អ្នកវិភាគចៅចាក់ស្មុក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្តែងក្តីរីករាយចំពោះក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដែលបានទទួលថវិកាចំនួន ៥ម៉ឺនដុល្លារពីប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់សាងសង់ចេតិយជូនសពលោក បណ្ឌិត កែម ឡី។
ជុំវិញករណីនេះ អ្នកវិភាគចៅចាក់ស្មុកបានសរសេរដាក់ចំណងជើងថា “ទេវតាជួយល្បង ឡី ហើយ” ដែលមានខ្លឹមសារដូចខាងក្រោម៖
ភ្លាមៗបន្ទាប់ពីការអំពាវនាវស្វែងរកថវិកាសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ពីសំណាក់លោក កែម រិទ្ធិសិទ្ធ ជាប្អូនប្រុសបង្កើតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិការហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកជួយសាងសង់ចេតិយ ជូនសពលោកបណ្ឌិត កែម ឡី។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់តាមអង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន ឬថវិកាដែលគណៈកម្មការប្រមូលដើម្បីសាងសង់ជាងមួយឆ្នាំកន្លងមកមិនគ្រប់ចំនួននោះ សម្តេចតេជោ ហ៊ុន សែន នឹងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។
លោក កែម រិទ្ធិសិទ្ធ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមុខអំពាវនាវ ស្វែងរកថវិកា ពីសប្បុរសជននានា ជួយសាងសង់ចេតិយជូនបងប្រុសរបស់លោក បន្ទាប់ពីដំណើរការសាងសង់ចេតិយនេះ បានពន្យារពេលសាងសង់ អស់រយៈពេលមួយឆ្នាំមកហើយ ព្រោះតែគ្មានថវិកា។
ជួសមុខឲ្យក្រុមគ្រួសារទាំងមូល លោក កែម រិទ្ធិសិទ្ធ បានសម្តែងក្តីរីករាយ និងគោរពស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះទឹកចិត្តប្រកបដោយមេត្តាធម៌របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេចសម្រាប់ជួយសាងសង់ចេតិយ បងប្រុសរបស់លោក។
ថវិកា ៥ម៉ឺនដុល្លារនេះ គឺជាការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន លើកទីពីរហើយសម្រាប់ក្រុមគ្រួសារសពរបស់លោកបណ្ឌិត កែម ឡី។ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបុណ្យថវិកា ១ម៉ឺនដុល្លារផងដែរ សម្រាប់ក្រុមគ្រួសារ លោក កែម ឡី យកទៅទូទាត់ការជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗ ក្នុងពិធីបុណ្យសពគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី។
លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺជាទឹកចិត្តសណ្តោសប្រណីដ៏ធំធេងបំផុតសម្រាប់ក្រុមគ្រួសាររបស់លោក ដែលក្រុមគ្រួសារលោកទាំងមូលមិនអាចបំភ្លេចបាននោះឡើយពេញមួយជីវិតនេះ។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ថានីយប្រេងឥន្ធនៈកាលតិចជាប់ស្តុបបូកគោ ក្នុងខណ្ឌចំការមន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ ក្រោយមរណភាពរបស់លោក កែម ឡី គេឃើញអ្នកនយោបាយបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ ព្រមទាំងអ្នកគាំទ្រមាននិន្នាការប្រឆាំងបានចេញកាងសពផ្តាច់មុខ ដោយមិនឲ្យអ្នកមាននិន្នការផ្ទុយពីបក្សប្រឆាំងចូលរួមក្នុងពិធីបុណ្យសពនេះឡើយ ហើយថែមទាំងបានធានាអះអាងរៀបចំចាត់ចែងពិធីបុណ្យសព និងសាងសង់ចេតិយជូនសពលោក កែម ឡី ឲ្យបានស័ក្តិជាបុគ្គលដែលពួកគេគោរព។
តែអ្វីដែលជាការកត់សម្គាល់នោះ អ្វីៗហាក់មិនបានសម្រេចដូចការអះអាងនោះឡើយ ជាក់ស្តែងសូម្បីតែការបុណ្យសពគម្រប់ខួបមួយឆ្នាំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលមានការជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗរហូត ៧៨០០ដុល្លារអាមេរិក គេមិនឃើញ អ្នកស្រែកស្រឡាញ់លោក កែម ឡី ចេញជួយដោះស្រាយការខ្វះខាតនេះទេ។
ផ្ទុយទៅវិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានក្រុមប្រឆាំងចោទប្រកាន់ និងលាបពណ៌ថា ជាអ្នកនៅពីក្រោយ ឃាតកម្មនេះ បែរជាមានក្តីសណ្តោស និងអាណិតអាសូរចំពោះក្រុមគ្រួសារសពរបស់លោក កែម ឡី ហើយបានចូលបុណ្យថវិកា ១ម៉ឺនដុល្លារអាមេរិក សម្រាប់ចាត់ចែង និងទូទាត់ការចំណាយផ្សេងៗ ដែលក្រុមគ្រួសារកំពុងជំពាក់គេក្រោយពិធីបុណ្យ៕
ដោយ៖ ចៅចាក់ស្មុក

No comments:
Post a Comment