៧មករា មកដល់បច្ចុប្បន្នហាក់បានឃ្លាតឆ្ងាយពីយុវវ័យ
និងក្មេងៗជំនាន់ក្រោយដោយសារតែកត្តាសំភារៈនិយម ខណៈវិស័យបច្ចេកវិទ្យាកាន់តែទំនើប
មិនដូចចាស់ៗដែលធ្លាប់រត់លូនក្រាប ឆ្លងកាត់សម័យវាលពិឃាត សម័យសង្គ្រាម សម័យជម្លៀសទាំងគ្រួសារ
ចោលទ្រព្យរបស់នោះទេ។
បន្ថែមពីលើនេះ ៧មករា ត្រូវបានអ្នកនយោបាយលាបពណ៌ពីសទៅខ្មៅ
ព្រោះតែដើម្បីផលប្រយោជន៍នយោបាយបក្សពួកខ្លួន និងចង់លុបបំបាត់អំពើយង់ឃ្នង់របស់ខ្មែរក្រហម
មកលើប្រជាជនកម្ពុជា ជាច្រើនលាននាក់។ ប៉ុន្ដែបើគេទៅសួរអតីតកងទ័ព ឬចាស់ៗដែលធ្លាប់ចាកចោលភ្នំពេញទៅធ្វើស្រែសមូហភាព
នោះទឹកភ្នែកអាចនឹងច្រាលចេញមកក្រៅដោយមិនដឹងខ្លួន។
បើទោះជា ៧មករា ត្រូវបានលាបពណ៌យ៉ាងណាក៏ដោយចុះ
ប៉ុន្ដែការពិតនៅតែជាការពិត។ ការពិតគឺថា មានថ្ងៃ៧មករា ឆ្នាំ១៩៧៩
ទើបមានអ្វីៗគ្រប់យ៉ាងសម្រាប់ជនជាតិខ្មែរ សម្រាប់មាតុភូមិកម្ពុជាដ៏កំសត់មួយនេះ។
៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះមាតុភូមិកម្ពុជាដ៏កំសត់ឡើងវិញ
អ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមពីបាតដៃទទេស្អាត ក្រោយពីរបបខ្មែរក្រហមបានកំទេចគ្មានសល់នូវអ្វីដែលជាសមិទ្ធផលពីសង្គមចាស់។
ការស្ដារប្រទេសត្រូវបានចាប់ផ្តើមចេញពីចំនុចក្រោមសូន្យ។ មកដល់ថ្ងៃនេះ កម្ពុជា
មានអគារខ្ពស់ទំនើបៗ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់ផ្នែក
មនុស្សមានសិទ្ធិសេរីភាព មានកម្មសិទ្ធ ដែលទទួលបានផលពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។
ទៅថ្ងៃអនាគត កម្ពុជានឹងមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នៅក្នុងពិភពលោក។
វិស័យទេសចរណ៍ក្រោមឈ្មោះថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
និងល្បឺរន្ទឺទូទាំងពិភពលោក ហើយព្រះរាជាណាចក្រអច្ឆរិយៈនេះ ក៏កើតចេញដោយសារតែថ្ងៃ៧មករាដែរ។
ជាងនោះទៅទៀត លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកើតចេញដោយសារតែមានថ្ងៃ៧មករា
ឆ្នាំ១៩៧៩ ព្រោះ៧មករានេះហើយ ដែលយុវជនសម័យរណសិរ្យនាំគ្នាវ៉ៃខ្មែរក្រហម
សង្គ្រោះមាតុភូមិកម្ពុជាចេញពីរបបផ្ដាច់ការអង្គការចាត់តាំង ប៉ុល ពត។ ការណ៍នេះ
បានបើកផ្លូវឲ្យអ្នកនយោបាយខ្មែរ ៤ភាគី សម័យរដ្ឋកម្ពុជា អាចចរចាគ្នាបាន។ កម្ពុជាមានស្ថិរភាព
មានទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសនានាឡើងវិញ ក៏ដោយសារតែមានការរំដោះ៧មករានេះដែរ។
ចាស់ៗ ដែលរស់រានមានជីវិតនៅកម្ពុជាភាគច្រើន បានចាត់ទុក៧មករា
ជាថ្ងៃកំណើតទី២ របស់ពួកគាត់។ សាលារៀនទាំងពួងនៅទូទាំងកម្ពុជា បានបើកទ្វារទទួលសិស្សឡើងវិញ
នៅក្រោយថ្ងៃ៧មករាទាំងអស់ ព្រោះ៧មករា បានវ៉ៃបណ្ដេញខ្មែរក្រហមឲ្យរត់ចោលសាលារៀន
ដែលពួកខ្មែរក្រហមបានយកទីតាំងសាលារៀន ធ្វើជាទីកន្លែងឃុំឃាំងមនុស្ស ជំនួសគុក
ឬជាវាលពិឃាតសម្លាប់មនុស្ស។
សូម្បីតែព្រះសង្ឃជាអ្នកថែរក្សាសានារបស់ព្រះពុទ្ធគោតម
ក៏គេឃើញមានភាពសម្បូរសប្បាយ និងមានភាពរីកចម្រើនឡើងវិញ ដោយសារតែថ្ងៃ៧មករាដែរ។
ក្រោយរំដោះ វត្តអារាម បូជនីដ្ឋាន បុរាណស្ថានប្រវត្តិសាស្ត្រ ទីសក្ដារៈនានា
ត្រូវបានស្ដារឡើងវិញ និងអភិវឌ្ឍន៍រហូតរីកចម្រើនដល់សព្វថ្ងៃ។ល៕
អត្ថបទដោយ៖ សុខ សុវណ្ណ
No comments:
Post a Comment