២០ ឆ្នាំបន្ទាប់ពីការដួលរលំរបបផ្តាច់ការរបស់ប្រធានាធិបតី Suharto មក ប្រជាជនឥណ្ឌូនេស៊ីកំពុងដឹងខ្លួនដោយឃើញថា ច្បាប់ថ្មីៗដែលត្រូវបានអនុម័ត និងកំពុងពិចារណានឹងបណ្តាលឲ្យខូចដល់គោលគំនិត ដែលបានតស៊ូយ៉ាងស្វិតស្វាញអំពីសេរីភាពនៃការបញ្ចេញមតិនិងនិយាយស្តី។
ក្នុងពេលដែលឥណ្ឌូនេស៊ីអាចមានអ្វីដែលអង្គការ Freedom House ហៅថា “បរិយាកាសបណ្តាញផ្សព្វផ្សាយដ៏ចម្រុះនិងរស់រវើក” នោះ របាយការណ៍ឆ្នាំ ២០១៧ របស់ខ្លួនបាននិយាយថា សេរីភាពសារព័ត៌មាននៅតែត្រូវបានរាំងស្ទះដោយការរឹតត្បឹតផ្លូវច្បាប់ និងការតាមដាន។
នៅក្នុងអ្វីដែលសកម្មជននិយាយនោះគឺជាឧទាហរណ៍ដ៏គួរឲ្យព្រួយបារម្ភពីការរអិលថយក្រោយលទ្ធិប្រជាធិបតេយ្យ និងការកែប្រែក្នុងដំណើរការព្រាងច្បាប់ ពោលគឺរដ្ឋសភានៅពេលថ្មីៗនេះបានអនុម័តលើវិសោធនកម្មច្បាប់ស្ថាប័ននីតិបញ្ញត្តិឆ្នាំ ២០១៤ ដែលបានការពារអ្នកនយោបាយរបស់ប្រទេសពីការរិះគន់ជាសាធារណៈ។
ច្បាប់នោះបានអនុញ្ញាតឲ្យក្រុមប្រឹក្សាសីលធម៌សភាអាចចោទប្រកាន់លើនរណាដែលមិនគោរពកិត្យានុភាពសភា ឬសមាជិកសភា ប៉ុន្តែមិនបានកំណត់ថា តើ “ការមិនគោរព” នោះមានន័យដូចម្តេច ឬនិយាយអំពីទម្រង់ទណ្ឌកម្មអ្វីដែលនឹងដាក់លើអ្នករំលោភបំពាននោះទេ។
ទោះជាបក្សប្រជាធិបតេយ្យឥណ្ឌូនេស៊ីកំពុងកាន់អំណាចគឺស្ថិតក្នុងបក្សនយោបាយចំនួន ៨ ដែលបានគាំទ្រការធ្វើវិសោធនកម្មនោះក៏ដោយ ក៏ប្រធានាធិបតី Joko Widodo បានបដិសេធចុះហត្ថលេខាលើច្បាប់នោះ ហើយសម្ព័ន្ធអង្គការសង្គមស៊ីវិលកំពុងតែប្តឹងវាទៅតុលាការធម្មនុញ្ញ។
អ្នករិះគន់និយាយថា ដោយការបដិសេធពួកគេនូវសិទ្ធិរិះគន់អ្នកតំណាងខ្លួន ច្បាប់ធ្វើវិសោធនកម្មនោះបានបំផ្លាញដល់អធិបតេយ្យប្រជាជន។
ប៉ុន្តែ អ្វីដែលអ្នកវិភាគជាច្រើននិយាយមិនចេញនោះគឺហេតុអ្វីបានជាវិមានប្រធានាធិបតីមិនខិតខំបញ្ជៀស ឬយ៉ាងហោចណាស់ក៏បង្កកដំណើរការនោះដែរ នៅពេលរដ្ឋធម្មនុញ្ញលើកឡើងច្បាស់ថា អត្ថបទព្រាងនោះត្រូវតែចូលរួមអនុម័តដោយសភា និងប្រធានាធិបតី ឬក៏តំណាងរបស់គាត់នោះ។
ប្រសិនបើកិច្ចព្រមព្រៀងនោះមិនសម្រេចទេនោះ អញ្ចឹងសេចក្តីព្រាងនោះមិនអាចពិចារណាឡើងវិញដោយសភាដដែលនោះទេ។
អ្នកនាំពាក្យវិមានប្រធានាធិបតីមិនបានឆ្លើយតបការស្នើសុំអត្ថាធិប្បាយទេ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា អភ័យឯកសិទ្ធិពីខចែងលើការរិះគន់នោះត្រូវបានបញ្ចូលបន្ទាប់ពីប្រធានាធិបតីបានយល់ព្រមលើសេចក្តីព្រាងច្បាប់នោះ។
ប្រសិនបើរឿងនោះកើតឡើងនោះ អញ្ចឹងវាបង្ហាញពីបរាជ័យខ្លាំងក្នុងដំណើរការធ្វើច្បាប់តែម្តង ដោយការខ្វះការប្រាស្រ័យទាក់ទងគ្នា ឬសហការគ្នារវាងវិមានប្រធានាធិបតីនិងរដ្ឋមន្ត្រីយុត្តិធម៌។ ជាក់ស្តែង វាស្រដៀងគ្នានឹងអ្វីដែលកំពុងកើតឡើងជាមួយនឹងការស្នើប្តូរក្រមព្រហ្មទណ្ឌដែលមានអាយុ ១ សតវត្សរ៍ដ៏ចម្រូងចម្រាស់នោះដែរ។
ដោយខ្វះអំណាចវេតូ លោក Widodo មិនអាចទប់ស្កាត់សេចក្តីព្រាងវិសោធនកម្មច្បាប់ពីការក្លាយជាច្បាប់ដោយស្វ័យប្រវត្តិនៅថ្ងៃទី ១៤ ខែមីនា រយៈពេល ៣០ ថ្ងៃបន្ទាប់ពីវាឆ្លងកាត់សម័យប្រជុំសភាបានទេ។ មានតែបក្សសហអភិវឌ្ឍន៍ និងបក្សប្រជាធិបតេយ្យជាតិ ជាសមាជិកពីរនៃក្រុមចម្រុះកំពុងកាន់អំណាចប៉ុណ្ណោះដែលប្រឆាំងនឹងវា។
សកម្មជនសង្គមស៊ីវិលដែលស្គាល់គាត់និយាយថា ក្នុងនាមជាសមាជិកដ៏យូររបស់បក្សប្រជាធិបតេយ្យនោះ លោក Laoly ដែលជាប្រធានសភានោះមានលក្ខណៈពិបាកសម្រេចចិត្ត ដោយគេឃើញតាមរយៈការអំពាវនាវជាសាធារណៈឲ្យមានការដាក់ញត្តិប្រឆាំងច្បាប់នោះ។
ជាក់ស្តែងទៅ ការធ្វើវិសោធនកម្មនោះបានកើនកម្លាំងរយៈពេល ៤ ខែមុន ចាប់ពីអតីតប្រធានសភា Setya Novanto ជាប់ឃុំពីការកេងប្រវ័ញ្ចប្រាក់ចំនួន ២,៣ ពាន់ពាន់លានរូពីពីគម្រោងប្រើបណ្ណអេឡិចត្រូនិកដែលមានទឹកប្រាក់ ៥,៩ ពាន់ពាន់លានរូពី។
លោក Novanto បានអះអាងក្នុងតុលាការកាលពីសប្តាហ៍មុនថា មេដឹកនាំបក្សដ៏លេចធ្លោរពីររូប គឺរដ្ឋមន្ត្រីអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ Puan Mharani និងលេខាធិការគណៈរដ្ឋមន្ត្រី Pramono Anung ទាំងពីរនាក់បានទទួលប្រាក់ចំនួន ៥០០.០០០ ដុល្លារពីគម្រោងនោះ។
Maharani ជាកូនស្រីរបស់មេបក្សប្រជាធិបតេយ្យ Megawati Sukarnoputri។ រឿងអាស្រូវនោះបានធ្វើឲ្យសភាក្លាយជាកន្លែងរិះគន់របស់សាធារណជន ដោយគណៈកម្មការប្រឆាំងអំពើពុករលួយដែលបានប្តឹងបក្សនយោបាយចំនួន ៩ រួមជាមួយសមាជិកសភាចំនួន ៣៧ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១៤ ដែលគ្មាននរណាម្នាក់ត្រូវបានចោទប្រកាន់កន្លងមកនោះទេ។ Maharani និង Anung មិនទាន់ត្រូវគេដៅឈ្មោះនៅឡើយមកដល់ពេលនេះ។
ច្បាប់នោះមិនគ្រាន់តែជាការព្រួយបារម្ភសម្រាប់អ្នកតស៊ូលើសេរីភាពសារព័ត៌មាននោះទេ។ សេចក្តីព្រាងច្បាប់ព្រហ្មទណ្ឌថ្មីនោះ បច្ចុប្បន្នស្ថិតក្នុងដៃគណៈកម្មាធិការពិសេសរបស់សភាបានដាក់ទោសទណ្ឌអតិបរមា ៩ ឆ្នាំដល់ជនណាដែលវាយប្រហារប្រធានាធិបតី ឬអនុប្រធានាធិបតីតាមពាក្យសម្តី។
ជនណាដែលបង្ខូចកេរ្តិ៍មេដឹកនាំទាំងពីរនោះជាសាធារណៈនឹងប្រឈមមុខជាប់គុក ៥ ឆ្នាំ ដែលជាភាសាទូលំទូលាយពេកដែលអាចបកស្រាយយ៉ាងងាយស្រួល។
មាត្រាផ្សេងទៀតក៏បានដាក់ទោសទណ្ឌ ៣ ឆ្នាំដល់ជនណាដែលបង្ខូចកេរ្តិ៍រដ្ឋាភិបាលជាសាធារណៈ ក្នុងចេតនាដែលបណ្តាលឲ្យមានចលាចលសង្គម ឬដែលផ្សព្វផ្សាយឯកសារបង្ខូចកេរ្តិ៍ប្រឆាំងរដ្ឋាភិបាល។
អ្នកកាសែតបរទេសគ្មានពាក្យអ្វីត្រូវពន្យល់់ទេ ដោយសារតែមានការរឹតត្បឹត ទោះជាការសម្រេចចិត្តរបស់លោក Widodo នៅឆ្នាំ ២០១៥ ក្នុងការដកចេញបម្រាមលើពួកគេដែលធ្វើដំណើរទៅកាន់ខេត្ត Papua នោះក៏ដោយ ក៏វាមិនត្រូវបានអនុវត្តត្រឹមត្រូវនៅកន្លែងជាក់ស្តែងនោះទេ។
សូម្បីតែគេផ្តល់ការអនុញាត ក៏នៅមានឧបសគ្គដែរ។ មន្ត្រីយោធាបានបណ្តេញអ្នកកាសែត BBC និងជំនួយការជាតិឥណ្ឌូនេស៊ីរបស់គាត់ចេញពីដែនដីនោះកាលពីខែមុន ក្នុងពេលផ្តិតយកការជួយសង្គ្រោះបន្ទាន់ខាងសុខភាពនៅឆ្នេរសមុទ្រភាគខាងត្បូង។
អ្នកកាសែតនោះត្រូវចោទពីបទធ្វើឲ្យប៉ះពាល់អារម្មណ៍ទាហានដែលចូលរួមក្នុងការជួយសង្គ្រោះនោះសរសេរថា ជំនួយសម្រាប់កុមាកុលសម្ព័ន្ធ Asmat ដែលខ្វះជីវជាតិចិញ្ចឹមធ្ងន់ធ្ងរនោះគ្មានអ្វីក្រៅតែពីមីកញ្ចប់ ទឹកស្ក និងនំស្រួយនោះ។
ប្រធានអង្គការលើកលែងទោសប្រចាំនៅឥណ្ឌូនេស៊ីបានហៅការបណ្តេញចេញនោះថា ជាការរំលោភយ៉ាងច្បាស់លើសិទ្ធិសេរីភាពបញ្ចេញមតិ ហើយអ្នករិះគន់ផ្សេងទៀបានសួរថា ហេតុអ្វីបានជាមានតែយោធា ហើយមិនមានប៉ូលិសចូលរួម?
របាយការណ៍ឆ្នាំ ២០១៨ របស់ Freedom House ស្តីពីឥណ្ឌូនេស៊ីមិនទាន់ចេញផ្សាយនៅឡើយ ប៉ុន្តែគេទំនងជារិះគន់ខ្លាំងជាងដែលគេធ្វើនៅឆ្នាំ ២០១៧ នៅពេលឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេស ៥៩ ដែលចាត់ថ្នាក់ថា “សេរីដោយផ្នែក” ដែលមានពិន្ទុ ៤ ក្នុងចំណោម ៧ សម្រាប់សេរីភាពស៊ីវិល។
ច្បាប់នោះមានគោលដៅក្នុងការបង្រ្កាបលើរូបអាសអាភាស ការបោកប្រាស់តាមអនឡាញ ការលាងលុយ ល្បែង និងបទល្មើសតាមអ៊ីធឺណិតផ្សេងទៀត ប៉ុន្តែការផ្តោតភាគច្រើនធ្វើលើករណីបរិហារកេរ្តិ៍ និងការប្រមាថ ជំនួសវិញ។
ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ២០០ នាក់ដែលបានកាត់ទោសស្ថិតក្រោមច្បាប់នោះកន្លងមកគឺជាអ្នកទោសដែលចោទត្រូវចោទពីបទប្តឹងអំពីអំពើពុករលួយដែលពុំមានមូលដ្ឋានលើមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីសាធារណៈផ្សេងៗទៀត៕
ប្រភព៖ Asia Times ចុះថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៨
No comments:
Post a Comment