មាននិស្សិតកម្ពុជាជិត៧០០នាក់ទទួលបានអាហារូបករណ៍ពីប្រទេសចិនក្នុងរយៈ៥ឆ្នាំចុងក្រោយនេះ

ក្នុង
រយៈពេល៥ឆ្នាំកន្លងមកនេះ
មាននិស្សិតខ្មែរប្រមាណ៧០០នាក់បាននិងកំពុងសិក្សារៀនសូត្រដោយអាហារូប
ករណ៍របស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមាននិតចិនប្រសិនបើមិនគិត
ពីចំនួននិស្សិតខ្មែរដែលរៀនបង់ថ្លៃដោយខ្លួនឯងនិងការជួយបណ្តុះបណ្តាល
ពីអង្គភាពក្រុមហ៊ុននិងរោងចក្រសហគ្រាសចិនផ្សេងទៀតនោះឡើយ។នេះបើតាម
ការឲ្យដឹងពី
លោកជំទាវពូជានគរ័ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំ
ព្រះរាជាណាចក្រកម្ពុជានារាត្រីថ្ងៃទី២៦ធ្នូឆ្នាំ២០១៥ក្នុងពីធី
ជួបសំណេះសំណាលជាមួយសមាគមអតីតនិស្សិតខ្មែរពីប្រទេសចិននៅសណ្ឋាគារ
អាំងទែកុងទីណង់តាល់ក្រោមអធិបតីភាពឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រី
ក្រសួងអប់រំយុវជននិងកីឡា
។ក្នុងនាមរដ្ឋាភិបាលចិនជាមួយនិងការអះអាងថានឹងបន្តផ្តល់ការគាំទ្រ
ចំពោះការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាក៏ដូចជាបន្តជួយដល់សមាគម
អតីតនិស្សិតខ្មែរពីប្រទេសចិនលោកជំទាវពូជានគរ័បានចាត់ទុកអតីតនិស្សិត
ខ្មែរដែលបញ្ចប់ការសិក្សាពីប្រទេសចិនថានឹងក្លាយជាធនធានមនុស្ស
ដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក៏ដូចជាការឹតចំណងសាមគ្គី
ភាពមិត្តភាពរវាងប្រទេសទាំងពីរដែលមានជាយូលង់មកហើយផងដែរ។
ដោយ
ឡែកឯកឧត្តមហង់ជួនណារ៉ុនដែលមានវត្តមានក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួល
បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានសាទរចំពោះ
សមាគមអតីតនិស្សិតខ្មែរពីប្រទេសចិនដោយបានចាត់ទុកសកម្មភាពសមាគមនឹង
ជួយពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការណ៍រវាងប្រទេស
និងប្រជាជនទាំងពីរ(កម្ពុជាចិន)ឲ្យកាន់តែរឹងមាំស៊ីជម្រៅនិងកាន់
តែប្រសើឡើងថែមទៀត។
ឯកឧត្តម
ហង់ជួនណារ៉ុនបានមានប្រសាសន៍រំលឹកឡើងវិញពីទំនាក់ទំនងកម្ពុជាចិន
បានកើតឡើងតាំងពីពីរពាន់ឆ្នាំមុនក្នុងសម័យអាណាចក្រហ្វូណន់នា
សតវត្សទី៣ដែលនាំឲ្យមានវត្តមានលោកជិវតាខ្វាន់អ្នកការទូតចិនទី១នៅ
អង្គរនាឆ្នាំ១២៩៦និងទំនាក់ទំនងការទូតបង្កើតឡើងដោយអតីតព្រះមហា
ក្សត្រខ្មែរព្រះបរមរតនៈកោដ្ឋនរោត្តមសីហនុនិងឯកឧត្តមជូអេនឡាយនាយក
រដ្ឋមន្ត្រីចិនកាលពី៥៧ឆ្នាំមុន។ឯកឧត្តមហង់ជួនណារ៉ុនមានប្រសាន៍
បញ្ជាក់ថា៖ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមប្រធានាធិបតី
ចិនស៊ីជីងភិងបានធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរ(កម្ពុជាចិន)កាន់តែរឹងមាំស៊ីជម្រៅថែមតាំងពីទំនាក់ទំនងកិច្ច
សហប្រតិបត្តិការណ៍ទ្វេភាគីរហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង
ជ្រោយ។
ឯកឧត្តមហង់ជួនណារ៉ុនមានប្រសាន៍ឲ្យដឹងទៀតថាក្នុងរយៈ១០ឆ្នាំចុង
ក្រោយនេះដោយមានជំនួយពីប្រទេសចិនកម្ពុជាបានធ្វើការអភិវឌ្ឍន៍ហេដ្ឋា
រចនាសម្ពន័្ធរបស់ខ្លួនបានជាច្រើនដូចជាផ្លូវស្ពានសំណង់វារីអគ្គិសនី
និងប្រពន្ធ័ទូរគមនាគមន៍។ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបាន
កើនឡើងដល់ជាង១០ពាន់លានដុល្លារក្នុងឆ្នាំ២០១៥។កំណើនពាណិជ្ជកម្មទ្វេ
ភាគីកម្ពុជាចិនខ្ពស់ជាងគេបើប្រៀបជាមួយពាណិជ្ជកម្មចិនជាមួយបណ្តា
ប្រទេសអាស៊ានផ្សេងទៀត។គិតត្រឹមឆ្នាំ២០១៣ពាណិជ្ជកម្មចិនជាមួយ
កម្ពុជាមានជាង៣ពាន់លានដុល្លារអាមេរិក។ប្រទេសទាំងពីរ(កម្ពុជាចិន)នឹង
បង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យដល់៥ពាន់លានដុល្លារនៅឆ្នាំ២០១៧ខាងមុខ
នេះ។

លោក
ស្រីស្វាយណាគ្រីប្រធានស្តីទីសមាគមអតីតនិស្សិតខ្មែរពីប្រទេសចិន
បានឲ្យដឹងថាសមាគមអតីតនិស្សិតខ្មែរពីប្រទេសចិនបានបង្កើតឡើងកាល
ពីថ្ងៃទី៨មេសាឆ្នាំ២០១៥ដោយមានឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួង
អប់រំយុវជននិងកីឡានិងលោកជំទាវពូជានគរ័ឯកអគ្គរដ្ឋទូតនៃសាធារណៈ
រដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជាសាក្សី។សមាគមអតីត
និស្សិតខ្មែរពីប្រទេសចិនមានសមាជិកចំពោះមុខ៣០០នាក់មានគោលបំណង
រួមចំណងសាមគ្គីភាពផ្លាស់ប្តូរបទពិសោធន៍ចងក្រងឯកសាបោះពុម្ពផ្សាយ
និងជួយគ្នាទៅវិញទៅមករវាងនិស្សិតខ្មែរទាំងអស់ដែលរៀននៅប្រទេសចិន។
No comments:
Post a Comment