ្ទុយស្រឡះពីការខិតខំរបស់លោក ហ៊ុន សែន ដែលសុំឱ្យគេជួយកម្ពុជា សុំឱ្យគេមកវិនិយោគនៅកម្ពុជា សុំឱ្យគេជួយទិញទំនិញពីកម្ពុជា ដែលបាននិងកំពុងផ្តល់ការងារ និងប្រាក់ចំណូលធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកូនក្មួយកម្មករកាន់តែប្រសើរឡើង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ក្រុមអ្នកវិនិយោគគិនបរទេស មានជំនឿយ៉ាងមុតមាំលើការ ដឹកនាំរបស់លោក ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាមានសុខន្តិភាព ជាមួយនឹងការធានា និងលើកទឹកចិត្តដល់គម្រោងវិនិយោគទុនរាប់រយ និង រាប់ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា៕


No comments:
Post a Comment