យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី
២៩ ខែកញ្ញា ឆ្នាំ២០១៥ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាគ្រូបង្រៀនឆ្នាំ២០១៥
ក្រោមប្រធានបទ «លើកកម្ពស់សក្កានុពលគ្រូបង្រៀន ដើម្បីកសាងសង្គមប្រកបដោយនិរន្តរភាព»
ក្នុងគោលបំណង ជាការដឹងគុណដល់គ្រូបង្រៀនទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត
ប្រាជ្ញាស្មារតី ក្នុងការខិតខំព្យាយាមបង្ហាត់បង្រៀនសិក្សានុសិស្ស-និស្សិត ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ទិវាគ្រូបង្រៀនឆ្នាំ២០១៥
នឹងប្រារព្ធធ្វើនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៥
វេលាម៉ោង ៨: ០០ នាទីព្រឹក៕

No comments:
Post a Comment