Monday, December 28, 2015

គ្រួសារទីទ័លក្រ១២គ្រួសារ នៅខេត្តព្រះសីហនុ ទទួលអំណោយពីក្រុមជំនួយការសម្តេចតេជោ

នៅទី២៦ ខែធ្នូ ឆ្នាំ២០១៥ ក្រុមជំនួយការ​សម្តេចតេជោ ដែលរួម​មាន ៖ លោក មាស សុគន្ធមុន្នី, លោក ហ៊ិន សុវុឌ្ឍ, លោក ផាត បូណេ, លោក មាស វុត្ថា, លោក សេង សុចិន្តា, លោក ខាត់ សុគន្ធី និងលោក ម៉ុក ច័ន្ទវាសនា ដោយមាន លោកបណ្ឌិត ឈឹម ផលវរុណ ជាទីប្រឹក្សាផ្ទាល់សម្តេច​នាយករដ្ឋមន្ត្រី រួមដំណើរជា​មួយផងដែរនោះ បានយកអំណោយ​សម្តេចតេជោ ហ៊ុន សែន មាន៖ អង្ករចំនួន ១២ការ៉ុង, មីយើងចំនួន ២៤កេស និងទឹកស៊ីអ៊ីវ ចំនួន១២យួរ ចែកជូនគ្រួសារយោធិន​ដែលមានជីវភាពខ្វះខាត និងមានជម្ងឺ​ប្រចាំកាយ ចំនួន ១២គ្រួសារ នៅតំបន់ប្រតិបត្តិការ​សឹករង ខេត្តព្រះសីហនុ។
ភ្ជាប់ជាមួយ​នឹងការចែក អំណោយនេះ លោក មាស សុគន្ធមុន្នីបានបញ្ជាក់ពីទឹក​ចិត្តស្រឡាញ់របស់ស​ម្តេចតេជោ ហ៊ុន សែន ចំពោះក្រុមគ្រួសារ​បងប្អូនយោធិន ជាពិសេស បងប្អូនគ្រួសារយោធិនដែលជួប​ការលំបាកចំពោះមុខ។ ថ្វីត្បិតតែអំ​ណោយនេះ មានបរិមាណតិច​តួចមែន តែជាសក្ខីភាពសរ​បញ្ជាក់ពីសណ្តានចិត្តសប្បុរស​ធម៌ដ៏ជ្រាលជ្រៅបស់សម្តេច​តេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងជាអគ្គមេបញ្ជាការកំពូលនៃកងយោពលខេមរភូមិន្ទ តែងតែនឹករលឹកគិ​តគូរសុខទុក្ខប្រជា​ពលរដ្ឋខ្មែរទូ​ទៅ និងជាពិសេស គិតដល់ទុក្ខលំបាក​របស់បងប្អូនយោធិន ជាមួយទឹកចិត្ត​ព្រហ្មវិហារធម៌។ ក្នុងចេតនា​ដ៏ល្អនេះ លោក មាស សុគន្ធមុនី តំណាងក្រុមជំនួយ​ការសម្តេចតេជោ បានមាន​ប្រសាសន៍ថា អំណោយ​ទាំងនេះ គឺស្តែងឲ្យ​ឃើញនូវចិត្តសប្បុរសធម៌​របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកាយវិការជា​គំរូចង់ពង្រឹង និងពង្រីកសេចក្តីស្រឡាញ់​រាប់អានគ្នាជា​ភាតរៈក្នុងរង្វង់មហា​គ្រួសារខ្មែរ ដោយលើកកំពស់​វប្បធម៌នៃការ​ជួយយកអា​សារគ្នា ដែលជាប្រពៃណី​ជាយូរលង់មកហើយ​របស់ដូនតា​ខ្មែរ។

តំណាង​គ្រួសារយោធិន បានសម្តែងការ​ពេញចិត្តរីករាយ និងថ្លែង​អំណរគុណដល់​សម្តេចតេជោ ហ៊ុន សែន ព្រមទាំងជូនពរ​សម្តេចមានអាយុ​យឺនយូរ ប្រាជ្ញាឈ្លាសវៃ និងកម្លាំង​មាំមួន ដឹកនាំនា​វាកម្ពុជា ឈានជា​ជំហានៗ ក្នុងភាពសម្បូរ​សប្បាយ ដោយធានា​បាននូវសន្តិភាព, សន្តិសុខជាតិ និងសណ្តាប់ធ្នាប់។ ក្នុងឱកាស​នេះដែរ លោកបណ្ឌិត ឈឹម ផលវរុណ ក៏បានលើកអំពីវីរ​ភាពរបស់សម្តេច​តេជោ ហ៊ុន សែន ពោរពេញ​ដោយជីវិតពលិកម្ម​ដើម្បីជាតិ និងប្រជាជន។ ទន្ទឹមហ្នឹង​នេះផងដែរ លោកវីរៈសេនី​យ៍ឯក ស សឹង នាយសេនា​ធិការតំបន់ប្រតិបត្តិ​ការសឹករង ខេត្តព្រះ​សីហនុ ក៏បានថ្លែងនូវ​អំណរគុណយ៉ាងជ្រាលជ្រៅ​ដល់សម្តេចតេជោ ដោយក្តីគោរព​ស្រឡាញ់ និងរីករាយ​ស្វាគមន៍ ដោយអរគុណ​ចំពោះវត្តមានក្រុម​ជំនួយការសម្តេច​តេជោ ហ៊ុន សែន ក្នុងបេសកកម្ម​ចែកអំណោយសប្បុរស​ធម៌របស់សម្តេច​តេជោដល់គ្រួសារ​យោធិនដែល​ជួបការ​លំបាក៕

No comments:

Post a Comment