Monday, December 14, 2015

សីតុណ្ហភា​ពចុះត្រជាក់នៅបណ្តា​ខេត្តមួយចំនូនរយៈពេល​៤ថ្ងៃ នៅព្រះរាជាណា​ចក្រកម្ពុជា

យោងតាមសេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក​និងឧតុនិយមចុះថ្ងៃទី១៤​ធ្នូនេះបានឱ្យដឹងថាៈ​ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា​ បាននិងកំពុងទទួលឥទ្ធិពលខ្យល់មូសុងឦសាន​ និងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន។
យោងតាមការព្យាករនេះដែរបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៧​ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥​ ជ្រលងសម្ពាធខ្ពស់ និងបង្កើតឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតំបន់ខ្តង់រាប និងតំបន់ទំនាបកណ្តាលភាគពាយ័ព្យនៃប្រទេស ។ កត្តានេះនឹងធ្វើឱ្យសីតុណ្ហភាពចុះត្រជាក់​នៅបណ្តាខេត្តមួយចំនូនដូចជាៈ ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ សៀមរាប​ព្រះវិហារ និងខេតរតនគិរី សីតុណ្ហភាព អប្បបរមា មានពី​​១៨-២០អង្សារសេ ​និងអតិបរមាមានពី២៥-២៧អង្សារសេ​ និងខេត្តមណ្ឌលគិរី ​សីតុណ្ហភាព​អប្បបរមា​មានពី ​១៧-១៨អង្សារសេ​ និងអតិបរមាមានពី ​២៣-២៤អង្សារសេ ៕

No comments:

Post a Comment