អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះវិហារ បានធ្វើឡើងដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាអោយមូលដ្ឋានខេត្តទាំងមូលមានការអភិវឌ្ឃ និងរីកចម្រើន រួមទាំងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ អោយទទួលបានភាពល្អប្រសើរ។
ប្រសាសន៍របស់លោក ងី ចន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងទៅកាន់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងសមត្ថកិច្ចនានាទូទាំងខេត្តត្រូវយកចិត្តទុកដាក់អនុវត្តចំនុចសំខាន់ទាំង៧ រួមមាន៖ ទី១-ធានាការពារសន្តិភាព ស្ថេរភាព និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍជាតិ ទី២-រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ស្របតាមគោលការណ៍នីតិរដ្ឋ រក្សាបានរបៀបរៀបរយក្នុងសង្គម ទី៣-ពង្រឹងការបោះឆ្នោតជ្រើសតាំងសមាជិព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ទី៤-ពង្រឹង និងបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ផែនការកម្មវិធីរយៈពេល១០ឆ្នាំ ទី៥-ធានាបាននូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ទី៦-បន្តរក្សាការពារបានបូរណភាពទឹកដី អធិបតេយ្យជាតិ និងកិច្ចសហប្រតិបត្តិការ មិត្តភាពតាមបណ្តោយព្រំដែន ទី៧-ការពង្រឹងរបៀបរបបទំនាក់ទំនងការងារ ពង្រឹងប្រសិទ្ធភាពដឹកនាំគណនេយ្យភាពតម្លាភាពក្នុងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន៕
No comments:
Post a Comment