Thursday, October 05, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រប្រ៊ុយណេ

នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) ។

ការអញ្ជើញទៅប្រទេសប្រ៊ុយណេ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់។ កម្ពុជា និងប្រ៊ុយណេ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ហើយតាមរយៈការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីខួបអនុស្សាវរីយ៍នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងកម្ពុជា និងប្រ៊ុយណេ៕











No comments:

Post a Comment