Wednesday, May 31, 2023

សម្ដេចតេជោ ហ៊ុន សែន៖ អ្វីៗរស់នៅក្រោមសន្តិភាពទាំងអស់

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទកីឡារស់ក្រោមសន្តិភាព គឺជារឿងត្រឹមត្រូវបំផុត ប៉ុន្តែមិនត្រឹមតែកីឡានោះទេ អ្វីៗត្រូវរស់នៅក្រោមសន្តិភាពទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកគ្រាអតីតកាល នៃតំបន់ជ្រោយចង្វារ និងឫស្សីកែវ ដែលជាកន្លែងជ្រកពួន លាក់ខ្លួនរបស់ខ្មែរក្រហម ដែលតែងលបលួចចូលវាយប្រហារកន្លែងស្តុកសាំង និងចូលមកកាន់រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសកោតសរសើរកិច្ចខិតសំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជាលំដាប់៕









No comments:

Post a Comment