Friday, October 06, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសបន្ថែម៥ដុល្លារទៀតលើតួលេខ១៦៥ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលកម្មករឆ្នាំ២០១៨ កើនដល់១៧០ដុល្លារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបន្ថែម៥ដុល្លារទៀត បន្ថែមលើតួលេខ១៦៥ដុល្លារ ដែលបោះឆ្នោតជ្រើសរើសដោយគណៈកម្មការប្រឹក្សាការងារនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ដែលធ្វើឱ្យប្រាក់ឈ្នួលកម្មករឆ្នាំ២០១៨ កើនដល់១៧០ដុល្លារតែម្តង។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ១៧០ដុល្លារ នឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ។ ប្រាក់ឈ្នួលនេះបានកើនឡើងចំនួន១៧ដុល្លារ បើធៀបនឹងឆ្នាំ២០១៧នេះ ដែលមានចំនួន១៥៣ដុល្លារ៕







No comments:

Post a Comment