ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន បានបង្ហាញពីការការរំពឹងថា តាមរយៈការខិតខំ អភិវឌ្ឍន៏តំបន់ភូមិធម្មជាតិមរតកសម្តេចតេជោ តទៅអនាគតតំបន់នេះ ក្លាយជាបូរីដែលមានភាពទាក់ទាញខាងវិស័យទេសចរណ៏ដ៏សំខាន់។
ថ្លែងក្នុងពិធីដង្ហែរអង្គកឋិនទានរបស់រាជដ្ឋាភិបាលមកកាន់វត្តមរតកតេជោបុរីស្វរៈ និងជួបសំណេះសំណាលជា មួយកងទ័ព នៅភូមិធម្មជាតិសម្ដេចតេជោហ៊ុនសែន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ តុលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី មានប្រសាសន៏ថា ភូមិធម្មជាតិសម្ដេចតេជោហ៊ុន សែន ព្រះវិហារនេះ បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១០មក ។
បច្ចុប្បន្នភូមិនេះកំពុងមានការអភិវឌ្ឍ រីកចំរើនជាបណ្តើរៗ ដោយយើងបានរៀបចំលំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ស្ពានបេតុង ប្រឡាយបង្ហូរទឹក សាលារៀន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ មណ្ឌលសុខភាព កសាងអាងស្តុកទឹក វត្តអារាម នឹងរៀបចំកសាងផ្សារ សួនច្បារ ដោយខិតខំធ្វើយ៉ាងណារៀបចំតំបន់ស្រអែមនេះឲ្យបានល្អ សម្រាប់នាំមកនូវប្រយោជន៏ជូនប្រជាពលរដ្ឋ ដែលចេះ តែមានកំណើនកើនឡើងរៀងរាល់ឆ្នាំគិតមកដល់បច្ចុប្បន្ននេះមានប្រជាពលរដ្ឋកំណើនរហូតដល់ ៤២៤២គ្រួសារហើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៏ថា យើងនឹងខិតខំកែប្រែតំបន់ស្រអែមនេះឲ្យក្លាយជាទីក្រុងដែលមានសោភណ្ឌភាពស្រស់ស្អាត ជាទីក្រុងអាចទាក់ទាញទេចរចណ៏ឲ្យមកកាន់តំបន់នេះ កាន់តែច្រើន ដោយសារតំបន់នេះមានប្រាសាទព្រះវិហារដែលជាប្រភពធំក្នុងការទាក់ទាញទេសចរណ៏ ប៉ុន្តេក្រៅពីប្រាង្គប្រាសាទព្រះវិហារតំបន់នេះនៅមានសត្វត្រយ៉ងយក្សដែលភ្ញៀវគេចង់ឃើញ ហើយក៏ជាតំបន់ធម្មជាតិព្រៃភ្នំដែលជាទីចំណាប់អារម្មណ៏របស់ភ្ញៀវទេសចរណ៏ជាច្រើនកន្លែងផងដែរ។
ឯកឧត្តមបានលើក ឡើងថា តាមរយៈបុណ្យកឋិនទានរបស់រាជរដ្ឋាភិបាលថ្ងៃនេះ យើង ប្រមូលបច្ច័យបានជាង៣៣ម៉ឺនដុល្លារសម្រាប់យកមកបន្តជួយកសាងសមិទ្ធផល នានាជាច្រើនទៀត ពិសេសជំរុញ កសាងវត្តមរតកតេជោបុរីស្វរៈនេះឲ្យបានរួចរាល់ នៅមុនខួបបញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ឯកឧត្តម ក៏បានដោះស្រាយសំណើរ ដើម្បីជួយកសាងអគ្គាទីចាត់ការអនុវិទ្យាល័យតេជោធម្មជាតិមួយខ្នង ឧបត្ថមថវិការទិញសម្ភារៈបំពាក់ឲ្យដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនិងបានណែ នាំឲ្យបងប្អូនប្រជាពលរដ្ឋបញ្ចូនកូនចៅមកសិក្សាជំនាញដាំដុះដំណាំ ចិញ្ចឹមសត្វ និងជាពិសេសរៀនសូត្រជំនាញសម្រាប់ប្រកបមុខរបរនៅតំបន់ដូចជាចម្លាក់ឈើ ចម្លាក់ថ្ម ដើម្បីផលិតវត្ថុអនុស្សាវយ៏លក់ជូនអ្នកទេសចរណ៏។
ឯកឧត្តម ក៏បានអំពាវនាវសូមឲ្យមន្ត្រីរាជការ អជ្ញាធរ កងកម្លាំង និងសប្បុរសជនទាំងអស់ត្រូវមានសុទិដ្ឋិនិយមមកលើតំបន់ព្រះវិហារនេះ ពីព្រោះថាបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំធ្វើឲ្យតំបន់នេះ មានការរីកចំរើនក្នុងការទាក់ទាញទេសចរណ៏។
សូមបញ្ចាក់ថា៖ បើប្រៀបធៀប ៨ខែ ដើមឆ្នាំនេះទៅនិង៨ខែក្នុងឆ្នាំកន្លងទៅ យើងមានកំណើនទេសចរណ៏បរទេសមកកាន់តំបន់នេះកើនឡើងជាង៥០% នេះបង្ហាញពីការចាប់ផ្តើមឈានឡើងនៃការរីកចំរើននៃវិស័យទេស ចរណ៏នៅក្នុងតំបន់ព្រះវិហារនេះ។




No comments:
Post a Comment