Monday, December 28, 2015

ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅខេត្តតាកែវ ១១គ្រួសារ

កាលថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០​១៥ លោក ខាត់ សុគន្ធី តំណាងក្រុម​ជំនួយការសម្តេច​តេជោ បានយកអំណោយ​សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជា​ពលរដ្ឋទីទ័លក្រ និងគ្រួសារ​ពិការ ចំនួន ១១គ្រួសារ មកពីភូមិ​វាលឈ្នះ ឃុំរវៀង និងគ្រួសារ​ជនពិការចំនួន ៤គ្រួសារ​ទៀត មកពីភូមិតាយឹង ឃុំជំរះ​ពេន ស្រុក​សំរោង ខេត្ត​តាកែវ។
អំណោយ​ជាស្បៀង ក្នុងមួយ​គ្រួសារៗ ទទួលបាន មីយើង ចំនួន ២កេស និងទឹកស៊ីអ៊ីវ ចំនួន ១យួរ។ ភ្ជាប់ជាមួយ​នឹងការចែកអំណោយ​នេះ លោក ខាត់ សុគន្ធី បានពាំនាំ​សេចក្តីនឹក​រលឹក និងទឹកចិត្ត​ស្រឡាញ់របស់​សម្តេច ចំពោះបង​ប្អូនប្រជាពល​រដ្ឋ ដោយ​បញ្ជាក់ជូនថា ថ្វីត្បិ​តតែអំណោយ​នេះ មានបរិមាណតិច​តួចមែន តែជាសក្ខីភាព​សរបញ្ជាក់ពីសណ្តាន​ចិត្តសប្បុរស​ធម៌របស់ស​ម្តេចតេជោ ហ៊ុន សែន ប្រមុខដឹក​នាំរាជរដ្ឋាភិ​បាល ដែលតែង​តែ គិតគូរសុខ​ទុក្ខប្រជាពលរដ្ឋ​ខ្មែរទូទៅ និងជា​ពិសេស គិតដល់ការ​ខ្វះខាតរបស់ពុកម៉ែ​បងប្អូន ជាមួយទឹកចិត្ត​ព្រហ្មវិហារ​ធម៌។ ក្នុងចេតនា​ដ៏ល្អនេះ ក្រុមជំនួយ​ការសម្តេចតេ​ជោ ទទួលធុរ​កិច្ចបំពេញបេស​កកម្មស្វែងរក​គ្រួសារទីទ័លក្រជាក់​ស្តែង នៅតាមភូមិ​ឃុំដោយ មិនធ្វើតាម​រយៈ មេភូមិ មេឃុំទេ គឺធ្វើដោយ​ខ្លួនឯង និងចែកដោយផ្ទា​ល់ដៃ ជាមួយបណ្តាញ​សប្បុរសធម៌​ស្ម័គ្រចិត្ត។ ជាពិសេស​ទៅទៀត គឺបេសក​កម្មនេះ ឈរលើគោល​ការណ៍មិនរើសអើង​ពណ៌សម្បុរនយោបាយ​ឡើយ។ បេសក​កម្មនេះ សម្តែងជូន​ប្រជាពលរដ្ឋ​ខ្មែរ មើលឃើញនូវ​ចិត្តសប្បុរសធម៌​គំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកាយវិការ​គំរូចង់ និងពង្រឹងសេចក្តី​ស្រឡាញ់រាប់អានគ្នាជា​ភាតរៈក្នុងរង្វង់មហា​គ្រួសារខ្មែរ ដោយលើកកំពស់​វប្បធម៌នៃការជួយយក​អាសារគ្នាដែលជាប្រពៃ​ណីជាយូរលង់​មកហើយរបស់ដូន​តាខ្មែរ។ ប្រជាពលរដ្ឋ បានសម្តែងការ​ពេញចិត្តរីក​រាយ និងថ្លែងអំណ​រគុណដល់សម្តេច​តេជោ ហ៊ុន សែន។

កម្មវិធី​នេះ ក៏បានផ្តល់​ឱកាសយ៉ាងច្រើនដល់ក្រុ​មសម្តេចតេ​ជោ បានសំណេះសំណា​លស្វែងយល់ និង​ដឹងពីសុខទុក្ខពិតប្រា​កដរបស់ប្រជាពលរ​ដ្ឋនៅមូលដ្ឋាន​ផងដែរ៕


No comments:

Post a Comment