Friday, April 01, 2016

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អន្តរាគមន៍ជួយពលការិនីខ្មែរ៣រូបឲ្យបានវិលមកមាតុប្រទេសវិញ

នៅថ្ងៃទី ០១  ខែ មេសា ឆ្នាំ ២០១៦នេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​បានចេញសេចក្តីជូនដំណឹងថា            ស្ថានឯកអគ្គរាជទូតកម្ពុជា        ប្រចាំសាធារណរដ្ឋប្រជា​​​មានិតចិនបាន​​សហ​​​ការជាមួយប៉ូលីសក្រុងប៉េកាំង អន្តរាគមន៍ជួយស្ត្រីខ្មែរ ០១ រូប  ឈ្មោះ លី ធី អាយុ ៤៤ឆ្នាំ មានស្រុកកំណើត នៅភូមិ កោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដែល​បាន​ទៅធ្វើការងារជាមេផ្ទះ នៅប្រទេសចិន ដោយស័្មគ្រចិត្ត តាំងពីខែ មិថុនា ឆ្នាំ ២០១២ ឲ្យបាន​វិល​ត្រឡប់​មកកម្ពុជាវិញ។ស្ត្រី លី ធី បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៦ តាម ជើង យន្តហោះ MH ៧៥៤ ។
ដោយឡែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយស្ត្រីខ្មែរចំនួន ០២ រូប ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារ ឲ្យបានវិល​ត្រឡប់​ មក​កម្ពុជាវិញ ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែង​ប្រាប់ថា ស្ដ្រីទាំង ០២ រូបនោះ មានឈ្មោះ       ស៊ិន សុផល  អាយុ ២៥ ឆ្នាំ មានស្រុកកំណើត នៅ​ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានទៅប្រទេសម៉ាឡេស៊ីដោយរថយន្ត កាត់តាមប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥  តាមរយៈការបោកបញ្ឆោតរបស់មេខ្យល់ទៅធ្វើការតាមផ្ទះ ។  ពលការីនីរូបនេះ  ត្រូវបានថៅកែនាំទៅស្ថានទូតនៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៦ បន្ទាប់​មានកា​រ​ធ្វើ​​​​អ​​ន្ត​រា​គ​ម​ន៍​របស់ស្ថានទូត ហើយថៅកែបានបើកប្រាក់ខែ បង់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និង​ទិញ​សំបុត្រ​យន្ត​ហោះ​ ឲ្យធ្វើដំណើរត្រឡប់មកមាតុប្រទេស។
ពលការីនី ស៊ិន សុផល  នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ០១ ខែមេសា  ឆ្នាំ ២០១៦ វេលាម៉ោង ១៥:៥៥ នាទី តាមជើងយន្តហោះ AK ៥៣៤។
ទុយ សុខលីន អាយុ ២៣ ឆ្នាំ មានស្រុកកំណើត នៅភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី  ខេត្ត​កំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ ២០១៤ ធ្វើការតាមផ្ទះ ។ ដោយពុំ​មាន​លិខិតឆ្លងដែន  ពលការីនីរូបនេះ  បានទៅស្ថានទូត នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ សុំជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជាវិញ  ។
ពលការីនី ទុយ សុខលីន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ០៣ ខែ មេសា  ឆ្នាំ ២០១៦ វេលាម៉ោង ៧:៣៥ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។
កំឡុង​ពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការហូប-ចុក ជូនដល់​ពល​ការិនីទាំង ០២ រូប ខាងលើ ផងដែរ ។

No comments:

Post a Comment