Thursday, March 29, 2018

ប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យប្រពៃណីជាតិ និងអន្តរជាតិ កាន់តែសប្បាយរីករាយគ្រប់ទីកន្លែង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះផ្សាយនូវខ្លឹមសារខ្លីមួយក្នុងអត្ថន័យថា បើប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិ និងអន្តរជាតិ កាន់តែសប្បាយរីករាយគ្រប់ទីកន្លែង។
ខាងក្រោមនេះគឺជាខ្លឹមសារដើមទាំងស្រុង ៖

កាលពីម្សិលមិញ ក្រោយពីជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ ១៤,៦៩៤នាក់ ព្រមទាំងបានផ្តល់ថវិកា ឧបត្ថម្ភដល់កូនៗមានផ្ទៃពោះ ៤២៥នាក់រួចហើយ ខ្ញុំបានមកចូលរួមរាំកំសាន្តជាមួយជាមួយបងប្អូនកូនក្មួយ កម្មករយ៉ាងសប្បាយរីករាយ។

ប្រទេសជាតិយើងមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិ និងអន្តរជាតិ កាន់តែអធិកអធមសប្បាយរីករាយគ្រប់ទីកន្លែងក្រោដោយគ្មានការភ័យព្រួយ។

ឆ្នាំថ្មីនេះគឺយើងនឹងជ្រើសរើសបទ “សារ៉ាវ៉ាន់” ប្រពៃណីខ្មែរសម្រាប់រាំកំសាន្ត។ ខ្ញុំនិងភរិយានឹងទៅចូលរួម សង្រ្កាន្តនៅសៀមរាបអង្គរ។ សូមអញ្ជើញបងប្អូនទៅចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករ ទាំងអស់គ្នា។

នៅថ្ងៃស្អែកនេះ ខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៦(GMS) និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLA-DTA) នៅប្រទេសវៀតណាម។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឆ្នាំថ្មីនេះ គ្រប់ៗគ្នាកុំបីខាន ៕






No comments:

Post a Comment