Thursday, March 29, 2018

ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយអាចបង្កើតបញ្ហាផ្សេងៗទៀត

នៅទូទាំងពិភពលោក រដ្ឋាភិបាលនានាបានស្នើឱ្យមានបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងដើម្បីដោះស្រាយបញ្ហានៃព័ត៌មានក្លែងក្លាយ។

ការស្ទង់មតិមួយដោយអង្គភាពរដ្ឋាភិបាលសម្រាប់ការទទួលយោបល់តបឈ្មោះ Reach បានរកឃើញការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះច្បាប់ និងបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីដែលត្រូវបានស្ទង់មតិចំនួន ២.៥០៤នាក់ប្រហែល ៨០ ភាគ​​​រយបាននិយាយថា ពួកគេយល់ស្របថា ច្បាប់គួរតែត្រូវបានពង្រឹង     ខណៈប្រហែល ៩០ ភាគរយចង់ឱ្យអ្នកដែលមានចេតនាផ្សាយព័ត៌មានក្លែងក្លាយត្រូវបានកាត់ទោស ប្រ​សិន​​​​បើសកម្ម​ភាពរបស់ពួកគេមានផលវិបាកធ្ងន់ធ្ងរ។

ការរកឃើញទាំងនេះកើតមានឡើងចំពេលការពិភាក្សាស្តីពី ថាតើប្រទេសសិង្ហបុរីគួរតែដោះស្រាយជាមួយនឹងព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណេតដោយចេតនាយ៉ាងដូចម្តេច?

គណៈកម្មាធិការបោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលមានភារកិច្ចពិនិត្យមើលបញ្ហានេះនឹងបន្តសវនាការជាសាធារណៈរបស់ខ្លួននៅថ្ងៃនេះ និងក្នុងរយៈពេលពីរថ្ងៃទៀត។

រដ្ឋាភិបាលនៅជុំវិញពិភពលោកបានដោះស្រាយបញ្ហានេះ ដោយប្រទេសម៉ាឡេស៊ីបានពិ​ភាក្សា​អំពីច្បាប់មួយកាលពីម្សិលមិញ ដែលស្នើឱ្យផាកពិន័យរហូតដល់ ៥០០,០០០ រីង​ហ្គីត (១៦៨.០០០​ដុល្លារសិង្ហបុរី) ឬដាក់ពន្ធនាគាររហូតដល់ ១០​ឆ្នាំ សម្រាប់អ្នក​ដែល​​ផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ។

ជំហរដែលត្រូវបានស្នើឡើងគឺគួរឱ្យមានការព្រួយបារម្ភលើពីរចំណុច។

ទីមួយ ប្រព័ន្ធផ្សព្វផ្សាយមិនមែនគ្រាន់តែជាកន្លែងដែលការពិតត្រូវបានលើកឡើងនោះទេ។ វាក៏ជាវេទិកាមួយដែលការពិតត្រូវបានជជែកដេញដោល និងជាកន្លែងដែលការពិតអាចធ្វើការផ្លាស់ប្តូរតាមពេលវេលា។

ឧទាហរណ៍ មានការលើកឡើងថា ការមិនបានលាងដៃរបស់គ្រូពេទ្យបានបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងពេលសម្រាលកូននឹងត្រូវបានគេចាត់ទុកជាព័ត៌មានក្លែងក្លាយ។

ដូចគ្នានេះដែរ នៅដើមសតវត្សរ៍ទី ២០ គំនិតដែលថា ស្ត្រីមានសិទ្ធិបោះឆ្នោត ឬធ្វើការមិនត្រូវបានទទួលស្គាល់ពីសង្គមឡើយ។

ក្នុងករណីនេះ អ្នកដែលប្រឆាំងនឹងការស្រុះស្រួលគ្នាអាចត្រូវបានកាត់ទោសក្រោមច្បាប់ប្រ​ឆាំងនឹងព័ត៌មានក្លែងក្លាយរាប់មិនអស់ដែលកំពុងត្រូវបានគេពិភាក្សាទូទាំងពិភពលោក។

ច្បាប់ព័ត៌មានក្លែងក្លាយអាចនឹងរារាំងដល់ដំណើរការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសង្គម។

គ្រោះថ្នាក់ទីពីរគឺនយោបាយ។ រដ្ឋាភិបាលអាចត្រូវបានគេបញ្ចុះបញ្ចូលក្នុងការភ្ជាប់ថា ព័ត៌​មាន​ដែលនិយាយពិស្តារទាក់ទងនឹងរឿងអាម៉ាស់មុខថា ជាព័ត៌មានក្លែងក្លាយ ដើម្បីបង្ខូចឈ្មោះដល់គូប្រជែងនយោបាយ។

ភស្តុតាងស្តីពីព័ត៌មានពិតអាចត្រូវបានគាបសង្កត់ ហើយមនុស្សស្លូតត្រង់អាចត្រូវបានគេដាក់​​គុកដោយគ្រាន់តែរាយការណ៍ពីការពិត។

ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយត្រូវបានអនុម័តដោយមានបំណងល្អបំផុត។

ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយជំនាន់ក្រោយអាចប្រើច្បាប់នោះ ដើម្បីដាក់គុក ឬបំភិតបំភ័យអ្នកប្រឆាំងនយោបាយដែលមានព័ត៌មានទាក់ទងទៅនឹងការធ្វើឱ្យអាម៉ាស់មុខ។

តើអ្វីទៅជាដំណោះស្រាយចំពោះព័ត៌មានក្លែងក្លាយ?

ចម្លើយគឺថា សារព័ត៌មានមានសេរីភាពជាងមុន ក៏ប៉ុន្តែមានអ្នកប្រឈមតិចតួច។ វាមិនមែនជាការចៃដន្យទេ ដែលថា ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់បណ្តាញព័ត៌មានភ្លាមៗតែម្តង បន្ទាប់ពីច្បាប់នេះត្រូវបានគេពង្រឹងឱ្យធ្លាក់ចូលទៅក្នុងចង្កោមប្រជាជាតិមួយក្តាប់តូច។

ដោយមានការប្រកួតប្រជែងតិចតួច និងការគិតគូរច្រើនជាងមុន មានសម្លេងតិចជាងមុនដើម្បីតតាំងទៅនឹងការផ្សព្វផ្សាយពិត។

ដំណោះស្រាយពិតប្រាកដ គឺនៅស្រពិចស្រពិល ការប្រឈមជាចំហចំពោះព័ត៌មានក្លែង​ក្លាយ​ទាំងនោះថា ជាព័ត៌មានពិត ឬក្លែងក្លាយ៕

​ប្រភព៖ The Straits Times ចុះថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០១៨


No comments:

Post a Comment