Sunday, December 10, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា










AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ --

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។


ដោយឡែក សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤នៅព្រឹកនេះ ក៏មានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឥស្សរជននយោបាយចំនួន ២៣រូបផ្សេងទៀត ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស។


ឥស្សរជនទាំង២៣រូប រួមមាន៖ ឯកឧត្តម វង សូត ឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឯកឧត្តម សាយ សំអាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម ទៀ សីហា ឯកឧត្តម កើត រិទ្ធ ឯកឧត្តម សុខ ចិន្តាសោភា ឯកឧត្តម វង្សី វិស្សុត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ឯកឧត្តម ជីវ កេង ឯកឧត្តម អ៊ុច បូររិទ្ធ ឯកឧត្តម អូស្មាន ហាស្សាន់ ឯកឧត្តមកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ឯកឧត្តម ម៉ៅ សុផាន់ ឯកឧត្តម ទៀ វិញ ឯកឧត្តម សឹង សំណាង ឯកឧត្តម ស ថេត អ្នកឧកញ៉ា លី យ៉ុងផាត់ លោកជំទាវ ជា សិរី ឯកឧត្តម សោម សឿន ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ប៉េង ពោធិ៍នា។


សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី០៥ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា វិមាន៧មករា រាជធានីភ្នំពេញ៕

——————

https://t.me/TheAKP

No comments:

Post a Comment