Thursday, February 12, 2015

រដ្ឋមន្ត្រី​វិទ្យា​សាស្ត្រ ឧស្សា​ហកម្ម និង​បច្ចេក​ទេស​​តួគី​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិ​ជ្ជកម្ម រវាង​ប្រទេស ទាំងពីរ​ឱ្យ​បាន​៥០០​​លាន​​ដុល្លារ នៅឆ្នាំ​២០២០

រដ្ឋមន្ត្រីវិទ្យាសាស្ត្រ ឧស្សាហកម្មនិងបច្ចេកទេសនៃប្រទេសតួគី ឯ.ឧ ហ្វីកគ្រី អាយស៊ីក (Fikri ISIK) បានសន្យា និង​ប្តេជ្ញាក្នុងការ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-តួគី ឲ្យដល់៥០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។ ការសន្យានេះធ្វើឡើង នាព្រឹកថ្ងៃទី ១១ កុម្ភៈ នៅវិមានសន្តិភាព នៅក្នុងជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការសន្យានេះធ្វើឡើងនៅគ្រា​ដែលនៅ​គ្រា​ដែល​​​ទំហំពាណិជ្ជ​ កម្មរវាងប្រទេសទាំងពីរ កម្ពុជា តួគី នៅមានកំរិតទាបនៅឡើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣កន្លងទៅ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ​មាន​ចំនួន៨២,២លានដុល្លារ ហើយឆ្នាំ២០១៤កន្លងទៅ​មាន ចំនួន១២៤,៤​លានដុល្លារ ។ នៅក្រោយជំនួបបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយក​រដ្ឋមន្ត្រី ប្រាប់អ្នកយកព័ត៌មានថា ៖ នៅក្នុងជំនួបនេះ  ឯកឧត្តម ហ្វីកគ្រី អាយស៊ីក​ បាន​ជំរាបជូនសម្តេច តេជោ នាយករដ្ឋមន្ត្រីថា ឯកឧត្តម សប្បាយរីករាយណាស់ ដែលបាន​មកចូលរួម ប្រជុំអន្តររដ្ឋាភិបាល លើកទី១នៅពេលនេះ។ ឯកឧត្តម មានបំណង ក្នុង​​ដំណើរទស្សនកិច្ច​នេះ ដើម្បីពង្រឹង ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួគី លើគ្រប់​​វិស័យ មានដូចជាវប្បធម៌ សេដ្ឋកិច្ច  ពាណិជ្ជកម្ម និងវិស័យដទៃទៀត ដើម្បីជា​​ផល​​ប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ ។ ក្នុងន័យនេះ ឯកឧត្តម ហ្វីកគ្រី អាយស៊ីក  បាន​ ឯកឧត្តម បានគោរព នូវការផ្តាំផ្ញើ សួរសុខទុក្ខពីនាយករដ្ឋមន្ត្រី ទួរគី  និងគោរពអញ្ជើញ​សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅ ប្រទេសទួរគី។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាកថា កម្ពុជា មិនចង់ឲ្យប្រទេស ទាំងពីរ មាន​ទំនាក់​ទំនង​ត្រឹមតែសេដ្ឋកិច្ច​ ពាណិជ្ជកម្ម វប្បធម៌ និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែត្រូវ​ពង្រីក​ទំនាក់​ទំនងនេះឲ្យហួសពីនេះទៀត។ សម្តេចតេជោ ស្នើសុំឲ្យតួគី ក្នុងនាមជា​ប្រទេស G20 ជួយចែករំលែកបទពិសោធន៍ និងបង្ហូរវិនិយោគិន មកកម្ពុជា រួមទាំងជំរុញ​​ពាណិជ្ជកម្ម ការនាំចេញទំនិញចេញទៅប្រទេសតួគី និងពីតួគីមកកម្ពុជាផងដែរ។ ចំពោះ កិច្ចប្រជុំអន្តរ​​រដ្ឋា​ភិបាលលើកទី១ នេះ សម្តេចតេជោ សង្កត់ធ្ងន់ថា មាន​​សារៈ​​សំខាន់ណាស់ ដើម្បីពង្រឹងទំនាក់ទំនងកិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា តួគី ពិសេស ពិនិត្យ មើលសក្តា​នុពលដែល​កម្ពុជា មាន។ សម្តេចតេជោ ថ្លែងអំណរ​គុណចំពោះការសួរសុខ ទុកពី នាយករដ្ឋមន្ត្រីតួគី និងការអញ្ជើញ​សម្តេច​នៅ​តួគី ហើយ​សម្តេចនឹងពិនិត្យ លទ្ធភាព និងបានស្នើអគ្គរដ្ឋទូតតួគី សហការដើម្បីរៀប​ចំ​ដំណើរទ​​ស្សនកិច្ច ជា ផ្លូវការនេះ៕  ​

No comments:

Post a Comment