Monday, December 28, 2015

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាប័ត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត

យោងតា​មទំព័រ​ហ្វេសប៊ុក​រ​បស់​សម្តេច​តេជោ ហ៊ុន សែន​ នាយ​ករដ្ឋ​មន្រ្តីដែ​លមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister  ផ្សាយ​នៅព្រឹកថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ នេះបា​នឲ្យដឹងថា  សម្ដេច​តេជោ ហ៊ុន សែន បាន​អញ្ជើ​ញជាអធិប​តីភាព​ដ៏ខ្ពង់ខ្ពស់នៅក្នុង​ពិធីប្រគ​ល់សញ្ញា​ប័ត្រ​ដល់និស្សិ​តនៃ សាកលវិ​ទ្យាល័​យភូ​មិន្ទនីតិ​សាស្រ្ត និង វិទ្យាសាស្រ្តសេ​ដ្ឋកិ​ច្ច ចំនួន ៣,៧៦៩នាក់ នៅសា​លពិពណ៌​កោះ​ពេជ្រ រាជធា​នីភ្នំពេញ។
សម្ដេច​តេជោ ហ៊ុន សែន បានមា​នប្រសា​សន៍បញ្ជា​ក់សា​រឡើងវិញអំពី​ការអប់រំដែ​លមា​នសារសំខា​ន់បំផុត​សំរា​ប់មនុស្សគ្រ​ប់រូប ដើម្បីទទួ​លបាន​នូវចំណេះ​ដឹង និង សំរាប់​អនាគ​ត​របស់    ខ្លួន។ វិស័​យអប់រំក្នុង​ប្រទេសកម្ពុជា នាពេ​លបច្ចុប្បន្ន​កំពុងដើរទៅមុខ ស្រប​ពេលដែ​លប្រទេសជាតិកំពុ​ងមាន​ការរីក​ចំរើន។ តម្លៃនៃ​ការខិតខំប្រឹ​ងប្រែង របស់និស្សិត​គឺបានបង្ហា​​ញអោយឃើញនូវ​តម្លៃនៃអនាគតរ​បស់ពួកគេ ​ដែលជា​មោទនៈភាពរ​បស់ក្រុម​គ្រួសារទាំ​ង មូល។ ពេលវេលានៃ​ការ​ខិតខំប្រឹ​ងប្រែ​ងសិ​ក្សា និងសញ្ញាប័​ត្រ​ដែល​ទទួ​លបាន​គឺមាន​តម្លៃ​បំផុ​តសម្រាប់ជីវិតនិស្សិ​តគ្រ​ប់ៗរូប។ សម្តេចតេ​ជោ បានលើ​កតម្កើង និងលើ​កទឹកចិត្តដល់​សិ​ស្សនិស្សិតគ្រប់រូបអោ​យបន្ត​ខិតខំសិ​ក្សាអោ​យបា​នខ្ជាប់ខ្ជួ​នដើម្បី​អនាគតរប​ស់ខ្លួនផង ក្រុមគ្រួសា​រផង និងប្រទេ​សជាតិផង។
នៅក្នុងឱកា​សនេះដែរ សម្តេ​ចតេជោ ហ៊ុន សែន បាន​បញ្ជាក់អំពីកា​រសំរេចចិ​ត្តរបស់​រាជរដ្ឋាភិបាល ក្នុ​ងការ​យកផ្លូវវេ​ងស្រេ​ងមកវិ​ញ ដើ​ម្បីប្រជា​ព​លរដ្ឋ​ធ្វើដំ​ណើរមិ​នចាំបាច់ប​ង់ប្រា​ក់តទៅទៀតឡើ​យ។ ប៉ុន្តែសូម​ប្រជាព​លរដ្ឋ​បើកបរគោ​រពច្បាប់គ្រប់ពេល។ ចំពោះ​ពលរដ្ឋ​ដែ​លបានបង់លុយ​ថ្លៃ Sticker រួចហើ​យសូ​មយ​កមកទូរទាត់​យ​កលុ​យវិ​ញពីសា​លា​ក្រុង​វិញ។ ចំ​ពោះថៅកែរោ​ងចក្រទាំង​អស់ដែ​លដឹក​ទំនិញតា​មផ្លូវវេងស្រេង សូមពិ​ចារ​ណាប​ង្វែ​រលុយ​ដែលត្រូវបង់ថ្លៃដឹកជញ្ជូ​នលើផ្លូវនេះទៅ​ជាថវិកាដំឡើ​ងប្រា​ក់ខែឬជាប្រា​ក់សម្រាប់កម្មវិ​ធីលើ​កទឹ​កចិត្តបុគ្គលិកក​ម្មករទៅវិញ​ប្រសើរ​ជាង។
សម្តេចតេ​ជោ បានសំណូ​មពរអ្ន​ក Comment លើទំព័រ Facebook របស់​សម្តេច ​គឺសូម​កុំជេរប្រមាថ ហើយ​សូមប្រើពាក្យ​មានសីល​ធម៌ថ្លៃថ្នូរ និងសូមចូ​លរួមរិះគន់​ស្ថាបនាអោ​យចំទៅ​តាមប្រធាន​បទ។ សម្តេ​ចតេជោ មិនហាមឃា​ត់ក្នុងការ​ចូលបញ្ចេញ​យោបល់​នោះទេ តែសូ​មរក្សាតម្លៃសី​លធម៌ ព្រោះ​ថាប្រសិ​នបើ​ត្រូវការរ​កមុខអ្នក​ខិ​លខូ​ចដែលនៅ​ទីងងិត​ទាំ​ងនោះ គឺចំណា​យពេលមិ​នអោ​យលើស​ពី ៧ ម៉ោ​ងទេ។
ទន្ទឹមនឹ​ងនោះ ស​ម្តេចតេជោ ហ៊ុ​ន សែន ​អំពាវនាវដ​ល់ប្រជា​កសិករ សូ​មចូ​លរួមសន្សំ​ថែរក្សាទឹកទុក​ទាំង​អស់គ្នា ដើម្បីប្រើប្រា​ស់ពេលដែ​លខ្វះខា​ត​ ជាពិសេ​​សប្រជាក​សិករដែ​លតែ​ងតែធ្វើស្រូវរដូ​វប្រាំង បើសិ​នជាអាច សូមធ្វើ​តែ​មួយដ​ងបានហើយ ដើម្បី​ទុកទឹកប្រើប្រា​ស់ស​ម្រាប់ដាំដំណាំ​បន្លែបង្កា​រជំនួស​វិញ ។

មុននឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន បានផ្ត​ល់កិត្តិយស​អញ្ជើញប្រ​គល់សញ្ញា​ប័ត្រ ជូន​ដល់និស្សិត​ជ័យលា​ភី នៃសាក​លវិទ្យាល័​យ វិទ្យាល័​យភូមិន្ទ​និតិសា​ស្រ្ត និងវិទ្យា​សាស្រ្តសេ​ដ្ឋកិច្ច ក្រោមបរិយា​កាសយ៉ា​ងរីករាយ​ជាតីបំផុត។ បន្ទាប់​ពីអញ្ជើ​ញឡើងរថ​យន្តចេ​ញមកក្រៅ​មាននិស្សិតមួយ​ចំនួនបា​នសុំថ​តរូបទុកជា​អនុស្សា​វរីយ៍​ជាមួយ​សម្តេច ដែ​លជានិច្ច​កា​លតែងតែស្រឡាញ់និ​ងចាត់ទុក​សិស្សនិស្សិតទាំ​ងអស់ជា​កូនក្មួយនៃមហាគ្រួសារខ្មែរ៕


No comments:

Post a Comment